តុលាការ​បន្ត​ដោះ​លែង​​អ្នក​ទោស​នយោបាយ ២០នាក់​ទៀត ខណៈ​សកម្មជន​នៅ​​ថៃ​កំពុង​រៀបចំ​វិល​មក​កម្ពុជា​វិញ

ដោយ សុជីវី
2019-11-15
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កម្លាំង​មន្ត្រី​សន្តិសុខ​យាម​ទី​ស្នាក់​គណ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជធានី​ភ្នំពេញ ៤​នាក់ ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​នៅ​យប់​​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៩ ​យក​ទៅ​សាកសួរ​ដោយ​គ្មាន​មូលហេតុ។

កម្លាំង​មន្ត្រី​សន្តិសុខ​យាម​ទី​ស្នាក់​គណ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជធានី​ភ្នំពេញ ៤​នាក់ ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​នៅ​យប់​​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៩ ​យក​ទៅ​សាកសួរ​ដោយ​គ្មាន​មូលហេតុ។ Photo courtesy of Ma Chetra’s Facebook


មេធាវី​ការពារក្ដី​អោយ​សកម្មជន​គណបក្ស​ប្រឆាំង​បញ្ជាក់​ថា​ គិត​ត្រឹម​យប់ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា តុលាការ​របប​ក្រុង​ភ្នំពេញ​បន្ត​​ដោះលែង​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់​ទៀត ​ដែល​មក​ដល់​ពេល​នេះ​មាន​ចំនួន ៧៥នាក់​ហើយ ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ ស្រប​គ្នា​នេះ​ដែរ​សកម្មជន​បក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ​មួយ​ចំនួន កំពុង​រៀបចំ​ឥវ៉ាន់​ ត្រៀម​ធ្វើ​ដំណើរ​ចូល​ប្រទេស​កម្ពុជា​វិញ។

មេធាវី ដែល​កាន់​សំណុំ​រឿង​មន្រ្តី និង​សកម្មជន បក្ស​ប្រឆាំង​លោក សំ សុខគង់ ឱ្យ​អាស៊ី​សេរី​ដឹង​ថា​ គិត​ត្រឹម​យប់​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា តុលាការ​នៅ​ក្នុង ១៦ខេត្ត​ក្រុង​បាន​ដោះ​លែង​អ្នក​ជាប់​ឃុំ​ដោយ​សារតែ​មាន​ទស្សនៈ​នយោបាយ​មិន​ស្រប​របប​ក្រុង​ភ្នំពេញ​ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​ចំនួន ៧៥នាក់​ហើយ។

ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​​អ្នក​ទោស​នយោបាយ​ទាំង​នោះ​អះអាង​ថា​កំពុង​បន្ត​បំពេញ​បែបបទ​លិខិត​ស្នើសុំ​ ដើម្បី​អោយ​អ្នកដែល​នៅ​ជាប់​ឃុំ​មួយ​ចំនួន​ទៀត​​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ដែរ។

សកម្មជន​បក្ស​ប្រឆាំង ដែល​​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ម្នាក់ គឺ​លោក នូ ភឿន ជា​សកម្មជន​ប្រចាំ​ឃុំ​បារាយ ស្រុក​បារាយ ខេត្ត​កំពង់ធំ ប្រាប់​ថា ការ​ដោះលែង​ឲ្យ​មាន​សេរីភាព​នេះ ជា​រឿង​ល្អ តែ​មិន​ទាន់​ពេញ​ចិត្ត​ទេ ដោយសារ​​លោក​គ្មាន​កំហុស។ ដូច្នេះ លោក​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​រូប​លោក។ លោក​ថា ​ក្នុង​លក្ខខណ្ឌ​ដែល​តម្រូវ​ឲ្យ​លោក​ផ្ដិត​មេដៃ សុំ​នៅ​ក្រៅ​ឃុំ សមត្ថកិច្ច​បាន​​ដាក់​លក្ខខណ្ឌ​ ហាម​លោក​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស ហាម​ផ្លាស់ប្ដូរ​ទី​លំនៅ​ដោយ​គ្មាន​ការ​ជូន​ដំណឹង ត្រូវ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រាល់ ២ខែ​ម្ដង​ជាដើម។ លោក​ថា ការ​ធ្វើ​បែប​នេះ ជា​ការ​រឹតត្បិត​ និង​រើសអើង​លោក៖ «បិទ​សិទ្ធិ​យើង ទាំង​៣​លក្ខខណ្ឌ វា​រអា ដូច​ថា រស់​នៅ​មិន​មាន​សេរីភាព​ពេញ​លេញ វា​រអា ធ្វើ​អ្វី ក៏​វា​នៅ​តែ​រអា ​ខ្លាច​មាន​បញ្ហា​អ្វី ប៉ះពាល់​អ្វី​ត​ទៅ​ទៀត វា​ពិបាក​ទទួល​ដែរ តែ​មិន​ដឹង​ធ្វើ​យ៉ាង​ម្ដេច។ ចង់​ឲ្យ​គេ​ដោះលែង ឲ្យ​មាន​សេរីភាព​ពេញ​លេញ»។

