អ្នក​ជំនាញ​អំពាវនាវ​ឱ្យ​ប្រយ័ត្ន​ពី​ល្បិច​បន្ធូរបន្ថយ​ស្ថានការណ៍​នយោបាយ​របស់​លោក ហ៊ុន សែន ដែល​ប្រឈម​នឹង EBA

ដោយ មាន ឫទ្ធិ
2019-11-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

បណ្ឌិត អៀ សុផល សាស្ត្រាចារ្យ​ផ្នែក​ការទូត និង​កិច្ចការ​​ពិភពលោក​ នៃ​មហាវិទ្យាល័យ​ Occidental College រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក។

បណ្ឌិត អៀ សុផល សាស្ត្រាចារ្យ​ផ្នែក​ការទូត និង​កិច្ចការ​​ពិភពលោក​ នៃ​មហាវិទ្យាល័យ​ Occidental College រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក។Sophal Ear via Oslo Freedom Forum


ក្រុម​អ្នក​ជំនាញ​អំពាវនាវ​ដល់​គណបក្ស​ប្រឆាំង និង​សហគមន៍​អន្តរជាតិ ឱ្យ​រក្សា​គោលជំហរ​រឹងមាំ និង​ប្រយ័ត្នប្រយែង​ចំពោះ​ល្បិចកល​បន្ធូរបន្ថយ​ស្ថានការណ៍​តឹងតែង​នយោបាយ ដែល​របប​លោក ហ៊ុន សែន កំពុង​ប្រើប្រាស់​ដើម្បី​ផ្គាប់ចិត្ត​សហភាព​អឺរ៉ុប កុំ​ឱ្យ​ឈាន​ទៅ​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​។ ការ​លើកឡើង​របស់​អ្នក​ជំនាញ ធ្វើឡើង​ស្រប​ពេល​សហភាព​អឺរ៉ុប ទុក​ពេល​១​ខែ ឱ្យ​របប​ក្រុងភ្នំពេញ ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​វាយតម្លៃ​បឋម​របស់​ខ្លួន ដែល​រក​ឃើញ​ថា កម្ពុជា​ពុំបាន​ចាត់​វិធានការណ៍​គ្រប់គ្រាន់​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការរំលោភ​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ​ជា​ប្រព័ន្ធ ដែល​អាច​ឱ្យ​សហភាព​អឺរ៉ុប​ឈាន​ទៅ​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​បាន។

ការ​មិន​ឱន​ក្បាល​ចំពោះ​បរទេស ការ​មិន​យក​អធិបតេយ្យ​ទៅ​ដោះដូរ​នឹង​ជំនួយ​បរទេស ការ​អំពាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ប្រញាប់ប្រញាល់​ដាក់​ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល ដែល​សុទ្ធសឹងតែ​ជា​ភាសា​ពេញ​និយម​ដែល​លោក ហ៊ុន សែន ធ្លាប់តែ​ប្រើ​ពេញៗ​មាត់​ជា​វោហារសាស្ត្រ​នយោបាយ​ក្រោយ​ជម្នះ​បង្កើត​រដ្ឋាភិបាល «​ខ្វះ​ភាព​ស្របច្បាប់​» និង​បង្កើត​រដ្ឋសភា​ឯក​បក្ស​នោះ នៅ​ទីបំផុត​ទៅ​បាន​ក្លាយទៅជា​ស្រមោល​បាត់​ទៅ​ហើយ ខណៈ​សហភាព​អឺរ៉ុប​ដាក់​របាយការណ៍​វាយតម្លៃ​ឈាន​ទៅ​រក​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​។ ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប​ទុក​ពេល​វេលា​មួយ (១)​ខែ​ឱ្យ​របប​ក្រុងភ្នំពេញ ឆ្លើយតប ពោល​គឺ​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី​១១ ធ្នូ ខែក្រោយ​នេះ របប​លោក ហ៊ុន សែន កំពុង​បន្ធូរបន្ថយ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​យ៉ាង​ចម្លែក​។ គ្រាន់តែ​ក្នុង​ពេល​មិន​ដល់​មួយ​សប្ដាហ៍​ផង ស្ថានភាព​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ផ្ទះ ត្រូវ​បាន​បន្ធូរបន្ថយ ហើយ​លោក ហ៊ុន សែន ក៏បាន​ឈាន​ទៅ​បញ្ជា​ស្ថាប័ន​តុលាការ ដែល​លោក និង​មន្ត្រី​គ្រាក់ៗ​របស់​លោក​ធ្លាប់​ទន្ទេញ​រត់មាត់​ថា​ជា​ស្ថាប័ន​ឯករាជ្យ និង​ថា​រដ្ឋាភិបាល​មិន​ជ្រៀតជ្រែក ឬ​លូកលាន់​ចូល​កិច្ចការ​តុលាការ​នោះ ឱ្យ​ប្រញាប់​ដោះលែង​សកម្មជន​មូលដ្ឋាន​គណបក្សប្រឆាំង​សរុប​ជាង ៨០​នាក់ ដែល​របប​នេះ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ។

មានការ​លើកឡើង​ពី​ក្រុម​អ្នក​ជំនាញ​ថា របប​លោក ហ៊ុន សែន អាច​បន្ត​សម្រួល​ស្ថានការណ៍​នយោបាយ​បន្ថែម​ទៀត​ក្នុង​រយៈពេល ១​ខែ​ខាងមុខនេះ ដើម្បី​ផ្គាប់ចិត្ត​សហភាព​អឺរ៉ុប កុំ​ឱ្យ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ក្នុង​នោះ​សេណារីយ៉ូ ដែល​អាច​កើតមានឡើង មាន​ដូចជា ការ​ទម្លាក់​បទ​ចោទ​ប្រឆាំង​លោក កឹម សុខា ឬ​ការ​កាត់ទោស​លោក រួច​ឱ្យ​ព្រះមហាក្សត្រ​ព្រះរាជទាន​លើកលែងទោស ក្នុង​គោលដៅ​ប្រើប្រាស់​លោក កឹម សុខា ដើម្បី​បំបែកបំបាក់​សំឡេង​ប្រឆាំង​ជាមួយ​លោក សម រង្ស៊ី ដែល​កំពុង​ធ្វើ​យុទ្ធនា​ការទូត​យ៉ាងសកម្ម​ក្នុង​ប្រទេស​តំបន់​អាស៊ាន។

អ្វី​ដែល​ចម្លែក​នោះ គឺ​ក្រោយពី​គណៈកម្មការ​អឺរ៉ុប​ដាក់​របាយការណ៍​វាយតម្លៃ​បឋម​របស់​ខ្លួន​ឱ្យ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ជា​ផ្លូវការ​នោះ គ្មាន​មន្ត្រី​រដ្ឋាភិបាល​ណា​ម្នាក់​ហ៊ាន​ចេញ​មុខ​មក​អះអាង​ពី​របាយការណ៍​នោះ​ឡើយ​។ អាស៊ីសេរី មិន​អាច​ទាក់ទង​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​ខ្លឹមសារ​នៃ​របាយការណ៍​នេះ​ឡើយ ដោយ​លោក​មិន​លើក​ទូរស័ព្ទ​។ លោក ផៃ ស៊ីផាន ដែល​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯណោះ​វិញ បដិសេធ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ៖ «ខ្ញុំ​ឆ្លើយ​អត់​កើត​ពីព្រោះ​ខ្ញុំ​អត់​បាន​មើល​របាយការណ៍​ហ្នឹង។ ខ្ញុំ​ព្យាយាម​អត់​ឆ្លើយ​ពាក់ព័ន្ធ​នឹង EBA ល្គឹកណា​ខ្ញុំ​បក​ទៅ​ភ្នំពេញ​វិញ​ថ្ងៃ​ចន្ទ»។

