រដ្ឋាភិបាល​ស៊ីប (Cyprus) លុបចោល​លិខិត​ឆ្លងដែន និង​ដក​សញ្ជាតិ​ពី​មនុស្ស​២៦​នាក់

ដោយ មាន ឫទ្ធិ
2019-11-07
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន (ស្ដាំ) និង​​លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន (ស្ដាំ) និង​​លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ។ RFA


រដ្ឋាភិបាល​ប្រទេស​ស៊ីប ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា សាយព្រឺស (Cyprus) បាន​សម្រេច​លុបចោល​លិខិតឆ្លងដែន និង​ដក​សញ្ជាតិ​ស៊ីប ដែល​រដ្ឋាភិបាល​ប្រទេស​នេះ​បាន​ផ្ដល់​ឱ្យ​ដល់​ជន​បរទេស​​សរុប ​២៦​នាក់។ ការសម្រេច​ចាត់​វិធានការណ៍​ក្ដៅ​លុបចោល​លិខិតឆ្លងដែន និង​ដក​សញ្ជាតិ​ស៊ីប​នេះ កើតមានឡើង​ក្រោយពេល​ដែល​មាន​សេចក្ដី​រាយការណ៍​នានា ជុំវិញ​រឿងរ៉ាវ​អាស្រូវ​ដែល​ថា រដ្ឋាភិបាល​ប្រទេស​នេះ បាន​លក់​សញ្ជាតិ និង​លិខិតឆ្លងដែន​ឱ្យ​ជនបរទេស​សរុប​ជិត ២​ពាន់​នាក់ (១.៨៦៤​សញ្ជាតិ​) ក្នុង​នោះ​ក៏​មាន​សាច់ញាតិ និង​ក្រុម​បក្ខពួក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង ក្នុង​តម្លៃ​ជិត ៣ (​បី​) លាន​ដុល្លារ​អាមេរិក​សម្រាប់​បុគ្គល​ម្នាក់ៗ។

ភ្នាក់ងារ​សារព័ត៌មាន​បារាំង អា.អេហ្វ.ប៉េ (AFP) រាយការណ៍​កាលពី​ថ្ងៃ​ទី​៦ វិច្ឆិកា ដោយ​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ប្រទេស​ស៊ីប លោក កង់ស្តង់ទីណូ ប៉ឺទ្រីតស៍ (Constantinos Petrides) ថា គណៈរដ្ឋមន្ត្រី​នៃ​ប្រទេស​ស៊ីប កំពុង​ដាក់​ចេញ​នូវ​ដំណើរការ​ដកហូត​សញ្ជាតិ​ពី​​ជន​បរទេស​​សរុប ២៦​នាក់។ ក៏ប៉ុន្តែ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ស៊ីប​រូប​នេះ ពុំបាន​បញ្ជាក់​ពី​ឈ្មោះ​ជាក់​លាក់​​របស់​បុគ្គល​ទាំងនោះ ឬក៏​ថា​តើ​មានឈ្មោះ​សាច់ញាតិ ឬ​បក្ខ​ពួក​លោក ហ៊ុន សែន ដែរ​​ឬ​​យ៉ាង​ណា​​នោះ នៅ​​ឡើយ​​ទេ។

សាច់ញាតិ និង​បក្ខពួក​របស់​លោក ហ៊ុន សែន ដែល​ទទួល​បាន​សញ្ជាតិ​ស៊ីប​ទាំងនោះ រួម​មាន​​ក្មួយ​​ស្រី​​លោក ហ៊ុន សែន គឺ​​អ្នកស្រី ហ៊ុន គឹមឡេង និង​​ប្តី លោក នេត សាវឿន អគ្គស្នងការ​នគរបាល​​ជាតិ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ប្រពន្ធ អ្នកស្រី ជឹង សុភាព (​ហៅ​យាយ​ភូ​) និង​ប្តី គឺ​លោក ឡៅ ម៉េងឃិន សមាជិក​ព្រឹទ្ធសភា គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ច្បាម​យក​ដី​នៅ​តំបន់​បឹងកក់។

