កម្ពុជា​បរាជ័យ​ក្នុងការ​សុំ​ឥណ្ឌូនេស៊ី​ឲ្យ​ចាប់ខ្លួន​លោកស្រី មូរ សុខហួរ

នយោបាយ
07 វិច្ឆិកា 2019
ម៉ែន គឹមសេង
វីអូអេខ្មែរ

លោកស្រី មូរ សុខហួរ មេដឹកនាំ​មួយ​រូប​នៃ​គណបក្ស​ប្រឆាំងថ្លែង​​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយក្នុង​ទីក្រុង​ហ្សាកាតា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកស្រី មូរ សុខហួរ មេដឹកនាំ​មួយ​រូប​នៃ​គណបក្ស​ប្រឆាំងថ្លែង​​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយក្នុង​ទីក្រុង​ហ្សាកាតា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកស្រី មូរ សុខហួរ​​ បាន​បញ្ជាក់​ប្រាប់ VOA ថា​ លោក ហោ ណាំបូរ៉ា បាន​មក​​ប្រាប់​លោកស្រី​នៅ​មុន​ពេល​សន្និសីទ​សារព័ត៌មាន​ថា នឹង​មាន​ប៉ូលិស​កម្ពុជា​មក​ចាប់ដូច្នេះ​​លោកស្រី​មិន​ត្រូវ​ថ្លែង​អ្វី​ទេ។

​វ៉ាស៊ីនតោន — 

អ្នក​ការទូត​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ដោយ​មិន​បាន​ជោគជ័យ​ក្នុង​ការទាមទារឱ្យ​ប្រទេស​ឥណ្ឌូនេស៊ី ចាប់ខ្លួន​លោកស្រី មូរ សុខហួរ មេដឹកនាំ​មួយ​រូប​នៃ​គណបក្ស​ប្រឆាំង​និង​បាន​បរាជ័យ​ក្នុងការ​រារាំង​មិន​ឱ្យ​លោកស្រី​ថ្លែងពី​ការធ្លាក់ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក ហោ ណាំបូរ៉ា​ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំប្រទេស​ឥណ្ឌូនេស៊ី (ឆ្វេងទី១) រំខាន​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​ឡើង​ដោយ​លោកស្រី មូរ សុខហួរ មេដឹកនាំ​មួយ​រូប​នៃ​គណបក្ស​ប្រឆាំង (ស្តាំ) នៅ​ទីក្រុង​ហ្សាកាតា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក ហោ ណាំបូរ៉ា​ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំប្រទេស​ឥណ្ឌូនេស៊ី (ឆ្វេងទី១) រំខាន​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​ឡើង​ដោយ​លោកស្រី មូរ សុខហួរ មេដឹកនាំ​មួយ​រូប​នៃ​គណបក្ស​ប្រឆាំង (ស្តាំ) នៅ​ទីក្រុង​ហ្សាកាតា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក ហោ ណាំបូរ៉ា​ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំប្រទេស​ឥណ្ឌូនេស៊ី​បាន​ចូល​ទៅ​អន្តរាគមន៍​ដោយ​ផ្ទាល់​ខ្លួន​ដោយ​មិន​មាន​ការអញ្ជើញ​ដើម្បី​បញ្ឈប់​សន្និសីទ​សារព័ត៌មាន​នៅឯសណ្ឋាគារ ​JS. Luwansa នៅ​ក្នុង​ទីក្រុង​ហ្សាកាតា​កាលពី​ថ្ងៃពុធ​ដែល​រៀបចំ​ឡើង​សម្រាប់​លោកស្រី មូរ សុខហួរ ដោយសារតែលោក​ចាត់​ទុកថា​ធ្វើ​ឡើង​ដោយ​ខុសច្បាប់។

លោកស្រី មូរ សុខហួរ បាន​បញ្ជាក់​ប្រាប់ VOA ថា​ លោក ហោ ណាំបូរ៉ា បាន​មកប្រាប់​លោកស្រី​នៅ​មុន​ពេល​សន្និសីទ​សារព័ត៌មាន​ថា នឹង​មាន​ប៉ូលិស​កម្ពុជា​មក​ចាប់ដូច្នេះលោកស្រី​មិន​ត្រូវ​ថ្លែង​អ្វី​ទេ។​