ចំណែក​ស្ថានភាព​រស់​នៅ​ក្នុង​ពន្ធនាគារ​វិញ លោក​រៀប​រាប់​ថា មិន​សូវ​ខុស​គ្នា​ទេ គឺ​ត្រូវ​រស់​នៅ​ក្នុង​សភាព​ណែន​ចង្អៀត គ្មាន​ខ្យល់​គ្រប់គ្រាន់ ត្រូវ​ដេក​ក្បែរ​បង្គន់ ហើយ​ពេល​ខ្លះ ឆ្មាំ​ពន្ធនាគារ​បាន​ផ្ដាច់​ចរន្ត​អគ្គិសនី ដោយសារ​គ្មាន​ភ្លើង​គ្រប់គ្រាន់។ លោក​ថា ការ​ដេក​ពេល​យប់​វិញ ពេល​ខ្លះ មាន​ភាព​ស្អុះស្អាប់​ខ្លាំង ហើយ​អ្នក​ជាប់​ពន្ធនាគារ​ ត្រូវ​ដេក​តម្រៀប​គ្នា និង​​ប្រជ្រៀត​គ្នា និង​ឧស្សាហ៍​កើត​មាន​ជម្លោះ រហូត​ដល់​មាន​អំពើ​ហិង្សា ដោយសារ​តែ​ស្ថានភាព​ដេក​​ប្រជ្រៀត​គ្នា​នៅ​ពេល​យប់។

លោក​រៀបរាប់​ទៀត​ថា ក្នុង​មួយ​ថ្ងៃ ឆ្មាំ​ពន្ធនាគារ​​អនុញ្ញាត​​ឲ្យ​ចេញ​ក្រៅ​បន្ទប់​ឃុំឃាំង​ ចំនួន​ ២ដង គឺ​ម្ដង​ ប្រហែល ១ម៉ោង។ តែ​សម្រាប់​ថ្ងៃ​បុណ្យ​ទាន ដែល​មន្ត្រី​រាជការ​ឈប់​សម្រាក​ឆ្មាំ​ មិន​ចាក់​សោរ ឲ្យ​ចេញ​ក្រៅ​បន្ទប់​ឃុំ​ឡើយ។ តម្លៃ​ម្ហូប​អាហារ ភេសជ្ជៈ ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ធំ ក៏​មាន​តម្លៃ​ថ្លៃ​ជាង​ខាង​ក្រៅ ដូច​នៅ​តាម​ពន្ធនាគារ​ផ្សេង​ដែរ។ ចំពោះ​បញ្ហា​ពុក​រលួយ និង​​ភាព​មិន​ប្រក្រតី​ក្នុង​ពន្ធនាគារ​វិញ លោក​ថា មិន​ហ៊ាន​អត្ថាធិប្បាយ​លើ​រឿង​នេះ​ទេ៖ «សម្រាក​អ្វី​អត់​ពេញ​លេញ​ទេ ដូច​ថា វា​ក្ដៅ​ស្អុះ ស្អុះស្អាប់​ណា មនុស្ស​វា​ច្រើន​ពេក ដល់​ពេល​ដេក​តម្រៀប​ជើង​គ្នា ដាក់​ដូច​ស្និត​ចេក​ ប៉ះ​ជើង​គ្នា​ទៅ នាំ​ឲ្យ​​មាន​អ្នក​ទោស​ខ្លះ​ មិន​សប្បាយ​ចិត្ត​ ចង្អៀត​អ៊ីចឹង​ទៅ នាំ​ឲ្យ​មាន​ជម្លោះ ទាស់​ទែង មាន​អំពើ​ហិង្សា​ នៅ​រយៈ​ពេល​ដែល​ខ្ញុំ​ស្នាក់​នៅ»។

