ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​​បិទ​​ប្រកាស​​​តាម​​ចាប់​​​ថ្នាក់​​ដឹក​​នាំ​​បក្ស​​ប្រឆាំង​​ជាង ​២០​នាក់​​តាម​​ផ្លូវ​​​ជាប់​​ព្រំដែន​​​ថៃ

ដោយ ហេង រស្មី
2019-11-04
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

នគរបាល​កំពុង​ឈរ​មើល​មុខ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ២០នាក់ នៅ​ក្នុង​ប័ណ្ណ​ប្រកាស​តាម​ចាប់​ខ្លួន ដែល​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បិត​តាម​ផ្លូវ​ជាប់​ព្រំដែន​ថៃ។

នគរបាល​កំពុង​ឈរ​មើល​មុខ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ២០នាក់ នៅ​ក្នុង​ប័ណ្ណ​ប្រកាស​តាម​ចាប់​ខ្លួន ដែល​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បិត​តាម​ផ្លូវ​ជាប់​ព្រំដែន​ថៃ។

 រូប៖ ពលរដ្ឋ​ថត​នៅ​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩


ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​បិទ​ប្រកាស​​តាម​ចាប់​មន្ដ្រី​បក្ស​ប្រឆាំង​ជាង​២០​នាក់


ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​កម្ពុជា-ថៃ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ អះអាង​ថា​ ប៉ូលិស​ខេត្ត​នេះ បាន​បិទ​ខិត្តប័ណ្ណ​​តាម​ដង​ផ្លូវ​​ក្នុង​ក្រុង​ប៉ោយប៉ែត​ប្រកាស​ចាប់ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​ជាង​២០​នាក់​ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ប្រសិន​បើ​ពួកគេ​មក​ដល់​កម្ពុជា​។ ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ថ្លែង​ថា ថ្វី​ត្បិត​តែ​សមត្ថកិច្ច​បិទ​ខិត្តប័ណ្ណ​គំរាមកំហែង​ដល់​មន្ត្រី​បក្ស​ប្រឆាំង​យ៉ាង​នេះ​ក្ដី​ ក៏​ពួកគេ​នៅ​តែ​ត្រៀម​ខ្លួន​ទៅ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ថ្ងៃ​ទី​៩​ វិច្ឆិកា​ខាង​មុខ​ ដោយ​មិន​រាថយ​ឡើយ​។

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយប៉ែត លើក​ឡើង​ស្រដៀង​គ្នា​ថា​ ស្រប​ពេល​ដែល​កៀក​ថ្ងៃ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ វិល​ចូល​ស្រុក​ ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​​បង្កើន​ការ​គំរាមកំហែង​​សកម្មជនបក្ស​ប្រឆាំង​កាន់​តែ​​ខ្លាំង​ ជាពិសេស​នៅ​តំបន់​ព្រំដែន​​ខេត្ត​បន្ទាយមានជ័យ​តែ​ម្ដង។

ប្រជាពលរដ្ឋ​រស់​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ ដើម្បី​ការពារ​សុវត្ថិភាព​ថ្លែង​នៅ​ថ្ងៃ​ទី​៤វិច្ឆិកា​ថា ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ ​ដើរ​បិទ​ខិត្តប័ណ្ណ​​ព្រោងព្រាត​តាម​ដើម​ឈើលើ​​ចិញ្ចើម​ផ្លូវ​ក្នុង​ក្រុង​នេះ​ ប្រកាស​ចាប់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ២០នាក់។ ពលរដ្ឋ​រូប​នេះ បន្ថែម​ថា ខិត្តប័ណ្ណ​នេះ​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​ពី​ប្រជាពលរដ្ឋ​នោះ​ទេ ពីព្រោះ​ពួកគាត់​យល់​ច្បាស់​​អំពី​ស្ថានការណ៍​នយោបាយ​សព្វ​ថ្ងៃ​។លោក​ស្រី​ ចាត់​ទុក​ខិត្តប័ណ្ណ​របស់​ប៉ូលិស​នេះ​ថា​គំរាមកំហែង​ដល់​មន្ត្រី​បក្ស​ប្រឆាំង​ធ្វើ​ឱ្យ​ភ័យ​ខ្លាច​ ដើម្បី​ទប់​ស្កាត់​ពួកគាត់​ហ៊ាន​វិល​ចូល​ស្រុក​នៅ​ពេល​ខាង​មុខ៖ «ការ​ដឹង​នាំ​រយៈ​ពេល​កន្លង​មក​មិន​មាន​ភាព​រីក​ចំរើន ពុករលួយ បក្សពួកនិយម ហើយ​ពលរដ្ឋ​នៅ​តែ​ក្រ ហើយ​កាន់​តែ​ក្រី​ទៅ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ដែល​អាច​ឱ្យ​ប្រទេស​រួច​ផុត​ពី​របប​ផ្ដាច់ការ​បាន។ដូច្នេះ​ខ្ញុំ​តាំង​ចិត្ត​សុំ​ផ្លាស់​ប្ដូរ​ផ្ដួល​រលំ​របប​នេះ ហើយ​ចូល​រួម​ថ្ងៃ​ទី​៩​វិច្ឆិកា​ទាំង​អស់​គ្នា​។​ ទោះ​បី​ជា​ចំណាយ​ពេល​ច្រើន​ថ្ងៃ​ទៅ​មុខ​ទៀត​ក៏​ដោយ​ដាច់​ខាង​ខ្ញុំ​ត្រូវ​តែ​ទៅ​ចូល​រួម​ ដើម្បី​ឱ្យ​បាន​មនុស្ស​ច្រើន»

