ប្រធាន​ចលនា​សង្គ្រោះជាតិ​នៅ​ជប៉ុន​បារម្ភ​ពី​សុវត្ថិភាព​នៅ​ពេល​​ចូល​ដល់​ទឹកដី​ថៃ

ដោយ ខែ សុណង
2019-11-08
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហៃ វណ្ណា ប្រធាន​ចលនា​សង្គ្រោះជាតិ​ប្រចាំ​ប្រទេស​ជប៉ុន។

លោក ហៃ វណ្ណា ប្រធាន​ចលនា​សង្គ្រោះជាតិ​ប្រចាំ​ប្រទេស​ជប៉ុន។ Photo courtesy of his Facebook


សកម្មជន​សិទ្ធិមនុស្ស​សង្គ្រោះជាតិ​នៅ​ជប៉ុន ប្រាប់​អាស៊ីសេរី ឱ្យ​ដឹង​ថា មន្ត្រី​អន្តោប្រវេសន៍​ថៃ​បាន​ព្យាយាម​ទប់ស្កាត់​លោក​មិន​ឱ្យ​ចូល​ទៅ​កាន់​ប្រទេស​ថៃ ប៉ុន្តែ​ក្រោយ​លោក​តវ៉ា​មក​ទើប​អនុញ្ញាត​ឱ្យ​លោក​ចូល​វិញ។

មេដឹកនាំ​ពលករ និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​នៅ​ជប៉ុន​លោក ហៃ វណ្ណា ថ្លែង​ថា មន្ត្រី​អន្តោប្រវេសន៍​ថៃ កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា បាន​ដកហូត​លិខិតឆ្លងដែន​លោក និង​ស្ទាក់​សួរនាំ​អំពី​គោលបំណង​ចូល​ទឹកដី​ថៃ​យ៉ាង​តឹង​សរសៃ​ក ដោយ​ប្រាប់​លោក​ថា នឹង​នាំខ្លួន​លោក​ទៅ​ព្រោះ​មាន​បញ្ជា​ពី​ថ្នាក់លើ បន្ទាប់ពី​តវ៉ា​គ្នា​យ៉ាង​យូរ ចុងក្រោយ​លោក​បាន​ចូល​ទឹកដី​ថៃ​ដោយ​សុវត្ថិភាព។ លោក​បន្ត​ថា នៅ​ពេល​លោក​បាន​ចេញ​រួច​ពី​ច្រក​ទ្វារ​អន្តោប្រវេសន៍​ឡើង​ជិះ​រថយន្ត​ទៅ​កន្លែង​សម្រាក លោក​បាន​ឃើញ​មាន​មនុស្ស​តាមដាន​និង​លួច​ថតរូប​លោក។ បញ្ហា​នេះ លោក​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ខ្លះ​ដែរ តែ​លោក​នឹង​មិន​រាថយ​ឡើយ៖ «ពេល​ដែល​ឃើញ​ខ្ញុំ​ភ្លាម​គេ​ចាប់ផ្ដើម​ទាញ​ប៉ាស្ព័រ​ខ្ញុំ ហើយ​និង​ប័ណ្ណ​ចូល(Entry card)​របស់ខ្ញុំ​យក​ទៅ​ពិនិត្យ​សួរ​ថា មក​ធ្វើ​អី​សណ្ឋាគារ​ណា​ទៅវិញ​ថ្ងៃ​ណា​ខ្ញុំ​ក៏បាន​បង្ហាញ​គេ​។ គេ​ថា ហេតុ​អី​អ្នក​មកពី​ប្រទេស​ភូមា ហើយ​ចូល​មក​ប្រទេស​ថៃ ដឹង​ថា ខុសច្បាប់​អន្តោប្រវេសន៍​របស់​គេ​ឬទេ​ខ្ញុំ​ថា បើសិនជា​ខុសច្បាប់​ណាមួយ​សុំ​អ្នក​បង្ហាញ​ឯកសារ​មក​គាត់​ក៏​ឆ្លើយ​មិន​រួច តែ​គាត់​និយាយ​ថា មាន​គេ​បញ្ជា​គាត់​មក​ឱ្យ​យក​ខ្ញុំ​ទៅ គាត់​ក៏​មិន​ដឹង​ធ្វើ​ម៉េច​ព្រោះ​ខ្ញុំ​មិន​ទៅ គាត់​ក៏​កាន់​លិខិតឆ្លងដែន​និង​ប័ណ្ណ​ចូល​របស់ខ្ញុំ​ទៅ​ម្ដង​ហើយ​ម្ដងទៀត​។ ខ្ញុំ​សង្ស័យ​ព្រោះ​មន្ត្រី​អន្តោប្រវេសន៍​ភាគច្រើន​គេ​ពាក់​កាត់​សំគាល់​ឈ្មោះ​មាន​ទាំង​អក្សរ​ថៃ និង​អង់គ្លេស តែ​ចម្លែក​តែ​២​នាក់​នេះ​គាត់​មានតែ​អក្សរ​ថៃ​ទេ។ ខ្ញុំ​ក៏​ឆ្ងល់​និង​បារម្ភ ដល់​វេន​ខ្ញុំ​ចម្លែក​គេ​ឱ្យ​មនុស្ស​ដែល​មក​សួរ​ខ្ញុំ​នោះ​មក​ចូល​ជំនួស​មន្ត្រី​កំពុង​ធ្វើ​ការ​វិញ ប៉ុន្តែ​ដោយ​មិន​អាច​អាន​ឈ្មោះ​គាត់​ជា​ភាសា​ថៃ បាន​ខ្ញុំ​ក៏​យក​ទូរស័ព្ទ​ដៃ​ខ្ញុំ​ថត ពួកគាត់​អត់​សុខចិត្ត​ទេ គាត់​ឱ្យ​ខ្ញុំ​លុបចោល​វិញ ដូច្នេះ​ក៏​សម្រួល​រួច​បំពេញ​សំណុំ​បែបបទ ហើយក៏​ខ្ញុំ​អាច​ចេញ​មក​ខាងក្រៅ​បាន»។