ក្រៅពី​ក្រុម​អ្នក​ទោស​នយោបាយ ដែល​​​ត្រូវ​បាន​តុលាការ​របប​ក្រុង​ភ្នំពេញ​ដោះលែង​ជា​បន្ត​បន្ទាប់ ក្រុម​សកម្មជន​ និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ខ្លះ នៅ​ក្រៅ​ប្រទេស​ឯណោះ​វិញ នៅ​ថ្ងៃ​ទី១៥ វិច្ឆិកា​នេះ ក៏​កំពុង​រៀបចំ​ឥវ៉ាន់ ត្រៀម​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​ដែរ។

ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ប្រទេស​ថៃ លោក លី រតនៈ​រស្មី យល់​ថា ជា​រឿង​ប្រសើរ ដែល​រដ្ឋាភិបាល​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ លើ​សកម្មជន​បក្ស​ប្រឆាំង​ទាំង​អស់។ លោក​ប្រាប់​ថា ក្រុម​សកម្មជន​ខ្លះ កំពុង​រៀបចំ​ឥវ៉ាន់​ត្រៀម​ត្រឡប់​ទៅ​វិញ តែ​លោក​ថា ពួក​គេ​ចង់​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ទំនុក​ចិត្ត​ជាង​នេះ គឺ​ត្រូវ​ទម្លាក់​បទ​ចោទ​លើ​សកម្មជន​ទាំង​អស់​ ទើប​ពួក​គេ​ទុក​ចិត្ត​បាន​ទាំង​ស្រុង។

លោក លី រតនៈ​រស្មី បន្ត​ថា ក្រោយ​មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​កន្លង​មក បច្ចុប្បន្ន​ តម្រួត​ថៃ ក៏​កំពុង​រឹត​បន្តឹង និង​ដើរ​សួរ​ពលករ​ខ្មែរ​តាម​​កន្លែង​ធ្វើការ និង​កន្លែង​ស្នាក់​នៅ ​ពី​ការ​គាំទ្រ​នយោបាយ។ លោក​ចង់​ឲ្យ​រដ្ឋាភិបាល​សម្រប​សម្រួល​ករណី​នេះ ជាមួយ​រដ្ឋាភិបាល​ថៃ ដើម្បី​​កុំ​ឲ្យ​ពលករ​រង​ការ​ភ័យ​ខ្លាច​ត​ទៅ​ទៀត៖ «លំបាក​ធ្វើ​ការ​ងារ​ហត់​ហើយ អ្វី​ហើយ ហើយ​មក​ហើយ អា​របៀប​មាន​ការ​រំលោភ​សិទ្ធិ​​គ្នា​ទៅ​លើ​កន្លែង​ហ្នឹង​ទៀត វា​ដូចជា វា​មិនមែន​ជា​រឿង​មួយ​ដែល​ល្អ បើ​យើង​គិត​ទៅ​កន្លែង​ហ្នឹង។ ​​ម្ដង​ហើយ​ ម្ដង​ទៀត បើ​សិន​មាន​ការ​ពាក់ព័ន្ធ​គ្នា​មែន សុំ​ឲ្យ​រាជ​រដ្ឋាភិបាល​ លោក ហ៊ុន សែន គាត់​និយាយ​មក​ជាមួយ​ប្រទេស​ថៃ ហើយ​ល្មម​នឹង​បញ្ចប់​ទៅ វា​គ្មាន​អ្នក​ណា​ឧទ្ទាម គ្មាន​អ្នក​ណា​ក្បត់​ជាតិ​ទេ»។

