​មេធាវី​អន្តរជាតិ​ ថា​លោក​ ហ៊ុន​ សែន​ និង​មន្រ្តី​របប​នេះ​ ប្រឈម​ជាប់ចោទ​ពី​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ បើ​បង្ក្រាប​ជនស៊ីវិល​ អមដំណើរ​មន្រ្តី​ប្រឆាំង​

លោក មួង ណារ៉េត
2019-11-03
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មេធាវីអង់គ្លេស លោក រីឆាត រ៉យជើស៍ (Richard Rogers) នៃក្រុមហ៊ុនមេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី នាបន្ទប់ផ្សាយរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៥។

មេធាវីអង់គ្លេស លោក រីឆាត រ៉យជើស៍ (Richard Rogers) នៃក្រុមហ៊ុនមេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី នាបន្ទប់ផ្សាយរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៥។ RFA

មេធាវី​អន្តរជាតិ​ ថា​លោក​ ហ៊ុន​ សែន​ និង​ មន្រ្តី​របប​នេះ​ នឹង​ជាប់ចោទ​ពី​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ ដែល​អាច​ផ្តន្ទា​ទោស​បាន​ នៅ​ចំពោះ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ (ICC​) បើ​ហ៊ាន​បង្ក្រាប​ជនស៊ីវិល​ ដែល​អមដំណើរ​មន្រ្តី​ប្រឆាំង​ ធ្វើដំណើរ​មាតុភូមិ​និវត្តន៍​ទៅ​កម្ពុជា​ ដោយ​អហិង្សា​។

សូម​លោកអ្នក​នាង​ ស្តាប់​បទសម្ភាសន៍​របស់​លោក​ មួង​ ណា​រ៉េ​ត ជាមួយ​លោក​ រី​ឆាត​ រ៉​យជើស៍​ (Richard​ Rogers​) ដែល​ជា​មេធាវី​អន្តរជាតិ​ និង​ ជា​ជនជាតិ​អង់គ្លេស​ ជុំវិញ​រឿង​នេះ​ដូច្នេះ​តទៅ​៖

មួង​ ណា​រ៉េ​ត៖ អាជ្ញាធរ​របប​លោក​ ហ៊ុន​ សែន​ កំពុង​បង្ហាញ​សាច់ដុំ​ ដោយ​បញ្ជូន​កងកម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ ទៅ​តំបន់​ព្រំដែន​ ដើម្បី​បង្ក្រាប​ក្រុម​អ្នក​អមដំណើរ​មន្រ្តី​បក្ស​ប្រឆាំង​ វិល​ចូល​ស្រុកខ្មែរ​វិញ​។ ទាំង​លោក​ ហ៊ុន​ សែន​ និង​ មន្រ្តី​យោធា​សុទ្ធតែ​ គម្រាម​កម្ទេច​ ឬ សម្លាប់​ជនស៊ីវិល​ទាំងនោះ​។ តើ​ការ​សម្លាប់​ជនស៊ីវិល​ ដែល​គ្មាន​អាវុធ​ក្នុង​ដៃ​ និង​ តវ៉ា​ដោយសន្តិវិធី​ ជា​ការប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​ជាតិ​ និង​ អន្តរជាតិ​ដែរ​ឬទេ​?

