លោក​ កឹម​ សុខា​ ចាប់ផ្តេីម​ជួប​ជាមួយ​អ្នក​ការទូត​បារាំង​និង​អាមេរិក​នៅ​ព្រឹក​នេះ

កម្ពុជា
11 វិច្ឆិកា 2019
សុខ ខេមរា
វីអូអេខ្មែរ

លោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ជួប​ជាមួយ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ។ (ទុំ ម្លិះ/VOA)
លោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ជួប​ជាមួយ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ។ (ទុំ ម្លិះ/VOA)

លោក​ កឹម​ សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​រំលាយ នឹង​ទទួល​ជួប​ឯកអគ្គរដ្ឋទូត​បស្ចឹម​ប្រទេស​ពីររូប​នៅ​ថ្ងៃចន្ទនេះ​ ក្រោយ​ពេល​តុលាការ​បាន​ដោះលែង​លោក ដោយ​មាន​ភ្ជាប់​លក្ខខណ្ឌ ឬ​បន្ធូរបន្ថយ​លក្ខខណ្ឌ​នៃ​ការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ នេះបេី​តាម​ការ​បញ្ជាក់​របស់​លោក​ មុត​ ចន្ថា ​មន្ត្រី​អតីត​នាយក​ឧទ្ទកាល័យ​លោក​កឹម សុខា។​

ឯកអគ្គរដ្ឋទូត​ទាំងពីរ​នោះ​គឺ លោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា និង​ឯកអគ្គ​រដ្ឋទូតអាមេរិក​ Patrick Murphy ប្រចាំ​កម្ពុជា។

លោក​ មុត​ ចន្ថា បាន​អះអាង​ថា​ នេះ​ជា​ការ​ចាប់ផ្តេីម​កិច្ច​ការងារ​របស់​លោក ក្រោយ​ពេល​លោក​ កឹម ​សុខា បាន​ទទួល​ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ ​ហេីយ​ឯកអគ្គដ្ឋទូត​នឹង​ចូល​មក​ជួប​សម្តែង​ការ​គួរសម​ជាមួយ​លោក​ កឹម ​សុខា។​ ​ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​លើ​មេដឹកនាំ​គណបក្ស​ប្រឆាំង​មួយ​នេះ​បាន​កើត​ឡើង ស្រប​ពេល​ដែល​លោក សម​ រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​និង​សមាជិក​បក្ស​ផ្សេងៗ​ទៀត​ដែល​និរទេស​ខ្លួន​ក្រៅ​ប្រទេស​ បាន​ព្យាយាម​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ ប៉ុន្តែ​មិន​បាន​សម្រេច​តាម​ការ​គ្រោង​ទុក។

លោក​ មុត​ ចន្ថា ​អតីត​នាយក​ឧុទ្ទកាល័យ​លោក​ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ ថ្លែង​ទៅ​កាន់ VOA នៅ​មុខ​ផ្ទះ​លោក កឹម សុខា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)
លោក​ មុត​ ចន្ថា ​អតីត​នាយក​ឧុទ្ទកាល័យ​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ ថ្លែង​ទៅ​កាន់ VOA នៅ​មុខ​ផ្ទះ​លោក កឹម សុខា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

លោក​ កឹម ​សុខា​ ត្រូវបាន​ដោះលែង​និង​បន្ធូរបន្ថយ​លក្ខខណ្ឌ​នៃ​ការដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ ក្រោយពី​ក្រុម​មេធាវី​បាន​ស្នេីសុំ​ឲ្យ​មាន​ការ​ដោះលែង​លោក​កឹម ​សុខា ​ដោយ​យោង​ថា​ថិរវេលា​នៃ​ការ​ឃុំខ្លួន​ដោយ​គ្មាន​ការ​កាត់ទោស​បាន​លេីស​កំណត់​ជាង​ពីរឆ្នាំ​ ហេីយ​មិន​មាន​ភស្តុតាង​ដាក់​បន្ទុក​លេី​លោក​ កឹម ​សុខា។ ប៉ុន្តែ​តុលាការ​បាន​បន្ធូរបន្ថយ​លក្ខខណ្ឌ​ដោយ​ផ្អែក​លើ​ហេតុផល​សុខភាព​និង​ការ​សហការ​ល្អ​របស់​លោក​កឹម ​សុខា ជាមួយ​តុលាការ។ នេះបេី​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ។

នៅក្នុង​សារ​របស់​លោក​លេី​ទំព័រ​ហ្វេសប៊ុក លោក​ កឹម​ សុខា​ បាន​បញ្ជាក់​ថា​ កាលពី​ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩​នេះ សហ​មេធាវី​ការពារ​សិទ្ធិ​របស់​លោក​បាន​ដាក់​ពាក្យ​ស្នើសុំ​ឲ្យ​ចៅក្រម​ស៊ើបសួរ​ លើកលែង​បទ​ចោទ​មក​លើ​រូប​លោក​ តែ​លោក​ថា «ប៉ុន្តែ​សេចក្តី​សម្រេច​របស់​ចៅក្រម​ក្នុង​ថ្ងៃនេះ (អាទិត្យ) មិនមែន​ជា​ការ​លើកលែង​ការ​ចោទប្រកាន់​ឡើយ គឺ​ត្រឹមតែ​ជា​ការ​កែប្រែ​លក្ខខណ្ឌ​នៃ​កាតព្វកិច្ច​មួយ​ចំនួន​តែ​ប៉ុណ្ណោះ»។

