អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទាម​ទារ​ឱ្យ​ទម្លាក់​ចោល​​បទ​ចោទ​ប្រឆាំង​លោក កឹម សុខា

ដោយ វ៉ែន សុមេធ
2019-11-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០១៧។

អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Cheu Sideth


អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហ​ប្រជាជាតិ​ស្វាគមន៍​ការ​​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​លើ​លោក កឹម សុខា ប៉ុន្តែ​បន្ត​ទាម​ទារ​ឱ្យ​របបលោក ហ៊ុន សែន ទម្លាក់​​ចោល​​បទ​ចោទ​ប្រកាន់​​លើ​​មេ​​បក្ស​​ប្រឆាំង​រូបនេះ។ ក្រសួងយុត្តិធម៌ថា ករណីលោក កឹម សុខា ​​គ្មាន​នរ​​ណា​អាច​សម្រេច​ជំនួស​តុលាការ​បាន​ទេ។

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នក​ស្រី រ៉ូណា ស្មីត (Rhona Smith) ចាត់​ទុក​ការ​កែប្រែ​លក្ខខណ្ឌ​តុលាការ​លើ​ករណី​លោក កឹម សុខា ​ជា​ការ​វិវឌ្ឍ​ទៅមុខ​មួយ​ ប៉ុន្តែ​អ្នក​ស្រី​សោក​ស្តាយ​ដែល​តុលាការ​បន្ត​រឹតត្បិត​សិទ្ធិពលរដ្ឋ​ និង​សិទ្ធិនយោបាយ​របស់​ លោក កឹម សុខា ជាពិសេស​សេរីភាព​ក្នុង​​ការ​ដើរហើរ និង​ការ​ប្រមូលផ្តុំ។ អ្នក​ស្រី​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត​ដល់​តុលាការ​ក្រុ​ងភ្នំពេញ​​បិទ​បញ្ចប់​ការ​ស៊ើបសួរ​ឱ្យ​បាន​ឆាប់​រហ័ស​ចំពោះ​ករណី​លោក កឹម សុខា ឬ​ក៏​ទម្លាក់​ចោលបទ​ចោទ​ប្រកាន់​ទាំងឡាយ​ប្រឆាំង​នឹង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​រូបនេះ។

អ្នក​ស្រី​ រ៉ូណា ស្មីត ថ្លែង​ទៀត​ថា អ្នក​ស្រី​នៅ​តែ​បារម្ភ​ចំពោះ​ជោគវាសនារបស់​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន៨៥ នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ក្រោម​ហេតុ​ផល​នយោបាយ។ អ្នកស្រី​ទទូច​ជា​ថ្មី​ទៀត​ដល់​រដ្ឋាភិបាល​ និង​​គណបក្ស​នយោបាយ​ទាំងឡាយ​ កាត់​បន្ថយ​ការ​រីករាល​ដាល​នៃ​ភាព​តាន​តឹង និង​ស្វែងរក​កិច្ច​សន្ទនា​ក្នុង​បរិយាសកាស​សន្តិភាព ដោយ​អនុញ្ញាត​ឱ្យ​សំឡេង​នយោបាយ​ផ្ទុយ​អាច​សម្តែង​ចេញ​បាន​ ព្រម​ទាំង​បញ្ចៀស​ការ​រឹតត្បិត​តទៅទៀត​លើ​សិទ្ធិ​សេរីភាព​ខាង​គំនិត ការ​បញ្ចេញ​យោបល់ និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី។

អ្នក​ស្រី រ៉ូណា ស្មីត ចេញ​សេចក្តី​ថ្លែង​ការណ៍​បែប​នេះ ក្រោយ​ពេល​តុលាការ​ក្រុង​ភ្នំពេញ​បាន​ដក​បម្រាម​មួយ​ចំនួន​លើ​លោក​ កឹម សុខា កាល​ពី​ថ្ងៃទី១០ វិច្ឆិកា កន្លងទៅ។ តុលាការ​បាន​អនុញ្ញាត​ឱ្យ​មេ​បក្ស​ប្រឆាំង​រូប​នេះ អាច​ធ្វើ​ដំណើរ​បាន​​នៅក្នុង​ប្រទេស ប៉ុន្តែ​មិន​ឱ្យ​ហួស​ពី​ព្រំ​ប្រទល់​ដែន​របស់​កម្ពុជា​ឡើយ ហើយ​ក៏​មិន​ឱ្យ​​លោក​ធ្វើ​សកម្មភាព​នយោបាយ​បាន​នោះដែរ។ ក្រៅ​ពី​នេះ តុលាការ​បាន​តម្រូវ​ឱ្យ​លោក​ឆ្លើយ​តប​នឹង​ការ​កោះហៅ​ពី​គ្រប់​សមត្ថកិច្ច។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា ការ​អំពាវនាវ​របស់​អ្នក​ស្រី រ៉ូណា ស្មីត គឺ​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​យល់​ឃើញ​របស់​គាត់ ប៉ុន្តែ​លោក​ថា ​នឹង​មិន​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​របស់​តុលាការ​កម្ពុជា​ឡើយ៖ «ការ​ទម្លាក់​ចោល​បទ​ចោទ ឬក៏​មិន​ទម្លាក់​បទ​ចោទ​នោះ គឺ​ជា​សិទ្ធិអំណាច​ឯករាជ្យ​របស់​តុលាការ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​ការ​ស្រាវ​ជ្រាវ និង​ការ​ស៊ើបអង្កេត មិន​មាន​អ្នក​ណា​អាច​ធ្វើការ​សន្និដ្ឋាន​ជំនួស លោក កឹម សុខា ឬ​ក៏​បញ្ជា​តុលាការ​ឱ្យ​ទម្លាក់​ចោល ឬ​មិន​ទម្លាក់​ចោល​នោះ​​បាន​ទេ»

ចំណែក​តំណាង​របប​ក្រុង​ភ្នំពេញ​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​វិញ បាន​ឆ្លើយ​តប​ភ្លាមៗ ទៅ​នឹង​សេចក្តី​ថ្លែង​ការណ៍​​​របស់​អ្នក​ស្រី រ៉ូណា ស្មីត ថា នេះ​ជា​ការ​ទាម​ទារ​ដោយ​គ្មាន​មូលដ្ឋាន និង​ជា​ការ​ជ្រៀត​ជ្រែក​ចូល​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា។ តំណាង​របប​ក្រុង​ភ្នំពេញ​ប្រចាំ​អង្គការ​សហប្រជាជាតិ​ចាត់​ទុក​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​ស្រី រ៉ូណា ស្មីត ថា​ធ្វើ​ឱ្យ​មាន​ការ​ភ័ន្ត​​ច្រឡំសាច់​រឿង​ពី​ត្រូវមក​ខុស។

សមត្ថកិច្ច​របប​ក្រុង​ភ្នំពេញ​បាន​សម្រុក​ចូល​ចាប់​ខ្លួន​​ លោក កឹម សុខា ដល់​ក្នុង​ផ្ទះ​ទាំង​កណ្តាល​អធ្រាត្រ​​ កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ២០១៧ កន្លង​ទៅ ទាំង​ក្នុង​ពេល​លោក​កំពុង​​មាន​អភ័យ​ឯក​សិទ្ធិ​សភា ។ តុលាការ​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​លោក ហ៊ុន សែន បាន​ចោទ​​ប្រកាន់​មេបក្ស​ប្រឆាំង​រូបនេះ ពីបទ​ “សន្ទិដ្ឋិភាព” ឬ​ការ​ត្រូវរ៉ូវគ្នា​​ជាមួយ​បរទេស​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។ លោក កឹម សុខា បាន​ជាប់​ឃុំ​អស់​រយៈ​ពេល​ជាង ២ឆ្នាំ ទាំង​ការ​​ជាប់ឃុំ​​ក្នុ​ង​ពន្ធនាគារ និង​ក្នុង​ផ្ទះ។ ​

នាយក​ប្រតិបត្តិមជ្ឈមណ្ឌល​សម្ពន្ធភាពការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា រិះគន់​ថា លក្ខខណ្ឌថ្មី​របស់​តុលាការ នៅ​តែ​អាក្រក់​សម្រាប់​លោក​ កឹម សុខា ជាពិសេស​លក្ខខណ្ឌ​ដែល​ហាម​មិន​ឱ្យមេបក្ស​ប្រឆាំ​ងរូប​នេះ​​ធ្វើ​សកម្មភាព​នយោបាយ ដោយសារ​តែ​គាត់​គឺ​ជា​អ្នក​នយោបាយស្រាប់។ លោក​យល់ថា វិធានការ​នេះ​ទំនង​ជា​​មិន​អាច​បញ្ចុះ​បញ្ចូល​សហភាព​អឺរ៉ុប​​ឱ្យ​រក្សា​ការអនុគ្រោះពន្ធ​ឱ្យ​កម្ពុជា​បាន​នោះឡើយ៖ «លោក កឹម សុខា គាត់​​ជា​អ្នក​នយោបាយ ហើយ​បើ​ហាម​ឃាត់​គាត់​​មិន​ឱ្យ​​ធ្វើសកម្មភាព​​នយោបាយ​ អាហ្នឹង​វា​រំលោភ​លើសិទ្ធិពលរដ្ឋ និង​សិទ្ធិ​​នយោបាយ​ហើយ។ អ្នក​នយោបាយ​ បើ​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​នយោបាយ​ វា​មិន​ខុស​អ្វី​ពី​អ្នក​ដែល​ហូប​បាយ ហាម​គេមិន​​ឱ្យ​ហូប​បាយ​ទេ ឬមួយ​ក៏​អ្នក​ចម្រៀង​ ហាម​គេ​មិន​ឱ្យ​ច្រៀង​ទេ អាហ្នឹង​វា​​ពិបាក​​ណាស់»

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) យល់​ថា ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ខ្លះ​សម្រាប់​លោក កឹម សុខា នេះ ជា​ការ​បង្វែរ​កំហឹង​របស់​សហភាព​អឺរ៉ុប​ជុំវិញ​ដំណោះ​ស្រាយ​​ដ៏​​តិច​តួច​ ដែល​របប​ក្រុង​ភ្នំពេញ​បាន​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​ក្នុង​ដំណើរ​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA។ Human Rights Watch មើល​ឃើញ​ថា នេះ​ជាការ​ឆ្លើយ​តប​ដ៏​តិចតួច​ស្តួច​ស្តើង​ និង​​យឺត​ពេល​ណាស់​ទៅ​ហើយ​សម្រាប់​ការ​សម្រេច​ចិត្ត​ជំហាន​ដំបូង​របស់​សហភាព​អឺរ៉ុប​អំពី​បញ្ហា EBA នៅ​​ថ្ងៃ​ទី១២ វិច្ឆិកា។ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដដែល​នេះ ទាម​ទារ​ឱ្យ​​របប​ក្រុង​ភ្នំពេញ​ទម្លាក់​​ចោល​សំណុំ​រឿង​ក្លែង​ក្លាយ​ប្រឆាំង​នឹង​លោក កឹម សុខា ហើយ​អនុញ្ញាត​ឱ្យ​គាត់​ធ្វើ​សកម្មភាព​នយោបាយ​ឡើងវិញ​ដោយ​គ្មាន​ឧបសគ្គ។