អ្នក​ជំនាញ​ខាង​កិច្ចការ​អន្តរជាតិ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ការទូត និង​កិច្ចការ​ពិភពលោក នៃ​មហាវិទ្យាល័យ Occidental College នៃ​រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​ថា ច្បាស់​ណាស់​ថា នៅ​ថ្ងៃ​ទី​១២ កុម្ភៈ ឆ្នាំ​២០២០ ខាងមុខ​នេះ នឹង​បិទ​បញ្ចប់​ទៅ​យ៉ាង​អាក្រក់​សម្រាប់​កម្មករ​និយោជិក​កម្ពុជា ដែល​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​យក​មក​ធ្វើ​ជា​ចំណាប់ខ្មាំង។ លោក​ថា របប​លោក ហ៊ុន សែន កំពុង​ព្យាយាម​ឡប់​ប៊ី ឬ​បញ្ចុះបញ្ចូល​សហភាព​អឺរ៉ុប តាមរបៀប​ដូច​ដែល​របប​នេះ​ធ្វើ​ជាមួយ​នឹង​សហគមន៍​អាស៊ាន ក៏ប៉ុន្តែ​លោក​ថា សហភាព​អឺរ៉ុប មិន​ដូច​អាស៊ាន​នោះ​ទេ​។ លោក​ប្រាប់​ឱ្យ​មន្ត្រី និង​សកម្មជន​គណបក្សប្រឆាំង​ប្រយ័ត្នប្រយែង​ចំពោះ​សារ​របស់​លោក ហ៊ុន សែន ដែល​អំពាវនាវ​ឱ្យ​ពួកគេ​ត្រលប់​ចូល​ស្រុក​វិញ​ដោយ​មិន​យកទោស​ពៃរ៍ ដូច​អ្វី​ដែល​លោក​ថា របប​ខ្មែរក្រហម​ធ្លាប់​ធ្វើ​ដូច្នេះ​ដែរ​។ បណ្ឌិត អៀ សុផល បន្ត​ថា កាលនោះ ពួក​ខ្មែរក្រហម​ក៏បាន​អំពាវនាវ​ដល់​ក្រុម​បញ្ញវន្ត និង​ក្រុម​អ្នកការទូត ឱ្យ​ត្រឡប់​មក​កម្ពុជា​វិញ ហើយ​នៅ​ទីបំផុត​ទៅ ពួកគេ​ទាំងនោះ​ត្រូវ​បាន​របប​នេះ​យក​ទៅ​សម្លាប់​ចោល​។ បណ្ឌិត អៀ សុផល ថា នេះ​អាច​ជា​អន្ទាក់​របស់​លោក ហ៊ុន សែន ព្រោះ​លោក​ថា ល្បែង​ដដែល​នេះ អាច​នឹង​កើតមានឡើង​ដដែល​ជា​ដដែល។

ជាមួយ​គ្នា​នេះ​ដែរ បណ្ឌិត អៀ សុផល អំពាវនាវ​ដល់​សហភាព​អឺរ៉ុប ឱ្យ​ប្រយ័ត្នប្រយែង​ដោយ​មិនត្រូវ​ចាញ់បោក​អ្វី​ដែល​របប​នេះ​កំពុង​លេងល្បិច ក្នុង​គោលដៅ​ដើម្បី​បោក​បញ្ឆោត​សហគមន៍​អន្តរជាតិ​តែប៉ុណ្ណោះ ។ លោក ផ្តល់​អនុសាសន៍​ឱ្យ​គណបក្សប្រឆាំង រក្សា​គោលជំហរ​របស់​ខ្លួន​ឱ្យ​បាន​រឹងមាំ និង​មិន​ត្រូវ​ទទួលយក​នូវ​អ្វីមួយ ក្រៅ​តែ​ពី​ដំណោះស្រាយ​នយោបាយ​ទូលំទូលាយ​មួយ សម្រាប់​បញ្ហា​នយោបាយ​នៅ​កម្ពុជា ដែល​លោក​ថា មិនមែន​ជា​ការ​បោក​បញ្ឆោត​ដូច​កាលពី​កាល​បោះឆ្នោត​ឆ្នាំ​២០១៣​កន្លងទៅ​នោះ​ទេ​។ បណ្ឌិត អៀ សុផល ថា​នេះ​ជា​រឿងរ៉ាវ ដែល​តែងតែ​កើតមានឡើង​ចំពោះ​កម្ពុជា ដោយសារ​តែ​មាន​រឿងរ៉ាវ​ជាច្រើន​បាន​ប្រព្រឹត្តិ​មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ សង្គម​ស៊ីវិល និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ បណ្ឌិត អៀ សុផល ពន្យល់​ថា រឿងរ៉ាវ​ដែល​ត្រូវ​បាន​គេ​រម្លាយ​ចោល ដូចជា​ការ​បិទ​កាសែត ឌឹ ខែមបូឌា ដេលី (The Cambodia Daily) វិទ្យុ​អាស៊ីសេរី ការ​បណ្ដេញ​ចេញ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ NDIរបស់​អាមេរិក មិនទាន់​ត្រូវ​បាន​របប​នេះ យល់ព្រម​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​នៅឡើយ​ទេ។

