បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​ថ្កោលទោស​សភា​ឯកបក្ស ដែល​អនុម័ត​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩

ដោយ សេក បណ្ឌិត
2019-11-04
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រដ្ឋសភា​របប​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩ បាន​អនុម័ត​សេចក្តីព្រាង​ច្បាប់​ស្តីពីការ​អនុម័ត​យល់​ព្រម​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩ ដោយ​សំឡេង​គាំទ្រ​ទាំង​ស្រុង​នៃ​សមាជិកសភា ១១០ រូប​ដែល​ចូល​រួម​ក្នុង​សម័យ​ប្រជុំ​សភា​ពេញ​អង្គ

រដ្ឋសភា​របប​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩ បាន​អនុម័ត​សេចក្តីព្រាង​ច្បាប់​ស្តីពីការ​អនុម័ត​យល់​ព្រម​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩ ដោយ​សំឡេង​គាំទ្រ​ទាំង​ស្រុង​នៃ​សមាជិកសភា ១១០ រូប​ដែល​ចូល​រួម​ក្នុង​សម័យ​ប្រជុំ​សភា​ពេញ​អង្គ

 រូប៖ រដ្ឋសភា


អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​បញ្ហា​កម្ពុជា ថ្កោល​ទោស​រដ្ឋសភា​របប​ក្រុង​ភ្នំពេញ ដែល​សម្រេច​​អនុម័ត​សេចក្តីព្រាង​ច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់​ព្រម​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩ ទាក់ទង​នឹង​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀត​ណាម។ រដ្ឋសភា​ថា ​មតិ​រិះគន់​ទាំង​ឡាយ​អំពី​រឿង​សន្ធិសញ្ញា​បំពេញ​បន្ថែម​នេះ មិន​អាច​យក​ជា​ការ​បាន​ឡើយ ព្រោះ​ជា​ការ​កេង​ចំណេញ​នយោបាយ។

អ្នក​តាម​ដាន​បញ្ហា​ព្រំដែន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ ចំពោះ​រដ្ឋសភា​របបក្រុង​ភ្នំពេញ ដែល​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩ ដែល​ពួក​គេ​អះអាង​ថា បាន​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បូរណភាព​ទឹក​ដី​ខ្មែរ។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន ​ ថ្លែងថា ការ​អនុម័ត​យល់​ព្រម​​​របស់​សភា​ឯកបក្ស​នៅ​ពេល​នេះ មានន័យ​ស្មើ​នឹង​​កាត់​ទឹកដី​ខ្មែរ​ទៅ​ឱ្យ​វៀតណាម​តាម​សំណើ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ត្រូវ​វៀតណាម​លើក​បន្តុប​ឱ្យ​កាន់​អំណាច​តាំងពី​ដើម​ទស្សវត្សរ៍​ទី៨០ មក​នោះ។ លោក​អះអាង​ថា សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ១៩៨៥ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម ដូច្នេះ​សន្ធិសញ្ញានេះ និង​​សន្ធិសញ្ញាបំពេញ​បន្ថែម​ផ្សេង​ទៀត ដែល​របបលោក ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ជាមួយ​ភាគី​វៀត​ណាម​រហូត​មក​ដល់​ពេល​នេះ សុទ្ធសឹង​តែ​ជា​សន្ធិសញ្ញាខុស​​ច្បាប់ ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៖ «ការ​អនុម័ត​នៅ​ថ្ងៃនេះ​ត្រូវ​ទុក​ជា​មោឃៈ មិន​អាច​យក​ជា​ការ​បាន​ទេ ដោយសារ​រដ្ឋ​សភា​ហ្នឹង​ជា​រដ្ឋ​សភា​ដែល​ខុស​ច្បាប់ រដ្ឋាភិបាល​ក៏​ខុស​ច្បាប់​ដែរ។ ដូច្នេះ​នៅ​ពេល​ដែល​​មានរដ្ឋ​សភា ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហើយ​និង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះជាតិ​ យើង​ត្រូវ​លុប​ចោល​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែមទៅលើ​សន្ធិសញ្ញា​ឆ្នាំ១៩៨៥ ដែល​រដ្ឋសភា​បាន​អនុម័ត​ថ្ងៃនេះ​ ហើយ​យើង​នឹង​សើរើ​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​​យួន​ផង​ដែរ»

