សហគមន៍​អន្តរជាតិ​ទាមទារ​ឱ្យ​របប​ភ្នំពេញ​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​លោក កឹម សុខា វិញ

ដោយ មួង​ ណារ៉េត
2019-11-10
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

 រូប៖ ហ្វេសប៊ុក Vibol Mao


រដ្ឋាភិបាល និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​ដោះលែង លោក កឹម សុខា ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ បន្ទាប់ពី​តុលាការ​បាន​កែប្រែ​កាតព្វកិច្ច​មួយ​ចំនួន​នៃ​លក្ខខណ្ឌ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​លោក កឹម សុខា។ អ្នកវិភាគ​នយោបាយ​យល់ថា ព្រឹត្តិការណ៍​ចុងក្រោយ​នេះ ជា​ការ​វិវឌ្ឍ​វិជ្ជមាន​មួយ​សម្រាប់​ស្ថានការណ៍​នយោបាយ​កម្ពុជា ប៉ុន្តែ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ឆ្លើយតប​ជា​វិជ្ជមាន​បន្ថែម​ទៀត​ចំពោះ​លក្ខខណ្ឌ​ស្ដារ​ប្រជាធិបតេយ្យ​ដែល​សហគមន៍​អន្តរជាតិ​បាន​ស្នើ​ឡើង។

សហរដ្ឋអាមេរិក​ស្នើ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​កម្ពុជា​ឱ្យ​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​លោក កឹម សុខា ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ជាទូទៅ​ថា ជា​បទ​ចោទ​មាន​ចរិត​នយោបាយ​។ ប្រទេស​មហាអំណាច​មួយ​នេះ ចាត់​ទុក​ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ករណី​លោក កឹម សុខា ថា​ជា​ការ​វិវឌ្ឍ​ដ៏​មាន​កម្រិត ហើយ​បាន​ទទូច​ដល់​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​នយោបាយ និង​សេរីភាព​ពេញលេញ​ដល់​មេ​បក្ស​ប្រឆាំង​រូប​នេះ ឱ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បង្ហោះ​សា​រលើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា ដោយ​រំឭក​របប​ក្រុងភ្នំពេញ​ថា ការ​បើក​ឡើងវិញ​នូវ​លំហ​នយោបាយ សម្រាប់​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ការ​ជំរុញ​កិច្ច​សន្ទនា​នយោបាយ​រួមគ្នា​ពិតប្រាកដ និង​ដំណើរការ​ផ្សះផ្សា ព្រមទាំង​ការ​ស្តារ​ឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស​ដ៏​មាន​អត្ថន័យ នឹង​ផ្ដល់​ប្រយោជន៍​ដល់​វិស័យ​អភិបាលកិច្ច និង​សេដ្ឋកិច្ច​កម្ពុជា។ ជាមួយ​គ្នា​នេះ សហរដ្ឋអាមេរិក​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដោះលែង​ជន​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​ឃុំខ្លួន​តាម​ទំនើងចិត្ត ឬ​ដោយ​ខុសច្បាប់ ក្នុង​នោះ​រួមមាន អ្នក​សារព័ត៌មាន សកម្មជន​សង្គម​ស៊ីវិល ព្រមទាំង​អ្នកគាំទ្រ និង​សមាជិក​គណបក្ស​ប្រឆាំង។

ការ​អំពាវនាវ​ជា​ថ្មី​ទៀត​របស់​សហរដ្ឋ​អាមេរិក​នេះ ធ្វើឡើង​បន្ទាប់ពី​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា បានសម្រេច​កែប្រែ​លក្ខខណ្ឌ​នៃ​កាតព្វកិច្ច​មួយ​ចំនួន​សម្រាប់​លោក កឹម សុខា។ តុលាការ​បាន​អនុញ្ញាត​ឱ្យ​លោក កឹម សុខា អាច​ធ្វើ​ដំណើរ​បាន​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​មិន​ឱ្យ​ហួស​ពី​ព្រំប្រទល់​ដែន​របស់​កម្ពុជា​បាន​ឡើយ ហើយក៏​មិន​លោក​ធ្វើ​សកម្មភាព​នយោបាយ​បាន​នោះ​ដែរ​។ ក្រៅ​ពី​នេះ តុលាការ​បាន​តម្រូវ​ឱ្យ​លោក​ឆ្លើយតប​នឹង​ការ​កោះ​ហៅ​ពី​គ្រប់​សមត្ថកិច្ច។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ថា ក្រោយ​ការសម្រេច​របស់​តុលាការ​នេះ លោក កឹម សុខា មាន​សិទ្ធិ​ដើរហើរ​ទៅ​គ្រប់​ទីកន្លែង​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​បើ​លោក​ចង់​ធ្វើដំណើរ​ទៅ​ក្រៅ​ប្រទេស គឺ​ត្រូវតែ​សុំ​ការអនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ​ជា​មុន​​សិន​។ លោក​បន្ត​ថា លោក កឹម សុខា មាន​សិទ្ធិ​ជួប​ជាមួយ​បុគ្គល​ណា​ក៏បាន​ដែរ ប៉ុន្តែ​ចៀសវាង​ការ​ជួប​ក្នុង​ន័យ​នយោបាយ។ «»