មន្ត្រី​តុលាការ​នៃ​​របប​ក្រុង​ភ្នំពេញ​បន្ត​ដោះលែង​​អ្នក​ទោស​នយោបាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្ត​បន្ទាប់ រហូត​មក​ដល់​ថ្ងៃ​ទី១៥ វិច្ឆិកា​នេះ។ សម្រាប់​រាជធានី​ភ្នំពេញ​ ចៅក្រម​ស៊ើបសួរ លោក កូយ សៅ បាន​បន្ត​ដោះលែង​ក្រុម​សន្តិសុខ​គណបក្ស​ប្រឆាំង​ អង្គរក្ស និង​​សកម្មជន​​​ ចំនួន ១៩នាក់ ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។ ចំណែក​នៅ​ខេត្ត​កោះកុង ចៅក្រម​ស៊ើបសួរ ឈ្មោះ ងួន ធីរៈ បាន​សម្រេច​ដោះលែង​ លោក ហ៊ុំ ស្រ៊ា ជា​សកម្មជន​បក្ស​ប្រឆាំង និង​ជា​កម្មករ​សំណង់​ឲ្យ​នៅ​ក្រៅ​ឃុំ​ដែរ នៅ​ថ្ងៃ​ទី​១៥​ វិច្ឆិកា​ដដែល។ ដោយ​ឡែក នៅ​ខេត្ត​កំពត ខេត្ត​តាកែវ ​​ខេត្ត​ក្រចេះ និង​ខេត្ត​កំពង់ធំ អយ្យការ​អម​សាលា​ដំបូង​​ខេត្ត​ទាំង​នោះ បាន​ដោះលែង​អ្នក​ទោស​នយោបាយ​រួចរាល់ តាំង​ពី​ថ្ងៃ​ទី១៤ វិច្ឆិកា។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​តួលេខ​លម្អិត​ពី​ខាង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​ទេ នៅ​ថ្ងៃ​ទី១៥ វិច្ឆិកា ដោយសារ​លោក ជិន ម៉ាលីន មិន​ទទួល​ទូរស័ព្ទ។ ទន្ទឹម​គ្នា​នេះ ខាង​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា ប្រាប់​ថា ខាង​ពន្ធនាគារ​ ក៏​មិន​ទាន់​​មាន​ចំនួន​តួលេខ​សរុប​ដែរ តែ​ខាង​ពន្ធនាគារ បាន​ដោះលែង​ជា​បន្ត​បន្ទាប់ តាំង​ពី​ថ្ងៃ​ទី១៤ វិច្ឆិកា​មក តាម​ដីកា​បង្គាប់​របស់​តំណាង​អយ្យការ៖ «មក​ដល់​ពេល​នេះ យើង​អត់​ទាន់​បូក​សរុប​ដែរ។ ប៉ុន្តែ​ដូចជា​មាន​ពាក្យ​ស្នើ​សុំ​បណ្ដើរៗ​ហើយ តាំង​ពី​ម្សិលមិញ​ ហើយ​ថ្ងៃ​នេះ ប្រហែល​ចេញ​មួយ​ចំនួន​ទៀត​។ ម្សិលមិញ​ចេញ​បាន​ ដូចជា បួន​ដប់​នាក់​ដែរ ខ្ញុំ​មើល​ទៅ ព្រោះ​ខាង​ខេត្ត​ខាង​អ្វី រាយការណ៍ មក​​អត់​ទាន់។ តាំង​ពី​ម្សិលមិញ​ម្ល៉េះ ព្រោះ​ខាង​គាត់​រៀបចំ​លិខិត​ស្នាម​ទៅ​ចៅក្រម​ស៊ើបសួរ​អ្វី​ហ្នឹង»។

ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​​អ្នក​ទោស​នយោបាយ ទាំង​ជាង ​៨០​នាក់ ដែល​រង​ការ​បង្ក្រាប គឺ​លោក​មេធាវី កែត ឃី ប្រាប់​ថា ពួក​លោក ក៏​មិន​ទាន់​មាន​តួលេខ​ពិត​ប្រាកដ​ដែរ ហើយ​កំពុង​ធ្វើ​កិច្ចការ​ងារ​ទាំង​នេះ។ លោក​​មេធាវី​បន្ត​ថា លោក​បាន​ដាក់​លិខិត​ស្នើសុំ​រួច​អស់​ហើយ សម្រាប់​កូន​ក្ដី​ ដែល​លោក​កាន់ ចំនួន ២នាក់​ តែ​មិន​ទាន់​ឃើញ​មាន​ការ​ដោះ​លែង​ទេ។

គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា មន្ត្រី និង​សកម្មជន​មូលដ្ឋាន​របស់​ខ្លួន​ ចំនួន ៨៨នាក់ ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន ក្នុង​ឆ្នាំ២០១៩។ ចំណែក​អ្នក​មាន​ដីកា​​ឲ្យ​តាម​ចាប់​ខ្លួន​ពី​តុលាការ​ និង​ដីកា​កោះ​ហៅ​បំភ្លឺ​ ពី​​នគរបាល​ មាន​ជាង ២០០​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