ចំណែក​ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជាប្រចាំ​ប្រទេស​ន័រវេស (Norway) លោក ម៉ែន ណាត ថ្កោល​ទោស​រដ្ឋសភា​របបក្រុង​ភ្នំពេញ ​​ដែល​បាន​ផ្តល់​សច្ចាប័នលើ​​សន្ធិសញ្ញាបំពេញ​បន្ថែម​ឆ្នាំ២០១៩ នេះ ព្រោះ​លោក​ពិនិត្យ​ឃើញថា ការ​បោះបង្គោល​ព្រំដែនកម្ពុជា​-វៀតណាម បាន​​៨៤% នោះ ធ្វើ​ឱ្យ​កម្ពុជា​បាត់​ទឹក​ដី​ និង​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់។ លោក​បន្ត​​ថា ទង្វើ​របស់​ក្រុម​មេ​ដឹក​នាំ​​របបក្រុង​ភ្នំពេញ​រឿង​ព្រំដែន​ជាមួយ​​វៀត​ណាមនេះ នឹង​ត្រូវ​កូន​ចៅខ្មែរ​ជំនាន់​ក្រោយ​ជេរស្តី ព្រោះ​នេះ​​​ជា​ការ​កាត់​ទឹកដី​ឱ្យ​​បរទេស​ ដែល​ជា​ទង្វើ​ក្បត់​ជាតិខ្លួន​ឯង។ ទោះជាយ៉ាងណា លោក​​មាន​សុទិដ្ឋិនិយម​ថា សន្ធិសញ្ញា​មិន​ស្រប​ច្បាប់​ទាំងឡាយរវាង​របបលោក ហ៊ុន សែន ជាមួយ​​ភាគី​វៀតណាម នឹង​ត្រូវ​លុប​​ចោល​ នៅពេល​កម្ពុជា​មាន​រដ្ឋាភិបាល​​ស្រ​បច្បាប់​មួយ​​ដែល​គិត​ពី​​ប្រយោជន៍​​ជាតិ​​ជាធំ៖ «យ៉ាង​ណា​ក៏​ដោយ ក៏​យើង​មិន​អាច​ទទួល​ស្គាល់ មិន​អាច​យល់​ស្រប​ចំពោះ​ការ​យល់​ព្រម​ណា​មួយ​ទៅ​លើ​លទ្ធផល​នៃ​​ការ​បោះ​បង្គោល​ព្រំដែន​ហ្នឹង ហើយ​និង​អ្វី​ដែល​រដ្ឋសភា​កម្ពុជា​បាន​ធ្វើ​ថ្ងៃនេះ។ យើង​សូម​ធ្វើ​ការ​ថ្កោល​ទោស​ដាច់​អហង្ការ​។ យើង​យល់​ថា របប​ឯកបក្ស​ហ្នឹង​គាត់​ធ្វើ​យ៉ាង​ណា ​ដើម្បីយក​ចិត្ត​យក​ថ្លើម​តែ​វៀតណាម ដោយ​មិន​ខ្វល់​មិន​ខ្វាយ​ពី​ការ​បាត់​បង់​បូរណភាព​ទឹក​ដី»

រដ្ឋសភា​របបក្រុង​ភ្នំពេញ​បាន​អនុម័ត​សេចក្តីព្រាង​ច្បាប់​ស្តីពីការ​អនុម័ត​យល់​ព្រម​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែមឆ្នាំ២០១៩ ដោយ​សំឡេង​គាំទ្រ​​ទាំង​ស្រុង​នៃ​សមាជិកសភា ​១១០ រូប​ដែលចូល​រួម​​ក្នុង​សម័យ​ប្រជុំសភាពេញ​អង្គ នៅ​ថ្ងៃទី០៤ វិច្ឆិកា​។ សេចក្តីព្រាង​ច្បាប់​នេះ ត្រូវ​បាន​គណៈរដ្ឋ​មន្ត្រី​អនុម័ត​យល់​ព្រម​កាល​ពី​ថ្ងៃទី១១ តុលា និង​បញ្ជូនបន្ត​​មក​ឱ្យ​រដ្ឋសភា​អនុម័ត​ រយៈពេល​មួយ​សប្តាហ៍​បន្ទាប់​ពីលោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចុះ​កិច្ច​ព្រម​ព្រៀង​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩​ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។

អ្នក​នាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែងថា ក្រោយ​រដ្ឋ​សភា​អនុម័ត​រួច​ហើយ សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា​ដើម្បី​ពិនិត្យ មុន​នឹង​បញ្ជូន​បន្ត​ទៅ​ព្រះមហាក្សត្រ ដើម្បី​ឡាយ​​ព្រះហស្តលេខា​ទទួល​ស្គាល់​ជា​ផ្លូវ​ការ និង​ចូល​ជា​ធរមាន។ លោក​អះអាង​ថា សេចក្តី​ព្រាង​ច្បាប់នេះ កើត​ចេញ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែងរបស់​រដ្ឋាភិបាល​កម្ពុជាក្នុង​ការ​កំណត់​ព្រំដែន​ជាមួយ​​ប្រទេស​វៀតណាម​តាម​លក្ខណៈ​បច្ចេក​ទេស​ត្រឹម​ត្រូវ។ លោក​ថ្លែង​ទៀត​ថា អ្នក​ដែល​រិះគន់​រឿង​សន្ធិសញ្ញា​បំពេញ​​បន្ថែម​​ឆ្នាំ២០១៩ នេះ គឺ​ជា​អ្នក​ដែល​មាន​បំណង​បន្ទុច​បង្អាក់​ដំណើរ​ការ​អភិវឌ្ឍ​ជាតិ៖ «ចំពោះ​អ្នក​ដែល​ប្រឆាំង​នឹង​សន្ធិ​សញ្ញា​នេះ គឺ​ថា​គាត់​មិន​បាន​គិត​អ្វី​ឱ្យ​បាន​ជ្រាល​ជ្រៅ​ទេ ប្រហែល​ជា​គាត់​ចង់​ចំណេញ​ខាង​នយោបាយ។ កន្លងមក ក្នុង​ពេល​ដែល​យើង​ធ្វើ​ ក៏​យើង​មិន​មែន​ធ្វើ​ឆាប់​ដែរ យើង​ធ្វើ​ជាង​១០ ឆ្នាំ​ ក៏​មាន​ការ​លំបាក​ដែរ ដោយសារ​ការ​ទៅ​រំខាន​របស់​ពួក​អ្នក​ដែល​ចង់​​រំខានហ្នឹង។ ដូច្នេះហើយ​មតិ​ដែល​ប្រឆាំង​នឹង​សន្ធិសញ្ញា​នេះ គឺ​មិនអាច​យក​ជា​ការ​បានទេ ហើយ​តាម​ខ្ញុំ​យល់ គឺ​មិន​មាន​ស្មារតីជួយ​ប្រទេស​កម្ពុជា​ឱ្យ​បាន​សុខ​សាន្ត​ ឬបាន​ចម្រើន​ទៅ​មុខទេ គឺ​ថា​ជា​ការ​យក​ជើង​រា​ទឹក​ទៅវិញ»

