លោក​ សម រង្ស៊ី សន្យា​លើក​កម្ពស់​ជីវភាព​កង​កម្លាំង​ប្រដាប់​អាវុធ ក្រោយ​ពី​មាន​ការ​ផ្លាស់ប្ដូរ​​របប​លោក ហ៊ុន សែន

ដោយ អាស៊ីសេរី
2019-11-04
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​កងយោធពល​ខេមរភូមិន្ទ

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​កងយោធពល​ខេមរភូមិន្ទ

 រូប៖ ហ្វេសប៊ុក


លោក​ សម រង្ស៊ី សន្យា​លើក​កម្ពស់​ជីវភាព​កងកម្លាំង​ប្រដាប់​អាវុធ


មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ថា​នឹង​លើក​កម្ពស់​ជីវភាព​របស់​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ ឲ្យ​រស់​នៅ​ក្នុង​ភាព​ថ្លៃថ្នូរ និង​ផ្ដល់​មុខ​តំណែង​ពួកគេ​ទៅ​តាម​សមត្ថភាព​ ក្រោយ​កង​កម្លាំង​ស្នេហាជាតិ​រួម​គ្នា​ជាមួយ​កម្លាំង​ប្រជាពលរដ្ឋ​ ដើម្បី​បញ្ចប់​​របបផ្ដាច់ការ​សព្វថ្ងៃ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ មន្ត្រី​បក្ស​កាន់​អំណាច ហៅ ​ការ​លើក​ឡើង​នេះ ថា​គ្រាន់​តែ​ក្ដី​ស្រមើស្រមៃ​​តែ​ប៉ុណ្ណោះ ព្រោះ​ថា​បក្ស​ប្រឆាំង​គ្មាន​កម្លាំង​កងទ័ព​ពី​ណា អាច​មក​ប្រឆាំង​នឹង​រដ្ឋាភិបាល​សព្វថ្ងៃ​បាន​ឡើយ​។

ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្សី ដែល​ទន្ទឹង​រង់ចាំ​វិល​ចូល​ស្រុក​ខ្មែរ​តាម​កាល​កំណត់ បញ្ចេញសារ​អំពាវនាវ​ជា​ថ្មី ដល់​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់ កុំ​ធ្វើ​តាម​ការ​​​បញ្ជា​លោក ហ៊ុន សែន ឲ្យ​ធ្វើ​បាប ឬ​បាញ់​ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ដែល​មាន​ឈាម​ជ័រ​ជា​ខ្មែរ​ដូច​គ្នា​។ លោក ថា​ កម្លាំង​ស្នេហា​ជាតិ​ទាំង​អស់ ត្រូវ​ការពារ​ប្រជា​ពលរដ្ឋ ​នៅ​ពេល​មាន​កម្លាំង​មហាជន​ ងើបឡើង​តវ៉ា​ដោយ​បាត​ដៃ​ទទេ ប្រឆាំង​នឹង​របប​ក្រុងភ្នំពេញ ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ ខាង​មុខ​នេះ។

លោក សម រង្ស៊ី​បញ្ជាក់​ថា ក្រោយ​ពី​ប្ដូរ​របប​ក្រុង​ភ្នំពេញ រដ្ឋាភិបាល​ថ្មី​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​​ នឹង​គិតគូរ​ដល់​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ឲ្យ​មាន​ជីវភាព​ល្អ​ប្រសើរ​ជាង​សព្វ​ថ្ងៃ ដោយ​លុប​បំបាត់​អំពើ​ពុក​រលួយ​ បក្ស​ពួក​និយម និង​ក្រុម​គ្រួសារ​និយម។

សារ​អំពាវនាវ​របស់​លោក សម រង្ស៊ី​ ដែល​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃទី៤ វិច្ឆិកា គឺ​ស្រប​ពេល​ដែល​របប​ក្រុង​ភ្នំពេញ ​ដាក់​ពង្រាយ​កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់ពាន់នាក់ ប្រដាប់​ដោយ​កាំភ្លើងធ្វើសង្រ្គាម​គ្រប់​ដៃ តាម​បណ្ដោយ​ព្រំដែន​ខ្មែរ-ថៃ ដើម្បី​ត្រៀម​ទប់ទល់​នឹង​កម្លាំង​គាំទ្រ​មេ​បក្ស​ប្រឆាំង​រូប​នេះ៖ «ដើម្បី​សម្ដែង​ការ​ដឹងគុណ​កង​កម្លាំង​ប្រដាប់​អាវុធ​ស្នេហា​ជាតិ​ ខ្ញុំ​សូម​ធានា​ដល់​បង​ប្អូន​កូន​ក្មួយ​ ដែល​បាន​ការពារ​ប្រជារាស្ត្រ​ ហើយ​បាន​ចូល​រួម​តស៊ូ​ជាមួយ​ប្រជារាស្ត្រ​ ហើយ​ដណ្ដើម​បាន​លទ្ធិ​ប្រជាធិបតេយ្យ​ជូន​ប្រជារាស្ត្រ​នោះ។ យើង​មិន​ត្រឹមតែ​រក្សា​តំណែង​បង​ប្អូន​កូន​ក្មួយ​ មិន​ត្រឹម​តែ​រក្សា​ឋានន្តរសក្ដិ​នោះ​ទេ គឺ​ត្រូវ​តែ​លើក​កម្ពស់​ផ្ដល់​តម្លៃ ចំពោះ​បង​ប្អូន​កូន​ក្មួយ​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ​ កំពុង​តែ​បំពេញ​សព្វ​ថ្ងៃ។ យើង​ត្រូវ​តែ​ដំឡើង​ឋានន្តរសក្ដិ​ដល់​ប្អូន​កូន​ក្មួយ​ទាំង​នោះ។ ត្រូវ​តែ​ដំឡើង​ប្រាក់​ខែ ប្រាក់​បៀវត្ស​ ប្រាក់ឧបត្ថម្ភ​ផ្សេងៗ ដើម្បី​ឲ្យ​បង​ប្អូន​កូន​ក្មួយ​មាន​ជីវភាព​រស់​នៅ​យ៉ង​សមរម្យ ខ្ពង់​ខ្ពស់ ថ្លៃថ្នូរ»។