5 Responses to "តុលាការ​បន្ត​ដោះ​លែង​​អ្នក​ទោស​នយោបាយ ២០នាក់​ទៀត ខណៈ​សកម្មជន​នៅ​​ថៃ​កំពុង​រៀបចំ​វិល​មក​កម្ពុជា​វិញ"

  1. so socheath says:

    ហាស! ហាស
    អាពូជឆ្កែ អាក្បត់ជាតិ សម រង្ស៊ី អស់ពី ៩វិច្ឆិកា ឥឡូវសន្យា ដល់ខែមិនា ឆ្នាំ ២០២០ មកចាប់
    ហ៊ុនសែនទៀតហើយ ?
    ហាស !​ហាស
    យុទ្ធសាស្ត្រចុងក្រោយ របស់សមរង្ស៊ី គឺបោកប្រាស
    ក្រុមជនល្ងង់ខ្លៅតែស្រេកឃ្លានអំណាច យកលុយចាយ
    ក្រោយអាជីពនយោបាយ ត្រូវបាត់បង់
    *******
    សម រង្ស៊ី ដែលជាអ្នកនយោបាយ ដែលចេះតែបំផ្លាញហើយចុងក្រោយក្បត់ជាតិ
    តាមរយះការចុះកិច្ចសន្យាកាត់ដីខ្មែរ៤ ខេត្តឲ្យយួនដេហ្កា ជាថ្នូរលុយមួយខែ
    ជាងបីម៉ឺនដុល្លារ អ្នកនយោបាយក្បត់ជាតិសមរង្ស៊ី បានប្រើស្នៀតចុងក្រោយអួតអាង
    យកបុងថា កម្លាំងអ្នកគាំទ្រ នឹងធ្វើដំណើរថ្មើរជើងចូលប្រទេសកម្ពុជា ពីប្រទេសជិតខាង
    ហើយដែលការអះអាងបែបនេះ គ្មានអ្វីសម្រាប់គាំទ្រអំណះអំណាងរបស់ជនក្បត់ជាតិរូបនេះ
    ដោយពិតប្រាកដនោះទេ ហើយដែលទីបំផុត ដេកអេះពងឯជើងមេឃឯណោះឆ្កុយ អញ្ចឹងទៅ ។
    ពាក្យចំអករបស់ខ្មែរ ទៅលើដែគូរប្រជែងណាមួយ ដែលបានតែសម្តីអត់បានការ
    ហើយកំសាកញី គេតែងចំអកឲ្យថាជាមនុស្សក្បាលទទូរសារុង ដែលមានន័យថា
    ជាមនុស្សខ្លាំងក្នុងគ្រប ជាកង្កែបក្នុងអណ្តូង ជាមនុស្សដែលត្រូវមនុស្សស្រីដឹកមុខ
    និយាយរួមគឺជាមនុស្សចោលម្សៀតអត់បានការ ។
    យ៉ាងណាម៉ិញសមរង្ស៊ី គឺជាមនុស្សបែបនេះ ។
    ពិតណាស់សមរង្ស៊ី ធ្វើនយោបាយ គឺចូលចិត្តប្រើក្បាច់មាត់ត្រីកំផ្លាញ។
    ជានិច្ចកាលភាពបង្កររឿង តាមនិយមន័យដំបៅមិនឈឺយកឈើចាក់ វាជាកត្តា
    យុទ្ធសាស្ត្រដែលសមរង្ស៊ីត្រូវប្រើជាប្រចាំខានមិនបាន ក្នុងន័យកេងចំណេញ
    នយោបាយផង និងដើម្បីបោកប្រាសយកលុយពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែ
    លោភលន់ចង់បានអំណាចផងតាមទិសស្លោកបោកប្រាសថាចូលរួមថវិកាជាមួយ
    សមរង្ស៊ីគឺស្នេហាជាតិ។ ព្រោះថាចូលលុយច្រើន ស្នេហាជាតិច្រើន ចូលលុយតិច
    ស្នេហាជាតិតិច ហើយដែលពាក្យនេះត្រូវបានទន្ទេញជាប់មាត់ពីសំនាក់ពួកអ្នកនយោបាយ
    បោកប្រាសទាំងនេះ ។
    ពិតណាស់ភាពជាអ្នកនយោបាយដែលស្មោះត្រង់ចំពោះជាតិនិងប្រជាជនមិនមានឡើយ
    ក្នុងជម្រៅចិត្តសមរង្ស៊ី ដែលវាដូចគ្នា ជាមួយកឹមសុខាបេះដាក់។ តែថាអ្នកទាំងពីរនេះ
    ថ្វីត្បឹតចំណុចខាងលើដូចគ្នា តែមានភាពខុសគ្នាសម្រាប់ការប្រជែងយកអំណាច
    សម្រាប់បក្សពួករៀងខ្លួន។ ចំណុចនេះហើយដែលធ្វើឲ្យអតីតបក្សសង្គ្រោះជាតិ ដែលកើត
    ចេញពីសម្ព័ន្ធភាពរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់កឹមសុខា មានការ
    មិនសូវចុះសម្រុងគ្នា ដែលកឹមសុខាបាននិយាយដោយបើកចំហរថា ជាតិជាអ្នកនយោបាយគឺ
    មានតែកឹមសុខាមួយគត់ ដែលអាមេរិកគាំទ្រនិងបង្ហាត់បង្រៀនយុទ្ធសាស្ត្រធ្វើនយោបាយ
    ដោយផ្ទាល់ចាប់តាំងពីឆ្នាំ១៩៩៣មក ដែលវាហាក់ជាសារព្រមានដល់សមរង្ស៊ីថា