របបលោក ហ៊ុន សែន អះអាងថា សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩ នេះ គឺ​ជា​ឯកសារ​ផ្លូវ​ច្បាប់​ដែល​ទទួល​ស្គាល់​ការ​បោះបង្គោល​ព្រំដែន ៨៤% ​ជា​មួយ​ប្រទេស​វៀតណាម។ បន្ថែម​ពីលើ​នេះ របប​ក្រុង​ភ្នំពេញ​អះអាង​ទៀត​ថា សន្ធិសញ្ញា​នេះ គឺជា​ឯកសារ​គ្រឹះ​ការពារ​បូរណភាព​ទឹក​ដី​កម្ពុជា ដែល​មាន​ខ្សែ​ព្រំដែន​មិន​ប្រែប្រួល  ថែរក្សា​បាន​នូវ​ព្រំដែន​សុខ​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍលើ​គ្រប់​វិស័យ ដើម្បី​ភាព​សុខសាន្ត​របស់​ពលរដ្ឋ​កម្ពុជា​។ សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩ គឺ​ជាការ​រួម​បញ្ចូល​គ្នា​នៃ​​សន្ធិសញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញាកំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥។

គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន (GDP) ​បាន​ចេញសេចក្តីថ្លែងការណ៍ សម្តែង​ការ​សោកស្តាយ​ជា​ខ្លាំង​ដែល​សន្ធិសញ្ញា​នេះ​ត្រូវ​បាន​រដ្ឋសភា​អនុម័ត ក្នុង​ពេល​​កម្ពុជា​មិន​ទាន់​មាន​ឯកភាព​ជាតិ។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ឡឹក សុធារ ថ្លែងថា ក្នុង​ពេល​ដែល​សភាជាតិ​គ្រប់​គ្រង​ដោយ​គណបក្ស​តែមួយ ហើយ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ជម្លោះ​នយោបាយ​បែបនេះ ស្ថាប័ន​នីតិបញ្ញតិមួយ​នេះ​ ពុំ​គួរ​ផ្តល់​សច្ចាប័ន​​លើ​សន្ធិសញ្ញព្រំដែនជាមួយ​ប្រទេស​វៀត​ណាមឡើយ ព្រោះ​អាច​ធ្វើ​ឱ្យ​​ខាត​បង់​ផល​ប្រយោជន៍​​ជាតិ។ លោក​​ស្នើ​​ឱ្យរដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​ក្នុង​ការពន្យារពេល ឬធ្វើ​ប្រជាមតិ មុន​នឹង​​អនុម័ត​សន្ធិសញ្ញាព្រំដែន​​នេះ៖ «យើង​នៅ​តែ​បង្ហាញ​ក្តី​បារម្ភ​ដដែល​ថា ការ​ដែល​យើង​ធ្វើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩ នេះ គឺ​វា​អាច​នាំ​ទៅ​ដល់​ការ​ខាត​បង់​ផល​ប្រយោជន៍​ជាតិ​មួយ​ចំនួន។ ទីមួយ គឺ​ដោយសារ​សា្ថនភាព​នយោបាយ​យើងហាក់​​មិន​ទាន់ស្រុះ​ស្រួល​ ហើយ​ទីពីរ​កិច្ច​ការ​មួយ​ចំនួនដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​ហ្នឹង ហាក់​ដូច​ជា​មាន​ការ​លាក់​លៀម​ច្រើន»

ក្រៅ​ពី​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន​ ពលរដ្ឋ​មួយ​​ចំនួន​ ក៏​បាន​បញ្ចេញ​មតិ​ថ្កោល​ទោស​រដ្ឋសភា ​ចំពោះ​ការ​អនុម័ត​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩ នេះ​ដែរ។ មតិ​រិះគន់​ទាំងនោះ​លេច​ឡើង​ព្រោង​ព្រាត​លើ​​បណ្តាញ​​សង្គម​ហ្វេសប៊ុក (Facebook) ដោយ​ពួក​គេ​សរសេរ​ថា របប​លោក ហ៊ុន សែន ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹងការ​បាត់​បង់​ទឹក​ដីទៅ​ប្រទេស​វៀតណាម ហើយ​អ្នក​ខ្លះ​ទៀត​ចង់​ឱ្យ​ថ្នាក់​ដឹកនាំ​របប​ក្រុង​ភ្នំពេញ​សម្រេច​រឿង​សន្ធិ​សញ្ញា​ព្រំដែន​ជាមួយ​វៀតណាម​ នៅពេល​កម្ពុជា​មាន​ឯកភាព​ជាតិ​ពិត​ប្រាកដ។