លោក​ស្រី​បន្ថែម​ថា​ ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ភាគច្រើន​មិន​ពេញ​ចិត្ត​នឹង​ប៉ូលិស​ដែល​​បិទ​ខិត្តប័ណ្ណ​តាម​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​នោះ​ទេ​ ប៉ុន្តែពួក​​គាត់​ចេះតែ​នាំ​គ្នា​ខាំមាត់សង្កត់ចិត្ត​រង់ចាំ​ថ្ងៃ​ទី​៩​វិច្ឆិកា​មក​ដល់​ ដើម្បី​នាំ​គ្នា​ទៅ​អម​ដំណើរ​លោក សម រង្ស៊ី ធ្វើ​មាតុភូមិនិវត្តន៍។​

ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​ក្រុង​ប៉ោយប៉ែត​ម្នាក់​ទៀត ថ្លែង​មិន​សុំ​ឱ្យ​បញ្ចេញ​ឈ្មោះ​និង​សំឡេង ឱ្យ​ដឹង​ថា ​ប៉ូលិស​ដើរ​បិទ​ប្រកាស​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​នៅ​តាម​ដង​ផ្លូវ​ដែល​មាន​មនុស្ស​ឆ្លងកាត់​ច្រើន​ជា​ពិសេស​នៅ​ព្រំដែន​ប្រទល់​ថៃ​​ក្នុង​ភូមិ​ក្បាលស្ពាន​មួយ​សង្កាត់​ប៉ោយប៉ែត​។លោក​បន្ត​ថា ប្រជាពលរដ្ឋ​ភាព​ច្រើន​មើល​មិន​ឃើញ​ទោសកំហុស​របស់​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ត្រូវ​ប្រកាស​ចាប់​ខ្លួន​នោះ​ទេ។

ពលរដ្ឋ​ថ្លែង​ថា ក្រៅ​ពី​ការ​តាម​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​នេះ​ហើយ អាជ្ញាធរ​បាន​បន្ថែម​ការ​រឹត​បន្តឹង​នៅ​ព្រំដែន​កាន់តែ​ខ្លាំង ដោយ​អាជ្ញាធរ​បាន​ដាក់​បន្លា​លួស ព័ទ្ធ​នៅ​ផ្លូវ​រថភ្លើង​ព្រំដែន​កម្ពុជា​ថៃ​ក្រុង​ប៉ោយប៉ែត ដើម្បី​រារាំង​មិន​ឱ្យ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ឆ្លង​ដែន​ពី​ប្រទេស​ថៃ​ចូល​ទៅ​កម្ពុជា​បាន​ស្រួល។ពួកគាត់​បន្ត​ទៀត​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​៣​វិច្ឆិកា​មក​ អាជ្ញាធរ​បាន​បន្ថែម​កងទ័ព​ប្រមាណ​៥០០​នាក់​តាម​ផ្លូវ​ជាតិ​លេខ​៥​ពី​ព្រំដែន​ថៃ​រហូត​ដល់​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​លោក អាត់ ខែម ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​នៅ​ថ្ងៃ​ទី​៤​វិច្ឆិកា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល​។

រីឯ​អភិបាល​ក្រុង​ប៉ោយប៉ែត លោក គាត​ ហ៊ុល ក៏​មិន​បាន​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​ដែរ ដោយ​លោក​​ទទួល​ទូរស័ព្ទ​ហើយ​តែ​ចុច​ផ្ដាច់​ទៅ​វិញ។