ចំណែក​ស្ថានទូត​មហាអំណាច​មួយ​ចំនួន ដូច​ជា សហរដ្ឋ​អាមេរិក និង​បារាំង​ជាដើម ក៏​បាន​ស្វាគមន៍​ចំពោះ​ការ​បន្ថយ​កាតព្វកិច្ច​សម្រាប់​លោក កឹម សុខា ដែរ ប៉ុន្តែ​ពួក​គេ​បន្ត​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​​ផ្តល់​សិទ្ធិ​នយោបាយ​ដល់​មេបក្ស​ប្រឆាំង​រូប​នេះវិញ។

ក្រៅ​ពី​ករណី​ លោក កឹម សុខា ស្ថាន​ទូត​អាមេរិក និង​អង្គការ Human Rights Watch ក៏​បាន​អំពាវនាវ​ដល់​របប​ក្រុង​ភ្នំពេញ​ដោះ​លែង​សកម្មជន​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់ ដែល​ត្រូវ​បាន​ឃុំ​ឃាំង​តាម​ទំនើង​ចិត្ត​នោះ ឱ្យ​មាន​សេរីភាព​វិញ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

5 Responses to "អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទាម​ទារ​ឱ្យ​ទម្លាក់​ចោល​​បទ​ចោទ​ប្រឆាំង​លោក កឹម សុខា"

  1. so chết says:

    សម្រាប់ហ៊ុនសែន
    ស្លាប់ប្រសើរជាងរស់ដើម្បីធ្វើបាបអ្នកដទៃ

  2. Anonymous says:

    Please ‘don’t dream about democracy,human right or justice in this beast regime’ O K ‘ Ms smith ‘ cambodia and her people is in the hand of Veitcong mafia dictator and his groups ‘ they can do what ever they wanted never respected international or constitution or LAW&ORDER in the country’ ‘REMEMBER” law of veitcong mafia dictator’

  3. so socheath says:

    តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ក្រើនរំឭកថា
    អ្នករាយការណ៍ពិសេស ថាពុំមែនជាចៅក្រមដែលមានអំណាចកាត់សេចក្ដីឱ្យដោះលែងជនណាម្នាក់ឡើយ
    (ភ្នំពេញ)៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ លោកស្រី រ៉ណាស្មីតRhona Smith អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលទាមទារឱ្យមានការទម្លាក់ចោលបទចោទលើ កឹម សុខា។
    ជាមួយនឹងសេចក្តីថ្លែងការណ៍ប្រមាណ២ទំព័រនេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ បានក្រើនរំលឹកថា អ្នករាយការណ៍ពិសេស ពុំមែនជាចៅក្រមដែលមានអំណាចកាត់សេចក្ដីឱ្យដោះលែងជនណាម្នាក់ឡើយ។
    តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ស្ថានបេសកកម្មកម្ពុជា សូមក្រើនរំឭកអ្នករាយការណ៍ពិសេសថា អាណត្តិរបស់អ្នករាយការណ៍ គឺជួយកម្ពុជា នៅក្នុងការលើកស្ទួយ និងការការពារសិទ្ធិមនុស្ស តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដោយឈរលើមូលដ្ឋាននៃគោលការណ៍អព្យាក្រិត្យ មិនលម្អៀង សត្យានុម័ត មិនជ្រើសរើសតែមួយជ្រុង និងមិនបំផ្លែងទៅជារឿងនយោបាយ។ អ្នករាយការណ៍ពិសេស ពុំមែនជាចៅក្រមដែលមានអំណាចកាត់សេចក្ដីឱ្យដោះលែងជនណាម្នាក់ឡើយ»។
    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានបញ្ជាក់ថា ខ្លួនត្រូវបានបន្តរំខានដោយ សេចក្តីថ្លែងការណ៍ព័ត៌មានមួយផ្សេងទៀត ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់លោកស្រីសាស្ត្រាចារ្យរ៉ូណាស្មីត Rhona Smith អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលនៅតែបន្តទាមទារដោយគ្មានមូលដ្ឋាន សម្រាប់បុគ្គលដែលកំពុងមានជម្លោះផ្លូវច្បាប់ បើទោះជាមានការវិវឌ្ឍជាវិជ្ជមានក្តី។ ការទាមទាររបស់អ្នករាយការណ៍ពិសេសឱ្យតុលាការបញ្ចប់ការស៊ើបអង្កេតឱ្យបានឆាប់ ឬទម្លាក់បទចោទ មានន័យស្មើនឹងការជ្រៀតជ្រែកចូលក្នុងប្រព័ន្ធយុត្តិធម៌របស់កម្ពុជា។
    តំណាងកម្ពុជា បានពន្យល់ថា នៅកម្ពុជា ការបែងចែកអំណាចដាច់ពីគ្នារវាងអំណាចនីតិប្រតិបត្តិនិងអំណាចតុលាការ ដែលជាស្ថាប័នឯករាជ្យ មានចែងក្នុងមាត្រា៥១ មាត្រា១២៨ និងមាត្រា១៣០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពបែបនេះ ពុំមានអំណោយផលរួមចំណែកដល់ការពង្រឹងនីតិរដ្ឋ និងការអនុវត្តច្បាប់នៅកម្ពុជាឡើយ។
    តំណាងកម្ពុជា បានបន្តថា ការកែសម្រួលលើលក្ខខណ្ឌមួយចំនួន នៃការត្រួតពិនិត្យរបស់តុលាការចំពោះ លោក កឹម សុខា គឺជាលទ្ធផលដែលកើតចេញពីការគោរពកាតព្វកិច្ចតុលាការនាពេលកន្លងមក និងឈរលើមូលដ្ឋានមនុស្សធម៌ពាក់ព័ន្ធនឹងស្ថានភាពសុខភាពរបស់គាត់។ ទោះជាយ៉ាងណា លោក កឹម សុខា នឹងត្រូវទទួលបានការជំនុំជម្រះប្រកបដោយភាពយុត្តិធម៌ បន្ទាប់ពីការស៊ើបអង្កេតត្រូវបានបញ្ចប់តាមនីតិវិធី។
    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ បានចាត់ទុកថា សេចក្តីថ្លែងការណ៍របស់ អ្នករាយការណ៍ពិសេស នៅតែបន្តធ្វើឱ្យមានការភាន់ច្រឡំពីត្រូវមកខុស។ ការថ្លែងសារនយោបាយ និងការបញ្ចេញមតិ ទៅលើកិច្ចការងារសាធារណៈ ជាមួយពាក្យជេរប្រមាថ ការញុះញង់ឱ្យប្រព្រឹត្តអំពើហិង្សា ការប្រកាន់ជាតិសាសន៍ និងអំពាវនាវឱ្យមានការបះបោរ ប្រឆាំងរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ពុំមានតម្លៃស្មើនឹងសេរីភាព បញ្ចេញមតិនិងយោបល់ឡើយ។ គ្រប់វិធានការច្បាប់ដែលអាជ្ញាធរកម្ពុជា បានអនុវត្តកន្លងមក គឺពុំមានពាក់ព័ន្ធនឹងហេតុផលនយោបាយទេ។ វិធានការទាំងនោះស្របទៅតាមកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋនិងនយោបាយ (មាត្រា១៩) និងក្រមព្រហ្មទណ្ឌកម្ពុជា (មាត្រា៤៥១ និងមាត្រា៤៥៣) ។
    នៅកម្ពុជា អ្នកបំពានច្បាប់នឹងត្រូវបានចោទប្រកាន់ និងកាត់ទោសតាមនីតិវិធី ដោយឈរលើមូលដ្ឋាននៃបទល្មើសប្រកបដោយភស្តុតាងរឹងមាំ ពុំមែនដោយសារតែជនល្មើស ស្ថិតក្នុងក្រុមណាមួយនោះឡើយ។ បទល្មើស គឺជាបទល្មើស ហើយមិនអាចប្រើជាទឡ្ហីករណ៍ សម្រាប់គោលបំណងផ្សេងណាមួយទៀតឡើយ។ ការអនុវត្តបែបនេះ គឺដូចគ្នានៅក្នុងសង្គមប្រជាធិបតេយ្យដទៃទៀត។ នេះបើតាម សេចក្តីថ្លែងការណ៍របស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ៕

  4. so socheath says:

    socheat So, [13.11.19 06:27]
    Send to facebook
    មើលអាឡប់កឹម សុខាវានិយាយ ?
    និយាយដូចអ្ហែងវិសេសណាស់អញ្ចឹងអ្ហា ! ស្តាប់សម្តីខ្លួនអ្ហែង ហើយត្រូវរៀនពីច្បាប់រដ្ឋធម្មនុញ្ញឲ្យបានច្បាស់លាស់ ចាំមកធ្វើនយោបាយបើថាភ្លើអញ្ចឹងទេ ។
    អញកោតតែអ្ហែងចេះមកនិយាយឡប់កែខ្លួនកើតវ៉ី !
    តើមានអ្នកណាមួយវាយដំឲ្យអ្ហែងនិយាយសម្រាប់ពាក្យសម្តីដែលអ្ហែងនិយាយដែលជាការសារភាពពីទង្វើក្បត់ជាតិរបស់អ្ហែងនោះ ?
    តើវាមិនកើតមកពីការជោរខុសបទក្នុងការអួតអាង ដើម្បីប្រមូលលុយកាក់ពីជនល្ងង់ខ្លៅទេឬ ? អ្ហែងជាអ្នកនយោបាយ ។ សម្តីបែបណា របត់នយោបាយនឹងប្រព្រឹត្តទៅបែបនោះ។
    បន្ទោសអ្នកណា រឿងអ្ហែងឃុបឃឹតជាមួយបរទេស ធ្វើបដិវត្តន៍ពណ៏បំផ្លាញ សេចក្តីសុខជាតិ ។ ត្បឹតអីទង្វើបាតុកម្មតាមការញុះញង់របស់អ្ហែង វាដើរស្របសម្តីដែលអ្ហែងនិយាយចេញមករួចហើយ ។ ពិនឹត្យមើសកម្មភាពកន្លងមករបស់អ្ហែងដោយយកចិត្តទុកដាក់សិន ចាំមកនិយាយ
    កែខ្លួនយកគាប់គួរជាក្រោយ !
    ឡប់មែនអាឡប់ !

