អឺរ៉ុបចេញ​របាយ​ការណ៍​បឋម​ស្តីពី​ការ​ផ្អាក​ការ​អនុ​គ្រោះ​​ពន្ធ ​​EBA​ ​ទុក​ពេល​មួយ​ខែ​ឲ្យ​កម្ពុជា​ឆ្លើយ​តប

ដោយ អ៊ឹង ប៊ុនថន
12/11/2019
RFI

media

សហភាពអឺរ៉ុប (@សហការី)


ដូច​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​ទី​១២​ខែ​វិច្ឆិកា​នេះ​ គណៈ​កម្មការ​អឺរ៉ុប​បាន​បញ្ចប់​របាយការណ៍​បឋម​ស្តីពី​ការ​ផ្អាក​ការ​អនុ​គ្រោះ​ពន្ធ​ EBA​ ជា​បណ្តោះ​អាសន្ន​សម្រាប់​កម្ពុជា​ ។ ប៉ុន្តែ​សហភាព​អឺរ៉ុប​​បាន​ទុក​ពេល​ឲ្យ​កម្ពុជា មួយ​ខែ​ទៀត​ដើម្បី​ប្រតិកម្ម​ចំពោះរបាយការណ៍​បឋម​ ស្តី​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ដែល​ធ្វើ​ឡើង​នៅខែ​កុម្ភៈ​ឆ្នាំ ២០១៩​ ក្រោម​នីតិវិ​ធី​សម្រាប់​ការ​ដក​ហូត​បណ្តោះអាសន្ន​នូវ​ការ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ (EBA) ។

«ដោយអនុ​លោម​តាម​វិធាន​ដែល​មាន​ចែង​នៅ​ក្នុង​បទប្បញ្ញត្តិ​ស្តីពី​គម្រោង​អនុគ្រោះពន្ធ​ទូទៅ​របស់​សហ​ភាព​អ៊ឺរ៉ុប បច្ចុប្បន្ន​កម្ពុជា​នៅ​មាន​រយៈ​ពេល​មួយ​ខែ​ទៀត​ដើម្បី​ប្រតិកម្ម​ចំពោះ​របាយ​ការណ៍​បឋម​នេះ។​ បន្ទាប់​មក​គណៈកម្មការ​អឺរ៉ុប​នឹង​បញ្ចប់​របាយការណ៍​និង​ធ្វើ​ការ​សំរេច​ចិត្ត​នៅខែ​កុម្ភៈ​ឆ្នាំ ២០២០ ថា​តើ​ត្រូវ​ដក​ការ​អនុ​គ្រោះពន្ធ​របស់​កម្ពុជា​ជា​បណ្តោះ​អាសន្ន​ឬ​យ៉ាងណា​»​។ នេះ​គឺ​ជា​ខ្លឹមសារនៅក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ទី​១២​ខែ​វិច្ឆិកានេះ​។

គួរ​ជំរាប​ជូន​ថា ​ចាប់​តាំង​ពី​​ខែ​​កុម្ភៈ​​ឆ្នាំ​​២០១​៩មក ​គណៈកម្មការ​​សហភាព​​អឺរ៉ុប ​បាន​​ប្រកាស​ពី​ការ​​ចាប់​​ផ្តើម​​ដំណើរ​​ការ​នីតិវិធី​​ជា​​ផ្លូវ​ការ​​ ដែល​​អាច​​នឹង​​ឈាន​​ទៅ​​ដល់​​ការ​​ព្យួរ​​ជា​​បណ្តោះ​​អាសន្ន​នូវ​​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ E​BA ​​ពី​​ប្រទេស​​កម្ពុជា​​ ​បន្ទាប់​ពី​មាន​ការ​រំលាយ​គណបក្ស​ប្រឆាំង ​និង​ការ​ចាប់​ខ្លួន​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក ​កឹម ​សុខា ​ជា​ដើម​។​