    សូម្បីតែសមរង្ស៊ីក៏មិនមែនជាដៃគូរខាងនយោបាយជាមួយកឹមសុខាដែរ ។
    ពិតហើយក្រោយពេលសមរង្ស៊ីរត់ចេញទៅក្រៅប្រទេស ដើម្បីគេចចេញពីផ្លូវច្បាប់នៅកម្ពុជា
    វាជាឱកាសដែលកឹមសុខា ត្រូវរុញច្រានសមរង្ស៊ីផ្ទប់គៀនជញ្ជាំង។
    រដ្ឋប្រហារក្នុងបក្សសង្គ្រោះជាតិបានចាប់បង្ខំឲ្យសមរង្ស៊ីឲ្យលាលែងចេញពីតំណែង
    ប្រធានគណបក្សសង្គ្រោះជាតិ និងពីសមាជិកភាពក្នុងបក្ស ប្រែក្លាយទៅជាជនសាមញ្ញ
    ធម្មតា។ តែថាការដើរនយោបាយឃុបឃឹតជាមួយបរទេសក្នុងការធ្វើបដិវត្តន៍ពណ៌ដើម្បី
    ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានបើកកកាយចេញពីមាត់កឹមសុខាដែលទើប
    ដណ្តើមតំណែង មេបក្សសង្គ្រោះជាតិ បានពីសមរង្ស៊ី ហើយក៏គាប់ជួនក្នុងពេលដែល
    គណបក្សសង្គ្រោះជាតិបានកើនអាសនៈបន្ថែមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
    ជាមួយនយោបាយភូតភរបោកប្រាសសន្យាផ្តល់ថវិកា៥០ម៉ឺនដុល្លារសម្រាប់ឃុំសង្កាត់
    និមួយៗក្នុងមួយឆ្នាំ។ យើងសុំមិនរម្លឹកពីរឿងសន្យាបោកប្រាសទៀតទេ តែថាក្រោយ
    កឹមសុខា ត្រូវបានជាប់ទោស ពីបទសង្ស័យថាក្បត់ជាតិវាជាឱកាសសម្រាប់អ្នកនយោបាយ
    ទទូរសារុងសមរង្ស៊ីក្រោកឈរវិញដែរ ។
    ក្រោយសម្រេចជោគជ័យក្នុងការដណ្តើមតំណែងជាប្រធានបក្សបានមកវិញ សមរង្ស៊ី
    ដែលប្រាកដក្នុងចិត្តដោយច្បាស់ថា ខ្លួនសមរង្សីផ្ទាល់និងបក្សពួក ដែលកំពុងរត់ភៀស
    ខ្ឡួនទៅក្រៅប្រទេសគេចចេញពីសំណាញ់ច្បាប់ បន្ទាប់ពីបានកសាងកំហុសច្រើនស្អេកស្កះ
    រាប់មិនអស់ក្នុងការចូលរួមដៃជាមួយកឹមសុខា ក្នុងការប្រព្រឹត្តអំពើក្បត់ជាតិ បានរៀបចំ
    ប្រើវិធីនយោបាយដើម្បីកេងចំណេញនយោបាយផង និងដើម្បីបោកប្រាសយកលុយ
    ពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែលោភលន់ចង់បានអំណាចផងតាមទិសស្លោក
    បោកប្រាសថាចូលរួមថវិកាជាមួយសមរង្ស៊ីគឺស្នេហាជាតិ។
    យើងមិនបដិសេធទេថា ក្នុងសកម្មភាពនយោបាយកន្លងមក សមរង្ស៊ី និងកឹមសុខា ទោះបី
    បានប្រើមហិច្ឆិតាដណ្តើមអំណាចគ្នាទៅវិញទៅមកក្នុងបក្សសង្គ្រោះជាតិក្តី តែដើម្បីមាន
    កម្លាំងផ្តួលរំលំគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ពួកគេបានកសាង
    កម្លាំងប្រតិកិរិយារបស់ពួកគេបានខ្លះ ដែលកម្លាំងទាំងនោះ មានខ្លះនៅក្នុងកម្លាំង
    ប្រដាប់អាវុធ ជាយោធា នគរបាល ជាគ្រូបង្រៀន ជាគ្រូពេទ្យ មួយចំនួននៅតាម
    ស្ថាប័នក្រសួង មន្ទីរនិងក្នុងចំណោមសកម្មជនមូលដ្ខាន ដែលពួកអ្នកទាំងនោះ សុទ្ធជាអ្នក
    លោភលន់ខាងបុណ្យសក្តិ ដើម្បីមុខមាត់ ហើយបើពួកគេឈរចំកន្លែងដែលអាចមួលក
    ប្រជាពលរដ្ឋទាញយកប្រយោជន៍សម្រាប់ពួកគេទៀតនោះ ពួកគេរឹតតែមិនខ្លាចក្នុងការធ្វើ
    សកម្មភាពដើម្បីទាញយកប្រយោជន៍ផង និងដើម្បីឲ្យពួកគេមានលេសសម្រាប់ការទម្លាក់កំហុស
    ដាក់លើការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះក៏មានការចូលរួមក្នុងសកម្មភាពបែបនេះ
