មន្ទីរ​ការងារ​ខេត្ត​កំពង់ស្ពឺ​កោះ​ហៅ​ភាគី​មាន​ជម្លោះ​ការងារ​នៅ​រោងចក្រ ម៉ូណូភា ទៅ​ដោះស្រាយ

ដោយ ជាតិ ចំណាន
2019-11-15
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កម្មករ​ប្រមាណ ៨០០នាក់ នៃ​រោងចក្រ ម៉ូណូភា ខេមបូឌា (Monopia Cambodia) ផ្ទុះ​កូដកម្ម​តវ៉ា​នៅ​មុខ​រោងចក្រ កាល​ពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ទាមទារ​ឲ្យ​ថៅកែ​ទទួល​យក​តំណាង​ពួក​គាត់ ២នាក់​ចូល​ធ្វើ​ការ​វិញ។

កម្មករ​ប្រមាណ ៨០០នាក់ នៃ​រោងចក្រ ម៉ូណូភា ខេមបូឌា (Monopia Cambodia) ផ្ទុះ​កូដកម្ម​តវ៉ា​នៅ​មុខ​រោងចក្រ កាល​ពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ទាមទារ​ឲ្យ​ថៅកែ​ទទួល​យក​តំណាង​ពួក​គាត់ ២នាក់​ចូល​ធ្វើ​ការ​វិញ។

 រូប៖ ហ្វេសប៊ុក CENTRAL


អធិការកិច្ច​នៃ​មន្ទីរ​ការងារ​ខេត្ត​កំពង់​ស្ពឺ កោះហៅ​តំណាង​ភាគី​រោងចក្រ ម៉ូណូ​ភា ខេម​បូឌា (Monopia Cambodia) និង​តំណាង​កម្មករ​ ទៅ​ដោះស្រាយ​វិវាទ​ការងារ ​នៅ​មន្ទីរ​ការងារ​ខេត្ត ​ថ្ងៃ​ទី​១៦ វិច្ឆិកា ក្រោយ​ពី​មាន​ផ្ទុះ​កូដកម្ម​ពី​កម្មករ​ប្រមាណ​៨​រយ​នាក់ ទាមទារ​ឲ្យ​ថៅកែ​ទទួល​យក​តំណាង​ពួក​គេ​ចូល​ធ្វើ​ការ​វិញ។

ប្រធាន​ការិយាល័យ​អធិការកិច្ច​នៃ​មន្ទីរ​ការងារ​ខេត្ត​កំពង់​ស្ពឺ លោក ប៉ាន់ សុង ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៥ វិច្ឆិកា​ថា មន្ត្រី​នៃ​មន្ទីរ​ការងារ ​បាន​ចុះ​ទៅ​ដោះស្រាយ​វិវាទ​ការងារ​ នៅ​រោងចក្រ ម៉ូណូភា ខេមបូឌា (Monopia Cambodia) ម្ដង​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី១៤ វិច្ឆិកា ប៉ុន្តែ​ភាគី​រោងចក្រ ហាក់​មិន​ចង់​ទទួល​យក​ការ​សម្របសម្រួល​ពី​ខាង​មន្ទីរ ​រឿង​ទទួល​យក​តំណាង​កម្មករ​ឲ្យ​​ចូល​ធ្វើ​ការ​វិញ​នោះ​ទេ។

លោក បន្ត​ថា ខាង​មន្ទីរ​ការងារ​ នឹង​ព្យាយាម​សម្រុះ​សម្រួល​ ដោះស្រាយ​វិវាទ​ការងារ​នេះ នៅ​ក្នុង​ជំនួប​គ្រប់​ភាគី​នៅ​ថ្ងៃ​ទី១៦ វិច្ឆិកា​ ប៉ុន្តែ​បើ​មាន​ភាគី​ណាមួយ​មិនព្រម​ទទួល​ការ​សម្រេច​របស់​មន្ទីរ​ការងារ​ខេត្ត​ទេ ​ពួកគេ​អាច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ​បន្ត​ទៀត​ តាម​នីតិវិធី៖ «ដោយ​សារ​​គាត់​​កូដកម្ម​​ទៅ​​ហើយ អ៊ីចឹង​! ខ្ញុំ​មិន​អាច​ទាន់​ធ្វើ​អធិការកិច្ច​ទេ។ ខ្ញុំ​មាន​តែ​សម្រប​សម្រួល​​ឲ្យ​​កម្មករ​ចូល​ធ្វើ​សិន។ បើ​កម្មករ​អត់​ចូល​ធ្វើ​ការ​ ខ្ញុំ​ទៅ​អធិការកិច្ច​ជាមួយ​ខាង​ណា។ អធិការកិច្ច​​ជាមួយ​​ក្រុមហ៊ុន​ដដែល​ៗ ​ហ្នឹង។ ខ្ញុំ​បាន​ធ្វើ​លិខិត​រួច​ហើយ ផ្ញើ​ឲ្យ​គាត់​ហើយ នៅ​ថ្ងៃសៅរ៍​ ម៉ោង ​៨​ព្រឹក»។