យ៉ាង​ណាក៏​ដោយ ​កាលពី​ពេល​ថ្មីៗ​នេះ ​ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ថ្មី​ប្រចាំ​នៅ​កម្ពុជា​លោក​ស្រី ​Carmen​​ Moreno ​សង្ឃឹម​ថា ​កម្ពុជា​នឹង​អាច​រក្សា​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​ពី​សហភាព​អឺរ៉ុប​នេះ។​ ​នេះ​បើ​តាម​ខ្លឹម​សារ​នៅ​ក្នុង​ជំនួប​រវាង​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ថ្មី​ប្រចាំ​នៅ​កម្ពុជា​ លោកស្រី ​Carmen​ Moreno​ ជា​មួយ​រដ្ឋ​មន្ត្រី​ការបរ​ទេស​កម្ពុជា​លោក ប្រាក់ សុ​ខុន ​កាល​ពី​ថ្ងៃទី ​០៨ ​វិច្ឆិកា​។

ប្រសិនបើសហភាពអឺរ៉ុបដកEBAមែន ​កម្ពុជានឹ​ង​ខាត​បង់​សាច់​ប្រាក់​ប្រមាណជា​៦០០​លាន​ដុល្លារ​ពី​ការ​បង់​ពន្ធ​ក្នុង​ការ​នាំ​ទំនិញ​ទៅកា​ន់​ទីផ្សារ​សហភាព​អឺរ៉ុប ។​ នេះបើតាម​ក្រុម​អ្នកតាមដាននយោបាយ​។

​យ៉ាងណាក៏ដោយ នៅក្នុង​សេចក្តី​ថ្លែងការណ៍ថ្ងៃទី១២​វិច្ឆិកា សហភាពអឺរ៉ុប​គូសបញ្ជាក់ថា កម្ពុជាអាចត្រូវបានផ្អាក​ប្រព័ន្ធ​អនុគ្រោះពន្ធ ​EBA ក្នុងករណីសហភាពអឺរ៉ុប​រកឃើញថា មានការរំលោភគោលការណ៍ក្នុងអនុសញ្ញាស្តីពីសិទ្ធិមនុស្សនិងសិទ្ធិការងារដែលមានចុះក្នុងឧបសម្ព័ន្ធទី ៨ នៃបទបញ្ញត្តិ GSP​ ៕

What Next?

Recent Articles

3 Responses to "អឺរ៉ុបចេញ​របាយ​ការណ៍​បឋម​ស្តីពី​ការ​ផ្អាក​ការ​អនុ​គ្រោះ​​ពន្ធ ​​EBA​ ​ទុក​ពេល​មួយ​ខែ​ឲ្យ​កម្ពុជា​ឆ្លើយ​តប"

  1. Anonymous says:

    Cambodia must restore democracy’ must let mr SY and Mr Kha back to vote again and must respect human right and constitution ‘

  2. so socheath says:

    យុទ្ធសាស្ត្រចុងក្រោយ របស់សមរង្ស៊ី គឺបោកប្រាស
    ក្រុមជនល្ងង់ខ្លៅតែស្រេកឃ្លានអំណាច យកលុយចាយ
    ក្រោយអាជីពនយោបាយ ត្រូវបាត់បង់
    *******
    សម រង្ស៊ី ដែលជាអ្នកនយោបាយ ដែលចេះតែបំផ្លាញហើយចុងក្រោយក្បត់ជាតិ
    តាមរយះការចុះកិច្ចសន្យាកាត់ដីខ្មែរ៤ ខេត្តឲ្យយួនដេហ្កា ជាថ្នូរលុយមួយខែ
    ជាងបីម៉ឺនដុល្លារ អ្នកនយោបាយក្បត់ជាតិសមរង្ស៊ី បានប្រើស្នៀតចុងក្រោយអួតអាង
    យកបុងថា កម្លាំងអ្នកគាំទ្រ នឹងធ្វើដំណើរថ្មើរជើងចូលប្រទេសកម្ពុជា ពីប្រទេសជិតខាង
    ហើយដែលការអះអាងបែបនេះ គ្មានអ្វីសម្រាប់គាំទ្រអំណះអំណាងរបស់ជនក្បត់ជាតិរូបនេះ
    ដោយពិតប្រាកដនោះទេ ហើយដែលទីបំផុត ដេកអេះពងឯជើងមេឃឯណោះឆ្កុយ អញ្ចឹងទៅ ។
    ពាក្យចំអករបស់ខ្មែរ ទៅលើដែគូរប្រជែងណាមួយ ដែលបានតែសម្តីអត់បានការ
    ហើយកំសាកញី គេតែងចំអកឲ្យថាជាមនុស្សក្បាលទទូរសារុង ដែលមានន័យថា
    ជាមនុស្សខ្លាំងក្នុងគ្រប ជាកង្កែបក្នុងអណ្តូង ជាមនុស្សដែលត្រូវមនុស្សស្រីដឹកមុខ
    និយាយរួមគឺជាមនុស្សចោលម្សៀតអត់បានការ ។
    យ៉ាងណាម៉ិញសមរង្ស៊ី គឺជាមនុស្សបែបនេះ ។
    ពិតណាស់សមរង្ស៊ី ធ្វើនយោបាយ គឺចូលចិត្តប្រើក្បាច់មាត់ត្រីកំផ្លាញ។
    ជានិច្ចកាលភាពបង្កររឿង តាមនិយមន័យដំបៅមិនឈឺយកឈើចាក់ វាជាកត្តា
    យុទ្ធសាស្ត្រដែលសមរង្ស៊ីត្រូវប្រើជាប្រចាំខានមិនបាន ក្នុងន័យកេងចំណេញ
    នយោបាយផង និងដើម្បីបោកប្រាសយកលុយពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែ
    លោភលន់ចង់បានអំណាចផងតាមទិសស្លោកបោកប្រាសថាចូលរួមថវិកាជាមួយ
    សមរង្ស៊ីគឺស្នេហាជាតិ។ ព្រោះថាចូលលុយច្រើន ស្នេហាជាតិច្រើន ចូលលុយតិច
    ស្នេហាជាតិតិច ហើយដែលពាក្យនេះត្រូវបានទន្ទេញជាប់មាត់ពីសំនាក់ពួកអ្នកនយោបាយ
    បោកប្រាសទាំងនេះ ។
    ពិតណាស់ភាពជាអ្នកនយោបាយដែលស្មោះត្រង់ចំពោះជាតិនិងប្រជាជនមិនមានឡើយ
    ក្នុងជម្រៅចិត្តសមរង្ស៊ី ដែលវាដូចគ្នា ជាមួយកឹមសុខាបេះដាក់។ តែថាអ្នកទាំងពីរនេះ
    ថ្វីត្បឹតចំណុចខាងលើដូចគ្នា តែមានភាពខុសគ្នាសម្រាប់ការប្រជែងយកអំណាច
    សម្រាប់បក្សពួករៀងខ្លួន។ ចំណុចនេះហើយដែលធ្វើឲ្យអតីតបក្សសង្គ្រោះជាតិ ដែលកើត
    ចេញពីសម្ព័ន្ធភាពរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់កឹមសុខា មានការ
    មិនសូវចុះសម្រុងគ្នា ដែលកឹមសុខាបាននិយាយដោយបើកចំហរថា ជាតិជាអ្នកនយោបាយគឺ
    មានតែកឹមសុខាមួយគត់ ដែលអាមេរិកគាំទ្រនិងបង្ហាត់បង្រៀនយុទ្ធសាស្ត្រធ្វើនយោបាយ
    ដោយផ្ទាល់ចាប់តាំងពីឆ្នាំ១៩៩៣មក ដែលវាហាក់ជាសារព្រមានដល់សមរង្ស៊ីថា
    សូម្បីតែសមរង្ស៊ីក៏មិនមែនជាដៃគូរខាងនយោបាយជាមួយកឹមសុខាដែរ ។
    ពិតហើយក្រោយពេលសមរង្ស៊ីរត់ចេញទៅក្រៅប្រទេស ដើម្បីគេចចេញពីផ្លូវច្បាប់នៅកម្ពុជា