    បំភ្លឺ៥ចំណុច ជុំវិញកង្វល់ លើករណីសំណុំរឿង កឹម សុខា
    ឯ/ឧជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បាន ឆ្លើយតបទៅនឹងក្តីបារម្ភ ក៏ដូចជាសំណូមពររបស់អ្នកស្រីរ៉ូណាស្មីត Rhona Smith និងអង្គទូតមួយចំនួននៅកម្ពុជា លើករណីសំណុំរឿង កឹម សុខា ដោយធ្វើការបញ្ជាក់អំពីទិដ្ឋភាពច្បាប់ ជាតិនិងអន្តរជាតិ ពាក់ព័ន្ធករណីនេះ ដូចតទៅ៖
    ទី១. ការបង្ហាញនូវក្តីបារម្ភក៏ដូចជា សំណូមពររបស់អ្នកស្រីរ៉ូណាស្មីត Rhona Smith និងអង្គទូតមួយចំនួននៅកម្ពុជា គឺជាសិទ្ធិសេរីភាពក្នុងការ សំដែងមតិនិងការយល់ឃើញ ផ្ទាល់ខ្លួនរបស់ពួកគាត់ តែអ្វីៗ ត្រូវអនុលោមតាមបញ្ញត្តិច្បាប់ ជាតិរបស់កម្ពុជាដែលមានជាធរមាន ជៀសវាងការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ រដ្ឋអធិបតេយ្យ ដែលត្រូវបានហាមប្រាមដោយច្បាប់ អន្តរជាតិ រួមមានធម្មនុញ្ញអង្គការ សហប្រជាជាតិ និងបញ្ញត្តិច្បាប់អន្តរជាតិផ្សេងៗទៀតស្តី ពីទំនាក់ទំនងការទូត និងនីតិវិធីពិសេសរបស់អង្គការសហប្រជាជាតិ។
    ទី២. ផ្អែកលើបញ្ញត្តិច្បាប់ជាតិ របស់កម្ពុជាដែលមានជាធរមាន ស្ថានភាព កឹម សុខា បច្ចុប្បន្ននេះ មិនដូចស្ថានភាពរបស់ពលរដ្ឋ និងអ្នកនយោបាយទូទៅនោះទេ ព្រោះគាត់កំពុងជាប់ពិរុទ្ធ និងបទចោទ និងស្ថិតក្នុងដំណាក់កាលនីតិវិធី នៃការស៊ើបសួររបស់តុលាការ ហើយត្រូវបានតុលាការសម្រេចដោះលែង ឱ្យនៅក្រៅឃុំស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលក្នុងដំណាក់កាលនេះ ច្បាប់អនុញ្ញាតឱ្យតុលាការអាចធ្វើការកម្រឹតនូវសិទ្ធិសេរីភាព មួយចំនួន រួមទាំងសិទ្ធិនយោបាយ ផងដែរ ដើម្បីជាប្រយោជន៍នៃការស៊ើបសួរ។
    ទី៣. ក្នុងដំណាក់កាលនីតិវិធីនៃការ ស៊ើបសួរ និងរបបនៃការដាក់ឱ្យនៅ ក្រៅឃុំស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវ តុលាការនេះ ច្បាប់មិនបានកំណត់អំពីរយៈពេលអតិបរិមាឡើយ ពោលគឺអាស្រ័យលើចៅ ក្រមស៊ើបសួរជាអ្នកកំណត់ដោយផ្អែក លើលទ្ធផលនៃការស៊ើបអង្កេត។
    ទី៤. ផ្អែកលើបញ្ញត្តិនីតិវិធីច្បាប់ជាតិ របស់កម្ពុជាដែលមានជា ធរមាន ការសម្រេចទម្លាក់ចោលបទចោទឬ មិនទម្លាក់ ជាសិទ្ធិរបស់តុលាការដែល ជាស្ថាប័នឯករាជ្យ ហើយត្រូវធ្វើឡើងដោយផ្អែកលើមូល ដ្ឋានច្បាប់និងលទ្ធផលនៃ ការស៊ើបអង្កេត ដោយមិនត្រូវទទួលរងសម្ពាធនិងការបង្គាប់ បញ្ជារបស់ភាគីណាមួយឡើយ រួមទាំងស្ថាប័នអន្តរជាតិ និងអង្គទូតផងដែរ ៕

  5. so socheath says:

    យុទ្ធសាស្ត្រចុងក្រោយ របស់សមរង្ស៊ី គឺបោកប្រាស
    ក្រុមជនល្ងង់ខ្លៅតែស្រេកឃ្លានអំណាច យកលុយចាយ
    ក្រោយអាជីពនយោបាយ ត្រូវបាត់បង់
    *******
    សម រង្ស៊ី ដែលជាអ្នកនយោបាយ ដែលចេះតែបំផ្លាញហើយចុងក្រោយក្បត់ជាតិ
    តាមរយះការចុះកិច្ចសន្យាកាត់ដីខ្មែរ៤ ខេត្តឲ្យយួនដេហ្កា ជាថ្នូរលុយមួយខែ
    ជាងបីម៉ឺនដុល្លារ អ្នកនយោបាយក្បត់ជាតិសមរង្ស៊ី បានប្រើស្នៀតចុងក្រោយអួតអាង
    យកបុងថា កម្លាំងអ្នកគាំទ្រ នឹងធ្វើដំណើរថ្មើរជើងចូលប្រទេសកម្ពុជា ពីប្រទេសជិតខាង
    ហើយដែលការអះអាងបែបនេះ គ្មានអ្វីសម្រាប់គាំទ្រអំណះអំណាងរបស់ជនក្បត់ជាតិរូបនេះ
    ដោយពិតប្រាកដនោះទេ ហើយដែលទីបំផុត ដេកអេះពងឯជើងមេឃឯណោះឆ្កុយ អញ្ចឹងទៅ ។
    ពាក្យចំអករបស់ខ្មែរ ទៅលើដែគូរប្រជែងណាមួយ ដែលបានតែសម្តីអត់បានការ
    ហើយកំសាកញី គេតែងចំអកឲ្យថាជាមនុស្សក្បាលទទូរសារុង ដែលមានន័យថា
    ជាមនុស្សខ្លាំងក្នុងគ្រប ជាកង្កែបក្នុងអណ្តូង ជាមនុស្សដែលត្រូវមនុស្សស្រីដឹកមុខ
    និយាយរួមគឺជាមនុស្សចោលម្សៀតអត់បានការ ។
    យ៉ាងណាម៉ិញសមរង្ស៊ី គឺជាមនុស្សបែបនេះ ។
    ពិតណាស់សមរង្ស៊ី ធ្វើនយោបាយ គឺចូលចិត្តប្រើក្បាច់មាត់ត្រីកំផ្លាញ។
    ជានិច្ចកាលភាពបង្កររឿង តាមនិយមន័យដំបៅមិនឈឺយកឈើចាក់ វាជាកត្តា
    យុទ្ធសាស្ត្រដែលសមរង្ស៊ីត្រូវប្រើជាប្រចាំខានមិនបាន ក្នុងន័យកេងចំណេញ
    នយោបាយផង និងដើម្បីបោកប្រាសយកលុយពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែ
    លោភលន់ចង់បានអំណាចផងតាមទិសស្លោកបោកប្រាសថាចូលរួមថវិកាជាមួយ
    សមរង្ស៊ីគឺស្នេហាជាតិ។ ព្រោះថាចូលលុយច្រើន ស្នេហាជាតិច្រើន ចូលលុយតិច
    ស្នេហាជាតិតិច ហើយដែលពាក្យនេះត្រូវបានទន្ទេញជាប់មាត់ពីសំនាក់ពួកអ្នកនយោបាយ
    បោកប្រាសទាំងនេះ ។
    ពិតណាស់ភាពជាអ្នកនយោបាយដែលស្មោះត្រង់ចំពោះជាតិនិងប្រជាជនមិនមានឡើយ
    ក្នុងជម្រៅចិត្តសមរង្ស៊ី ដែលវាដូចគ្នា ជាមួយកឹមសុខាបេះដាក់។ តែថាអ្នកទាំងពីរនេះ
    ថ្វីត្បឹតចំណុចខាងលើដូចគ្នា តែមានភាពខុសគ្នាសម្រាប់ការប្រជែងយកអំណាច
    សម្រាប់បក្សពួករៀងខ្លួន។ ចំណុចនេះហើយដែលធ្វើឲ្យអតីតបក្សសង្គ្រោះជាតិ ដែលកើត
    ចេញពីសម្ព័ន្ធភាពរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់កឹមសុខា មានការ
    មិនសូវចុះសម្រុងគ្នា ដែលកឹមសុខាបាននិយាយដោយបើកចំហរថា ជាតិជាអ្នកនយោបាយគឺ
    មានតែកឹមសុខាមួយគត់ ដែលអាមេរិកគាំទ្រនិងបង្ហាត់បង្រៀនយុទ្ធសាស្ត្រធ្វើនយោបាយ
    ដោយផ្ទាល់ចាប់តាំងពីឆ្នាំ១៩៩៣មក ដែលវាហាក់ជាសារព្រមានដល់សមរង្ស៊ីថា
    សូម្បីតែសមរង្ស៊ីក៏មិនមែនជាដៃគូរខាងនយោបាយជាមួយកឹមសុខាដែរ ។
    ពិតហើយក្រោយពេលសមរង្ស៊ីរត់ចេញទៅក្រៅប្រទេស ដើម្បីគេចចេញពីផ្លូវច្បាប់នៅកម្ពុជា
    វាជាឱកាសដែលកឹមសុខា ត្រូវរុញច្រានសមរង្ស៊ីផ្ទប់គៀនជញ្ជាំង។
    រដ្ឋប្រហារក្នុងបក្សសង្គ្រោះជាតិបានចាប់បង្ខំឲ្យសមរង្ស៊ីឲ្យលាលែងចេញពីតំណែង
    ប្រធានគណបក្សសង្គ្រោះជាតិ និងពីសមាជិកភាពក្នុងបក្ស ប្រែក្លាយទៅជាជនសាមញ្ញ
    ធម្មតា។ តែថាការដើរនយោបាយឃុបឃឹតជាមួយបរទេសក្នុងការធ្វើបដិវត្តន៍ពណ៌ដើម្បី
    ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានបើកកកាយចេញពីមាត់កឹមសុខាដែលទើប
    ដណ្តើមតំណែង មេបក្សសង្គ្រោះជាតិ បានពីសមរង្ស៊ី ហើយក៏គាប់ជួនក្នុងពេលដែល
    គណបក្សសង្គ្រោះជាតិបានកើនអាសនៈបន្ថែមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
    ជាមួយនយោបាយភូតភរបោកប្រាសសន្យាផ្តល់ថវិកា៥០ម៉ឺនដុល្លារសម្រាប់ឃុំសង្កាត់
    និមួយៗក្នុងមួយឆ្នាំ។ យើងសុំមិនរម្លឹកពីរឿងសន្យាបោកប្រាសទៀតទេ តែថាក្រោយ
    កឹមសុខា ត្រូវបានជាប់ទោស ពីបទសង្ស័យថាក្បត់ជាតិវាជាឱកាសសម្រាប់អ្នកនយោបាយ
    ទទូរសារុងសមរង្ស៊ីក្រោកឈរវិញដែរ ។
    ក្រោយសម្រេចជោគជ័យក្នុងការដណ្តើមតំណែងជាប្រធានបក្សបានមកវិញ សមរង្ស៊ី
    ដែលប្រាកដក្នុងចិត្តដោយច្បាស់ថា ខ្លួនសមរង្សីផ្ទាល់និងបក្សពួក ដែលកំពុងរត់ភៀស
    ខ្ឡួនទៅក្រៅប្រទេសគេចចេញពីសំណាញ់ច្បាប់ បន្ទាប់ពីបានកសាងកំហុសច្រើនស្អេកស្កះ
    រាប់មិនអស់ក្នុងការចូលរួមដៃជាមួយកឹមសុខា ក្នុងការប្រព្រឹត្តអំពើក្បត់ជាតិ បានរៀបចំ
    ប្រើវិធីនយោបាយដើម្បីកេងចំណេញនយោបាយផង និងដើម្បីបោកប្រាសយកលុយ
    ពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែលោភលន់ចង់បានអំណាចផងតាមទិសស្លោក
    បោកប្រាសថាចូលរួមថវិកាជាមួយសមរង្ស៊ីគឺស្នេហាជាតិ។
    យើងមិនបដិសេធទេថា ក្នុងសកម្មភាពនយោបាយកន្លងមក សមរង្ស៊ី និងកឹមសុខា ទោះបី
    បានប្រើមហិច្ឆិតាដណ្តើមអំណាចគ្នាទៅវិញទៅមកក្នុងបក្សសង្គ្រោះជាតិក្តី តែដើម្បីមាន
    កម្លាំងផ្តួលរំលំគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ពួកគេបានកសាង
    កម្លាំងប្រតិកិរិយារបស់ពួកគេបានខ្លះ ដែលកម្លាំងទាំងនោះ មានខ្លះនៅក្នុងកម្លាំង
    ប្រដាប់អាវុធ ជាយោធា នគរបាល ជាគ្រូបង្រៀន ជាគ្រូពេទ្យ មួយចំនួននៅតាម
    ស្ថាប័នក្រសួង មន្ទីរនិងក្នុងចំណោមសកម្មជនមូលដ្ខាន ដែលពួកអ្នកទាំងនោះ សុទ្ធជាអ្នក
    លោភលន់ខាងបុណ្យសក្តិ ដើម្បីមុខមាត់ ហើយបើពួកគេឈរចំកន្លែងដែលអាចមួលក
    ប្រជាពលរដ្ឋទាញយកប្រយោជន៍សម្រាប់ពួកគេទៀតនោះ ពួកគេរឹតតែមិនខ្លាចក្នុងការធ្វើ
    សកម្មភាពដើម្បីទាញយកប្រយោជន៍ផង និងដើម្បីឲ្យពួកគេមានលេសសម្រាប់ការទម្លាក់កំហុស
    ដាក់លើការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះក៏មានការចូលរួមក្នុងសកម្មភាពបែបនេះ
    ពីសំណាក់សង្គមស៊ីវិល អង្គការសហជីព (CIA) ដែលមាននិន្នាការប្រឆាំងរដ្ឋាលផងដែរ ។
    ដោយសំអាងលើកម្លាំងប្រតិកិរិយាក្នុងប្រទេសបែបនេះ ទើបម្តងហើយម្តងទៀត សមរង្ស៊ី បាន
    ធ្វើការអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្លាំងផ្សេងទៀត ដែលពួកគេបានកសាងនៅ
    មូលដ្ឋាន ឲ្យក្រោកឈរប្រឆាំងរដ្ឋាភិបាល។ ប៉ុន្តែសមរង្ស៊ីប្រហែលភ្លេចគឹតថា ទង្វើក្បត់ជាតិ
    ដែលសមរង្ស៊ីនិងបក្សពួកបានសាងឡើង មិនអាចទាក់ទាញទឹកចិត្តប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធ
    បានឡើយ ទោះបីសមរង្សីបញ្ជូនសកម្មជនពីប្រទេសថៃឲ្យមកភ្ជាប់ទំនាក់ទំនងខ្សែរយះរបស់ខ្លួនក្តី ។
    នៅមានសកម្មជនឃ្លានអំណាច តែឆោតល្ងង់ខ្លះក្នុងប្រទេស បានបញ្ចេញភាពហក់កញ្ឆេង
    បញ្ចើចបញ្ជោរសមរង្សី ឲ្យមានសេចក្តីក្លាហានហានវិលត្រឡប់មកកាន់កម្ពុជាវិញ ។
    ពួកគេបានធ្វើឱកាសជួបជុំ ឃោសនានយោបាយ តាមរយះការស៊ីនំបញ្ចុក ការជប់លៀង
    ដែលគ្មានកម្មវិធី ដោយផ្អែកលើពាក្យ សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ តាមរយះ
    ការបន្ទរអុចអាលពីសំណាក់ក់សង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដោយភ្លេច
    គឹតពីផ្លូវច្បាប់របស់ជាតិ ។ សកម្មភាពបែបនេះហើយ ទើបជម្រុញឲ្យសមរង្ស៊ី និងបក្សពួក
    អន្ទោកអន្ទោលចង់វិលត្រឡប់មកកម្ពុជាវិញ ហើយដែលការចង់នេះ ធ្វើឡើងក្នុងជំនឿមួយ
    សម្រាប់បរិបទដែលមិនសមហេតុផល។
    ជាមួយជំនឿលង់ប្រកបដោយអំនួត ផ្តល់ឲ្យពីភាពហៃអើពីសំណាក់សកម្មជនអតីត
    គណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ ចោលដោយតុលាការអាស្រ័យលើទោសកំហុស