ឆាត​ រ៉​យជើស៍​៖ ​ពិត​ណាស់​! ការ​បង្ក្រាប​បែបនេះ​ មិន​ត្រឹមតែ​ខុសច្បាប់​ជាតិ​ និង​អន្តរជាតិ​ប៉ុណ្ណោះទេ​ វា​ជា​ចំណាត់ការ​មិន​សម​ទំនង​ទាល់តែសោះ​ ព្រោះ​មន្រ្តី​បក្ស​ប្រឆាំង​ ដែល​ប្រកាស​វិល​ចូល​ស្រុក​វិញ​នោះ​ សុទ្ធតែ​ជា​តំណាង​រាស្រ្ត​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​ជនស៊ីវិល​ និង​គ្មាន​អាវុធ​ក្នុង​ដៃ​។ ម្យ៉ាងទៀត​ ពួកគាត់​បាន​ប្រកាស​ហើយ​ថា​ ការ​ធ្វើ​មាតុភូមិ​និវត្តន៍​នេះ​ គឺ​ដើម្បី​បុព្វហេតុ​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ​។ ជាង​នេះ​ទៅទៀត​ ពួកគាត់​មិនដែល​ប្រកាស​ថា​ នឹង​ធ្វើដំណើរ​ទៅ​កម្ពុជា​ ដោយ​ស្ពាយ​ ឬកាន់​កាំភ្លើង​នោះ​ឡើយ​។ ទង្វើ​របស់​ពួកគាត់​ មិនមែន​ជា​អំពើឈ្លានពាន​របស់​ទ័ព​បរទេស​ ដែល​លុកលុយ​ចូល​ដីខ្មែរ​នោះ​ដែរ​។

មួង​ ណា​រ៉េ​ត៖ ​ចុះបើ​ចំណាត់ការ​របស់​របប​លោក​ ហ៊ុន​ សែន​ ខុសច្បាប់​ ហេតុអ្វីបានជា​របប​នេះ​ នៅតែ​បង្ហាញ​ចេតនា​ឧក្រិដ្ឋ​នេះ​?

រីឆាត​ រ៉​យជើស៍​៖ ​អ្វី​ដែល​របប​សព្វថ្ងៃ​កំពុង​ធ្វើ​នេះ​ គឺ​បង្ហាញ​ឲ្យ​ឃើញច្បាស់​ អំពី​ការភ័យខ្លាច​របស់​លោក​ ហ៊ុន​ សែន​ និង​ ភាព​ខ្វះ​ភាព​ទុកចិត្ត​លើ​ប្រជាប្រិយ​ភាព​ខ្លួនឯង​។ បើ​លោក​ ហ៊ុន​ សែន​ ទុកចិត្ត​ថា​របប​នេះ​ មាន​ប្រជាប្រិយ​ភាព​ និង​មានការ​គាំទ្រ​ពី​ពលរដ្ឋខ្មែរ​ទូទៅ​ ម៉្លេះ​សម​ពួកគាត់​ មិន​ត្រូវ​រារាំង​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ការ​វិលត្រឡប់​ទៅ​ស្រុកខ្មែរ​វិញ​នោះ​ទេ​។ ហើយ​បើ​ទុកចិត្ត​លើ​ប្រជាប្រិយ​ភាព​ខ្លួនឯង​ ម៉្លេះ​សម​គណបក្ស​កាន់អំណាច​ អនុញ្ញាត​ឲ្យ​មានការ​បោះឆ្នោត​មួយ​ដោយសេរី​ ត្រឹមត្រូវ​ និង​ យុត្តិធម៌​ ដែល​ប្រកួតប្រជែង​ ដែល​បាន​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​។ តែ​នេះ​ បង្ហាញថា​ គណបក្ស​កាន់អំណាច​ កំពុងតែ​អស់សង្ឃឹម​ ក្នុង​ការ​បន្ត​ក្រាញ​អំណាច​ ទើប​ធ្វើអ្វី​គ្រប់យ៉ាង​ ដើម្បី​រារាំង​មន្រ្តី​បក្ស​ប្រឆាំង​ មិន​ឲ្យ​ចូល​ស្រុក​វិញ​បាន​។

មួង​ ណា​រ៉េ​ត៖ តើមាន​ករណី​ពិសេស​ណាមួយ​ទេ​ ដែល​កងកម្លាំង​ប្រដាប់​អាវុធ​ អាច​សម្លាប់​ជនស៊ីវិល​ស្លូតត្រង់​បាន​?

