លោក​ សម​ រង្ស៊ី​ ប្រធាន​​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ដល់​ក្រុង​ហ្សាការតា​ (Jakarta) ប្រទេស​ឥណ្ឌូនេស៊ី​

ដោយ អាស៊ីសេរី
2019-11-14
អាស៊ីសេរី

លោក សម រង្ស៊ី ពេល​ទៅ​វាលយន្តហោះ​ប្រទេស​ឥណ្ឌូនេស៊ី ព្រឹក​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

លោក សម រង្ស៊ី ពេល​ទៅ​វាលយន្តហោះ​ប្រទេស​ឥណ្ឌូនេស៊ី ព្រឹក​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

 រូប៖ RFA


លោក​ សម​ រង្ស៊ី​ ប្រធាន​​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចេញ​ដំណើរ​ពី​ក្រុង​កូឡាឡាំពួរ​ (Kuala Lumpur​) ប្រទេស​ម៉ា​ឡេ​ស៊ី​ (Malaysia​)ទៅ​ដល់​ក្រុង​ហ្សាការតា​ (Jakarta) ប្រទេស​ឥណ្ឌូនេស៊ី ហើយ នៅ​ព្រឹក​ថ្ងៃ​ព្រ​ហស្ប​ត្តិ៍ ទី១៤ ខែ​វិឆ្ឆិកា ឆ្នាំ២០១៩ នេះ។

នេះ​ជា​ការ​បន្ត​ដំណើរ​របស់​លោក សម រង្ស៊ី បន្ទាប់​ពី​លោក​​បាន​ចូលរួម​ប្រជុំ​ជាមួយ​សមាជិក​រដ្ឋសភា​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី១២ វិច្ឆិកា និង​ជួប​រដ្ឋមន្ត្រី​ការ​បរទេស​ម៉ាឡេស៊ី តាម​ការ​អញ្ជើញ​របស់​តំណាង​រាស្ត្រ​ប្រទេស​ម៉ាឡេស៊ី។

លោក សម រង្ស៊ី នៅ​មិន​ទាន់​បញ្ជាក់​អំពី​គោល​បំណង​អ្វី​នៅ​ឡើយ​ទេ ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ទៅ​កាន់​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នេះ។

កាល​ពី​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​សហគមន៍​អឺរ៉ុប​កន្លង​មក និង​មុន​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​អាស៊ី​នោះ លោក​បាន​កៀរគរ​ប្រទេស​ទាំង​នោះ ដើម្បី​ជួយ​គាំទ្រ​លោក លើ​ការ​តស៊ូ​ ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើង​វិញ។

សូម​លោក​អ្នក​នាង​រង់ចាំ​ស្ដាប់​សេចក្ដី​រាយការណ៍​ពិស្ដារ​នៅ​ក្នុង​កម្មវីធី​ផ្សាយ​របស់​អាស៊ី​សេរី​នៅ​យប់​ថ្ងៃ​ទី១៤ វិច្ឆិកា​នេះ ដែល​លោក ជុន ច្ទ័បុត្រ នឹង​រាយការណ៍​ផ្ទាល់​ពី​ទីក្រុងJakarta ប្រទេស​ឥណ្ឌូនេស៊ី…

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles