មន្រ្តីជាន់ខ្ពស់បក្សប្រឆាំង ថាលោក កឹម សុខា នៅតែជាប់គុកឥតជញ្ជាំង ទោះតុលាការកែលក្ខខណ្ឌខ្លះ

2019-11-10
RFA

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុង​បន្ទប់ផ្សាយ​របស់​អាស៊ីសេរី នៅភ្នំពេញ កាលពីថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៦។

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុង​បន្ទប់ផ្សាយ​របស់​អាស៊ីសេរី នៅភ្នំពេញ កាលពីថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៦។

 RFA


អនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង ថ្លែង​ប្រាប់​អាស៊ីសេរី​ពី​ទីក្រុងកូឡា​ឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ១០ ខែ វិច្ឆិកានេះថា ការណ៍ដែលតុលាការ​របបលោក ហ៊ុន សែន កែប្រែលក្ខខណ្ឌ​ឃុំខ្លួន​លោក កឹម សុខា នៅក្នុង​ផ្ទះ មកអនុញ្ញាតឲ្យធ្វើ​ដំណើរក្រៅផ្ទះបាន ឲ្យតែនៅក្នុងរង្វង់នៃដែនដីស្រុកខ្មែរ ប៉ុន្តែនៅតែហាមប្រាម​សកម្មភាពនយោបាយ​របស់​លោក កឹម​ សុខា ដដែលនេះ គឺគ្រាន់តែជាចេតនារបស់របបលោក ហ៊ុន សែន ចង់បំភាន់មតិអន្តរជាតិ ដែលកំពុង​ដាក់សម្ពាធ​ឲ្យ​របបនេះស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ​តែប៉ុណ្ណោះ។

ប្រតិកម្មរបស់មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះ ធ្វើឡើង​ភ្លាមៗ ក្រោយ​ចៅក្រម​ស៊ើបសួរ​សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១០ ខែ វិច្ឆិកានេះ បាន​សម្រេច​កែប្រែលក្ខខណ្ឌ​នៃការដាក់លោក កឹម សុខា ឲ្យ​ស្ថិតក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវតុលាការ ដោយ​បង្រួម​លក្ខខណ្ឌ មកនៅត្រឹម ៣ គឺទី​មួយ មិន​ត្រូវចេញ​ក្រៅព្រំប្រទល់ដែនដីប្រទេសកម្ពុជា ទីពីរ មិន​ត្រូវ​ធ្វើសកម្មភាព​នយោបាយ និង​ទីបី ត្រូវ​ឆ្លើយតប​នឹងការកោះហៅពីគ្រប់សមត្ថកិច្ច។

សេចក្តីសម្រេចនេះ ធ្វើឡើងមួយថ្ងៃ ក្រោយ​ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលបាន​ធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ីកាលពីរសៀលថ្ងៃទី ០៩ ខែ វិច្ឆិកា ក្នុង​ដំណើរមាតុភូមិនិវត្តន៍ទៅកម្ពុជា ដែលលោកអះអាងថា ទៅដើម្បីឲ្យមានការដោះលែង​លោក កឹម សុខា និង ស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ។

មន្រ្តីនាំពាក្យក្រសួង​យុត្តិធម៌លោក ជិន​ ម៉ាលីន អះអាងថាការចេញសេចក្តី​សម្រេច​របស់​តុលាការនេះ គឺជាឆន្ទានុសិទ្ធិរបស់​ស្ថាប័នតុលាការ និង នៅតែអះអាងថា លោក កឹម សុខា មិន​មែនកំពុង​ស្ថិតក្នុងការឃុំខ្លួន​ទៀតទេ ព្រោះបើនៅជាប់ឃុំមែន ម្ល៉េះសមលោក កឹម សុខា កំពុង​នៅជាប់ពន្ធនាគារ​ត្រពាំងផ្លុងឯណោះ។