តំណាង​កម្មករ និង​ជា​មន្ត្រី​សហជីព​សេរី​ឯករាជ្យ​នៅ​រោងចក្រ ម៉ូណូភា ខេមបូឌា (Monopia Cambodia) លោក នៅ​ ចន្ថា រំពឹង​តាម​រយៈ​ការ​សម្របសម្រួល​ពី​មន្ទីរ​ការងារ​ខេត្ត​នេះ ភាគី​ក្រុមហ៊ុន​នឹង​ទទួល​ពួកគាត់​ចូល​បម្រើ​ការងារ​វិញ ហើយ​នឹង​គិត​គូរ​អត្ថប្រយោជន៍​ឲ្យ​កម្មករ​តាម​សំណើ​ដែល​ដាក់​កន្លង​មក រួមមាន ការ​បើក​ប្រាក់​ឲ្យ​កម្មករ​ឲ្យ​ទាន់​ពេល​វេលា​ ​គិតគូរ​ផ្ដល់​ប្រាក់​រង្វាន់ និង​ប្រាក់​អតីតភាព​ការងារ​ដល់​កម្មករ៖«ខ្ញុំ​សំណូមពរ​ឲ្យ​ក្រសួង​ជួយ​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ចូល​ធ្វើ​ការ​វិញ ហើយ​​ដោះ​ស្រាយ​​សំណើ​​មួយ​​ចំនួន​​ទៀត​ ឲ្យ​គាត់​ដោះស្រាយ​ខ្លះ​ៗ​មក»។

ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន ម៉ូណូ​ភា ខេម​បូឌា (Monopia Cambodia) ឲ្យ​ដឹង​ថា​ ភាគី​ក្រុមហ៊ុន នឹង​ចូល​ខ្លួន​ទៅ​តាម​ការ​កោះ​ហៅ​របស់​មន្ទីរ​ការងារ​ខេត្ត​ ប៉ុន្តែ​ភាគី​នៅ​តែ​ប្រកាន់​ជំហរ​ថា នឹង​មិន​ទទួល​តំណាង​កម្មករ ២នាក់​នោះ​ចូល​ធ្វើ​ការ​វិញ​ឡើយ៖ «ខ្ញុំ​ក៏​ដូច​ខាង​រោងចក្រ យើង​​អត់​​មាន​​ជំហរ​​ណា​មួយ​ ទទួល​​យក​​គាត់​​ទេ ពី​ព្រោះ​អ្វី​ដែល​គាត់​ធ្វើ​វា​ខុស​ហើយ។ អ៊ីចឹង!​ យើង​មិន​អាច​ទទួល​យក​​គាត់​​បាន​​ទេ ក្នុង​លក្ខខណ្ឌ​មួយ​ណា​ក៏​ដោយ។ វា​​អត់​​អាច​​មាន​​លទ្ធផល​​ក្នុង​​ការ​​ផ្សះផ្សា​​គ្នា​​ទេ។ ខ្ញុំ​​ក៏​​លើក​​ទឹក​ចិត្ត​​ឲ្យ​​គាត់​​ដើរ​​តាម​​នីតិវិធី​ច្បាប់ ​ ដាក់​ពាក្យ​ប្ដឹង​ទៅ​ថ្នាក់​លើ​ទៀត​ទៅ»។