លោក ហៃ វណ្ណា ឱ្យ​ដឹង​ថា លោក​បាន​ចេញពី​ប្រទេស​ជប៉ុន រួច​ធ្វើដំណើរ​ទៅ​ប្រទេស​ភូមា (មីយ៉ាន់ម៉ា​) កាលពី​ថ្ងៃ​ទី​៦ វិច្ឆិកា មុន​ដែល​លោក​ទៅ​ប្រទេស​ថៃ​មួយថ្ងៃ ដើម្បី​ជួប​ប្រជុំ​ជាមួយ​បណ្ដាញ​យុវជន​អ្នកតស៊ូ​មតិ សកម្មជន​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ រួម​ទាំង​តំណាងរាស្ត្រ​គណបក្ស​កាន់អំណាច​ប្រចាំ​ទីក្រុង​យ៉ាងហ្គូន ប្រទេស​ភូមា ផង​។ លោក​ថា អ្នក​ទាំងនោះ បាន​គាំទ្រ​ចំពោះ​គម្រោង​អម​ដំណើរ​និង​ការ​វិលត្រឡប់​ចូល​កម្ពុជា ថ្ងៃ​ទី​៩ វិច្ឆិកា របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ប្រធាន​ចលនា​សង្គ្រោះជាតិ​នៅ​ជប៉ុន​បារម្ភ​ពី​សុវត្ថិភាព​នៅ​ពេល​​ចូល​ដល់​ទឹកដី​ថៃ"

  1. so socheath says:

    អ្ហែងគ្រាន់ តែចេះព្រុស ដូចឆ្កែ បោកប្រាស លុយ ពួកអាល្ងង់ខ្លៅយកលុយចាយទេ ។
    សម្តីអ្ហែង ! អ្ហែងនិយាយតែឯង អ្នកណាក៏ចេះនិយាយដែរ អាពូជឆ្កែ !

Leave a Reply

Submit Comment