របប​ក្រុងភ្នំពេញ​ចាប់ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​២​នាក់​ទៀត​នៅ​ខេត្ត​តាកែវ

ដោយ ហេង រស្មី
2019-11-07
RFA

សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន នៅថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ លោក កួយ ចន្តា (ឆ្វេង) អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​សោម ឃុំ​ត្រពាំងធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ និង លោក ថាវ រិទ្ធិ (ស្ដាំ) អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​តាលាក់​ខាងជើង ឃុំ​គុស ស្រុក​ត្រាំកក់។

សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន នៅថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ លោក កួយ ចន្តា (ឆ្វេង) អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​សោម ឃុំ​ត្រពាំងធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ និង លោក ថាវ រិទ្ធិ (ស្ដាំ) អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​តាលាក់​ខាងជើង ឃុំ​គុស ស្រុក​ត្រាំកក់។ Photo courtesy


របប​ក្រុងភ្នំពេញ​នៅ​ថ្ងៃទី​៧ វិច្ឆិកា​នេះ បាន​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​នាក់​បន្ថែម​ទៀត​នៅ​ក្នុង​ខេត្ត​តាកែវ។ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន​រួមមាន​លោក កួយ ចន្តា អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​សោម ឃុំ​ត្រពាំងធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ និង លោក ថាវ រិទ្ធិ អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​តាលាក់​ខាងជើង ឃុំ​គុស ស្រុក​ត្រាំកក់។

របប​ក្រុងភ្នំពេញ​បាន​ចោទប្រកាន់​ពី​បទ​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​ពី​បទ​រួមគំនិត​ក្បត់​ផ្ដួល​រំលំ​របប​ក្រុង​ភ្នំពេញ។

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក​លោក សឹង សែនករុណា ថា ការ​ចាប់ខ្លួន​នេះ​មាន​លក្ខណៈ​នយោបាយ​ដោយសារតែ​ការ​ចាប់​ខ្លួន និង​ឃាត់​ខ្លួន​ភាគច្រើន​អាជ្ញាធរ​ធ្វើឡើង​តាម​ទំនើងចិត្ត​។ លោក​បញ្ជាក់​ថា ស្រប​ពេល​ស្ថានភាព​លោក សម រង្ស៊ី វិល​ចូល​មាតុប្រទេស​វិញ​ការ​ចាប់ខ្លួន​សកម្មជន និង​ការចោទប្រកាន់​មក​លើ​សកម្មជន​បក្ស​ប្រឆាំង​កាន់​តែ​មាន​ចំនួន​ច្រើន​ឡើង ហើយ​លោក​ទទូច​អោយ​មេដឹកនាំ​គណបក្ស​ទាំងពីរ គួរ​តែ​វិល​ទៅ​រក​តុ​ចរចា​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ចុង​ក្រោយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "របប​ក្រុងភ្នំពេញ​ចាប់ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​២​នាក់​ទៀត​នៅ​ខេត្ត​តាកែវ"

  1. so socheath says:

    ហាស ! ហាស
    ចង់បោក វាទាល់តែយូរបានជឿអ្ហែង !
    អត់ទិញសំបុត្រផង ចង់ជិះយន្តហោះ ?
    អាចុយម៉្រាយ អាក្បត់ជាតិ សមរង្ស៊ី បែបគឹតថាវា ចេះភាសាបារាំង តែម្នាក់វាដឹង ?
    ដឹងថាប៉ូលីសបារាំងនិយាយថាម៉េច ដាក់អាពូជឆ្កែ សមរង្ស៊ីទេ ?
    អត់ទិញសំបុត្រ លោកឯងចង់ជិះយន្តហោះ !
    លោកឯងចង់បង្ករចលាចលមែនទេ ?
    លោកឯងត្រូវចាកចេញពីទីនេះភ្លាម !
    ហាស! ហាស
    ស្ទីលល្ខោនអត់រោង បោកយកលុយចាយ គឺបែបនេះ !

Leave a Reply

Submit Comment