របបក្រុង​ភ្នំពេញ​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ១៩៨៥ ជា​មួយ​ភាគី​វៀត​ណាម​នៅ​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ២០០៥។ ឈរ​លើ​មូលដ្ឋាន​នៃ​សន្ធិសញ្ញា​បំពេញ​បន្ថែម​នេះ កម្ពុជា​ និង​វៀតណាម​បាន​ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន​គោក​ ពី​ខេត្ត​រតនគិរី ដល់​ខេត្ត​កំពត ចាប់​ពី​ខែមិថុនា ឆ្នាំ២០០៦ ដល់​ខែ​កក្កដា​ ឆ្នាំ២០១៩ ដោយ​សម្រេច​បាន​លទ្ធផល​៨៤% ឬ​ស្មើ​នឹង​ ៣១៥បង្គោល​ នៃ​ព្រំដែន​សរុប​ ៣៧៥បង្គោល។ ទោះ​ជា​យ៉ាង​ណា គណប​​ក្ស​សង្គ្រោះ​ជាតិ ក្រុម​យុវជន និង​ពលរដ្ឋ​នៅ​មូលដ្ឋាន​មួយ​ចំនួន​អះអាងថា ការ​បោះ​បង្គោល​ព្រំដែន​នេះ ធ្វើ​ឱ្យកម្ពុជា​​បាត់​បង់​ទឹកដី​នៅ​តាមព្រំដែន​​​ទៅ​ប្រទេស​វៀតណាម។

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ​បញ្ជាក់​ថា ប្រសិន​បើ​ទៅ​ថ្ងៃ​មុខ គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ដឹក​នាំ​រដ្ឋាភិបាល​វិញ នោះ​​ពួក​គេ​មាន​សិទ្ធិ​ក្នុង​ការ​សើរើ​មើល​ឡើង​វិញ​ នូវ​សន្ធិសញ្ញា​ដែល​រដ្ឋាភិបាល​សព្វថ្ងៃ បាន​ចុះ​ហត្ថលេខា​ជាមួយ​​ភាគី​វៀតណាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Related Articles

7 Responses to "បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​ថ្កោលទោស​សភា​ឯកបក្ស ដែល​អនុម័ត​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩"

  1. Anonymous says:

    communist party wearing democracy shirt must responsible of giving Tral Island to Youn-hanoi ‘ theses party betray the nation ‘ . Remember Tral Island is belong to cambodia ‘

  2. so socheath says:

    វាសនា បុរស ឬសដុះក្នុងក្ត !
    *******
    ហាស ! ហាស
    រឿងអ្ហែងវាចប់ដោយបរិបូណ៍ ហើយ អាឬសដុះក្នុងក្ត សមរង្ស៊ី !
    ម៉ាជាតិជាអ្នកនយោបាយ ឃើញតែអ្ហែងមួយប៉ុណ្ណោះ ដែលធ្វើនយោបាយ
    បែបឡប់សតិ រលត់រលាយ គ្មានសល់អ្វីទាំងអស់ ។
    ចាប់ពីពេលនេះទៅអ្ហែងកុំសង្ឃឹម ថាមានមុខក្នុងឆាកនយោបាយទៀត ។
    ទោសទណ្ឌវ័ណ្ឌក ទាំងប្តីទាំងប្រពន្ធ ។ ទាក់ទងទ្រព្យសម្បត្តិ នៅកម្ពុជា
    បើថាមិនរឹបអូស តែវាហាក់ដូចជារឹបអូសរួចទៅហើយ ។ មានន័យថា មានផ្ទះ
    អត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ ។
    ចង់បានទ្រព្យសម្បត្តិ ចូលមកដេកគុកសិន អាហ្នឹងបានទ្រព្យសម្បត្តិវិញហើយ ។
    តែថាទោសផ្តុំគ្នាស្អេកស្កះយ៉ាងនេះ ទោះជាប់គុកហាសឹបឆ្នាំក៏បែបមិនទាន់រួចទោសដែរអ្ហា !
    អានេះគេហៅថា ចំណេះស្ទើរធ្វើចេះ ។ ទីបំផុត ចំណេះ ជិះ ក ឯង តែអញ្ចឹង !
    យល់ទេ ប៉ុណ្ណឹង អាល្ងង់ !

  3. so socheath says:

    ហាស ! ហាស
    ទិដ្ឋាការទេសចរណ៏ គ្មានអ្នកណាឃាត់ទេ អាវ៉ូច !
    តែបើចូលកម្ពុជាខ្នោះ !
    អាក្បត់ជាតិ បើមិនបាញ់ចោល ឬដាក់គុកមួយជិវិត បានចម្លែក !

