លោក​ កឹម ​សុខា ​សំដែង​ការ​សោក​ស្តាយ​ទៅ​កាន់​អ្នក​សារ​ព័ត៌​មាន​ដោយ​សារ​តែ​តុលា​ការ​ហាម​ធ្វើ​ន​យោ​បាយ​

ដោយ អ៊ឹង ប៊ុនថន
11/11/2019
RFI

media

លោក កឹម សុខា និងឯកអគ្គរដ្ឋទូតអាមេរិកនៅផ្ទះលោក កឹម សុខា (@RFI)


លោក កឹម សុខា សំដែង​ការ​សោក​ស្តាយ​ទៅ​កាន់​អ្នក​សារ​ព័ត៌​មាន ដោយ​សារ​តែ​តុលាការ​ហាម​លោក​ធ្វើ​នយោបាយ ហើយ​លោក​មិន​ដឹង​ថា លោក​ត្រូវ​ប្រើ​ភាសា​អ្វី ទៅ​កាន់​អ្នក​សារ​ព័ត៌ និង​ពលរដ្ឋ ដែល​មិន​មែន​ជា​ភាសា​នយោបាយ ខណៈ​លោក​គឺ​ជា​អ្នក​នយោបាយ​។​ ដូច្នេះ​លោក​សូម​មិន​និយាយ​អ្វី​ទៅ​កាន់​អ្នក​សារ​ព័ត៌​មាន​ឡើយ​។ ការ​ថ្លែង​យ៉ាង​ខ្លី​របស់​លោក កឹម សុខា យ៉ាង​ដូច្នេះ គឺ​ក្រោយពី​លោក​ទទួល​ជួប​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​នៅ​រសៀល​នេះ​។​ ចំណែក លោក​ Patrick ​Murphy ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រ​ចាំ​កម្ពុជា​បាន​ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌​មាន​ថា លោក​សោកស្តាយ​ដែល​លោក កឹម សុខា ត្រូវ​បាន​ជាប់​ឃុំ​អស់​រយៈ​ពេល​២​ឆ្នាំ​មក​នេះ​។ ឯក​អគ្គ​រដ្ឋ​ទូត​រូប​នេះ​បន្ត​ថា លោក​ចង់​ឃើញ​កម្ពុជា​ដោះលែង​សកម្មជ​នយោ​បាយ​ទាំង​អស់​ឲ្យ​មាន​សេរីភាព​ពេញ​លេញ​ឡើង​វិញ ហើយ​បើ​ធ្វើ​បាន​ដូចនេះវា​គឺ​ផ្នែក​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​អាមេរិក​កាន់​តែ​ល្អ​ប្រសើរ​។

What Next?

Recent Articles

One Response to "លោក​ កឹម ​សុខា ​សំដែង​ការ​សោក​ស្តាយ​ទៅ​កាន់​អ្នក​សារ​ព័ត៌​មាន​ដោយ​សារ​តែ​តុលា​ការ​ហាម​ធ្វើ​ន​យោ​បាយ​"

  1. so socheath says:

    ឯ/ឧ គឹម សន្តិភាពថា កឹម សុខា ត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ច ដែលកំណត់ដោយចៅក្រមស៉ើបសួរ បើពុំនោះទេចៅក្រមស៉ើបសួរ អាចសម្រេចឃុំខ្លួនវិញបាន
    (ភ្នំពេញ)៖ ឯ/ឧ គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា អ្វីដែល កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិត្រូវធ្វើ គឺបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវកាតព្វកិច្ចរបស់ខ្លួន ដែលកំណត់ដោយចៅក្រមស៉ើបសួរ បើពុំនោះទេចៅក្រមស៉ើបសួរ អាចសម្រេចឃុំខ្លួនបានឡើវិញបាន ដោយយោងតាមមាត្រា២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា។
    ការចេញមុខមកបញ្ជាក់ពីមន្ត្រីជាន់ក្រសួងយុតិ្តធម៌ បានធ្វើឡើងបន្ទាប់ពីអ៊ូ ច័ន្ទរ័ត្ន អតីតតំណាង
    រាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ បានបង្ហាញឆន្ទៈរបស់ខ្លួន ចង់ទៅជួបជជែកជាមួយ
    កឹម សុខា ពីការយកអាសនៈឃុំសង្កាត់មកវិញ។
    អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីដែលកឹម សុខា ត្រូវធ្វើគឺបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវកាតព្វកិច្ចរបស់ខ្លួនដែលកំណត់ដោយចៅក្រមស៉ើបសួរ បើពុំនោះទេចៅក្រម
    ស៉ើបសួរអាចសម្រេចឃុំខ្លួនបាន យោងតាមមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
    ហេតុនេះ ទាំង កឹម សុខា និងអ្នកដទៃ ត្រូវយល់អំពីបញ្ហានេះ និងចៀសវាងសកម្មភាពណា ដែលប៉ះពាល់ដល់ដំណើរការនីតិវិធីរបស់តុលាការ និងកាតព្វកិច្ចដែលត្រូវអនុវត្ត» ៕
    សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានពិសេសមួយ ដោយសម្រេចដាក់លោក កឹម សុខា ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវកា
    ការទទួលបានការបន្ធូរបន្ថយកាតព្វកិច្ចនៅពេលនេះ ដោយសារជនត្រូវចោទលោក កឹម សុខា នាពេលកន្លងមកបានគោរពត្រឹមត្រូវតាមកាតព្វកិច្ច នៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ ជាពិសេសបញ្ហាសុខភាពរបស់ជនត្រូវចោទដែលចាំបាច់ត្រូវពិនិត្យ និងព្យាបាល។
    សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនត្រូវចោទ
    ឈ្មោះ កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិត ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ចដូចខាងក្រោម ៖
    ក៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
    ខ៖ មិនត្រូវធ្វើសកម្មភាពនយោបាយ។
    គ៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច ។
    កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេសផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី ៕