    វាជាឱកាសដែលកឹមសុខា ត្រូវរុញច្រានសមរង្ស៊ីផ្ទប់គៀនជញ្ជាំង។
    រដ្ឋប្រហារក្នុងបក្សសង្គ្រោះជាតិបានចាប់បង្ខំឲ្យសមរង្ស៊ីឲ្យលាលែងចេញពីតំណែង
    ប្រធានគណបក្សសង្គ្រោះជាតិ និងពីសមាជិកភាពក្នុងបក្ស ប្រែក្លាយទៅជាជនសាមញ្ញ
    ធម្មតា។ តែថាការដើរនយោបាយឃុបឃឹតជាមួយបរទេសក្នុងការធ្វើបដិវត្តន៍ពណ៌ដើម្បី
    ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានបើកកកាយចេញពីមាត់កឹមសុខាដែលទើប
    ដណ្តើមតំណែង មេបក្សសង្គ្រោះជាតិ បានពីសមរង្ស៊ី ហើយក៏គាប់ជួនក្នុងពេលដែល
    គណបក្សសង្គ្រោះជាតិបានកើនអាសនៈបន្ថែមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
    ជាមួយនយោបាយភូតភរបោកប្រាសសន្យាផ្តល់ថវិកា៥០ម៉ឺនដុល្លារសម្រាប់ឃុំសង្កាត់
    និមួយៗក្នុងមួយឆ្នាំ។ យើងសុំមិនរម្លឹកពីរឿងសន្យាបោកប្រាសទៀតទេ តែថាក្រោយ
    កឹមសុខា ត្រូវបានជាប់ទោស ពីបទសង្ស័យថាក្បត់ជាតិវាជាឱកាសសម្រាប់អ្នកនយោបាយ
    ទទូរសារុងសមរង្ស៊ីក្រោកឈរវិញដែរ ។
    ក្រោយសម្រេចជោគជ័យក្នុងការដណ្តើមតំណែងជាប្រធានបក្សបានមកវិញ សមរង្ស៊ី
    ដែលប្រាកដក្នុងចិត្តដោយច្បាស់ថា ខ្លួនសមរង្សីផ្ទាល់និងបក្សពួក ដែលកំពុងរត់ភៀស
    ខ្ឡួនទៅក្រៅប្រទេសគេចចេញពីសំណាញ់ច្បាប់ បន្ទាប់ពីបានកសាងកំហុសច្រើនស្អេកស្កះ
    រាប់មិនអស់ក្នុងការចូលរួមដៃជាមួយកឹមសុខា ក្នុងការប្រព្រឹត្តអំពើក្បត់ជាតិ បានរៀបចំ
    ប្រើវិធីនយោបាយដើម្បីកេងចំណេញនយោបាយផង និងដើម្បីបោកប្រាសយកលុយ
    ពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែលោភលន់ចង់បានអំណាចផងតាមទិសស្លោក
    បោកប្រាសថាចូលរួមថវិកាជាមួយសមរង្ស៊ីគឺស្នេហាជាតិ។
    យើងមិនបដិសេធទេថា ក្នុងសកម្មភាពនយោបាយកន្លងមក សមរង្ស៊ី និងកឹមសុខា ទោះបី
    បានប្រើមហិច្ឆិតាដណ្តើមអំណាចគ្នាទៅវិញទៅមកក្នុងបក្សសង្គ្រោះជាតិក្តី តែដើម្បីមាន
    កម្លាំងផ្តួលរំលំគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ពួកគេបានកសាង
    កម្លាំងប្រតិកិរិយារបស់ពួកគេបានខ្លះ ដែលកម្លាំងទាំងនោះ មានខ្លះនៅក្នុងកម្លាំង
    ប្រដាប់អាវុធ ជាយោធា នគរបាល ជាគ្រូបង្រៀន ជាគ្រូពេទ្យ មួយចំនួននៅតាម
    ស្ថាប័នក្រសួង មន្ទីរនិងក្នុងចំណោមសកម្មជនមូលដ្ខាន ដែលពួកអ្នកទាំងនោះ សុទ្ធជាអ្នក
    លោភលន់ខាងបុណ្យសក្តិ ដើម្បីមុខមាត់ ហើយបើពួកគេឈរចំកន្លែងដែលអាចមួលក
    ប្រជាពលរដ្ឋទាញយកប្រយោជន៍សម្រាប់ពួកគេទៀតនោះ ពួកគេរឹតតែមិនខ្លាចក្នុងការធ្វើ
    សកម្មភាពដើម្បីទាញយកប្រយោជន៍ផង និងដើម្បីឲ្យពួកគេមានលេសសម្រាប់ការទម្លាក់កំហុស
    ដាក់លើការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះក៏មានការចូលរួមក្នុងសកម្មភាពបែបនេះ