លោកស្រី​ មូរ សុខហួរ បាន​បន្ថែមថា៖

«អ្វី​ដែល​ជា​បំណង​របស់​ឯកអគ្គរាជទូត​ពិតប្រាកដ​គឺ​គាត់​មិន​ចង់​ឱ្យ​ខ្ញុំ​ធ្វើ​សន្និសីទ​កាសែត​លាត​ត្រដាង​ការពិត​។ នេះ​និយាយ​ឱ្យ​ខ្លី។ នេះ​គឺ​ជា​ការបន្ថោក​តម្លៃ​ខ្លួន​ឯង​ជា​តំណាង​នៃ​ប្រទេស​កម្ពុជា ជា​អគ្គរាជទូត​មក​សំឡុត​គេ​នៅ​ប្រទេស​គេ​ជា​ប្រទេស​អ្នកប្រជាធិបតេយ្យ មិន​ត្រឹមតែ​សំឡុតខ្ញុំ​ទេ​ គឺ​សំឡុត​ប្រធាន​អង្គការ​គេ​ទាំងមូល​នៅលើ​ទឹកដី​គេ​ហើយ​ដល់​គេ​សួរ​ថា​រំលោភ​ច្បាប់​អី​គាត់​ឆ្លើយ​លែង​ចេញ​តែម្តង‍»។​

សន្និសីទ​សារព័ត៌មាន​នេះ​ធ្វើ​ឡើង​នៅមុន​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោកស្រី មូរ សុខហួរ ទៅ​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី​៩ខែ​វិច្ឆិកា​ខាងមុខ។​

វីដេអូ​ដែល​ផ្សាយ​តាម​សារព័ត៌មាន​ The Sunday Morning Herald បង្ហាញ​ឱ្យ​ឃើញ​ថា

លោក ហោ ណាំបូរ៉ា​ បានឈរ​ពាំងមុខ​តុសន្និសីទ​ដែល​មាន​លោកស្រី មូរ សុខហួរ និងលោក​ ដាម៉ាវ៉ាន់ ទ្រីវី​បូវូ សកម្មជន​សិទ្ធិ​មនុស្សឥណ្ឌូនេស៊ី កំពុង​អង្គុយ។ អ្នកការទូត​ខ្មែរ​រូប​នេះ​ក៏​បាន​ដើរ​ទៅ​មក​ក្នុង​បន្ទប់​នោះដោយ​គ្មាន​អ្នករំខាន។ លោក​ថែម​ទាំង​បាន​ស្រែក​គំហក​ឱ្យ​អ្នកសារព័ត៌មានThe Sunday Morning Herald ម្នាក់​ឱ្យ​«បិទមាត់‍»​នៅពេល​ដែល​អ្នកសារព័ត៌មាន​នោះ​ព្យាយាមសួរ​លោក។

នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ លោក​ឯកអគ្គរាជទូត​រូប​នេះ​បាន​បង្ហោះ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​ហ្សាកាតា និង​រូបថត​របស់​លោក​ឈរ​កាន់​ក្បាលមេក្រូ នៅ​មុខ​អង្គសន្និសីទ​សារព័ត៌មាន​ដែល​មាន​រូប​លោកស្រី មូរ សុខហួរ​ ដោយ​មាន​សារអមថា៖ «ហ៊ាន​ចេញ​មុខ​ការពារ​កិត្តិយស​ជាតិ​គ្រប់​ពេល​វេលា‍»។

រី​ឯ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​វិញ ស្ថានទូត​កម្ពុជា​ហាក់​សម្តែង​ការខកចិត្ត​ដែល​ប្រទេស​ឥណ្ឌូនេស៊ី​មិន​បាន​ចាត់វិធានការ​ចាប់ខ្លួន​លោកស្រី មូរ សុខហួរ​តាម​ការស្នើ​សុំ​របស់​កម្ពុជា។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បន្ថែម​ថា៖

«វាជារឿង​អកុសល​ដែល​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ជា​សមាជិក​អាស៊ាន អនុញ្ញាត​ឱ្យ​លោកស្រី ​មូរ សុខហួរ​ ចូល​ប្រទេស​ឥណ្ឌូនេស៊ី​បើ​ទោះបី​ជា​មាន​ដីការ​ចាប់​ខ្លួន​ដោយ​សារតែ​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​ទីក្រុង​ហ្សាកាតា‍»។

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បាន​បន្ថែមថា៖

«ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ក្នុង​ទីក្រុង​ហ្សាកាតា សូម​ស្នើ​ឱ្យ​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ចាប់ខ្លួន​លោកស្រី មូរ សុខហួរ និង​នីរទេស​ទៅ​ប្រទេស​កម្ពុជា​ភ្លាមៗ​តាម​ស្មារតី​ពិតប្រាកដរបស់​អាស៊ាន‍»។​