ខិត្តប័ណ្ណ​ដែល​ប៉ូលិស​ដើរ​បិទ​នោះ​មាន​សរសេរ​អក្សរ​ក្រហម​ធំៗ​ថា ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ប្រកាស​តាម​ចាប់​ខ្លួន​ក្រុម​ឧទ្ទាម ​ក្បត់ជាតិ។ប៉ូលិស​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ ប្រសិន​បើ​ឃើញក្រុម​​មន្ត្រី​​បក្ស​សង្គ្រោះជាតិ​​ទាំងនោះ ​សូម​រាយការណ៍​ទៅ​នគរបាល​ដែល​នៅ​ជិត​ផ្ទះ។មន្ត្រី​បក្ស​ប្រឆាំង​ដែលមាន​ឈ្មោះ​​ប្រកាស​ចាប់​ខ្លួន​ក្នុង​ខិត្តប័ណ្ណ​នេះ​ សរុប​មាន​ចំនួន​២១​នាក់​ក្នុង​នោះ​រួម​មាន ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អ្នក​ស្រី មួរ សុខហួ លោក អេង ឆៃអៀង លោក អ៊ុំ សំអាន លោក ហៃ វណ្ណា លោក អ៊ីសា ឧស្មាន លោក នុត រំដួល និង ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​សិរីសោភ័ណ លោក ឃ្លាំង ប៊ុន​ឡាយ​ជាដើម។

លោក ឃ្លាំង ប៊ុនឡាយ ប្រាប់​អាស៊ី​សេរី​ថា ខិត្តប័ណ្ណ​នេះ​ជា​ល្បិច​បោកបញ្ឆោត​របស់​អាជ្ញាធរ​​របប​ក្រុង​ភ្នំពេញ ដើម្បី​ទប់ស្កាត់​រូប​លោក​និង​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​ដទៃ​ទៀត មិន​ឱ្យ​វិល​ចូល​ស្រុក​នៅ​ថ្ងៃ​ទី​៩​វិច្ឆិកា ខាង​មុខ​។លោក​បញ្ជាក់​ថា ថ្វីត្បិត​តែ​អាជ្ញាធរ​គំរាមកំហែង​ពួក​លោក​យ៉ាង​នេះ​ក្ដី ​ក៏​លោក​នៅ​តែ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​ជា​មួយ​ថ្នាក់​ដឹក​នាំ​ដទៃ​គណបក្ស​ប្រឆាំង​ ដោយ​មិន​មាន​ការ​រាថយ​ឡើយ៖ «បើ​សិន​ជា​យើង​នៅ​អោប​ដៃ​រង់ចាំ​ទទួល​នូវ​លទ្ធផល​ដែល​គេ​ធ្វើ​បាប​យើង​ទាំង​អយុត្តិធម៌​អីចឹង​ខ្ញុំ​គិត​ថា​ ពលរដ្ឋ​ខ្មែរ​នឹង​រង​អយុត្តិធម៌​ត​កូន​ចៅ​។ដូច្នេះ​ក្នុង​នាម​ជា​អ្នក​ដែល​ស្រលាញ់​ប្រជាធិបតេយ្យ​ ស្រលាញ់​សិទ្ធិ​សេរីភាព​យើង​ត្រូវ​តែ​ ក្រោយ​ឡើង​ទាំង​អស់​គ្នា​ដើម្បី​តតាំង​អំពើ​ទាំង​នេះ​។បើ​ទោះ​បី​ជា​មាន​បញ្ហា​អ្វី​កើត​ឡើង​មក​លើ​ខ្ញុំ​ក៏​ខ្ញុំ​នៅ​តែ​ធ្វើ​ដែរ»