    ពីសំណាក់សង្គមស៊ីវិល អង្គការសហជីព (CIA) ដែលមាននិន្នាការប្រឆាំងរដ្ឋាលផងដែរ ។
    ដោយសំអាងលើកម្លាំងប្រតិកិរិយាក្នុងប្រទេសបែបនេះ ទើបម្តងហើយម្តងទៀត សមរង្ស៊ី បាន
    ធ្វើការអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្លាំងផ្សេងទៀត ដែលពួកគេបានកសាងនៅ
    មូលដ្ឋាន ឲ្យក្រោកឈរប្រឆាំងរដ្ឋាភិបាល។ ប៉ុន្តែសមរង្ស៊ីប្រហែលភ្លេចគឹតថា ទង្វើក្បត់ជាតិ
    ដែលសមរង្ស៊ីនិងបក្សពួកបានសាងឡើង មិនអាចទាក់ទាញទឹកចិត្តប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធ
    បានឡើយ ទោះបីសមរង្សីបញ្ជូនសកម្មជនពីប្រទេសថៃឲ្យមកភ្ជាប់ទំនាក់ទំនងខ្សែរយះរបស់ខ្លួនក្តី ។
    នៅមានសកម្មជនឃ្លានអំណាច តែឆោតល្ងង់ខ្លះក្នុងប្រទេស បានបញ្ចេញភាពហក់កញ្ឆេង
    បញ្ចើចបញ្ជោរសមរង្សី ឲ្យមានសេចក្តីក្លាហានហានវិលត្រឡប់មកកាន់កម្ពុជាវិញ ។
    ពួកគេបានធ្វើឱកាសជួបជុំ ឃោសនានយោបាយ តាមរយះការស៊ីនំបញ្ចុក ការជប់លៀង
    ដែលគ្មានកម្មវិធី ដោយផ្អែកលើពាក្យ សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ តាមរយះ
    ការបន្ទរអុចអាលពីសំណាក់ក់សង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដោយភ្លេច
    គឹតពីផ្លូវច្បាប់របស់ជាតិ ។ សកម្មភាពបែបនេះហើយ ទើបជម្រុញឲ្យសមរង្ស៊ី និងបក្សពួក
    អន្ទោកអន្ទោលចង់វិលត្រឡប់មកកម្ពុជាវិញ ហើយដែលការចង់នេះ ធ្វើឡើងក្នុងជំនឿមួយ
    សម្រាប់បរិបទដែលមិនសមហេតុផល។
    ជាមួយជំនឿលង់ប្រកបដោយអំនួត ផ្តល់ឲ្យពីភាពហៃអើពីសំណាក់សកម្មជនអតីត
    គណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ ចោលដោយតុលាការអាស្រ័យលើទោសកំហុស
    ក្បត់ជាតិដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខាដែលកំពុងជាប់ពិរុទ្ធ
    ពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បី
    ផ្តួលរំលំរដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំទាំងពីរមកជាប់ទោសរួមគ្នា
    នៅកម្ពុជានឹងធ្វើឲ្យមានការកែប្រែស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
    ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិនោះ វាជាការវាយតម្លៃខុស ហើយក៏បង្ហាញយ៉ាងច្បាស់ថា
    ខួរក្បាលសមរង្ស៊ី គឺជាខួរក្បាលអ្នកនយោបាយទទូរសារ៉ុង ។
    ដូច្នេះការអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទូទៅ គ្រប់ស្រទាប់វណ្ណៈ រួមទាំងកងកម្លាំងប្រដាប់អាវុធផង នាំ
    គ្នាងើបឈរឡើងព្រមគ្នា រើបម្រាស់ប្រឆាំងនឹងរបបលោក ហ៊ុន សែន(រដ្ឋាភិបាលកម្ពុជា)
    របស់ជនក្បត់ជាតិសមរង្ស៊ី វាមិនអាចទៅទេ។