រីឆាត​ រ៉​យជើស៍​៖ អាច​មាន​ដែរ​! ប៉ុន្តែ​ ទាល់តែ​កាលៈទេសៈ​នោះ​ វា​ជា​កាលៈទេសៈ​ផុយ​ស្រួយ​បំផុត​ប៉ុណ្ណោះ​ ដែល​កងកម្លាំង​ប្រដាប់​អាវុធ​ អាច​បង្ក្រាប​ជនស៊ីវិល​ ដែល​គ្មាន​អាវុធ​ក្នុង​ដៃ​បាន​។ ទោះជា​ក្នុង​កាលៈ​ទេស​ផុយ​ស្រួយ​បំផុត​នេះ​ក៏ដោយ​ ក៏​ការប្រើ​កម្លាំងប្រដាប់អាវុធ​បែបនេះ​ គឺជា​រឿង​កម្រ​បំផុត​ ហើយ​អាច​ធ្វើ​ទៅ​បាន​ ទាល់តែ​ច្បាប់​អនុញ្ញាត​ និង​ ត្រូវតែ​ថ្លឹងថ្លែង​ ឲ្យ​សមស្រប​បំផុត​រវាង​ការប្រើ​កម្លាំង​ និង​ ហា​នី​ភ័យ​ដែល​អាច​កើតមាន​។ ប៉ុន្តែ​ ករណី​បែបនេះ​ គឺជា​ករណី​កម្រ​ខ្លាំង​ណាស់​ ដែល​ខ្ញុំ​មិនដែល​ធ្លាប់​ឮផង​។ រឹតតែ​មិនដែល​ទៀត​នោះ​ គឺ​មិនដែល​មាន​កងកម្លាំង​ប្រដាប់​អាវុធ​ឯណា​ ទៅ​បង្ក្រាប​ជនស៊ីវិល​ ដែល​ជា​តំណាង​រាស្រ្ត​ជាប់ឆ្នោត​ គ្មាន​អាវុធ​ ហើយដែល​គ្រាន់តែ​មានបំណង​វិលត្រឡប់​ទៅ​មាតុភូមិ​កំណើត​របស់​ខ្លួន​នោះ​។ ខ្ញុំ​ពិតជា​មិនដែល​ឮ ថា​ប្រទេស​ណា​ គេ​ប្រើ​វិធានការ​ចម្លែក​ខុសគេ​ដូច្នេះ​នោះ​ទេ​។

មួង​ ណា​រ៉េ​ត៖ចុះ​មាន​ករណី​ខ្លះ​ មេដឹកនាំ​ផ្តាច់​ការ​ បញ្ជា​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ បាញ់សម្លាប់​បាតុករ​ ដែល​ជា​ជនស៊ីវិល​ដែរ​។ តើ​រឿង​នោះ​ យ៉ាងម៉េច​ទៅវិញ​?

ឆាត​ រ៉​យជើស៍​៖ ​ករណី​បាញ់សម្លាប់​ពលរដ្ឋ​ស្លូតត្រង់​ ពី​កងកម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​នេះ​ គឺ​មានតែ​ប្រទេស​កុម្មុ​នី​ស្ត​ផ្តាច់​ការ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ មិន​ទទួលជោគជ័យ​ទេ​។ ខ្ញុំ​លើក​ឧទាហរណ៍​មួយ​ ដូច​ករណី​នៅ​ប្រទេស​អឺរ៉ុប​ខាងកើត​ ដែល​ជា​ប្រទេស​កុម្មុ​នី​ស្ត​ គឺ​ក្រោយ​ឆ្នាំ​ ១៩៨៩​ ក្រោយ​ការ​ដួល​រំលំ​ជញ្ជាំង​ទីក្រុង​ប៊ែរឡាំង​ មាន​ប្រទេស​ខ្លះ​ក្រោម​ការ​បញ្ជា​របស់​មេដឹកនាំ​ប្រទេស​រ៉ូម៉ានី​ នៅពេល​នោះ​ បញ្ជា​ឲ្យ​កងទ័ព​បាញ់ប្រហារ​លើ​ហ្វូង​បាតុករ​ជា​ជនស៊ីវិល​ ដោយ​បាញ់​គ្រាប់​ពិត​។ ប៉ុន្តែ​ ការ​បញ្ជា​នោះ​ ជា​កាំបិត​ចិត​ដង​ឯង​ ដោយ​កងទ័ព​មិន​ធ្វើតាម​ ព្រោះ​ពួកគេ​មិន​អាច​លើកដៃ​សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​របស់​ខ្លួនឯង​បាន​។