កាល​ពី​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ក្រុមហ៊ុន ម៉ូណូភា ខេមបូឌា (Monopia Cambodia) ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​មន្ទីរ​ការងារ​ខេត្ត​កំពង់ស្ពឺ ​ស្នើ​សុំ​ព្យួរ​ការងារ​រយៈ​ពេល​៧​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១៤ ដល់​ថ្ងៃ​ទី២១ វិច្ឆិកា​ ចំពោះ​លោក នៅ ចន្ថា និង​លោក អឿន ចាន់នី ដោយ​រង់ចាំ​ការ​សម្រេច​ពី​មន្ទីរ​ការងារ។

ក្រុមហ៊ុន​ថា ​តំណាង​កម្មករ​ទាំង​ពីរ​នាក់​មិនបាន​បំពេញ​ការងារ​របស់​ខ្លួន ដូច​ដែល​មាន​ចែង​ក្នុង​កិច្ច​សន្យា​ការងារ​ និង​បទ​បញ្ជា​ផ្ទៃ​ក្រុមហ៊ុន​នោះ​ទេ ដោយ​សារ​ពួក​គេ​ចេញ​ក្រៅ​រោងចក្រ​ក្នុង​ម៉ោង​ធ្វើ​ការ និង​ឈប់​គ្មាន​ជូនដំណឹង​ជាដើម។ ភាគី​ក្រុមហ៊ុន ​សម្រេច​បញ្ឈប់​ពួកគេ​ពី​ការងារ​ តាមច្បាប់​ស្ដី​ពី​ការងារ ដោយ​ទូទាត់​ប្រាក់​ខែ​ចុងក្រោយ​ឲ្យ​តែ​ប៉ុណ្ណោះ។

លុះ​មក​ដល់​ថ្ងៃ​ទី១៤ វិច្ឆិកា​ ដែល​ចំ​ថ្ងៃ​មន្ទីរ​ការងារ​ ចុះ​ធ្វើ​អធិការ​កិច្ច​តាម​សំណើ​ក្រុមហ៊ុន​រឿង​បញ្ឈប់​តំណាង​កម្មករ​២នាក់ ក៏​ស្រាប់​តែ​មាន​ការ​ធ្វើ​កូដកម្ម​ ពី​ខាង​ក្រុម​កម្មករ​ប្រមាណ​៨រយ​នាក់​ នាំ​គ្នា​មិន​ចូល​ធ្វើការ​ ឈរ​តវ៉ា​ឲ្យ​ថៅកែ​ជនជាតិ​កូរ៉េ​ខាងត្បូង ទទួល​តំណាង​ពួកគេ ២នាក់​ចូល​ធ្វើការ​ងារ​វិញ។

ក្រុមហ៊ុន ម៉ូណូភា ខេមបូឌា ខូ អិលធីឌី (Monopia Cambodia Co., Ltd) ស្ថិត​នៅ​ក្នុង​ឃុំ​រលាំង​គ្រើល ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ គឺ​ជា​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​ ផលិត​កាបូប​គ្រប់​ប្រភេទ​នាំ​ចេញ​ទៅ​បរទេស​ ដែល​មាន​កម្មករ​ធ្វើ​ការ​សរុប​ប្រមាណ ​៩​រយ​នាក់។

ក្រុម​កម្មករ ឲ្យ​ដឹង​ថា ប្រសិន​បើ​ក្រុម​នៅ​តែ​ព្រម​មិន​ទទួល​យក​តំណាង​កម្មករ​វិញ​ទេ ពួក​គេ​នឹង​បន្ត​ធ្វើ​កូដកម្ម​នៅ​ពី​រោងចក្រ ហើយ​នឹង​នាំ​គ្នា​ទៅ​រក​ដំណោះស្រាយ​ ពី​ក្រសួង​ការងារ​ នៅ​រាជធានី​ភ្នំពេញ នៅ​ដើម​សប្ដាហ៍​ក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "មន្ទីរ​ការងារ​ខេត្ត​កំពង់ស្ពឺ​កោះ​ហៅ​ភាគី​មាន​ជម្លោះ​ការងារ​នៅ​រោងចក្រ ម៉ូណូភា ទៅ​ដោះស្រាយ"

  1. so socheath says:

    ហាស! ហាស
    អាពូជឆ្កែ អាក្បត់ជាតិ សម រង្ស៊ី អស់ពី ៩វិច្ឆិកា ឥឡូវសន្យា ដល់ខែមិនា ឆ្នាំ ២០២០ មកចាប់
    ហ៊ុនសែនទៀតហើយ ?
    ហាស !​ហាស
    យុទ្ធសាស្ត្រចុងក្រោយ របស់សមរង្ស៊ី គឺបោកប្រាស
    ក្រុមជនល្ងង់ខ្លៅតែស្រេកឃ្លានអំណាច យកលុយចាយ
    ក្រោយអាជីពនយោបាយ ត្រូវបាត់បង់
    *******
    សម រង្ស៊ី ដែលជាអ្នកនយោបាយ ដែលចេះតែបំផ្លាញហើយចុងក្រោយក្បត់ជាតិ
    តាមរយះការចុះកិច្ចសន្យាកាត់ដីខ្មែរ៤ ខេត្តឲ្យយួនដេហ្កា ជាថ្នូរលុយមួយខែ
    ជាងបីម៉ឺនដុល្លារ អ្នកនយោបាយក្បត់ជាតិសមរង្ស៊ី បានប្រើស្នៀតចុងក្រោយអួតអាង
    យកបុងថា កម្លាំងអ្នកគាំទ្រ នឹងធ្វើដំណើរថ្មើរជើងចូលប្រទេសកម្ពុជា ពីប្រទេសជិតខាង
    ហើយដែលការអះអាងបែបនេះ គ្មានអ្វីសម្រាប់គាំទ្រអំណះអំណាងរបស់ជនក្បត់ជាតិរូបនេះ
    ដោយពិតប្រាកដនោះទេ ហើយដែលទីបំផុត ដេកអេះពងឯជើងមេឃឯណោះឆ្កុយ អញ្ចឹងទៅ ។
    ពាក្យចំអករបស់ខ្មែរ ទៅលើដែគូរប្រជែងណាមួយ ដែលបានតែសម្តីអត់បានការ
    ហើយកំសាកញី គេតែងចំអកឲ្យថាជាមនុស្សក្បាលទទូរសារុង ដែលមានន័យថា
    ជាមនុស្សខ្លាំងក្នុងគ្រប ជាកង្កែបក្នុងអណ្តូង ជាមនុស្សដែលត្រូវមនុស្សស្រីដឹកមុខ
    និយាយរួមគឺជាមនុស្សចោលម្សៀតអត់បានការ ។
    យ៉ាងណាម៉ិញសមរង្ស៊ី គឺជាមនុស្សបែបនេះ ។
    ពិតណាស់សមរង្ស៊ី ធ្វើនយោបាយ គឺចូលចិត្តប្រើក្បាច់មាត់ត្រីកំផ្លាញ។
    ជានិច្ចកាលភាពបង្កររឿង តាមនិយមន័យដំបៅមិនឈឺយកឈើចាក់ វាជាកត្តា
    យុទ្ធសាស្ត្រដែលសមរង្ស៊ីត្រូវប្រើជាប្រចាំខានមិនបាន ក្នុងន័យកេងចំណេញ
    នយោបាយផង និងដើម្បីបោកប្រាសយកលុយពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែ
    លោភលន់ចង់បានអំណាចផងតាមទិសស្លោកបោកប្រាសថាចូលរួមថវិកាជាមួយ
    សមរង្ស៊ីគឺស្នេហាជាតិ។ ព្រោះថាចូលលុយច្រើន ស្នេហាជាតិច្រើន ចូលលុយតិច
    ស្នេហាជាតិតិច ហើយដែលពាក្យនេះត្រូវបានទន្ទេញជាប់មាត់ពីសំនាក់ពួកអ្នកនយោបាយ
    បោកប្រាសទាំងនេះ ។
    ពិតណាស់ភាពជាអ្នកនយោបាយដែលស្មោះត្រង់ចំពោះជាតិនិងប្រជាជនមិនមានឡើយ
    ក្នុងជម្រៅចិត្តសមរង្ស៊ី ដែលវាដូចគ្នា ជាមួយកឹមសុខាបេះដាក់។ តែថាអ្នកទាំងពីរនេះ
    ថ្វីត្បឹតចំណុចខាងលើដូចគ្នា តែមានភាពខុសគ្នាសម្រាប់ការប្រជែងយកអំណាច
    សម្រាប់បក្សពួករៀងខ្លួន។ ចំណុចនេះហើយដែលធ្វើឲ្យអតីតបក្សសង្គ្រោះជាតិ ដែលកើត
    ចេញពីសម្ព័ន្ធភាពរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់កឹមសុខា មានការ
    មិនសូវចុះសម្រុងគ្នា ដែលកឹមសុខាបាននិយាយដោយបើកចំហរថា ជាតិជាអ្នកនយោបាយគឺ
    មានតែកឹមសុខាមួយគត់ ដែលអាមេរិកគាំទ្រនិងបង្ហាត់បង្រៀនយុទ្ធសាស្ត្រធ្វើនយោបាយ
    ដោយផ្ទាល់ចាប់តាំងពីឆ្នាំ១៩៩៣មក ដែលវាហាក់ជាសារព្រមានដល់សមរង្ស៊ីថា