ការដាក់លោក កឹម សុខា ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវតុលាការនេះ ធ្វើឲ្យ​លោក កឹម​ សុខា បាត់បង់​សិទ្ធិសេរីភាពស្ទើរតែទាំងស្រុង។ ការ​កែប្រែលក្ខខណ្ឌថ្មីនេះ ក៏លោក កឹម សុខា នៅតែមិនអាច​ធ្វើដំណើរដោយសេរីចេញពីប្រទេសកម្ពុជាបាន និង នៅតែគ្មាន​សិទ្ធិធ្វើនយោបាយដដែល។ ប្រការនេះ ធ្វើឲ្យ​សមាជិកនៃក្រុមប្រឹក្សាក្រុមសមាជិកសភាអាស៊ាន ដើម្បី​សិទ្ធិមនុស្ស លោក ថិតឌី បាគីឡាត (Teddy Baguiat) ចាត់ទុកថា ជាការប៉ុនប៉ង​របស់​ រដ្ឋាភិបាល​កម្ពុជា ក្នុងការ​លួងចិត្ត​សហគមន៍អន្តរជាតិ ដែលកំពុងដាក់សម្ពាធ​ឲ្យ​របបនេះ​ ស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ។ ទោះជាយ៉ាងនេះក្តី លោកស្នើថា ដើម្បី​បញ្ចៀស​ទណ្ឌកម្ម គឺទាល់តែរបបលោក ហ៊ុន សែន ដោះលែង​លោក កឹម សុខា និង សកម្មជនគណបក្សប្រឆាំង​ឯទៀត ឲ្យ​មាន​សេរីភាព​ជាបន្ទាន់ និង ទម្លាក់ចោលរាល់ការចោទប្រកាន់​លើ​អ្នកទាំងនោះ ព្រមទាំង​ស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ។

សូមលោកអ្នកនាង រង់ចាំតាមដានព័ត៌មានលម្អិតបន្ថែមទៀត ជុំវិញរឿងនេះ នៅក្នុងការផ្សាយ​របស់​វិទ្យុអាស៊ីនៅយប់ថ្ងៃទី ១០ ខែ វិច្ឆិកា នេះចាប់ពីម៉ោង ៧:៣០ ដល់ ៨:៣០ និង ការ​ផ្សាយពិសេសបន្ថែមម៉ោង។ សូមអរគុណ

What Next?

Recent Articles

5 Responses to "មន្រ្តីជាន់ខ្ពស់បក្សប្រឆាំង ថាលោក កឹម សុខា នៅតែជាប់គុកឥតជញ្ជាំង ទោះតុលាការកែលក្ខខណ្ឌខ្លះ"

  1. so socheath says:

    Send to facebook
    ហាស! ហាស
    បែកប្រដាប់ថ្មីយូរហេីយ។
    តែប៉ុណ្ណេះសេីមពងទៀតហេីយ អាខាអេីយ !
    តែអ្ហែងកុំភ្លេចកាតព្វកិច្ចដែលតុលាការឲ្យបំពេញ។
    តែប្រព្រឹត្តចាកគន្លងម្តងទៀត អ្ហែងច្បាស់ជាប់គុកអត់ថ្ងៃចេញវិញទេ ។

  2. so socheath says:

    បណ្ឌឹតស្រាថ្នាំ ឡៅ ម៉ុងហៃ ​បាននិយាយក្នុងហ្វេសប៊ុកនាថ្ងៃទី១០ វិច្ឆិកា ថា “ការអញ្ជើញ សម រង្ស៊ី ឲ្យទៅជួបប្រជុំជាមួយ សភាប្រទេសម៉ាឡេស៊ី ២-៣ថ្ងៃនេះ នៅពេលដែលមាន អន្តរាគមន៍ពីរដ្ឋាភិបាល និងសមាជិកសភាសហរដ្ឋអាមេរិក ពីអគ្គលេខាធិការនៃអង្គការ សហប្រជាជាតិ និងពីសមាជិកសភាអឺរ៉ុប សុំឲ្យមានការសម្របសម្រួល ការវិលត្រឡប់ របស់ សម រង្ស៊ី និងការចរចាគ្នាអាចជាចំណុច ផ្លូវបត់មួយទៀតនៃជម្លោះរវាង សង្គ្រោះជាតិ និងរដ្ឋាភិបាល ​ ។
    Oh ! N0
    i do not understand ????????
    សង្ស័យ អាគាត់ហ្នឹង ស្រវឹងស្រាថ្នាំទៀតហើយដឹង បានជានិយាយឡប់ អត់ដឹងខ្យល់ ដឹងតែល្ហើយ
    យ៉ាងនេះនោះ !
    មើលឲ្យច្បាស់ បណ្ឌឹតស្រាថ្នាំ
    *******
    រឿង​អាពូជឆ្កែសមរង្ស៊ីវាចប់ដោយបរិបូណ៍ ហើយ អាឬសដុះក្នុងក្ត សមរង្ស៊ីហ្នឹងនោះ !
    ម៉ាជាតិជាអ្នកនយោបាយ ឃើញ​តែអាពូជឆ្កែសមរង្ស៊ីមួយប៉ុណ្ណោះ ដែលធ្វើនយោបាយ
    បែបឡប់សតិ រលត់រលាយ គ្មានសល់អ្វីទាំងអស់ ។
    ចាប់ពីពេលនេះទៅ​អាពូជឆ្កែសមរងស៊ី ក្មានសង្ឃឹម ថាមានមុខក្នុងឆាកនយោបាយទៀត ។
    ទោសទណ្ឌអានេះវ័ណ្ឌក ទាំងប្តីទាំងប្រពន្ធ ។ ទាក់ទងទ្រព្យសម្បត្តិ នៅកម្ពុជា
    បើថាមិនរឹបអូស តែវាហាក់ដូចជារឹបអូសរួចទៅហើយ ។ មានន័យថា មានផ្ទះ
    អត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ ។
    ចង់បានទ្រព្យសម្បត្តិ ទាល់តែវាចូលមកដេកគុកសិន ។ អាហ្នឹងបានទ្រព្យសម្បត្តិវិញហើយ ។
    តែថាទោសផ្តុំគ្នាស្អេកស្កះយ៉ាងនេះ ទោះវាជាប់គុកហាសឹបឆ្នាំក៏បែបមិនទាន់រួចទោសដែរ​
    អាពូជឆ្កែហ្នឹងនោះ !
    អានេះគេហៅថា ចំណេះស្ទើរធ្វើចេះ ។ ទីបំផុត ចំណេះ ជិះ ក ឯង តែអញ្ចឹង !
    យល់ទេ ប៉ុណ្ណឹង អាល្ងង់ !

  3. Anonymous says:

    HEE… I want to talk whit the guy name SO SOCHEATH who sending any thing to your QUEST BOKK. HAS…..HASSSSSSSSS just kidding you . according to your comment at every article I already knew that you are a PHD from hell. do not pretending that you are the highest educated Cambodian of all . instated you just a person who every one think you are the right hand killer in this leadership. all your comment is so dump did you know that ??

  4. Anonymous says:

    OH………..NO ………HUN SEN want to play game whit the world community. OK go ahead and make your day if you can pass it. sorry I’m 200% you can not play your dump game to that silver eyes people OK .Mr dump ass. I do not understand why…… ??my question is are you OK if not you really need a specialist doctor to check out what wrong inside your dump head.

  5. so socheath says:

    ហាស ! ហាស
    មិនសើចមិនបាន ដែលអាមូស វាសសើរខ្ញុំ ថាជាអ្នកចេះដឹងជាងគេ មាន PHD ពីឋាននរក ។
    វាថែមទាំងចាត់ទុកខ្ញុំជាឃាតករផង ជាដៃស្តាំរបស់ក្នុងការដឹកនាំ( រដ្ឋាភិបាល ) នាពេល
    នេះផងដែរ ។
    វានៅបានសំណូមពរឲ្យខ្ញុំលះបង់ រាល់ការ Comment ទាំងឡាយ ទៀតផង ។
    វាពិតជាចម្លែក (?) អានេះអស់ពីសូកលុយ១ ០០០ $ ដើម្បីបិទមាត់ខ្ញុំ
    ឥឡូវចេញអារឿងអង្វរមកសារជាថ្មីទៀតអញ្ចឹងទៅ វ៉ី ! ។
    ហាស ! ហាស
    អាមូស (Anonymous សមរង្ស៊ី ) អញប្រាប់អ្ហែងទៅចុះ !
    អញជាដៃស្តាំខាងទះមូសហ្នឹងអ្ហី !
    Anonymous
    November 10, 2019 at 11:13 pm
    HEE… I want to talk whit the guy name SO SOCHEATH who sending any thing to your QUEST BOKK. HAS…..HASSSSSSSSS just kidding you . according to your comment at every article I already knew that you are a PHD from hell. do not pretending that you are the highest educated Cambodian of all . instated you just a person who every one think you are the right hand killer in this leadership. all your comment is so dump did you know that ??

Leave a Reply

Submit Comment