ប្រទេស​ឥណ្ឌូនេស៊ី​គឺជា​សមាជិក​មួយ​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅកាត់​ថា​អាស៊ាន។ ទន្ទឹម​នឹង​នេះ​ឥណ្ឌូនេស៊ី​ក៏​ជា​អតីត​សហប្រធាន​នៃ​កិច្ច​ប្រជុំ​សន្តិភាព​ទីក្រុង​ប៉ារីស​ស្តីពី​កម្ពុជា​ផងដែរ ដែលកិច្ចព្រមព្រៀងនេះ​ធានា​ឱ្យ​មាន​ការគោរព​សិទ្ធិ​មនុស្ស​និង​របប​នយោបាយ​ប្រជាធិបតេយ្យ​ពហុបក្ស។ ឥណ្ឌូនេស៊ី​ធ្លាប់​បាន​ដើរ​តួនាទី​សម្របសម្រួល​នៅ​ពេល​ដែល​កម្ពុជា​មាន​ជម្លោះ​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ថៃ​កាលពីឆ្នាំ២០០៨​និង​បាន​ដើរ​តួនាទី​សម្រប​សម្រួល​ម្តង​ទៀត​នៅ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ានក្នុងឆ្នាំ​២០១២ ​ហើយ​មិន​អាច​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​បាន​ដោយ​សារតែ​កម្ពុជា​គាំទ្រ​ប្រទេស​ចិន។

ការអុកឡុក​រំខាន​បង្ករ​ឡើង​ដោយ​លោក ហោ ណាំបូរ៉ា​ កើតឡើង​មួយថ្ងៃក្រោយពី​លោកតវ៉ា​មិនបានជោគជ័យ​ជំទាស់នឹង​មូលនិធិ​គូរ៉ាវ៉ាល់​ ដែល​បាន​រៀបចំ​កម្មវិធី​ពិភាក្សា​ទទួល​លោកស្រី​មូរ សុខហួរ​ក្នុង​ទីក្រុង​ហ្សាកាតា។​ នៅ​ក្នុង​លិខិត​«បន្ទាន់មួយ‍» ​កាលពីថ្ងៃ​អង្គារផ្ញើ​ទៅ​លោក​ដាម៉ាវ៉ាន់ ទ្រីវី​បូវូ ប្រធាន​គណៈគ្រប់គ្រង​មូលនិធិ​គូរ៉ា​វ៉ាល់​ លោក​ហោ ណាំបូរ៉ា ​បានបញ្ជាក់​ថា​ការអញ្ជើញ​លោកស្រី​មូរ សុខហួរ​ទៅ​ចូលរួម​កម្មវិធីពិភាក្សា​គឺ«មិនសមស្រប​ទេ‍»​ហើយ​ជា​«កំហុស​ដ៏ធំ​មួយ​‍»។ ​លោក​ហោ ណាំបូរ៉ា​ថែម​ទាំង​ចោទ​មូលនិធិ​នេះ​ថា​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ផងដែរ​ដែល​អង្គការ​នេះចោទ​ថា​កម្ពុជា​គឺ​ជា​«របបផ្តាច់ការ​ដឹកនាំ​ដោយ​បក្ស​តែមួយ‍»។​

លោក ​ថេតឌី បាគីឡាត អតីត​អ្នកតំណាងរាស្រ្ត​ហ្វីលីពីននិង​ជាសមាជិកក្រុមប្រឹក្សា​នៃ​អ្នកតំណាង​រាស្រ្ត​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ បាន​ហៅទង្វើ​របស់អ្នកការទូត​កម្ពុជា​រូប​នេះ​ថា​កំពុង​តែ​នាំចេញ​ទៅ​ក្រៅ​ប្រទេស​នូវ​តាក់តិច​គាបសង្កត់​និង​គ្មាន​ការសណ្តោស​ប្រណី។

លោក​បាន​បន្ថែម​ទៀត​ថា៖

«មេដឹកនាំ​អាស៊ាន​គួរតែ​ឈរ​ឱ្យ​បាន​រឹងមាំ​និង​ធានា​ថា​ពួកគេ​មិន​រំលោភ​សិទ្ធិ​ជាមូលដ្ឋាន​របស់​ពលរដ្ឋ​ជំនួស​មុខ​ឱ្យ​ប្រទេស​ណាមួយ​ទេ‍»។

លោក បាគីឡាត បន្ថែម​ថា​អន្តរាគមន៍​របស់​ស្ថានទូត​កម្ពុជាគឺ​ជាការគូសបញ្ជាក់ពី​ទំហំ​ដ៏ធំ​ដែល​អាជ្ញាធរ​កម្ពុជា​មានចេតនា​ក្នុងការ​រារាំង​ការពិភាក្សា​ណាមួយ​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ​

ស្ថានភាពសិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​បាន​ធ្លាក់ចុះយ៉ាងខ្លាំង​ក្នុងរយៈពេល​ជាង​២ឆ្នាំ​ចុងក្រោយនេះ​បន្ទាប់ពី​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន​ បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ បង្ក្រាបលើ​បណ្តាញ​ព័ត៌មាន​ឯករាជ្យ​និង​អង្កការ​សង្គម​ស៊ីវិល។