    ពីសំណាក់សង្គមស៊ីវិល អង្គការសហជីព (CIA) ដែលមាននិន្នាការប្រឆាំងរដ្ឋាលផងដែរ ។
    ដោយសំអាងលើកម្លាំងប្រតិកិរិយាក្នុងប្រទេសបែបនេះ ទើបម្តងហើយម្តងទៀត សមរង្ស៊ី បាន
    ធ្វើការអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្លាំងផ្សេងទៀត ដែលពួកគេបានកសាងនៅ
    មូលដ្ឋាន ឲ្យក្រោកឈរប្រឆាំងរដ្ឋាភិបាល។ ប៉ុន្តែសមរង្ស៊ីប្រហែលភ្លេចគឹតថា ទង្វើក្បត់ជាតិ
    ដែលសមរង្ស៊ីនិងបក្សពួកបានសាងឡើង មិនអាចទាក់ទាញទឹកចិត្តប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធ
    បានឡើយ ទោះបីសមរង្សីបញ្ជូនសកម្មជនពីប្រទេសថៃឲ្យមកភ្ជាប់ទំនាក់ទំនងខ្សែរយះរបស់ខ្លួនក្តី ។
    នៅមានសកម្មជនឃ្លានអំណាច តែឆោតល្ងង់ខ្លះក្នុងប្រទេស បានបញ្ចេញភាពហក់កញ្ឆេង
    បញ្ចើចបញ្ជោរសមរង្សី ឲ្យមានសេចក្តីក្លាហានហានវិលត្រឡប់មកកាន់កម្ពុជាវិញ ។
    ពួកគេបានធ្វើឱកាសជួបជុំ ឃោសនានយោបាយ តាមរយះការស៊ីនំបញ្ចុក ការជប់លៀង
    ដែលគ្មានកម្មវិធី ដោយផ្អែកលើពាក្យ សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ តាមរយះ
    ការបន្ទរអុចអាលពីសំណាក់ក់សង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដោយភ្លេច
    គឹតពីផ្លូវច្បាប់របស់ជាតិ ។ សកម្មភាពបែបនេះហើយ ទើបជម្រុញឲ្យសមរង្ស៊ី និងបក្សពួក
    អន្ទោកអន្ទោលចង់វិលត្រឡប់មកកម្ពុជាវិញ ហើយដែលការចង់នេះ ធ្វើឡើងក្នុងជំនឿមួយ
    សម្រាប់បរិបទដែលមិនសមហេតុផល។
    ជាមួយជំនឿលង់ប្រកបដោយអំនួត ផ្តល់ឲ្យពីភាពហៃអើពីសំណាក់សកម្មជនអតីត
    គណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ ចោលដោយតុលាការអាស្រ័យលើទោសកំហុស
    ក្បត់ជាតិដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខាដែលកំពុងជាប់ពិរុទ្ធ
    ពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បី
    ផ្តួលរំលំរដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំទាំងពីរមកជាប់ទោសរួមគ្នា
    នៅកម្ពុជានឹងធ្វើឲ្យមានការកែប្រែស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
    ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិនោះ វាជាការវាយតម្លៃខុស ហើយក៏បង្ហាញយ៉ាងច្បាស់ថា
    ខួរក្បាលសមរង្ស៊ី គឺជាខួរក្បាលអ្នកនយោបាយទទូរសារ៉ុង ។
    ដូច្នេះការអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទូទៅ គ្រប់ស្រទាប់វណ្ណៈ រួមទាំងកងកម្លាំងប្រដាប់អាវុធផង នាំ
    គ្នាងើបឈរឡើងព្រមគ្នា រើបម្រាស់ប្រឆាំងនឹងរបបលោក ហ៊ុន សែន(រដ្ឋាភិបាលកម្ពុជា)
    របស់ជនក្បត់ជាតិសមរង្ស៊ី វាមិនអាចទៅទេ។
    ភាពទៅរួចគឺមានតែមួយគត់ នោះគឺប្រជាពលរដ្ឋ ដែលស្រឡាញ់សន្តិភាព ស្អប់ខ្ពើមជនក្បត់ជាតិ
    រង់ចាំស្វាគមន៍ក្រុមជនក្បត់ជាតិសមរង្ស៊ី តាមរយះកាដូដុំថ្ម ខ្នងពូថៅ នឹងត្បូងចបតែប៉ុណ្ណោះ ។
    ជនក្បត់ជាតិគឺមានទោស ដាច់ខាតត្រូវតែងាប់ ។ ខ្មោចតៃហោងនៃជនក្បត់ជាតិ ត្រូវចងដោយ