ក្រោយ​តុលាការ​ដាក់​លក្ខខណ្ឌ​ថ្មី​ដែល​អំណោយផល​ដល់​ការ​ដើរ​ហើរ ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា លោក​នឹង​ចុះ​ជួប​ពលរដ្ឋ​នា​ពេល​ដី​ខ្លី​ខាងមុខនេះ​។ លោក​សរសេរ​ថា ក្នុង​នាម​ជា​បុគ្គល​ស្អាតស្អំ​ដែល​ត្រូវ​បាន​ឃុំខ្លួន​ទាំង​គ្មាន​កំហុស​រយៈពេល ២​ឆ្នាំ​មកនេះ លោក​នៅតែ​ទាមទារ​ឱ្យ​អាជ្ញាធរ​ទម្លាក់​ចោលការ​ចោទប្រកាន់​លើ​រូបលោក។ លោក​ថ្លែង​ទៀត​ថា ការ​សម្រេច​របស់​តុលាការ​នៅ​ពេល​នេះ គឺជា​ជំហាន​ទី​១ ហើយ​រូបលោក និង​ពលរដ្ឋ​ដទៃ​ទៀត​ដែល​បាត់បង់​សិទ្ធិ​សេរីភាព​នយោបាយ ត្រូវការ​ដំណោះស្រាយ និង​យុត្តិធម៌​ពិតប្រាកដ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ថា ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ខ្លះ​សម្រាប់​លោក កឹម សុខា នេះ គ្រាន់តែ​យុទ្ធវិធី​បំភ័ន្ត​មតិ​សាធារណៈ​ជាតិ និង​អន្តរជាតិ​របស់ លោក ហ៊ុន សែន ប៉ុណ្ណោះ​។ លោក​ថា លោក កឹម សុខា នៅតែ​ស្ថិត​ក្នុង​គុក​ឥត​ជញ្ជាំង​របស់​របប​ក្រុងភ្នំពេញ​ដដែល ព្រោះ​គាត់​មិន​មាន​សិទ្ធិ​ធ្វើ​នយោបាយ ហើយ​បន្ត​ជាប់​ចោទ​ក្នុង​សំណុំរឿង​ប្រឌិត​នៅ​ឡើយ។ «»

នាយករង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថ្លែង​ថា ការ​ដោះលែង​លោក កឹម សុខា ចេញពី​ការ​ជាប់​ឃុំ​ក្នុង​ផ្ទះ​នេះ គឺជា​ការប៉ុនប៉ង​នៅ​នា​ទី​ចុងក្រោយ​ដើម្បី​បង្វែរ​កំហឹង​របស់​សហ​ភាព​អឺរ៉ុប​ជុំវិញ​ដំណោះស្រាយ​ដ៏​តិចតួច​ដែល​របប​លោក ហ៊ុន សែន បាន​ដាក់​ចេញ ឆ្លើយតប​ទៅ​នឹង​កង្វល់​ទាំងឡាយ​ដែល​ត្រូវ​បាន​លើកឡើង​ក្នុង​ដំណើរ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។ លោក​បន្ត​ថា នេះ​ជា​ការ​ឆ្លើយតប​ដ៏​តិចតួច និង​យឺតយ៉ាវ​សម្រាប់​ការសម្រេចចិត្ត​ជំហាន​ដំបូង​អំពី​បញ្ហា EBA នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា ខាងមុខ។