    សូម្បីតែសមរង្ស៊ីក៏មិនមែនជាដៃគូរខាងនយោបាយជាមួយកឹមសុខាដែរ ។
    ពិតហើយក្រោយពេលសមរង្ស៊ីរត់ចេញទៅក្រៅប្រទេស ដើម្បីគេចចេញពីផ្លូវច្បាប់នៅកម្ពុជា
    វាជាឱកាសដែលកឹមសុខា ត្រូវរុញច្រានសមរង្ស៊ីផ្ទប់គៀនជញ្ជាំង។
    រដ្ឋប្រហារក្នុងបក្សសង្គ្រោះជាតិបានចាប់បង្ខំឲ្យសមរង្ស៊ីឲ្យលាលែងចេញពីតំណែង
    ប្រធានគណបក្សសង្គ្រោះជាតិ និងពីសមាជិកភាពក្នុងបក្ស ប្រែក្លាយទៅជាជនសាមញ្ញ
    ធម្មតា។ តែថាការដើរនយោបាយឃុបឃឹតជាមួយបរទេសក្នុងការធ្វើបដិវត្តន៍ពណ៌ដើម្បី
    ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានបើកកកាយចេញពីមាត់កឹមសុខាដែលទើប
    ដណ្តើមតំណែង មេបក្សសង្គ្រោះជាតិ បានពីសមរង្ស៊ី ហើយក៏គាប់ជួនក្នុងពេលដែល
    គណបក្សសង្គ្រោះជាតិបានកើនអាសនៈបន្ថែមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
    ជាមួយនយោបាយភូតភរបោកប្រាសសន្យាផ្តល់ថវិកា៥០ម៉ឺនដុល្លារសម្រាប់ឃុំសង្កាត់
    និមួយៗក្នុងមួយឆ្នាំ។ យើងសុំមិនរម្លឹកពីរឿងសន្យាបោកប្រាសទៀតទេ តែថាក្រោយ
    កឹមសុខា ត្រូវបានជាប់ទោស ពីបទសង្ស័យថាក្បត់ជាតិវាជាឱកាសសម្រាប់អ្នកនយោបាយ
    ទទូរសារុងសមរង្ស៊ីក្រោកឈរវិញដែរ ។
    ក្រោយសម្រេចជោគជ័យក្នុងការដណ្តើមតំណែងជាប្រធានបក្សបានមកវិញ សមរង្ស៊ី
    ដែលប្រាកដក្នុងចិត្តដោយច្បាស់ថា ខ្លួនសមរង្សីផ្ទាល់និងបក្សពួក ដែលកំពុងរត់ភៀស
    ខ្ឡួនទៅក្រៅប្រទេសគេចចេញពីសំណាញ់ច្បាប់ បន្ទាប់ពីបានកសាងកំហុសច្រើនស្អេកស្កះ
    រាប់មិនអស់ក្នុងការចូលរួមដៃជាមួយកឹមសុខា ក្នុងការប្រព្រឹត្តអំពើក្បត់ជាតិ បានរៀបចំ
    ប្រើវិធីនយោបាយដើម្បីកេងចំណេញនយោបាយផង និងដើម្បីបោកប្រាសយកលុយ
    ពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែលោភលន់ចង់បានអំណាចផងតាមទិសស្លោក
    បោកប្រាសថាចូលរួមថវិកាជាមួយសមរង្ស៊ីគឺស្នេហាជាតិ។
    យើងមិនបដិសេធទេថា ក្នុងសកម្មភាពនយោបាយកន្លងមក សមរង្ស៊ី និងកឹមសុខា ទោះបី
    បានប្រើមហិច្ឆិតាដណ្តើមអំណាចគ្នាទៅវិញទៅមកក្នុងបក្សសង្គ្រោះជាតិក្តី តែដើម្បីមាន
    កម្លាំងផ្តួលរំលំគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ពួកគេបានកសាង
    កម្លាំងប្រតិកិរិយារបស់ពួកគេបានខ្លះ ដែលកម្លាំងទាំងនោះ មានខ្លះនៅក្នុងកម្លាំង
    ប្រដាប់អាវុធ ជាយោធា នគរបាល ជាគ្រូបង្រៀន ជាគ្រូពេទ្យ មួយចំនួននៅតាម
    ស្ថាប័នក្រសួង មន្ទីរនិងក្នុងចំណោមសកម្មជនមូលដ្ខាន ដែលពួកអ្នកទាំងនោះ សុទ្ធជាអ្នក
    លោភលន់ខាងបុណ្យសក្តិ ដើម្បីមុខមាត់ ហើយបើពួកគេឈរចំកន្លែងដែលអាចមួលក
    ប្រជាពលរដ្ឋទាញយកប្រយោជន៍សម្រាប់ពួកគេទៀតនោះ ពួកគេរឹតតែមិនខ្លាចក្នុងការធ្វើ
