អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​អំពាវនាវ​ឱ្យ​កម្ពុជា​ឈប់​ដាក់​សម្ពាធ​លើ​ប្រទេស​ជិតខាង​ក្នុងការបង្ក្រាប​មន្ត្រី​បក្ស​ប្រឆាំង

កម្ពុជា

07 វិច្ឆិកា 2019
សាយ មុន្នី
វីអូអេខ្មែរ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើរជាមួយមេដឹកនាំប្រទេសថៃ វៀតណាម ព្រុយណេ និងឥណ្ឌូនេស៊ី ចុះពីវេទិកាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅប្រទេសថៃ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើរជាមួយមេដឹកនាំប្រទេសថៃ វៀតណាម ព្រុយណេ និងឥណ្ឌូនេស៊ី ចុះពីវេទិកាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅប្រទេសថៃ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក Nicholas Bequelin នាយក​អង្គការ Amnesty International ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​និង​អាស៊ី​បូព៌ា បាន​លើកឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា៖ «‍ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ចុងក្រោយ​នេះ មាន​រលក​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​សម្លុត​ឥត​អៀនខ្មាស​ទៅលើ​ពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​តំបន់។

វ៉ាស៊ីនតោន — 

អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty International ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ជិត​ខាង​របស់​ខ្លួន ក្នុង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​ពលរដ្ឋ​កម្ពុជា ​រួម​ទាំង​មន្ត្រី​បក្ស​ប្រឆាំង។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​មួយ​នេះ។

​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ ធ្វើ​ឡើងតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ បាន​ប្រកាស​ពន្យារពេល​ផែន​ការ​នៃ​ការ​វិល​ត្រឡប់​របស់​លោក​ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ តាម​ច្រក​ប៉ោយប៉ែត​ជាប់​ព្រំ​ប្រទេស​កម្ពុជា-ថៃ​ ដោយ​សារ​លោក​អះអាង​ថា​ បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ (Thai Airways) មិន​អនុញ្ញាត​ឱ្យ​លោក​ឡើង​ជិះ​យន្តហោះ​ ដែល​លោក​គ្រោង​នឹង​ជិះ​ពី​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ ឆ្ពោះ​ទៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​នេះ។

លោក​នាយករដ្ឋមន្ត្រី​ថៃ ប្រាយុទ្ធ ចាន់អូចា ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ​ជាច្រើន​បាន​រាយការណ៍​ថា បាន​បដិសេធ​សំណើ​របស់​លោក​ សម រង្ស៊ី ក្រោយ​ពី​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​រូប​នេះ បាន​ស្នើសុំ​ការ​អនុញ្ញាត​ឆ្លងកាត់​ប្រទេស​ថៃ ដើម្បី​ធ្វើ​ដំណើរ​មាតុភូមិនិវត្តន៍​ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញ ក្រោយ​ពី​លោក​បាន​រស់នៅ​និរទេស​ខ្លួន​ក្នុង​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង ​អស់​រយៈពេល​៤​ឆ្នាំ។

កាល​ពី​យប់​ថ្ងៃ​ពុធ អាជ្ញាធរ​ម៉ាឡេស៊ី ក៏​បាន​ឃាត់ខ្លួន​អនុ​ប្រធាន​ម្នាក់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​អ្នកស្រី មូរ សុខហួរ​ នៅ​ឯ​ព្រលាន​យន្តហោះ​ក្រុង​កូឡាឡាំពួរ​ នៃ​ប្រទេស​ម៉ាឡេស៊ី ក្រោយ​ពី​អ្នក​ស្រី​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​ឥណ្ឌូនេស៊ី ជា​ទី​ដែល​អ្នក​ស្រី​បាន​ធ្វើ​សន្និសីទកាសែត​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ត្រូវ​បាន​រំខាន​ដោយ​ឯកអគ្គរាជទូត​ខ្មែរ​ ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​គឺ​លោក ហោ ណាំបូរ៉ា។ ប៉ុន្តែ ក្រោយ​មក អ្នក​ស្រី​ត្រូវ​បាន​ដោះលែង​និង​អនុញ្ញាត​ឱ្យចូល​ក្នុង​ប្រទេស​ម៉ាឡេស៊ី​វិញ។

លោក Nicholas Bequelin នាយក​អង្គការ Amnesty International ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​និង​អាស៊ី​បូព៌ា បាន​លើកឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា៖ «‍ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ចុងក្រោយ​នេះ មាន​រលក​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​សម្លុត​ឥត​អៀនខ្មាស​ទៅលើ​ពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​តំបន់។ វា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដែល​រដ្ឋាភិបាល​ ហ៊ុន សែន កំពុង​ព្យាយាម​សហការ​ជាមួយ​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​ ដើម្បី​ឃុបឃិត​គ្នាធ្វើ​អំពើ​បំពាន​ដោយ​ឥត​ខ្មាសអៀន​បែប​នេះ»។

ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​គ្រោង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​បាងកក​ ប្រទេស​ថៃ ដើម្បី​ជួបជុំ​គ្នា​និង​កៀរគរ​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ទី​នោះ មុន​នឹង​ឆ្លង​ចូល​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ដែល​ត្រូវ​ចំ​ថ្ងៃ​បុណ្យ​ឯករាជ្យ​របស់​កម្ពុជា ដើម្បី​អ្វី​មួយ​ដែល​គណបក្ស​ប្រឆាំង​ហៅ​ថា​ ជា​ការ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​មក​ឱ្យ​ពលរដ្ឋ​កម្ពុជា​វិញ។

ប៉ុន្តែ រដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី​ និង​មន្ត្រី​ជាន់ខ្ពស់​នៃ​បក្ស​ប្រឆាំង​ថា ​ជា​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន៕

What Next?

Recent Articles

One Response to "អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​អំពាវនាវ​ឱ្យ​កម្ពុជា​ឈប់​ដាក់​សម្ពាធ​លើ​ប្រទេស​ជិតខាង​ក្នុងការបង្ក្រាប​មន្ត្រី​បក្ស​ប្រឆាំង"

  1. so socheath says:

    ហាស ! ហាស
    ចង់បោក វាទាល់តែយូរបានជឿអ្ហែង !
    អត់ទិញសំបុត្រផង ចង់ជិះយន្តហោះ ?
    អាចុយម៉្រាយ អាក្បត់ជាតិ សមរង្ស៊ី បែបគឹតថាវា ចេះភាសាបារាំង តែម្នាក់វាដឹង ?
    ដឹងថាប៉ូលីសបារាំងនិយាយថាម៉េច ដាក់អាពូជឆ្កែ សមរង្ស៊ីទេ ?
    អត់ទិញសំបុត្រ លោកឯងចង់ជិះយន្តហោះ !
    លោកឯងចង់បង្ករចលាចលមែនទេ ?
    លោកឯងត្រូវចាកចេញពីទីនេះភ្លាម !
    ហាស! ហាស
    ស្ទីលល្ខោនអត់រោង បោកយកលុយចាយ គឺបែបនេះ !

Leave a Reply

Submit Comment