  4. so socheath says:

    Send to facebook
    ហាស! ហាស
    បែកប្រដាប់ថ្មីយូរហេីយ។
    តែប៉ុណ្ណេះសេីមពងទៀតហេីយ អាខាអេីយ !
    តែអ្ហែងកុំភ្លេចកាតព្វកិច្ចដែលតុលាការឲ្យបំពេញ។
    តែប្រព្រឹត្តចាកគន្លងម្តងទៀត អ្ហែងច្បាស់ជាប់គុកអត់ថ្ងៃចេញវិញទេ ។

  5. Anonymous says:

    sorry every one I have been away for two week . I knew the why this CPP leadership have to past MOU 2019 whit Vietnam . as we knew CPP was Vietnamese’s puppet leadership that did every thing for Vietcong only. Vietnamese government knew if they are not pushing this 80% new border post come to an agreement they may lost it . No1 the reason Vietcong knew that their Cambodian puppet leadership will not last that long in Cambodia. No2 the world policy in this new high tech century it will be a default to take over another nation in which we call invaded another nation. that right this puppet leadership trying to do any thing to fulfill their duty for their master . the person like HENG SAMRIN do every one respecting him to know every thing about world policy?? for me not even a bit that he knew about it all he knew was PAKRACHHAI CHAKCROPOT AMERICKANG. CHHAIYO PAK PAKDEWATT CAMPOUCHEA. I knew there are some top Vietcong intelligent among this leadership . they already knew they can not win this war of taking over Cambodia. that right they will give up but they will take whatever they already been stolen .

  6. so socheath says:

    យុទ្ធសាស្ត្រចុងក្រោយ របស់សមរង្ស៊ី គឺបោកប្រាស
    ក្រុមជនល្ងង់ខ្លៅតែស្រេកឃ្លានអំណាច យកលុយចាយ
    ក្រោយអាជីពនយោបាយ ត្រូវបាត់បង់
    *******
    សម រង្ស៊ី ដែលជាអ្នកនយោបាយ ដែលចេះតែបំផ្លាញហើយចុងក្រោយក្បត់ជាតិ
    តាមរយះការចុះកិច្ចសន្យាកាត់ដីខ្មែរ៤ ខេត្តឲ្យយួនដេហ្កា ជាថ្នូរលុយមួយខែ
    ជាងបីម៉ឺនដុល្លារ អ្នកនយោបាយក្បត់ជាតិសមរង្ស៊ី បានប្រើស្នៀតចុងក្រោយអួតអាង
    យកបុងថា កម្លាំងអ្នកគាំទ្រ នឹងធ្វើដំណើរថ្មើរជើងចូលប្រទេសកម្ពុជា ពីប្រទេសជិតខាង
    ហើយដែលការអះអាងបែបនេះ គ្មានអ្វីសម្រាប់គាំទ្រអំណះអំណាងរបស់ជនក្បត់ជាតិរូបនេះ
    ដោយពិតប្រាកដនោះទេ ហើយដែលទីបំផុត ដេកអេះពងឯជើងមេឃឯណោះឆ្កុយ អញ្ចឹងទៅ ។
    ពាក្យចំអករបស់ខ្មែរ ទៅលើដែគូរប្រជែងណាមួយ ដែលបានតែសម្តីអត់បានការ
    ហើយកំសាកញី គេតែងចំអកឲ្យថាជាមនុស្សក្បាលទទូរសារុង ដែលមានន័យថា
    ជាមនុស្សខ្លាំងក្នុងគ្រប ជាកង្កែបក្នុងអណ្តូង ជាមនុស្សដែលត្រូវមនុស្សស្រីដឹកមុខ
    និយាយរួមគឺជាមនុស្សចោលម្សៀតអត់បានការ ។
    យ៉ាងណាម៉ិញសមរង្ស៊ី គឺជាមនុស្សបែបនេះ ។
    ពិតណាស់សមរង្ស៊ី ធ្វើនយោបាយ គឺចូលចិត្តប្រើក្បាច់មាត់ត្រីកំផ្លាញ។
    ជានិច្ចកាលភាពបង្កររឿង តាមនិយមន័យដំបៅមិនឈឺយកឈើចាក់ វាជាកត្តា
    យុទ្ធសាស្ត្រដែលសមរង្ស៊ីត្រូវប្រើជាប្រចាំខានមិនបាន ក្នុងន័យកេងចំណេញ
    នយោបាយផង និងដើម្បីបោកប្រាសយកលុយពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែ
    លោភលន់ចង់បានអំណាចផងតាមទិសស្លោកបោកប្រាសថាចូលរួមថវិកាជាមួយ
    សមរង្ស៊ីគឺស្នេហាជាតិ។ ព្រោះថាចូលលុយច្រើន ស្នេហាជាតិច្រើន ចូលលុយតិច
    ស្នេហាជាតិតិច ហើយដែលពាក្យនេះត្រូវបានទន្ទេញជាប់មាត់ពីសំនាក់ពួកអ្នកនយោបាយ
    បោកប្រាសទាំងនេះ ។
    ពិតណាស់ភាពជាអ្នកនយោបាយដែលស្មោះត្រង់ចំពោះជាតិនិងប្រជាជនមិនមានឡើយ
    ក្នុងជម្រៅចិត្តសមរង្ស៊ី ដែលវាដូចគ្នា ជាមួយកឹមសុខាបេះដាក់។ តែថាអ្នកទាំងពីរនេះ
    ថ្វីត្បឹតចំណុចខាងលើដូចគ្នា តែមានភាពខុសគ្នាសម្រាប់ការប្រជែងយកអំណាច
    សម្រាប់បក្សពួករៀងខ្លួន។ ចំណុចនេះហើយដែលធ្វើឲ្យអតីតបក្សសង្គ្រោះជាតិ ដែលកើត
    ចេញពីសម្ព័ន្ធភាពរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់កឹមសុខា មានការ
    មិនសូវចុះសម្រុងគ្នា ដែលកឹមសុខាបាននិយាយដោយបើកចំហរថា ជាតិជាអ្នកនយោបាយគឺ
    មានតែកឹមសុខាមួយគត់ ដែលអាមេរិកគាំទ្រនិងបង្ហាត់បង្រៀនយុទ្ធសាស្ត្រធ្វើនយោបាយ
    ដោយផ្ទាល់ចាប់តាំងពីឆ្នាំ១៩៩៣មក ដែលវាហាក់ជាសារព្រមានដល់សមរង្ស៊ីថា
    សូម្បីតែសមរង្ស៊ីក៏មិនមែនជាដៃគូរខាងនយោបាយជាមួយកឹមសុខាដែរ ។
    ពិតហើយក្រោយពេលសមរង្ស៊ីរត់ចេញទៅក្រៅប្រទេស ដើម្បីគេចចេញពីផ្លូវច្បាប់នៅកម្ពុជា
    វាជាឱកាសដែលកឹមសុខា ត្រូវរុញច្រានសមរង្ស៊ីផ្ទប់គៀនជញ្ជាំង។
    រដ្ឋប្រហារក្នុងបក្សសង្គ្រោះជាតិបានចាប់បង្ខំឲ្យសមរង្ស៊ីឲ្យលាលែងចេញពីតំណែង
    ប្រធានគណបក្សសង្គ្រោះជាតិ និងពីសមាជិកភាពក្នុងបក្ស ប្រែក្លាយទៅជាជនសាមញ្ញ
    ធម្មតា។ តែថាការដើរនយោបាយឃុបឃឹតជាមួយបរទេសក្នុងការធ្វើបដិវត្តន៍ពណ៌ដើម្បី
    ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានបើកកកាយចេញពីមាត់កឹមសុខាដែលទើប
    ដណ្តើមតំណែង មេបក្សសង្គ្រោះជាតិ បានពីសមរង្ស៊ី ហើយក៏គាប់ជួនក្នុងពេលដែល
    គណបក្សសង្គ្រោះជាតិបានកើនអាសនៈបន្ថែមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
    ជាមួយនយោបាយភូតភរបោកប្រាសសន្យាផ្តល់ថវិកា៥០ម៉ឺនដុល្លារសម្រាប់ឃុំសង្កាត់
    និមួយៗក្នុងមួយឆ្នាំ។ យើងសុំមិនរម្លឹកពីរឿងសន្យាបោកប្រាសទៀតទេ តែថាក្រោយ
    កឹមសុខា ត្រូវបានជាប់ទោស ពីបទសង្ស័យថាក្បត់ជាតិវាជាឱកាសសម្រាប់អ្នកនយោបាយ
    ទទូរសារុងសមរង្ស៊ីក្រោកឈរវិញដែរ ។
    ក្រោយសម្រេចជោគជ័យក្នុងការដណ្តើមតំណែងជាប្រធានបក្សបានមកវិញ សមរង្ស៊ី
    ដែលប្រាកដក្នុងចិត្តដោយច្បាស់ថា ខ្លួនសមរង្សីផ្ទាល់និងបក្សពួក ដែលកំពុងរត់ភៀស
    ខ្ឡួនទៅក្រៅប្រទេសគេចចេញពីសំណាញ់ច្បាប់ បន្ទាប់ពីបានកសាងកំហុសច្រើនស្អេកស្កះ
    រាប់មិនអស់ក្នុងការចូលរួមដៃជាមួយកឹមសុខា ក្នុងការប្រព្រឹត្តអំពើក្បត់ជាតិ បានរៀបចំ
    ប្រើវិធីនយោបាយដើម្បីកេងចំណេញនយោបាយផង និងដើម្បីបោកប្រាសយកលុយ
    ពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែលោភលន់ចង់បានអំណាចផងតាមទិសស្លោក
    បោកប្រាសថាចូលរួមថវិកាជាមួយសមរង្ស៊ីគឺស្នេហាជាតិ។
    យើងមិនបដិសេធទេថា ក្នុងសកម្មភាពនយោបាយកន្លងមក សមរង្ស៊ី និងកឹមសុខា ទោះបី
    បានប្រើមហិច្ឆិតាដណ្តើមអំណាចគ្នាទៅវិញទៅមកក្នុងបក្សសង្គ្រោះជាតិក្តី តែដើម្បីមាន
    កម្លាំងផ្តួលរំលំគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ពួកគេបានកសាង
    កម្លាំងប្រតិកិរិយារបស់ពួកគេបានខ្លះ ដែលកម្លាំងទាំងនោះ មានខ្លះនៅក្នុងកម្លាំង
    ប្រដាប់អាវុធ ជាយោធា នគរបាល ជាគ្រូបង្រៀន ជាគ្រូពេទ្យ មួយចំនួននៅតាម
    ស្ថាប័នក្រសួង មន្ទីរនិងក្នុងចំណោមសកម្មជនមូលដ្ខាន ដែលពួកអ្នកទាំងនោះ សុទ្ធជាអ្នក
    លោភលន់ខាងបុណ្យសក្តិ ដើម្បីមុខមាត់ ហើយបើពួកគេឈរចំកន្លែងដែលអាចមួលក
    ប្រជាពលរដ្ឋទាញយកប្រយោជន៍សម្រាប់ពួកគេទៀតនោះ ពួកគេរឹតតែមិនខ្លាចក្នុងការធ្វើ
    សកម្មភាពដើម្បីទាញយកប្រយោជន៍ផង និងដើម្បីឲ្យពួកគេមានលេសសម្រាប់ការទម្លាក់កំហុស