    សកម្មភាពដើម្បីទាញយកប្រយោជន៍ផង និងដើម្បីឲ្យពួកគេមានលេសសម្រាប់ការទម្លាក់កំហុស
    ដាក់លើការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះក៏មានការចូលរួមក្នុងសកម្មភាពបែបនេះ
    ពីសំណាក់សង្គមស៊ីវិល អង្គការសហជីព (CIA) ដែលមាននិន្នាការប្រឆាំងរដ្ឋាលផងដែរ ។
    ដោយសំអាងលើកម្លាំងប្រតិកិរិយាក្នុងប្រទេសបែបនេះ ទើបម្តងហើយម្តងទៀត សមរង្ស៊ី បាន
    ធ្វើការអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្លាំងផ្សេងទៀត ដែលពួកគេបានកសាងនៅ
    មូលដ្ឋាន ឲ្យក្រោកឈរប្រឆាំងរដ្ឋាភិបាល។ ប៉ុន្តែសមរង្ស៊ីប្រហែលភ្លេចគឹតថា ទង្វើក្បត់ជាតិ
    ដែលសមរង្ស៊ីនិងបក្សពួកបានសាងឡើង មិនអាចទាក់ទាញទឹកចិត្តប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធ
    បានឡើយ ទោះបីសមរង្សីបញ្ជូនសកម្មជនពីប្រទេសថៃឲ្យមកភ្ជាប់ទំនាក់ទំនងខ្សែរយះរបស់ខ្លួនក្តី ។
    នៅមានសកម្មជនឃ្លានអំណាច តែឆោតល្ងង់ខ្លះក្នុងប្រទេស បានបញ្ចេញភាពហក់កញ្ឆេង
    បញ្ចើចបញ្ជោរសមរង្សី ឲ្យមានសេចក្តីក្លាហានហានវិលត្រឡប់មកកាន់កម្ពុជាវិញ ។
    ពួកគេបានធ្វើឱកាសជួបជុំ ឃោសនានយោបាយ តាមរយះការស៊ីនំបញ្ចុក ការជប់លៀង
    ដែលគ្មានកម្មវិធី ដោយផ្អែកលើពាក្យ សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ តាមរយះ
    ការបន្ទរអុចអាលពីសំណាក់ក់សង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដោយភ្លេច
    គឹតពីផ្លូវច្បាប់របស់ជាតិ ។ សកម្មភាពបែបនេះហើយ ទើបជម្រុញឲ្យសមរង្ស៊ី និងបក្សពួក
    អន្ទោកអន្ទោលចង់វិលត្រឡប់មកកម្ពុជាវិញ ហើយដែលការចង់នេះ ធ្វើឡើងក្នុងជំនឿមួយ
    សម្រាប់បរិបទដែលមិនសមហេតុផល។
    ជាមួយជំនឿលង់ប្រកបដោយអំនួត ផ្តល់ឲ្យពីភាពហៃអើពីសំណាក់សកម្មជនអតីត
    គណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ ចោលដោយតុលាការអាស្រ័យលើទោសកំហុស
    ក្បត់ជាតិដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខាដែលកំពុងជាប់ពិរុទ្ធ
    ពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បី
    ផ្តួលរំលំរដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំទាំងពីរមកជាប់ទោសរួមគ្នា
    នៅកម្ពុជានឹងធ្វើឲ្យមានការកែប្រែស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
    ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិនោះ វាជាការវាយតម្លៃខុស ហើយក៏បង្ហាញយ៉ាងច្បាស់ថា
    ខួរក្បាលសមរង្ស៊ី គឺជាខួរក្បាលអ្នកនយោបាយទទូរសារ៉ុង ។
    ដូច្នេះការអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទូទៅ គ្រប់ស្រទាប់វណ្ណៈ រួមទាំងកងកម្លាំងប្រដាប់អាវុធផង នាំ