លោក នេត សាវឿន ប្រពន្ធ និង​កូន​ទាំង​បី​របស់​លោក បច្ចុប្បន្ន​ក៏​ត្រូវ​សហរដ្ឋអាមេរិក ដាក់​បញ្ចូល​​ក្នុង​​បញ្ជី​​ខ្មៅ​​រឹតត្បិត​​ទិដ្ឋាការ​​មិន​​ឱ្យ​​ជាន់​​ទឹកដី​អាមេរិក ដោយសារតែ​ពួកគេ​បាន​ចូលរួម​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ប្រទេស​ស៊ីប ដែល​បាន​ក្លាយ​ជា​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​កាលពី​ឆ្នាំ​២០០៤ គឺ​ជា​​ប្រទេស​​មួយ​​ក្នុង​ចំណោម​​ប្រទេស​ ២ (​ពីរ​) ផ្សេង​ទៀត​​នៅ​​អឺរ៉ុប រួមមាន​ប្រទេស​ម៉ាល់តា និង​ប្រទេស​ប៊ុលហ្គារី ដែល​អនុវត្ត​ការ​លក់​សញ្ជាតិ​ដល់​ជនបរទេស ក្រោម​រូបភាព​ជា​​ការ​​បណ្ដាក់​ទុន​​វិនិយោគ​​នៅ​​ក្នុង​​ប្រទេស​​របស់​​ខ្លួន​។ ការ​​ផ្តល់​​លិខិត​​ឆ្លងដែន​​ក្រោម​រូបភាព​នៃ​ការ​វិនិយោគ​នេះ ឬ​ហៅថា «Golden Passports» អាច​អនុញ្ញាត​ឱ្យ​អ្នក​កាន់​លិខិតឆ្លងដែន​នេះ ទទួល​បាន​សញ្ជាតិ​អឺរ៉ុប។ សហភាព​អឺរ៉ុប​ធ្លាប់​ព្រមាន​ប្រទេស​ស៊ីប​ថា ក្រុម​ឧក្រិដ្ឋជន​អាច​ប្រើ​វិធី​ទទួល​បាន​លិខិតឆ្លងដែន​បែប​នេះ ធ្វើជា​ឈ្នាន់​ដើម្បី​ជ្រៀតចូល​ទៅ​ក្នុង​ទឹកដី​អឺរ៉ុប និង​បង្ក​ឱ្យ​មាន​ហានិភ័យ​នៃ​អំពើ​លាង​លុយ​កខ្វក់ អំពើពុករលួយ និង​ការ​គេចវេះ​ពន្ធ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "រដ្ឋាភិបាល​ស៊ីប (Cyprus) លុបចោល​លិខិត​ឆ្លងដែន និង​ដក​សញ្ជាតិ​ពី​មនុស្ស​២៦​នាក់"

  1. so socheath says:

    ហាស ! ហាស
    ចង់បោក វាទាល់តែយូរបានជឿអ្ហែង !
    អត់ទិញសំបុត្រផង ចង់ជិះយន្តហោះ ?
    អាចុយម៉្រាយ អាក្បត់ជាតិ សមរង្ស៊ី បែបគឹតថាវា ចេះភាសាបារាំង តែម្នាក់វាដឹង ?
    ដឹងថាប៉ូលីសបារាំងនិយាយថាម៉េច ដាក់អាពូជឆ្កែ សមរង្ស៊ីទេ ?
    អត់ទិញសំបុត្រ លោកឯងចង់ជិះយន្តហោះ !
    លោកឯងចង់បង្ករចលាចលមែនទេ ?
    លោកឯងត្រូវចាកចេញពីទីនេះភ្លាម !
    ហាស! ហាស
    ស្ទីលល្ខោនអត់រោង បោកយកលុយចាយ គឺបែបនេះ !

Leave a Reply

Submit Comment