មួង​ ណា​រ៉េ​ត៖  ចុះ​ករណី​នៃ​ដំណើរ​មាតុភូមិ​និ​វិត្ត​ន៍​របស់​លោក​ សម​ រង្ស៊ី​ និង​ មន្រ្តី​បក្ស​ប្រឆាំង​វិញ​ តើ​ការប្រើ​កម្លាំង​ពីសំណាក់​របប​ក្រុងភ្នំពេញ​ ដើម្បី​បង្ក្រាប​ និង​ទប់ទល់​នឹង​កម្លាំង​ពលរដ្ឋ​ដែល​អមដំណើរ​ពួកគាត់​ តើ​ជា​រឿង​សមស្រប​ ទៅតាម​គោលការណ៍​ នៃ​សមាមាត្រ​នៃ​កម្លាំងទ័ព​ និង​ហា​នី​ភ័យ​ដែល​អាច​កើតមាន​ដែរ​ឬទេ​?

រីឆាត​ រ៉​យជើស៍​៖ ពិត​ណាស់​! ចំណាត់ការ​នេះ​ គឺ​មិន​សមស្រប​ទាល់តែសោះ​។ មិន​ត្រឹមតែ​មិន​សមស្រប​ទេ​ គឺ​ការប្រើ​កម្លាំង​នេះ​ វា​ជ្រុល​ហួសហេតុ​ទៅទៀត​។ ការប្រើ​កម្លាំង​ជ្រុល​ហួសហេតុ​បែបនេះ​ ជា​រឿង​ខុសច្បាប់​។ ការ​សម្លាប់​ជន​ស្លូតត្រង់​ និង​ជនស៊ីវិល​ ដែល​ធ្វើដំណើរ​វិល​ទៅ​ប្រទេស​កម្ពុជា​វិញ​ គឺ​ក៏​ខុសច្បាប់​ដែរ​ និង​ ជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ថែមទៀត​ផង​។ រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​ ត្រូវ​ចាំ​ថា​ សារ​គម្រាម​កំហែង​កម្ទេច​ ឬសម្លាប់​ជនស៊ីវិល​ស្លូតត្រង់​នេះ​ គឺជា​អង្គហេតុ​នៃ​ធាតុផ្សំ​បទល្មើស​ ដែល​ជា​ភ័ស្តុតាង​ទៅ​ថ្ងៃក្រោយ​នៃ​ចេតនា​ឧក្រិដ្ឋ​ ដើម្បី​ផ្តន្ទា​ទោស​លោក​ ហ៊ុន​ សែន​ និង​ មន្រ្តី​របប​នេះ​ កាលណា​ជនស៊ីវិល​ណា​ម្នាក់​ ត្រូវ​គេ​សម្លាប់​ដោយសារ​ ការប្រើ​កម្លាំងប្រដាប់អាវុធ​ជ្រុល​ហួសហេតុ​ លើ​ជនស៊ីវិល​គ្មាន​អាវុធ​ក្នុង​ដៃ​នេះ​។

មួង​ ណា​រ៉េ​ត៖ តើ​បទឧក្រិដ្ឋ​នោះ​ ក្នុង​ការប្រើ​កម្លាំងប្រដាប់អាវុធ​ជ្រុល​ហួសហេតុ​ លើ​ជនស៊ីវិល​ដែល​គ្មាន​អាវុធ​ក្នុង​ដៃ​នេះ​ ជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​កម្រិត​ណា​?