អ្នកនាំពាក្យ​បក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ​ថា​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី​ នៅ​ពេល​នេះ គឺ​ស្ថិត​នៅ​ក្នុង​ក្ដី​ស្រមើស្រមៃ​ប៉ុណ្ណោះ នឹង​មិន​អាច​ក្លាយ​ជា​ការពិត​បាន​ទេ ព្រោះថា​មេ​បក្ស​ប្រឆាំង​រូប​នេះ មិន​ហ៊ាន​វិល​ចូល​ស្រុក​ហើយ​គ្មាន​អ្វី​ក្រៅ​ពីការ​អំពាវនាវ​ឲ្យ​កម្លាំង​ពលរដ្ឋ និង​កង​ទ័ព​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ស្របច្បាប់៖ «សួរ​ថា​កងទ័ព​ពី​ណា​ទៅ​ស្ដាប់​គាត់ គាត់​មេទ័ព​ឯណា។ កងទ័ព​គេ​ស្ដាប់​បញ្ជា​មេទ័ព។ គាត់​មេទ័ព​ឯណា​មក​បញ្ជា​កងទ័ព គាត់​អត់​មាន​ទេ។ កងទ័ព​មាន​ប្រាក់​បៀវត្ស​សព្វ​ថ្ងៃ​នេះ ត្រូវ​បាន​ដំឡើង​ជា​ប្រចាំ​ឆ្នាំ កន្លង​មក​ហើយ មាន​ការ​យកចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល​ត្រឹមត្រូវ។ ខ្ញុំ​ជឿជាក់​ថា​កង​ទ័ព​អត់​មាន​ជឿ​ការ​ឃោសនា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ទេ។ កុំ​សង្ឃឹម។ ហើយ​បើ​គាត់​មាន​ក្ដី​ជឿ​ជាក់​លើ​ការ​អំពាវនាវ​របស់​គាត់ សូម​អញ្ជើញ​ចូល​មក ម៉ោង​ណា​ក៏​បាន​ពេល​ណា​ក៏​បាន ថ្ងៃ​ណា​ក៏​បាន។ មិន​បាច់​ចាំ​ដល់​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា។ ហើយ​ចូល​មក​តើ​មាន​កងទ័ព​ប៉ុន្មាន​ស្វាគមន៍​គាត់ ហ្នឹង​គាត់​ដឹង​ហើយ»។