លោក ​កឹម ​សុខា បាន​បន្ថែម​ថា «ក្នុងនាម​ជា​បុគ្គល​ស្អាតស្អំ​ម្នាក់​ដែល​ត្រូវបាន​រង​ការ​ឃុំខ្លួន​ទាំង​គ្មាន​កំហុស​២ឆ្នាំ​មក​ហើយ ខ្ញុំ​នៅតែ​បន្ត​ទាមទារ​ឲ្យ​ទម្លាក់​ចោល​បទចោទ​ប្រកាន់​មក​លើ​រូបខ្ញុំ។ ខ្ញុំ​រំពឹង​ថា​សេចក្តី​សម្រេច​ក្នុង​ថ្ងៃនេះ​គឺជា​ជំហាន​ទី១ ប៉ុន្តែ​រូបខ្ញុំ​ក៏​ដូចជា​ពលរដ្ឋ​ខ្មែរ​ដទៃទៀត​ដែល​បាន​បាត់បង់​សិទ្ធិ​សេរីភាព​នយោបាយ​នៅតែ​ត្រូវការ​ដំណោះស្រាយ​និងយុត្តិធម៌​ពិត​ប្រាកដ»៕

What Next?

Recent Articles

2 Responses to "លោក​ កឹម​ សុខា​ ចាប់ផ្តេីម​ជួប​ជាមួយ​អ្នក​ការទូត​បារាំង​និង​អាមេរិក​នៅ​ព្រឹក​នេះ"

  1. Anonymous says:

    the pressure is so unbelievable strong My question to HUN SEN leadership is. are you be aware to what going on ?? why all those supper power’s nation do it at this moment. please do not trying any thing that you think you can win. even CHINA will not be able to help you if EU and the US going together . if you are talking about your military powers my warning to you is>>you are nothing to compare. I can see your new AK47 white rocket laugher and your BM21 I tell you what that kind of weapon is nothing to the new high tech from EU and the US weapon. be together as a strong Cambodian nation give up your intention to be a dictator every thing will be OK . you still can live safely in Cambodia by a new constitution to protecting any Cambodian politician in the past. as a Cambodian I undersign agree to have this solution in Cambodia to make this poor nation going forward . peace to all Cambodian may GOD bless you all

  2. so socheath says:

    ឯ/ឧ គឹម សន្តិភាពថា កឹម សុខា ត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ច ដែលកំណត់ដោយចៅក្រមស៉ើបសួរ បើពុំនោះទេចៅក្រមស៉ើបសួរ អាចសម្រេចឃុំខ្លួនវិញបាន
    (ភ្នំពេញ)៖ ឯ/ឧ គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា អ្វីដែល កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិត្រូវធ្វើ គឺបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវកាតព្វកិច្ចរបស់ខ្លួន ដែលកំណត់ដោយចៅក្រមស៉ើបសួរ បើពុំនោះទេចៅក្រមស៉ើបសួរ អាចសម្រេចឃុំខ្លួនបានឡើវិញបាន ដោយយោងតាមមាត្រា២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា។
    ការចេញមុខមកបញ្ជាក់ពីមន្ត្រីជាន់ក្រសួងយុតិ្តធម៌ បានធ្វើឡើងបន្ទាប់ពីអ៊ូ ច័ន្ទរ័ត្ន អតីតតំណាង
    រាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ បានបង្ហាញឆន្ទៈរបស់ខ្លួន ចង់ទៅជួបជជែកជាមួយ
    កឹម សុខា ពីការយកអាសនៈឃុំសង្កាត់មកវិញ។
    អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីដែលកឹម សុខា ត្រូវធ្វើគឺបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវកាតព្វកិច្ចរបស់ខ្លួនដែលកំណត់ដោយចៅក្រមស៉ើបសួរ បើពុំនោះទេចៅក្រម
    ស៉ើបសួរអាចសម្រេចឃុំខ្លួនបាន យោងតាមមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
    ហេតុនេះ ទាំង កឹម សុខា និងអ្នកដទៃ ត្រូវយល់អំពីបញ្ហានេះ និងចៀសវាងសកម្មភាពណា ដែលប៉ះពាល់ដល់ដំណើរការនីតិវិធីរបស់តុលាការ និងកាតព្វកិច្ចដែលត្រូវអនុវត្ត» ៕
    សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានពិសេសមួយ ដោយសម្រេចដាក់លោក កឹម សុខា ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវកា
    ការទទួលបានការបន្ធូរបន្ថយកាតព្វកិច្ចនៅពេលនេះ ដោយសារជនត្រូវចោទលោក កឹម សុខា នាពេលកន្លងមកបានគោរពត្រឹមត្រូវតាមកាតព្វកិច្ច នៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ ជាពិសេសបញ្ហាសុខភាពរបស់ជនត្រូវចោទដែលចាំបាច់ត្រូវពិនិត្យ និងព្យាបាល។
    សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនត្រូវចោទ
    ឈ្មោះ កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិត ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ចដូចខាងក្រោម ៖
    ក៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
    ខ៖ មិនត្រូវធ្វើសកម្មភាពនយោបាយ។
    គ៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច ។
    កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេសផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី ៕

Leave a Reply

Submit Comment