លោក ហ៊ុន សែន ប្រកាស​មិន​យក​ទោស​ពៃរ៍​និង​បញ្ជា​ឱ្យ​ដោះ​លែង​អ្នក​គាំទ្រ​ផែន​ការ​ចូល​ស្រុក​របស់​ លោក សម រង្ស៊ី​

ដោយ វណ្ណ សុគន្ធា
14/11/2019
RFI

media

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (@FB)


លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​ចូល​រួម​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​រោង​ចក្រ​ផលិត​ស៊ីម៉ង់តិ៍​ទី៥ នៅ​កម្ពុជា​ដែល​មាន​តម្លៃ​ប្រមាណ​១១០​លាន​ដុល្លារ​អាមេរិក​របស់​ក្រុម​ហ៊ុន «ថៃ​ប៊ុន​រ៉ុង» នៅ​ក្នុង​ខេត្ត​កំពត​។ ពី​វេទិកា​ក្នុង​ខេត្ត​កំពត​នេះ លោក ហ៊ុន សែន បាន​អះអាង​ថា ផែន​ការ​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី នៅថ្ងៃ​ទី០៩ វិច្ឆិកា ដែល​លោក​ចាត់​ទុក​ថា ជា​ផែន​ការ​ធ្វើ​រដ្ឋ​ប្រហារ​នោះ បាន​ទទួល​បរាជ័យ​ហើយ​។ បើ​ទោះ​ជា​បែប​នេះ​ក្តី លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា លោក សម រង្ស៊ី ដែល​ជា​មេខ្លោង​នៃ​ផែន​ការ​នេះ ត្រូវ​តែ​ទទួល​ទោស​ទណ្ឌ​ទៅ​តាម​ច្បាប់​។ ជាមួយ​គ្នា​នេះ លោក​នាយក​រដ្ឋ​មន្រ្តី ក៏​គូស​បញ្ជាក់​ជា​ថ្មី​ថា លោក​នឹង​មិន​ស្នើ​លើក​លែង​ទោស​ដល់​លោក សម រង្ស៊ី ម្តង​ទៀត​ឡើយ​។

ជាមួយ​នឹង​ការ​ប្រកាស​បន្ត​ចាត់​វិធាន​ការ​ច្បាប់​លើ​លោក សម រង្ស៊ី នេះ លោក​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ក៏​បាន​ប្រកាស​មិន​យក​ទោស​ពៃ​លើ​អ្នក​គាំទ្រ​លោក សម រង្ស៊ីដែល​បាន​រត់​ទៅ​ស្នាក់​នៅ​ប្រទេស​ថៃ និង ប្រទេស​ដទៃ​ទៀត​ផង​ដែរ​។ លោក​ ហ៊ុន សែន បាន​ប្រាប់​ឱ្យ​ពួក​គេ​ចូល​មក​ស្រុក​វិញ​ដោយ​អាជ្ញាធរ​នឹង​មិន​ចាប់​ខ្លួន​ពួក​គេ​ទេ​។ ចំណែក ចំពោះ​អ្នក​គាំទ្រ​លោក​សម រង្ស៊ី នៅ​ក្នុង​ស្រុក​ឯណោះ​វិញ លោក​ហ៊ុន សែន បាន​បញ្ជា​ឱ្យ​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​ធ្វើ​ការ​ជាមួយ​តុលាការ ដើម្បី​ដោះ​លែង​ពួក​គេ​ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​វិញ​។ លោក​នាយក​រដ្ឋ​មន្រ្តី បាន​អះអាង​ថា ការ​បញ្ជា​ឱ្យ​ដោះ​លែង និង មិន​យក​ទោស​ពៃ​រ៍នេះ គឺ​ជា​ការ​បង្រួប​បង្រួម​ជាតិ ហើយ​ថា ពួក​គេ​ទាំង​អស់​នេះ បាន​ប្រព្រឹត្ត​កំហុស​ដោយ​សារ​តែ​ជឿ​តាម​ការ​ញុះញង់​របស់​លោក សម រង្ស៊ី។

សូមស្ដាប់ប្រសាសន៍របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលរៀបចំដោយ វណ្ណ សុគន្ធា៖
14/11/2019

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន ប្រកាស​មិន​យក​ទោស​ពៃរ៍​និង​បញ្ជា​ឱ្យ​ដោះ​លែង​អ្នក​គាំទ្រ​ផែន​ការ​ចូល​ស្រុក​របស់​ លោក សម រង្ស៊ី​"

  1. Anonymous says:

    This is how Hun Sen democracy all about: Phnom Penh court arrest anybody they want and Hun Sen can release anybody he wants and some illiterate people still believe that Cambodia court system is independent???

Leave a Reply

Submit Comment