    ក្បត់ជាតិដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខាដែលកំពុងជាប់ពិរុទ្ធ
    ពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បី
    ផ្តួលរំលំរដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំទាំងពីរមកជាប់ទោសរួមគ្នា
    នៅកម្ពុជានឹងធ្វើឲ្យមានការកែប្រែស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
    ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិនោះ វាជាការវាយតម្លៃខុស ហើយក៏បង្ហាញយ៉ាងច្បាស់ថា
    ខួរក្បាលសមរង្ស៊ី គឺជាខួរក្បាលអ្នកនយោបាយទទូរសារ៉ុង ។
    ដូច្នេះការអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទូទៅ គ្រប់ស្រទាប់វណ្ណៈ រួមទាំងកងកម្លាំងប្រដាប់អាវុធផង នាំ
    គ្នាងើបឈរឡើងព្រមគ្នា រើបម្រាស់ប្រឆាំងនឹងរបបលោក ហ៊ុន សែន(រដ្ឋាភិបាលកម្ពុជា)
    របស់ជនក្បត់ជាតិសមរង្ស៊ី វាមិនអាចទៅទេ។
    ភាពទៅរួចគឺមានតែមួយគត់ នោះគឺប្រជាពលរដ្ឋ ដែលស្រឡាញ់សន្តិភាព ស្អប់ខ្ពើមជនក្បត់ជាតិ
    រង់ចាំស្វាគមន៍ក្រុមជនក្បត់ជាតិសមរង្ស៊ី តាមរយះកាដូដុំថ្ម ខ្នងពូថៅ នឹងត្បូងចបតែប៉ុណ្ណោះ ។
    ជនក្បត់ជាតិគឺមានទោស ដាច់ខាតត្រូវតែងាប់ ។ ខ្មោចតៃហោងនៃជនក្បត់ជាតិ ត្រូវចងដោយ
    ច្រវ៉ាក់ រាប់ពាន់ច្រវាក់ មិនឲ្យចាប់ជាតិវិញបានទៀតផង ។
    បើយើងចាំមិនភ្លេច កឹមសុខាដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
    នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយសាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបាន
    ពួនសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមានសកម្មជន
    ជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាមការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួន
    កឹមសុខាពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់កម្លាំងគាំទ្រនៃ
    បក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មានកម្លាំងឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹង
    ច្បាស់ថាកឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បីគាំទ្រសមរង្ស៊ី
    និងបក្សពួកដែលជាជនក្បត់ជាតិមិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួនចំពោះមុខច្បាប់
    ថាពួកគេគឺជាជនក្បត់ជាតិដែរនោះទេ ។
    វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ក្នុងការវិលត្រឡប់
    ចូលកម្ពុជាវិញនោះទេ ។ តែថាអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ នឹងរង់ចាំចាប់ពួកក្បត់ជាតិទាំងនោះ
    យកមកផ្តន្ទាទោស តាមច្បាប់ ។
    ព្រោះថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោស
    តាមកំហុសក្បត់ជាតិ ដែលពួកវាបានប្រព្រឹត្តអំពើក្បត់ជាតិ។
    វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់សមរង្ស៊ីនិងបក្សពួក ដែលយល់ខុស
    ពីស្ថានភាពបច្ចុប្បន្ននិងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើកលែងទោសពីអង្គ
    ព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតី
    តេជោហ៊ុន សែន ។
    ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិទាំងនេះ មកកាត់ទោសតាមច្បាប់
    ហើយសន្តិភាពជាតិសុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀតក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ ។
    អាច រាប់ថាជាសំណាងជនក្បត់ជាតិទាំងនេះចុះ ដែលពួកវាមិនទាន់បានស្គាល់ច្រមុះគុក ៕