លោក សម រង្ស៊ី ប្រកាស​ពន្យារពេល​ការ​វិល​ត្រឡប់​ប៉ុន្តែ​បញ្ជាក់​ជំហរ​ថា​នឹង​ត្រឡប់​ចូល​កម្ពុជា​វិញ

នយោបាយ
07 វិច្ឆិកា 2019
សាយ មុន្នី
វីអូអេខ្មែរ

លោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិដែលនិរទេសខ្លួនក្រៅប្រទេស ថ្លែងទៅកាន់អ្នកគាំទ្របន្ទាប់ពីលោកត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរតាមយន្តហោះពីទីក្រុងប៉ារីស ប្រទេសបារាំង ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិដែលនិរទេសខ្លួនក្រៅប្រទេស ថ្លែងទៅកាន់អ្នកគាំទ្របន្ទាប់ពីលោកត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរតាមយន្តហោះពីទីក្រុងប៉ារីស ប្រទេសបារាំង ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ បាន​ប្រកាស​តាម​បណ្ដាញ​សង្គម ​Facebook របស់​លោក​ ប៉ុន្មាន​នាទី​មុន​នេះ​ថា ផែន​ការ​នៃ​ការ​វិល​ត្រឡប់​ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា​វិញតាមទីក្រុង​បាងកក​ប្រទេស​ថៃ​ «ប្រហែល​ជា​ត្រូវ​ពន្យារពេល​បន្តិច» ដោយ​សារ​លោក​អះអាង​ថា​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ បាន​ទទួល​បញ្ជា​«‍ពី​[ថ្នាក់​]​ខ្ពស់មែន​ទែន» មិន​អនុញ្ញាត​ឱ្យ​លោក​ឡើង​ជិះ​យន្តហោះ​ ដែល​លោក​គ្រោង​នឹង​ជិះ​ពី​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ ឆ្ពោះ​ទៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ។​

ការ​ប្រកាស​នេះ ធ្វើ​ឡើង​ ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី​ថៃ ប្រាយុទ្ធ ចាន់អូចា ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាច្រើន​បាន​រាយការណ៍​ថា បាន​បដិសេធ​សំណើ​របស់​លោក​ សម រង្ស៊ី ដែល​បាន​ស្នើសុំ​ការ​អនុញ្ញាត​ឆ្លងកាត់​ប្រទេស​ថៃ ដើម្បី​ធ្វើ​ដំណើរ​មាតុភូមិនិវត្តន៍​ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញ ក្រោយ​ពី​លោក​បាន​រស់នៅ​និរទេស​ខ្លួន​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​អស់​រយៈពេល​៤​ឆ្នាំ។

លោក សម រង្ស៊ី បាន​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​បាងកក​ប្រទេស​ថៃ ហើយ​ដឹកនាំ​មន្ត្រី​បក្ស​និង​អ្នក​គាំទ្រ​គណបក្ស​របស់​លោក​ ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា​តាម​ច្រក​ប៉ោយប៉ែត​ជាប់​ព្រំដែន​ថៃ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​៩ ខែ​វិច្ឆិកា ដែល​ត្រូវ​ចំ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា។

លោក សម រង្ស៊ី បាន​ប្រកាសតាម​ទំព័រ​ Facebook ​របស់​លោកនៅ​មុន​បន្តិច​ថា លោក​នឹង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ពិភាក្សា​គ្នា​ ដើម្បី​ទិញ​សំបុត្រ​យន្តហោះ​តាម​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ផ្សេង​ទៀត ដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជិត​ខាង​មួយ​ទៀត​របស់​កម្ពុជា ហើយ​ឆ្លង​ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ឱ្យ​ទាល់​តែ​បាន។

ប៉ុន្តែ លោក​មិន​បាន​បញ្ជាក់​សេចក្ដី​លម្អិត​អំពី​ក្រុម​ហ៊ុន​អាកាសចរណ៍​ថ្មី​និង​ប្រទេស​ដែល​លោក​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ ដើម្បី​អាច​ឆ្លង​ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញ​នោះ​ទេ៕

What Next?

Recent Articles

2 Responses to "លោក សម រង្ស៊ី ប្រកាស​ពន្យារពេល​ការ​វិល​ត្រឡប់​ប៉ុន្តែ​បញ្ជាក់​ជំហរ​ថា​នឹង​ត្រឡប់​ចូល​កម្ពុជា​វិញ"

  1. so socheath says:

    ហាស ! ហាស និយាយឡប់អាថោកជាងឆ្កែ ។ និយាយដូចអ្ហែងសូម្បីតែឆ្កែក៏វាមិនជឿដែរ ។ អតិថិជនកាលណាគេទិញសំបុត្រយន្តហោះ វ៉ុលណា ម៉ោងប៉ុន្មានចេញដំណើរ គឺយ៉ាហ្នុងហើយ ។ ការខកខាន គឺជារឿងអតិថិជនខ្លួនឯង ។ គេមិនលក់មុខក្រុមហ៊ុន គេទេអាឡប់ ។គេខ្លាចអតិថិជនប្តឹងក្រុមហ៊ិនគេណាស់ ។
    យ៉ាប់ ! អាអ្នកក្លាហាន ក្បាលទទូរសារ៉ុង

  2. so socheath says:

    វាសនា បុរស ឬសដុះក្នុងក្ត !
    *******
    ហាស ! ហាស
    រឿងអ្ហែងវាចប់ដោយបរិបូណ៍ ហើយ អាឬសដុះក្នុងក្ត សមរង្ស៊ី !
    ម៉ាជាតិជាអ្នកនយោបាយ ឃើញតែអ្ហែងមួយប៉ុណ្ណោះ ដែលធ្វើនយោបាយ
    បែបឡប់សតិ រលត់រលាយ គ្មានសល់អ្វីទាំងអស់ ។
    ចាប់ពីពេលនេះទៅអ្ហែងកុំសង្ឃឹម ថាមានមុខក្នុងឆាកនយោបាយទៀត ។
    ទោសទណ្ឌវ័ណ្ឌក ទាំងប្តីទាំងប្រពន្ធ ។ ទាក់ទងទ្រព្យសម្បត្តិ នៅកម្ពុជា
    បើថាមិនរឹបអូស តែវាហាក់ដូចជារឹបអូសរួចទៅហើយ ។ មានន័យថា មានផ្ទះ
    អត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ ។
    ចង់បានទ្រព្យសម្បត្តិ ចូលមកដេកគុកសិន អាហ្នឹងបានទ្រព្យសម្បត្តិវិញហើយ ។
    តែថាទោសផ្តុំគ្នាស្អេកស្កះយ៉ាងនេះ ទោះជាប់គុកហាសឹបឆ្នាំក៏បែបមិនទាន់រួចទោសដែរអ្ហា !
    អានេះគេហៅថា ចំណេះស្ទើរធ្វើចេះ ។ ទីបំផុត ចំណេះ ជិះ ក ឯង តែអញ្ចឹង !
    យល់ទេ ប៉ុណ្ណឹង អាល្ងង់ !

Leave a Reply

Submit Comment