ជុំវិញ​រឿង​នេះ អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ​ លោក គឹម សុខ ដែល​រិះគន់​របប​ក្រុង​ភ្នំពេញ​មិន​សំចៃ​មាត់ និង​បច្ចុប្បន្ន​កំពុង​រស់​នៅ​ក្រៅ​បប្រទេស សង្កេត​យល់​ថា កងទ័ព​ភាគ​ច្រើន​លើស​លប់ មាន​សមាន​ចិត្ត​គាំទ្រ​ដំណើរ​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី រួច​ទៅ​ហើយ។ លោកបន្ត​ថា អ្វី​ដែល​អាច​ជំរុញ​ទឹក​ចិត្ត​កង​កម្លាំង​ប្រដាប់​អាវុធ ឲ្យ​លេច​ចេញ​ជា​សកម្មភាព​ជាក់​ស្ដែង​នោះ គឺ​អាស្រ័យ​លើ​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង ​ថា​តើ​មាន​បណ្ដាញ​ទាក់ទង​នឹង​ក្រុម​កងទ័ពនៅ​ក្នុង​ប្រទេសជិត​ស្និទជាមួយ​គ្នាកម្រិត​ណា ដើម្បី​ការពារ​ដល់​បុព្វហេតុ​សង្គ្រោះ​ជាតិ​របស់​ពួកគេ​។ អ្នក​វិភាគ​រូប​នេះ​ថា ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះ គ្រាន់​តែ​ជា​សារ​នយោបាយ​មួយ ដែល​មិន​អាច​នាំ​ទៅ​រក​ការ​ផ្ទុះ​ប្រដាប់​ណាមួយ​បាន​ឡើយ៖ «ដូច្នេះ​ហើយ​ អ្នក​ដែល​ចូល​រួម​ជាមួយ​ក្រុម​លោក​ សម រង្ស៊ី គឺ​ជា​ប្រជារាស្ត្រ​ស៊ីវិល ដែល​អត់​មាន​ប្រដាប់​អាវុធ។ ម្ល៉ោះ​ហើយ អ្វី​ដែល​កើត​មាន​ឡើង​នៅ​ពេល​ដែល​លោក សម រង្ស៊ី ចូល​ស្រុក ស្ថានភាព​វា​គឺ​ជា​ការ​ប៉ះ​ទង្គិច​គ្នា​នៃ​កងកម្លាំង​ដែល​រៀប​ចំ​ដោយ​លោក ហ៊ុន សែន និង​ប្រជារាស្ត្រ​ស៊ីវិល​ដែល​គាំទ្រ​លោក សម រង្ស៊ី។ អ្នកណា​មានប្រៀប​ជាង វា​ស្ថិត​នៅ​ត្រង់ថា​ភាគី​ណា ប្ដូ​ផ្ដាច់​ ក្នុង​ការ​អនុវត្ត​គោលដៅ​នយោបាយ​របស់​ខ្លួន​ជាង។ ប្រសិន​បើ​ប្រជារាស្ត្រ​ ព្យាយាម​អនុវត្ត​ទៅ​តាម​អ្វី​ដែល​ជា​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី ដែល​មាន​ក្រុម​លោក សម រង្ស៊ី ដឹក​មុខ​នោះ ខ្ញុំ​គិត​ថា​ការ​តស៊ូ​របស់​ប្រជារាស្ត្រ នឹង​មាន​សង្ឃឹម​ខ្ពស់​ដល់​ការ​ផ្លាស់ប្ដូរ​ដល់​ប្រទេស​កម្ពុជា» ។

គិត​មក​ដល់​ពេល​នេះ​ នៅ​សល់​តែ​៥​ថ្ងៃ​ទៀត ដល់​ពេល​កំណត់ ដែល​លោក សម រង្ស៊ី អះអាងថា នឹង​​វិល​ចូល​​កម្ពុជាវិតាម​ច្រក​ទ្វារ​ព្រំដែន​ថៃ ដោយ​មាន​​មន្ត្រី​​បក្ស​ប្រឆាំង​ សមាជិក​សភា​អឺរ៉ុប​មួយ​ចំនួន​ និង​ពលករ​ខ្មែរ​​ពី​​ក្រៅ​ស្រុក​​អម​ដំណើរ​ផង ​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ត្រូវ​នឹង​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ។

លោក គឹម សុខ ថា​ ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា នៅ​តែ​តម្រូវ​ឲ្យ​មេដឹកនាំ​បក្ស​នយោបាយ​ទាំង​ពីរ បន្ទន់​ឥរិយា​បទ​ដាក់គ្នា ហើយ​ងាក​មក​រក​ការ​ចរចា​គ្នា​វិញ ដោយ​សន្តិវិធី​ និង​ឈរ​លើ​គោល​ការណ៍​នីតិរដ្ឋ ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "លោក​ សម រង្ស៊ី សន្យា​លើក​កម្ពស់​ជីវភាព​កង​កម្លាំង​ប្រដាប់​អាវុធ ក្រោយ​ពី​មាន​ការ​ផ្លាស់ប្ដូរ​​របប​លោក ហ៊ុន សែន"

  1. so socheath says:

    វិទ្យុលាងក្តអាស៊ីសេរីវាអួតថា អាក្បត់ជាតិសម​ រង្ស៊ី​ បាន​ចេញ​វីដេអូ​ឃ្លី​បជា​ភាសា​អង់គ្លេស
    ​ដ៏​កម្រ​មួយ​ (???)ដោយ​ អំពាវនាវ​ទៅ​កាន់​សហគមន៍​អន្តរជាតិ​ និង​មនុស្ស​ទាំង​អស់​លើ​ពិភពលោកថា​ មុន​ពេល​វាត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៩​ វិច្ឆិកា​ថា “​អាក្បត់ជាតិសមរង្ស៊ីបាន​ត្រៀម​ខ្លួន​រួចរាល់​ វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​ ទោះបីជា​ត្រូវ​លះបង់​ជីវិត​ក៏​ដោយ​ គឺ​ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ (???) ។ ​
    ហាស !ហាស
    ជឿអាក្បត់ជាតិសមរង្ស៊ី ជឿឆ្កែវិញល្អជាង
    ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
    របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
    អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
    របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
    មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
    នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
    តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
    និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
    ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
    សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
    ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
    ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
    បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
    តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
    វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
    ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
    អត់ប្រយោជន៍ ។
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
    សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
    ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
    សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ

Leave a Reply

Submit Comment