    ច្រវ៉ាក់ រាប់ពាន់ច្រវាក់ មិនឲ្យចាប់ជាតិវិញបានទៀតផង ។
    បើយើងចាំមិនភ្លេច កឹមសុខាដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
    នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយសាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបាន
    ពួនសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមានសកម្មជន
    ជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាមការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួន
    កឹមសុខាពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់កម្លាំងគាំទ្រនៃ
    បក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មានកម្លាំងឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹង
    ច្បាស់ថាកឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បីគាំទ្រសមរង្ស៊ី
    និងបក្សពួកដែលជាជនក្បត់ជាតិមិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួនចំពោះមុខច្បាប់
    ថាពួកគេគឺជាជនក្បត់ជាតិដែរនោះទេ ។
    វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ក្នុងការវិលត្រឡប់
    ចូលកម្ពុជាវិញនោះទេ ។ តែថាអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ នឹងរង់ចាំចាប់ពួកក្បត់ជាតិទាំងនោះ
    យកមកផ្តន្ទាទោស តាមច្បាប់ ។
    ព្រោះថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោស
    តាមកំហុសក្បត់ជាតិ ដែលពួកវាបានប្រព្រឹត្តអំពើក្បត់ជាតិ។
    វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់សមរង្ស៊ីនិងបក្សពួក ដែលយល់ខុស
    ពីស្ថានភាពបច្ចុប្បន្ននិងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើកលែងទោសពីអង្គ
    ព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតី
    តេជោហ៊ុន សែន ។
    ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិទាំងនេះ មកកាត់ទោសតាមច្បាប់
    ហើយសន្តិភាពជាតិសុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀតក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ ។
    អាច រាប់ថាជាសំណាងជនក្បត់ជាតិទាំងនេះចុះ ដែលពួកវាមិនទាន់បានស្គាល់ច្រមុះគុក ៕

  2. Anonymous says:

    AH….CHKOUTH VEA KANNTELOP HEIY can some one take him to PREK TNOTH please

  3. Anonymous says:

    This beast regime try to please Europe ‘ because they scaring of EBA cut off ‘

  4. Anonymous says:

    please wait for one month do not rust to go in HUN SEN jail

  5. Anonymous says:

    No body can take him to Prek Tnoth because he has mad dog’s brain beyond repair. Every one can recognize him as human only because he grows with human body.