លោក ហ្វីល រ៉ូបឺតសុន ថ្លែង​ទៀត​​ថា មានតែ​នៅ​ក្នុង​របប​ជិះជាន់​របស់​លោក ហ៊ុន សែន នេះ​ទេ ដែល​ដោះលែង​មនុស្ស​ពី​ការ​ឃុំឃាំង​ក្នុង​ផ្ទះ បន្ទាប់ពី​ឃុំខ្លួន​ពួកគេ​អស់​រយៈពេល ២​ឆ្នាំ ដោយ​ចោទប្រកាន់​បែប​ប្រឌិត​ជា​លក្ខណៈ​នយោបាយ គ្មាន​មូលដ្ឋាន​គ្រប់គ្រាន់​។ លោក​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​ទម្លាក់​ចោល​សំណុំរឿង​ក្លែងក្លាយ​ប្រឆាំង​នឹង​លោក កឹម សុខា ហើយ​អនុញ្ញាត​ឱ្យ​គាត់​ធ្វើ​សកម្មភាព​នយោបាយ​ឡើងវិញ​ដោយ​គ្មាន​ឧបសគ្គ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​សម្រុក​ចូល​ចាប់​ខ្លួន​ទាំង​កណ្ដាល​អាធ្រាត្រ​ថ្ងៃ​ទី​២ ឈាន​ចូល​ថ្ងៃ​ទី​០៣ កញ្ញា ឆ្នាំ​២០១៧ ក្នុងពេលដែល​លោក​កំពុង​មាន​អភ័យឯកសិទ្ធិសភា​។ តុលាការ​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​បក្ស​កាន់អំណាច បាន​ចោទប្រកាន់​មេ​បក្ស​ប្រឆាំង​ដ៏​មាន​ថ្វីមាត់​រូប​នេះ​ពី​បទ “​សន្ទិដ្ឋិភាព​” ឬ​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​។ ខណៈ​តុលាការ​មិនទាន់​បាន​បង្ហាញ​ពី​ពិរុទ្ធភាព​របស់​លោក កឹម សុខា ផង ស្រាប់តែ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ និង​ប្រព័ន្ធ​ឃោសនា​ស្មោះស្ម័គ្រ​នឹង​លោក ហ៊ុន សែន បាន​ស្រែក​បន្ទរ​តាម​គ្នា​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ​ក្បត់ជាតិ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា យល់ថា ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ខ្លះ​សម្រាប់​លោក កឹម សុខ នា​ពេល​នេះ គឺជា​ការ​វិវឌ្ឍ​វិជ្ជមាន​មួយ ប៉ុន្តែ​លោក​ថា នេះ​គ្រាន់តែ​ជា​ចំណែក​ដ៏​តូច​មួយ​ក្នុងចំណោម​វិធានការ​ជាច្រើន​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ ដើម្បី​បំពេញ​ទៅតាម​លក្ខខណ្ឌ​របស់​សហគមន៍​អន្តរជាតិ​។ លោក​បន្ត​ថា លក្ខខណ្ឌ​ថ្មី​របស់​តុលាការ​នេះ នៅតែ​អាក្រក់​សម្រាប់​លោក កឹម សុខា ជាពិសេស​លក្ខខណ្ឌ​ដែល​ហាម​មិន​ឱ្យ​លោក​ធ្វើ​សកម្មភាព​នយោបាយ​។ លោក​បន្ថែម​ថា លោក កឹម សុខា គួរតែ​ត្រូវ​បាន​ដោះលែង ព្រោះ​តុលាការ​មិន​មាន​ភស្តុតាង​រឹងមាំ​ដើម្បី​បង្ហាញ​ពី​ពិរុទ្ធភាព​របស់​មេ​បក្ស​រូប​នេះ​ឡើយ។ «»

តុលាការ​របប​លោក ហ៊ុន សែន បាន​ដាក់​លក្ខខណ្ឌ​បន្ធូរបន្ថយ​ខ្លះ​សម្រាប់​លោក កឹម សុខា ក្រោយពេល​មេ​បក្ស​ប្រឆាំង​ដ៏​មាន​ឥទ្ធិពល​ម្នាក់ទៀត គឺ​លោក សម រង្ស៊ី បាន​ធ្វើ​ដំណើរ​មកដល់​ប្រទេស​ម៉ាឡេស៊ី ក្នុង​គម្រោង​មាតុភូមិនិវត្តន៍​របស់​លោក​។ ចំណាត់​ការ​នេះ ក៏​ធ្វើឡើង​ស្រប​ពេល​សហភាព​អឺរ៉ុប​គ្រោង​បិទ​បញ្ចប់​ដំណើរ​ពិចារណា​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​នេះ​ដែរ​។ ជាពិសេស វិធានការ​នេះ ធ្វើឡើង​ក្រោយ​អង្គការសហប្រជាជាតិ និង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​អះអាង​ពី​ការ​តាមដាន​ដោយ​យកចិត្តទុកដាក់​អំពី​ការ​វិវឌ្ឍ​នយោបាយ​នៅ​កម្ពុជា និង​បង្ហាញ​ពី​បំណង​ចង់​ឃើញ​ការសន្ទនា​ផ្នែក​នយោបាយ​រវាង​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង។

នាយករង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) សង្កត់ធ្ងន់​ថា គ្រប់គ្នា​មិន​គួរ​ភ្លេច​ទេ​ថា ពេល​លោក កឹម សុខា កំពុង​ជាប់ឃុំ​ក្នុង​ផ្ទះ​ដោយ​អយុត្តិធម៌​នោះ រដ្ឋាភិបាល​កម្ពុជា​បាន​គាបសង្កត់​សកម្មជន​បក្ស​ប្រឆាំង​នៅ​ទូទាំង​ប្រទេស ដោយ​ចោទប្រកាន់ ចាប់ខ្លួន និង​ឃុំខ្លួន​មនុស្ស​ជាច្រើន​នាក់ ព្រមទាំង​បាន​បង្កើត​បទចោទប្រកាន់​ដែល​មាន​ចរិត​នយោបាយ​ពី “​ផែនការ​រដ្ឋប្រហារ​” ដែល​ខ្វះ​ភាព​ជឿជាក់​បាន​។ អ្នកការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​រូប​នេះ ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​ទម្លាក់​ចោល​ករណី​ទាំងឡាយ​ប្រឆាំង​នឹង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ និង​ដោះ​លែង​ឱ្យ​ពួកគេ​មាន​សេរីភាព​វិល​ទៅ​ជួបជុំ​ក្រុម​គ្រួសារ ដើម្បី​សប្បាយរីករាយ​នឹង​ពិធី​បុណ្យអុំទូក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "សហគមន៍​អន្តរជាតិ​ទាមទារ​ឱ្យ​របប​ភ្នំពេញ​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​លោក កឹម សុខា វិញ"

  1. Anonymous says:

    HUN SEN acting he is a smart assault on art . sorry SAM ACH you are so stupid Khmer on art as the way I’m seeing you . you are the Khmer rue killer as what I see the older people when through POL POT regime said >> the high ragging POL POT’s officers some of them not even know how to wrote Khmer language but when it come to spoke in meeting they can speak for hours. and their speak was the same HUN SEN ‘s way of speak this day . how do they speak?? most of word they speak twit be for they going to another word. please keep note to how HUN SEN speak if you think I’m I make a wrong research. so in whatsoever please do not believe this kind of animal . the evil mind speaking in GOD manor does not make any sence to us

  2. so socheath says:

    ឯ/ឧ គឹម សន្តិភាពថា កឹម សុខា ត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ច ដែលកំណត់ដោយចៅក្រមស៉ើបសួរ បើពុំនោះទេចៅក្រមស៉ើបសួរ អាចសម្រេចឃុំខ្លួនវិញបាន
    (ភ្នំពេញ)៖ ឯ/ឧ គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា អ្វីដែល កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិត្រូវធ្វើ គឺបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវកាតព្វកិច្ចរបស់ខ្លួន ដែលកំណត់ដោយចៅក្រមស៉ើបសួរ បើពុំនោះទេចៅក្រមស៉ើបសួរ អាចសម្រេចឃុំខ្លួនបានឡើវិញបាន ដោយយោងតាមមាត្រា២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា។
    ការចេញមុខមកបញ្ជាក់ពីមន្ត្រីជាន់ក្រសួងយុតិ្តធម៌ បានធ្វើឡើងបន្ទាប់ពីអ៊ូ ច័ន្ទរ័ត្ន អតីតតំណាង
    រាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ បានបង្ហាញឆន្ទៈរបស់ខ្លួន ចង់ទៅជួបជជែកជាមួយ
    កឹម សុខា ពីការយកអាសនៈឃុំសង្កាត់មកវិញ។
    អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីដែលកឹម សុខា ត្រូវធ្វើគឺបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវកាតព្វកិច្ចរបស់ខ្លួនដែលកំណត់ដោយចៅក្រមស៉ើបសួរ បើពុំនោះទេចៅក្រម
    ស៉ើបសួរអាចសម្រេចឃុំខ្លួនបាន យោងតាមមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
    ហេតុនេះ ទាំង កឹម សុខា និងអ្នកដទៃ ត្រូវយល់អំពីបញ្ហានេះ និងចៀសវាងសកម្មភាពណា ដែលប៉ះពាល់ដល់ដំណើរការនីតិវិធីរបស់តុលាការ និងកាតព្វកិច្ចដែលត្រូវអនុវត្ត» ៕
    សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានពិសេសមួយ ដោយសម្រេចដាក់លោក កឹម សុខា ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវកា
    ការទទួលបានការបន្ធូរបន្ថយកាតព្វកិច្ចនៅពេលនេះ ដោយសារជនត្រូវចោទលោក កឹម សុខា នាពេលកន្លងមកបានគោរពត្រឹមត្រូវតាមកាតព្វកិច្ច នៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ ជាពិសេសបញ្ហាសុខភាពរបស់ជនត្រូវចោទដែលចាំបាច់ត្រូវពិនិត្យ និងព្យាបាល។
    សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនត្រូវចោទ
    ឈ្មោះ កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិត ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ចដូចខាងក្រោម ៖
    ក៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
    ខ៖ មិនត្រូវធ្វើសកម្មភាពនយោបាយ។
    គ៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច ។
    កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេសផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី ៕