អង្គការ​លើកលែងទោស​អន្តរជាតិ​ស្នើ​អាជ្ញាធរ​ម៉ាឡេស៊ី​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​២​នាក់

ដោយ មាន ឫទ្ធិ
2019-11-06
RFA

លោក មហាធា មហាម៉ាត់ នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ក្នុង​​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​រយៈ​ពេល ៣ថ្ងៃ​នៅ​កម្ពុជា ​ចាប់​ពី​ថ្ងៃ​ទី២ ដល់​ថ្ងៃ​ទី៤ កញ្ញា។

លោក មហាធា មហាម៉ាត់ នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ក្នុង​​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​រយៈ​ពេល ៣ថ្ងៃ​នៅ​កម្ពុជា ​ចាប់​ពី​ថ្ងៃ​ទី២ ដល់​ថ្ងៃ​ទី៤ កញ្ញា។

 រូប៖ ហ្វេសប៊ុកក្រសួងអប់រំ យុវជន និង​កីឡា


អង្គការ​លើកលែងទោស​អន្តរជាតិ Amnesty International អំពាវនាវ​ឱ្យ​អាជ្ញាធរ​ម៉ាឡេស៊ី​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ពីរ(២) នាក់ ដែល​អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ឃាត់ខ្លួន កាលពី​យប់​ថ្ងៃ​ចន្ទ​ទី​០៤ ខែ​វិច្ឆិកា​កន្លង​ទៅ។

នាយក​ប្រតិបត្តិ​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) អ្នកស្រី សាមី​នី ដាស​នី កាលី​ម៊ូ​សូ (Shamini Darshni Kaliemuthu) ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ផ្សាយ​នៅ​ថ្ងៃ​៦ វិច្ឆិកា ថា «​យើង​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ម៉ាឡេស៊ី ដោះលែង សកម្មជន​គណបក្សប្រឆាំង​ទាំងពីរ​រូប​នេះ​ជាបន្ទាន់ ហើយ​ត្រូវ​ធានា​ថា ពួកគេ​នឹង​មិន​ត្រូវ​បាន​បញ្ជូន​ត្រលប់​ទៅ​កម្ពុជា​វិញ​ឡើយ ដោយសារតែ​អាជ្ញាធរ​កម្ពុជា អាច​ចាប់ និង​ឃុំខ្លួន​ពួកគេ​តាម​ទំនើងចិត្ត​។​» អ្នកស្រី​បន្ត​ថា «​វា​ជា​រឿង​គួរ​ឱ្យ​បារម្ភ​បំផុត ដែល​រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ឃុំខ្លួន​បុគ្គល​ទាំងពីរ​រូប​នេះ»។

នាយក​ប្រតិបត្តិ​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ​រូបនេះ សង្កត់​ធ្ងន់ៗ​ថា ការ​បញ្ជូន​ពួកគេ​ត្រលប់​ទៅ​កម្ពុជា​វិញ នឹង​ក្លាយ​ជា​ការរំលោភ​គោលការណ៍​ច្បាប់​អន្តរជាតិ ដែល​ហាមប្រាម​ប្រទេស​ទទួល​យក​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ មិន​ឱ្យ​បញ្ជូន​ជន​ទាំងនោះ​ត្រលប់​ទៅ​ប្រទេស​ដើម​វិញ»។

អ្នកស្រី​បន្ត​ថា បន្ថែម​ពីលើ​កាតព្វកិច្ច​ដែល​រដ្ឋាភិបាល​ម៉ាឡេស៊ី​ត្រូវ​ធានា​ថា សកម្មជន​ទាំងនេះ ត្រូវ​បាន​ការពារ អាជ្ញាធរ​កម្ពុជា​ក៏ត្រូវ​តែ​បញ្ឈប់​អំពើ​បង្ក្រាប​យ៉ាង​ចាស់ដៃ​មក​លើ​បុគ្គល​ដែល​ពាក់ព័ន្ធ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស។

កាលពី​យប់​ថ្ងៃ​ចន្ទ​ទី​០៤ វិចិ្ឆកា អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ឃាត់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប ក្នុង​នោះ​មាន​ម្នាក់​ជា​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ ខណៈ​ពួកគេ​ត្រៀម​ជិះ​យន្តហោះ​ពី​ប្រទេស​ម៉ាឡេស៊ី ទៅកាន់​ប្រទេស​ថៃ ហើយ​គ្រោង​បញ្ជូន​ពួកគេ​មក​កម្ពុជា​វិញ​នៅ​រសៀល​ថ្ងៃ​អង្គារ​ទី៥ វិច្ឆិកា ដោយ​មិនបាន​បញ្ជាក់​ពី​ហេតុផល​ពិតប្រាកដ​នៅ​ពីក្រោយ​ចំណាត់​ការ​នេះ​ឡើយ​។ ក៏ប៉ុន្តែ ក្រោយមក អាជ្ញាធរ​ម៉ាឡេស៊ី​បានសម្រេច​មិន​បញ្ជូន​ពួកគេ​មក​កម្ពុជា​វិញ ដោយសារ​តែ​មាន​ការ​តវ៉ា​ជំទាស់​ពី​គណៈកម្មការ​សិទ្ធិមនុស្ស​ម៉ាឡេស៊ី។

គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ អាស៊ីសេរី​នៅ​មិន​ទាន់​មាន​ប្រភព​ដើម្បី​បញ្ជាក់​ពី​ស្ថានភាព​ចុងក្រោយ​របស់​សកម្មជន​បក្សប្រឆាំង​ទាំងពីរ​រូប​នេះ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "អង្គការ​លើកលែងទោស​អន្តរជាតិ​ស្នើ​អាជ្ញាធរ​ម៉ាឡេស៊ី​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​២​នាក់"

  1. so socheath says:

    ហាស ! ហាស
    ចង់បោក វាទាល់តែយូរបានជឿអ្ហែង !
    អត់ទិញសំបុត្រផង ចង់ជិះយន្តហោះ ?
    អាចុយម៉្រាយ អាក្បត់ជាតិ សមរង្ស៊ី បែបគឹតថាវា ចេះភាសាបារាំង តែម្នាក់វាដឹង ?
    ដឹងថាប៉ូលីសបារាំងនិយាយថាម៉េច ដាក់អាពូជឆ្កែ សមរង្ស៊ីទេ ?
    អត់ទិញសំបុត្រ លោកឯងចង់ជិះយន្តហោះ !
    លោកឯងចង់បង្ករចលាចលមែនទេ ?
    លោកឯងត្រូវចាកចេញពីទីនេះភ្លាម !
    ហាស! ហាស
    ស្ទីលល្ខោនអត់រោង បោកយកលុយចាយ គឺបែបនេះ !

Leave a Reply

Submit Comment