    ដាក់លើការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះក៏មានការចូលរួមក្នុងសកម្មភាពបែបនេះ
    ពីសំណាក់សង្គមស៊ីវិល អង្គការសហជីព (CIA) ដែលមាននិន្នាការប្រឆាំងរដ្ឋាលផងដែរ ។
    ដោយសំអាងលើកម្លាំងប្រតិកិរិយាក្នុងប្រទេសបែបនេះ ទើបម្តងហើយម្តងទៀត សមរង្ស៊ី បាន
    ធ្វើការអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្លាំងផ្សេងទៀត ដែលពួកគេបានកសាងនៅ
    មូលដ្ឋាន ឲ្យក្រោកឈរប្រឆាំងរដ្ឋាភិបាល។ ប៉ុន្តែសមរង្ស៊ីប្រហែលភ្លេចគឹតថា ទង្វើក្បត់ជាតិ
    ដែលសមរង្ស៊ីនិងបក្សពួកបានសាងឡើង មិនអាចទាក់ទាញទឹកចិត្តប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធ
    បានឡើយ ទោះបីសមរង្សីបញ្ជូនសកម្មជនពីប្រទេសថៃឲ្យមកភ្ជាប់ទំនាក់ទំនងខ្សែរយះរបស់ខ្លួនក្តី ។
    នៅមានសកម្មជនឃ្លានអំណាច តែឆោតល្ងង់ខ្លះក្នុងប្រទេស បានបញ្ចេញភាពហក់កញ្ឆេង
    បញ្ចើចបញ្ជោរសមរង្សី ឲ្យមានសេចក្តីក្លាហានហានវិលត្រឡប់មកកាន់កម្ពុជាវិញ ។
    ពួកគេបានធ្វើឱកាសជួបជុំ ឃោសនានយោបាយ តាមរយះការស៊ីនំបញ្ចុក ការជប់លៀង
    ដែលគ្មានកម្មវិធី ដោយផ្អែកលើពាក្យ សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ តាមរយះ
    ការបន្ទរអុចអាលពីសំណាក់ក់សង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដោយភ្លេច
    គឹតពីផ្លូវច្បាប់របស់ជាតិ ។ សកម្មភាពបែបនេះហើយ ទើបជម្រុញឲ្យសមរង្ស៊ី និងបក្សពួក
    អន្ទោកអន្ទោលចង់វិលត្រឡប់មកកម្ពុជាវិញ ហើយដែលការចង់នេះ ធ្វើឡើងក្នុងជំនឿមួយ
    សម្រាប់បរិបទដែលមិនសមហេតុផល។
    ជាមួយជំនឿលង់ប្រកបដោយអំនួត ផ្តល់ឲ្យពីភាពហៃអើពីសំណាក់សកម្មជនអតីត
    គណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ ចោលដោយតុលាការអាស្រ័យលើទោសកំហុស
    ក្បត់ជាតិដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខាដែលកំពុងជាប់ពិរុទ្ធ
    ពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បី
    ផ្តួលរំលំរដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំទាំងពីរមកជាប់ទោសរួមគ្នា
    នៅកម្ពុជានឹងធ្វើឲ្យមានការកែប្រែស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
    ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិនោះ វាជាការវាយតម្លៃខុស ហើយក៏បង្ហាញយ៉ាងច្បាស់ថា
    ខួរក្បាលសមរង្ស៊ី គឺជាខួរក្បាលអ្នកនយោបាយទទូរសារ៉ុង ។
    ដូច្នេះការអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទូទៅ គ្រប់ស្រទាប់វណ្ណៈ រួមទាំងកងកម្លាំងប្រដាប់អាវុធផង នាំ
    គ្នាងើបឈរឡើងព្រមគ្នា រើបម្រាស់ប្រឆាំងនឹងរបបលោក ហ៊ុន សែន(រដ្ឋាភិបាលកម្ពុជា)
    របស់ជនក្បត់ជាតិសមរង្ស៊ី វាមិនអាចទៅទេ។
    ភាពទៅរួចគឺមានតែមួយគត់ នោះគឺប្រជាពលរដ្ឋ ដែលស្រឡាញ់សន្តិភាព ស្អប់ខ្ពើមជនក្បត់ជាតិ
    រង់ចាំស្វាគមន៍ក្រុមជនក្បត់ជាតិសមរង្ស៊ី តាមរយះកាដូដុំថ្ម ខ្នងពូថៅ នឹងត្បូងចបតែប៉ុណ្ណោះ ។
    ជនក្បត់ជាតិគឺមានទោស ដាច់ខាតត្រូវតែងាប់ ។ ខ្មោចតៃហោងនៃជនក្បត់ជាតិ ត្រូវចងដោយ
    ច្រវ៉ាក់ រាប់ពាន់ច្រវាក់ មិនឲ្យចាប់ជាតិវិញបានទៀតផង ។
    បើយើងចាំមិនភ្លេច កឹមសុខាដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
    នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយសាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបាន
    ពួនសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមានសកម្មជន
    ជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាមការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួន
    កឹមសុខាពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់កម្លាំងគាំទ្រនៃ
    បក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មានកម្លាំងឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹង
    ច្បាស់ថាកឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បីគាំទ្រសមរង្ស៊ី
    និងបក្សពួកដែលជាជនក្បត់ជាតិមិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួនចំពោះមុខច្បាប់
    ថាពួកគេគឺជាជនក្បត់ជាតិដែរនោះទេ ។
    វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ក្នុងការវិលត្រឡប់
    ចូលកម្ពុជាវិញនោះទេ ។ តែថាអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ នឹងរង់ចាំចាប់ពួកក្បត់ជាតិទាំងនោះ
    យកមកផ្តន្ទាទោស តាមច្បាប់ ។
    ព្រោះថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោស
    តាមកំហុសក្បត់ជាតិ ដែលពួកវាបានប្រព្រឹត្តអំពើក្បត់ជាតិ។
    វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់សមរង្ស៊ីនិងបក្សពួក ដែលយល់ខុស
    ពីស្ថានភាពបច្ចុប្បន្ននិងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើកលែងទោសពីអង្គ
    ព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតី
    តេជោហ៊ុន សែន ។
    ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិទាំងនេះ មកកាត់ទោសតាមច្បាប់
    ហើយសន្តិភាពជាតិសុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀតក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ ។
    អាច រាប់ថាជាសំណាងជនក្បត់ជាតិទាំងនេះចុះ ដែលពួកវាមិនទាន់បានស្គាល់ច្រមុះគុក ៕