    គ្នាងើបឈរឡើងព្រមគ្នា រើបម្រាស់ប្រឆាំងនឹងរបបលោក ហ៊ុន សែន(រដ្ឋាភិបាលកម្ពុជា)
    របស់ជនក្បត់ជាតិសមរង្ស៊ី វាមិនអាចទៅទេ។
    ភាពទៅរួចគឺមានតែមួយគត់ នោះគឺប្រជាពលរដ្ឋ ដែលស្រឡាញ់សន្តិភាព ស្អប់ខ្ពើមជនក្បត់ជាតិ
    រង់ចាំស្វាគមន៍ក្រុមជនក្បត់ជាតិសមរង្ស៊ី តាមរយះកាដូដុំថ្ម ខ្នងពូថៅ នឹងត្បូងចបតែប៉ុណ្ណោះ ។
    ជនក្បត់ជាតិគឺមានទោស ដាច់ខាតត្រូវតែងាប់ ។ ខ្មោចតៃហោងនៃជនក្បត់ជាតិ ត្រូវចងដោយ
    ច្រវ៉ាក់ រាប់ពាន់ច្រវាក់ មិនឲ្យចាប់ជាតិវិញបានទៀតផង ។
    បើយើងចាំមិនភ្លេច កឹមសុខាដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
    នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយសាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបាន
    ពួនសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមានសកម្មជន
    ជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាមការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួន
    កឹមសុខាពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់កម្លាំងគាំទ្រនៃ
    បក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មានកម្លាំងឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹង
    ច្បាស់ថាកឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បីគាំទ្រសមរង្ស៊ី
    និងបក្សពួកដែលជាជនក្បត់ជាតិមិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួនចំពោះមុខច្បាប់
    ថាពួកគេគឺជាជនក្បត់ជាតិដែរនោះទេ ។
    វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ក្នុងការវិលត្រឡប់
    ចូលកម្ពុជាវិញនោះទេ ។ តែថាអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ នឹងរង់ចាំចាប់ពួកក្បត់ជាតិទាំងនោះ
    យកមកផ្តន្ទាទោស តាមច្បាប់ ។
    ព្រោះថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោស
    តាមកំហុសក្បត់ជាតិ ដែលពួកវាបានប្រព្រឹត្តអំពើក្បត់ជាតិ។
    វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់សមរង្ស៊ីនិងបក្សពួក ដែលយល់ខុស
    ពីស្ថានភាពបច្ចុប្បន្ននិងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើកលែងទោសពីអង្គ
    ព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតី
    តេជោហ៊ុន សែន ។
    ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិទាំងនេះ មកកាត់ទោសតាមច្បាប់
    ហើយសន្តិភាពជាតិសុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀតក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ ។
    អាច រាប់ថាជាសំណាងជនក្បត់ជាតិទាំងនេះចុះ ដែលពួកវាមិនទាន់បានស្គាល់ច្រមុះគុក ៕