រីឆាត​ រ៉​យជើស៍​៖ ភាព​ធ្ងន់ធ្ងរ​នៃ​ឧក្រិដ្ឋ​កម្ម​នេះ​ គឺ​មាន​ចែង​ទាំង​ក្នុង​ច្បាប់​ជាតិ​របស់​កម្ពុជា​ និង​ច្បាប់អន្តរជាតិ​។ យើង​ដឹង​ហើយ​ថា​ អ្នក​ដែល​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ គឺ​សុទ្ធតែ​ត្រួតត្រា​ប្រព័ន្ធ​តុលាការ​ដែរ​ ដូច្នេះ​យើង​មិន​សង្ឃឹមថា​ ជនរងគ្រោះ​អាច​ទទួល​បាន​យុត្តិធម៌​ តាម​ប្រព័ន្ធ​តុលាការជាតិ​ទេ​។ ក្នុង​ន័យ​នេះ​ គឺ​មានតែ​ច្បាប់អន្តរជាតិ​ប៉ុណ្ណោះ​ ដែល​មានប្រសិទ្ធភាព​ ក្នុង​ការ​ផ្តន្ទា​ទោស​អ្នក​ប្រព្រឹត្ត​ទាំងនោះ​។ បើ​កងកម្លាំង​ប្រដាប់​អាវុធ​នៃ​របប​លោក​ ហ៊ុន​ សែន​ ហ៊ាន​បាញ់​បង្ក្រាប​ជនស៊ីវិល​ ដែល​អមដំណើរ​មន្រ្តី​គណបក្ស​ប្រឆាំង​មែន​ បទឧក្រិដ្ឋ​នេះ​ នឹង​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​នៃ​ធាតុផ្សំ​នៃ​បទល្មើស​រួម​ នៃ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​។ ពេលនោះ​ យើង​នឹង​ដា​ក់​បណ្តឹង​បន្ថែម​មួយទៀត​ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ (ICC​) ដើម្បី​ផ្តន្ទា​ទោស​មន្រ្តី​ដែល​ពាក់ព័ន្ធ​ទាំងអស់​នោះ​។ មិន​តែប៉ុណ្ណោះ​ ករណីនេះ​ នឹង​រឹតតែ​បន្ថែម​ភ័ស្តុតាង​ដាក់បន្ទុក​ សម្រាប់​ជួយ​ដល់​សំណុំរឿង​ ដែល​យើង​បាន​ដាក់​ប្តឹង​មន្រ្តី​របប​នេះ​ខ្លះ​រួច​ទៅ​ហើយ​។

មួង​ ណា​រ៉េ​ត៖ សូម​អរគុណ​លោក​ Richard​ Rogers​ ដែល​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​បាន​សម្ភាស​នៅពេល​នេះ​។

រីឆាត​ រ៉​យជើស៍​៖ ​ បាទ​! សូម​អរគុណ​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "​មេធាវី​អន្តរជាតិ​ ថា​លោក​ ហ៊ុន​ សែន​ និង​មន្រ្តី​របប​នេះ​ ប្រឈម​ជាប់ចោទ​ពី​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ បើ​បង្ក្រាប​ជនស៊ីវិល​ អមដំណើរ​មន្រ្តី​ប្រឆាំង​"

  1. so socheath says:

    វិទ្យុលាងក្តអាស៊ីសេរីវាអួតថា អាក្បត់ជាតិសម​ រង្ស៊ី​ បាន​ចេញ​វីដេអូ​ឃ្លី​បជា​ភាសា​អង់គ្លេស
    ​ដ៏​កម្រ​មួយ​ (???)ដោយ​ អំពាវនាវ​ទៅ​កាន់​សហគមន៍​អន្តរជាតិ​ និង​មនុស្ស​ទាំង​អស់​លើ​ពិភពលោកថា​ មុន​ពេល​វាត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៩​ វិច្ឆិកា​ថា “​អាក្បត់ជាតិសមរង្ស៊ីបាន​ត្រៀម​ខ្លួន​រួចរាល់​ វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​ ទោះបីជា​ត្រូវ​លះបង់​ជីវិត​ក៏​ដោយ​ គឺ​ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ (???) ។ ​
    ហាស !ហាស
    ជឿអាក្បត់ជាតិសមរង្ស៊ី ជឿឆ្កែវិញល្អជាង
    ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
    របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
    អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
    របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
    មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
    នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
    តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
    និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
    ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
    សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
    ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
    ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
    បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
    តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
    វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
    ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
    អត់ប្រយោជន៍ ។
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
    សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
    ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
    សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ

  2. so socheath says:

    RGC Lawyers Respond to Responding to Richard Rogers Lawyer’s Statement of Facts
    (Phnom Penh): The Royal Government of Cambodia team on the night of November 4, 2019 issued a statement in response to the comments of Richard Rogers on Radio Free Asia that distorted facts against legal principles regarding measures. For those attempting a coup to overthrow the legitimate government in Cambodia.
    This clarification is as follows:
    Clarification of Government Lawyer Response to RFA Interview with Richard Rogers Richard Richard Rogers Last night, November 3, 2019, Royal Government of Cambodia team explain and respond to distorted and contrary statements To Richard Rogers and RFA and the public as follows:
    – Richard Rogers, himself an international lawyer and analyst, has often carried out attacks with the intention of imparting facts that contradict the real purpose of blaming the Royal Government on the result of fair, free and fair elections. .
    – Richard Rogers, who has teamed up with Sam Rainsy in the fabrication of a complaint to the International Criminal Court (ICC) against the Royal Government of Cambodia, as well as the charges against the Prime Minister. The claims made by this person are completely without legal basis, leaving the ICC without consideration.
    The return of the Sam Rainsy and his accomplices is a criminal plan aimed at overthrowing a legitimate government in Cambodia. Sam Rainsy and his factions have clearly called on the armed forces to turn over anti-government gunmen to raise funds to mobilize people to stand up to the siege of village, commune and police headquarters throughout the country. The country cursed and forced the King to abdicate and proclaimed his arrest Hun Sen said. All of these acts are criminal plans for a coup, which the Cambodian Penal Code defines as murder, punishable by 15 to 30 years or life imprisonment (if the perpetrator is a civil servant) under Article 451 and Article 452 of the Penal Code.
    The law also stipulates that any person, whether a civilian, who has participated in or supported the above mentioned criminal acts, shall be punished with conspiracy, which carries a sentence of 5 to 10 years or up to 20 years. The year (if the perpetrator is a civil servant) is in accordance with Article 453 of the Penal Code. In order to spread awareness of this crime plan, the Royal Government has made every effort to make it known to the public in order to prevent the deceptive tactics that lead to criminal activity with the criminal group.
    – Sam Rainsy and his accomplices, who are planning to enter Cambodia on 9 November 2019, are coming as prisoners and criminals, while those who travel with them and those who support criminal activity are conspirators in the act. Betrayed, arrested and sentenced by a competent court. It is noteworthy that criminal groups and groups supporting the activities of criminals in the coup plan to overthrow the legitimate government are not acting as elected parliamentarians and not as innocent civilians, as suggested. Richard Rogers, they are perpetrators of crime.
    According to Article 52 of the Constitution, the supreme law of the Kingdom of Cambodia stipulates the role and duties of the Royal Government in the maintenance of peace, security, legality, security and public security as well as the livelihood and welfare of the people. The competent forces of the Royal Government of Cambodia have the obligation to prevent and suppress any person who acts against the Constitution, the King and the peace of the people of Cambodia.
    These are the responses to Richard Rogers’ misleading remark in an interview with Radio Free Asia on November 3, 2019. At the same time, Richard Rogers’ lawyer should have a thorough study of Cambodia’s constitution and existing laws before giving any improper analysis or evaluation of the accuracy and cleanness of the Royal Government of Cambodia.

Leave a Reply

Submit Comment