  7. so socheath says:

    សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតឆ្លើយតបទៅប្រធានាធិបតី ដូណាល់ ត្រាំ និងយល់ព្រមឲ្យក្រុមការងារនៃប្រទេសទាំងពីរធ្វើកិច្ចការជាមួយគ្នា ដើម្បីស្តារទំនុកចិត្ត និងកសាងចំណងមិត្តភាពឡើងវិញ
    (ភ្នំពេញ)៖ កន្លងទៅថ្មីៗនេះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតពីរច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីបញ្ជាក់ជំហររបស់សហរដ្ឋ
    អាមេរិក ដែលចង់បង្កើនទំនាក់ទំនងចំណងមិត្តភាពទ្វេភាគីកាន់តែល្អប្រសើរថែមទៀតជាមួយ
    កម្ពុជា ហើយអ្វីដែលកាន់តែពិសេសទៀត គឺលោកប្រធានាធិបតី បានបញ្ជាក់ក្នុងលិខិតរបស់ខ្លួនថា អាមេរិកគោរពអធិបតេយ្យភាពរបស់កម្ពុជា ហើយមិនគាំទ្រចំពោះការការផ្លាស់ប្តូររបបម្តងណាឡើយ ព្រមទាំងស្នើសុំឲ្យក្រុមការងារកិច្ចការបរទេសនៃប្រទេសទាំងពីរ កម្ពុជា-អាមេរិក ធ្វើកិច្ចការជាមួយគ្នាដើម្បីស្តារចំណងមិត្តភាពរវាងប្រទេសទាំងពីរឡើងវិញ។
    លិខិតដ៏កម្រទាំងពីរច្បាប់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានយកប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ដោយផ្ទាល់ដៃពីសំណាក់លោកប៉ាទ្រីក មើរ៍ហ្វី Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នាវិមានសន្តិភាព។
    នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើលិខិតឆ្លើយតបទៅប្រធានាធិបតី ដូណាល់ ត្រាំ ដោយយល់ព្រមឲ្យក្រុមការងារកិច្ចការបរទេសនៃប្រទេសទាំងពីរ ធ្វើកិច្ចការជាមួយគ្នា ដើម្បីស្តារទំនុកចិត្ត និងភាពជឿជាក់ឡើងវិញនឹងកសាងឡើងវិញ នូវចំណងមិត្តភាពរវាងប្រទេស និងប្រជាជនយើងទាំងពីរ។
    ជាមួយនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏សូមទទួលយកការអញ្ជើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ដែលនឹងប្រព្រឹត្តទៅនៅត្រីមាសទី១ នៃឆ្នាំ២០២០ នៅសហរដ្ឋអាមេរិក ៕