អ្នក​សម្រប​សម្រួល ​និង​អង្កេត​​អង្គការ​ ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស  យល់​ថា​ ការ​ដាក់​កម្លាំង​និង​ការ​ប្រកាស​តាម​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នេះ​ គឺ​ជា​យុទ្ធសាស្ត្រ​បំភិតបំភ័យ​​សកម្មជន​បក្ស​ប្រឆាំង​និង​អ្នក​គាំទ្រ ដើម្បី​រារាំង​កុំ​ឱ្យ​ពួកគេ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ។ទោះ​ជា​យ៉ាង​ណា​លោក​អះអាង​ថា យុទ្ធសាស្ត្រ​នេះ​មិន​បាន​ប្រយោជន៍​ដល់​សង្គម​ជាតិ​ឡើយ ផ្ទុយ​ទៅ​វិញ​កាន់​តែ​ធ្វើ​ឱ្យ​ហិនហោច​ថវិកា​ជាតិ និង​បង្ក​​ជម្លោះ​ខ្មែរ​គ្នា​ឯង៖ «ប្រហែល​ជា​គាត់​ព្រួយបារម្ភ​ស្ថានភាព​ផ្សេងៗ​ទៀត​ ដែល​មិន​អាច​កំណត់​ទុក​​ជា​មុន​បាន​ ជា​ពិសេស​ក្រែង​លោ​មាន​កម្លាំង​មហាជន​ទៅ​អម​ដំណើរ​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ បាន​ដាក់​កម្លាំង​ច្រើន​បែប​នេះ​។ព្រោះ​ខ្ញុំ​គិត​ថា​ បើ​សិន​​ជា​សកម្មជន​តែ​ប៉ុន្មាន​នាក់​នោះ​ មិន​បាច់​ដាក់​ប៉ូលិស​ដ៏​ច្រើន​បែប​នេះ​ទេ​ មាន​ប៉ូលិស​តែ​៥​នាក់​ក៏​ចាប់​បាន​ហើយ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​នៅ​តែ​ទទូច​ឱ្យ​ដល់​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង ត្រូវ​រ៉ូវ​គ្នា​ឡើង​វិញ​ ដើម្បី​កុំ​ឱ្យ​មាន​ការ​ប៉ះទង្គិច​បង្ហូរឈាមដាក់គ្នា​កើត​ឡើង​នៅ​ពេល​ខាង​មុខ​ ​ដែលនាំ​ឱ្យ​ខាត​បង់​ដល់​សេដ្ឋកិច្ច​ជាតិ ជាពិសេស​ធ្វើ​ឱ្យ​កម្មករ​រោង​ចក្រ​អត់​ការងារ​ធ្វើ​ដោយ​សារ​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ EBA និង​ GSP។

ពលរដ្ឋ​នៅ​តំបន់​ព្រំដែន​ក្រុង​ប៉ោយប៉ែត អះអាង​ថា ប្រជាពលរដ្ឋ​នៅ​ព្រំដែន​ប្រទេស​ថៃ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ភាគ​ច្រើន​អន្ទះសា​រង់ចាំ​ទៅ​ទទួល​លោក សម រង្ស៊ី វិល​ចូល​មាតុប្រទេស ដើម្បី​ផ្លាស់​របប​ដឹក​នាំ​សព្វថ្ងៃ​​ឱ្យ​ទៅ​ជា​សង្គម​ស៊ីវិល័យ ​មាន​ប្រជាធិបតេយ្យ​ពេញលេញ មាន​យុត្តិធម៌ និង​​រីក​ចំរើន​ជឿនលឿន​ដូច​ប្រទេស​ប្រជាធិបតេយ្យ​លោក​ខាង​លិច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​​បិទ​​ប្រកាស​​​តាម​​ចាប់​​​ថ្នាក់​​ដឹក​​នាំ​​បក្ស​​ប្រឆាំង​​ជាង ​២០​នាក់​​តាម​​ផ្លូវ​​​ជាប់​​ព្រំដែន​​​ថៃ"

  1. so socheath says:

    វិទ្យុលាងក្តអាស៊ីសេរីវាអួតថា អាក្បត់ជាតិសម​ រង្ស៊ី​ បាន​ចេញ​វីដេអូ​ឃ្លី​បជា​ភាសា​អង់គ្លេស
    ​ដ៏​កម្រ​មួយ​ (???)ដោយ​ អំពាវនាវ​ទៅ​កាន់​សហគមន៍​អន្តរជាតិ​ និង​មនុស្ស​ទាំង​អស់​លើ​ពិភពលោកថា​ មុន​ពេល​វាត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៩​ វិច្ឆិកា​ថា “​អាក្បត់ជាតិសមរង្ស៊ីបាន​ត្រៀម​ខ្លួន​រួចរាល់​ វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​ ទោះបីជា​ត្រូវ​លះបង់​ជីវិត​ក៏​ដោយ​ គឺ​ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ (???) ។ ​
    ហាស !ហាស
    ជឿអាក្បត់ជាតិសមរង្ស៊ី ជឿឆ្កែវិញល្អជាង
    ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
    របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
    អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
    របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
    មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
    នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
    តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
    និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
    ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
    សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
    ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
    ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
    បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
    តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
    វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
    ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
    អត់ប្រយោជន៍ ។
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
    សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
    ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
    សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ

Leave a Reply

Submit Comment