    ភាពទៅរួចគឺមានតែមួយគត់ នោះគឺប្រជាពលរដ្ឋ ដែលស្រឡាញ់សន្តិភាព ស្អប់ខ្ពើមជនក្បត់ជាតិ
    រង់ចាំស្វាគមន៍ក្រុមជនក្បត់ជាតិសមរង្ស៊ី តាមរយះកាដូដុំថ្ម ខ្នងពូថៅ នឹងត្បូងចបតែប៉ុណ្ណោះ ។
    ជនក្បត់ជាតិគឺមានទោស ដាច់ខាតត្រូវតែងាប់ ។ ខ្មោចតៃហោងនៃជនក្បត់ជាតិ ត្រូវចងដោយ
    ច្រវ៉ាក់ រាប់ពាន់ច្រវាក់ មិនឲ្យចាប់ជាតិវិញបានទៀតផង ។
    បើយើងចាំមិនភ្លេច កឹមសុខាដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
    នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយសាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបាន
    ពួនសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមានសកម្មជន
    ជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាមការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួន
    កឹមសុខាពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់កម្លាំងគាំទ្រនៃ
    បក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មានកម្លាំងឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹង
    ច្បាស់ថាកឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បីគាំទ្រសមរង្ស៊ី
    និងបក្សពួកដែលជាជនក្បត់ជាតិមិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួនចំពោះមុខច្បាប់
    ថាពួកគេគឺជាជនក្បត់ជាតិដែរនោះទេ ។
    វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ក្នុងការវិលត្រឡប់
    ចូលកម្ពុជាវិញនោះទេ ។ តែថាអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ នឹងរង់ចាំចាប់ពួកក្បត់ជាតិទាំងនោះ
    យកមកផ្តន្ទាទោស តាមច្បាប់ ។
    ព្រោះថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោស
    តាមកំហុសក្បត់ជាតិ ដែលពួកវាបានប្រព្រឹត្តអំពើក្បត់ជាតិ។
    វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់សមរង្ស៊ីនិងបក្សពួក ដែលយល់ខុស
    ពីស្ថានភាពបច្ចុប្បន្ននិងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើកលែងទោសពីអង្គ
    ព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតី
    តេជោហ៊ុន សែន ។
    ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិទាំងនេះ មកកាត់ទោសតាមច្បាប់
    ហើយសន្តិភាពជាតិសុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀតក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ ។
    អាច រាប់ថាជាសំណាងជនក្បត់ជាតិទាំងនេះចុះ ដែលពួកវាមិនទាន់បានស្គាល់ច្រមុះគុក ៕

  3. Anonymous says:

    WELL>>>> let keep this spot for AH CHESS …SO SOCHEATH ……CHHAIYO ……CHHAIYO >>>>(0_0) gone