លោកស្រី​មូរ សុខហួរ​និង​ថ្នាក់ដឹកនាំ​៨​នាក់​ទៀត​នៃ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​អាជ្ញាធរ​កម្ពុជា​តាម​រក​ចាប់ខ្លួន​ពី​បទ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុនសែន។

នៅក្នុង​ព្រឹត្តិការណ៍​ដោយឡែក​មួយ​ទៀត​គឺ​រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​មិន​អនុញ្ញាតឲ្យ ​លោក សម រង្ស៊ី ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ឆ្លង​កាត់​ប្រទេស​ថៃ​ដើម្បី​ចូល​មក​កម្ពុជា​ទេ។ លោក សម រង្ស៊ី បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AP ​របស់​អាមេរិកាំង​ថា​ លោក​មាន​ការ​ខក​ចិត្ត​ចំពោះ​គោលជំហរ​របស់​រដ្ឋាភិបាល​ថៃ​ហើយ​ថា​លោក​នឹង ​«​មិន​ចុះចាញ់​នោះ​ទេ‍»​ គឺ​លោក​ «​នឹង​ព្យាយាម​រហូត​ដល់​នាទី​ចុងក្រោយ‍»។

លោក​សម រង្ស៊ី​បន្ថែម​ថា៖

«ខ្ញុំ​គិត​ថា គ្មាន​នរណា​ម្នាក់​គួរ​គាំទ្រ​លោក ហ៊ុន សែន នោះ​ទេ។ លោក​គឺ​ជា​មេដឹកនាំ​ផ្ដាច់ការ‍»។

លោក​ ថេតឌី បាគីឡាត​ បានហៅ​ការសម្រេចចិត្ត​របស់​មេដឹកនាំ​ថៃគឺ​លោក​នាយករដ្ឋ​មន្ត្រី​ប្រាយុទ្ធ​ ចាន់អូចា ​ថា​ជា​ការ «គួរឱ្យ​ខឹង​សម្បារ‍»​ និងបានចាត់ទុក​ថា​នោះ​គឺជា​ចេតនា​នយោបាយក្នុង​ការបំបាត់​សំឡេង​ប្រឆាំង​នៅ​កម្ពុជា។ ​

លោក​ សម រង្ស៊ី ​គ្រោង​នឹង​ចេញ​ដំណើរ​ពី​ទីក្រុង​ប៉ារីស ​ប្រទេសបារាំង ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​៧​ ខែវិច្ឆិកា​នេះ​ ទៅ​កាន់​ទីក្រុង​បាងកក​ ប្រទេស​ថៃ នៅ​ថ្ងៃសុក្រ ដើម្បី​ត្រៀម​ចូល​ទៅ​កាន់​ប្រទេស​កម្ពុជា​តាម​ច្រក​ប៉ោយប៉ែត នៅ​ថ្ងៃ​សៅរ៍៕

What Next?

Recent Articles

5 Responses to "កម្ពុជា​បរាជ័យ​ក្នុងការ​សុំ​ឥណ្ឌូនេស៊ី​ឲ្យ​ចាប់ខ្លួន​លោកស្រី មូរ សុខហួរ"

  1. so chết says:

    mais c’est la honte su siecle cet ambassadeur ហោ ណាំបូរ៉ា​ se comporte comme un voyou

  2. so chết says:

    INCOMPETENCE OF HOR NAM BORA
    HERE’S HIS BIO Living as an exile in Paris, Nambora was studying physics and mathematics but earned no any degree.extrait Wipikedia
    One wonders the level of his competence

  3. Anonymous says:

    So funny man’ haha so cheap to go to interfere ms sok huor ‘ haha ‘.what kind of ambassador ???

  4. Anonymous says:

    Don’t be surprised they are all illiterate and behave like a animal

  5. so socheath says:

    ហាស ! ហាស
    ចង់បោក វាទាល់តែយូរបានជឿអ្ហែង !
    អត់ទិញសំបុត្រផង ចង់ជិះយន្តហោះ ?
    អាចុយម៉្រាយ អាក្បត់ជាតិ សមរង្ស៊ី បែបគឹតថាវា ចេះភាសាបារាំង តែម្នាក់វាដឹង ?
    ដឹងថាប៉ូលីសបារាំងនិយាយថាម៉េច ដាក់អាពូជឆ្កែ សមរង្ស៊ីទេ ?
    អត់ទិញសំបុត្រ លោកឯងចង់ជិះយន្តហោះ !
    លោកឯងចង់បង្ករចលាចលមែនទេ ?
    លោកឯងត្រូវចាកចេញពីទីនេះភ្លាម !
    ហាស! ហាស
    ស្ទីលល្ខោនអត់រោង បោកយកលុយចាយ គឺបែបនេះ !

Leave a Reply

Submit Comment