ដូចគ្នា​នេះ​ដែរ អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​នយោបាយ បណ្ឌិត មាស នី មើល​ឃើញ​ថា កម្ពុជា​របស់​លោក ហ៊ុន សែន ហាក់​កំពុង​ដើរ​ឆ្ងាយ​ពី​អ្វី​ដែល​ជា​ការ​ចង់​បាន​របស់​សហភាព​អឺរ៉ុប ហើយ​ថា នៅ​មិន​ទាន់​មាន​ការ​ឈាន​ទៅ​រក​ដំណោះស្រាយ​នយោបាយ​នៅឡើយ​ទេ៖ «ចរន្ត​នៃ​ការ​ផ្លាស់ប្ដូរ ឬក៏​ការវិវត្តន៍​ថ្មីៗ​ទាក់ទង​ទៅ​នឹង​ការ​ដោះលែង​មន្ត្រី​ទាំង​ថ្នាក់ខ្ពស់ ទាំង​ថ្នាក់​ទាប​របស់​សង្គ្រោះជាតិ​នេះ គឺ​មិនទាន់​អាច​យក​ទៅ​ធ្វើជា​សូចនាករ ឈាន​ទៅ​រក​ដំណោះស្រាយ​នយោបាយ​ណាមួយ​នៅឡើយ​ទេ ល្គឹកណាតែ​នៅ​ក្នុង​រយៈពេល​ពីរ​បី​អាទិត្យ​ខាងមុខ អាច​នឹង​មាន​ការ​វិវត្ត​ន៍​ផ្សេងទៀត ដែល​យើង​នឹង​ចាំ​មើល​តទៅទៀត​។ ក៏ប៉ុន្តែ មក​ទល់​នឹង​ពេលនេះ ថ្ងៃនេះ ម៉ោង​នេះ អ្វី​ដែល​ជា​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ទាំង​សំដៅ​ទៅ​លើ​លោក កឹម សុខា ហើយ​សំដៅ​ទៅលើ​មន្ត្រី​សង្គ្រោះជាតិ​ដទៃ​ទៀត គឺ​មិនទាន់​បង្ហាញ​នូវ​សូចនាករ​ឈាន​ទៅ​រក​ដំណោះស្រាយ​ផ្នែក​នយោបាយ​ណាមួយ​បាន​នៅឡើយ​ទេ​។ នេះ​ហើយ​ដែល​ជា​កត្តា​មួយ​នឹង​ធ្វើ​ឱ្យ​របាយការណ៍​របស់​សហគមន៍​អឺរ៉ុប​ជូន​មក​រដ្ឋាភិបាល​កម្ពុជា​នេះ នឹង​កាន់តែ​ជួបប្រទះ​នូវ​ផ្លូវ​ដ៏​លំបាក​នា​ពេល​ខាង​មុខ​ទៀត»។

បណ្ឌិត មាស នី ចោទ​ជា​សំណួរ​ថា ការ​ព្យាយាម​កែសម្រួល​ស្ថានការណ៍​នយោបាយ ៣៦០​អង្សា​របស់​លោក ហ៊ុន សែន នេះ អាច​មាន​ភាព​យឺតយ៉ាវ​ទៅ​ហើយ ព្រោះ​សហភាព​អឺរ៉ុប វាយតម្លៃ​ស្ថានការណ៍ តែ​ក្នុង​រយៈពេល​ស៊ើបអង្កេត​៦​ខែ​ដំបូង​របស់​ខ្លួន​តែប៉ុណ្ណោះ ដែល​បាន​បិទ​បញ្ចប់​ទៅ​កាលពី​ពាក់​កណ្ដាល​ខែ​សីហា ឆ្នាំ​នេះ៖ «នេះ​ជា​សំណួរ​មួយ​ចោទសួរ​ដែរ ថា​តើ​ការ​កែប្រែ​របស់​រដ្ឋាភិបាល​ពី​ថ្ងៃ​នេះ រហូត​ទៅដល់​មួយ​ខែ​ទៀត ថា​តើ​អាច​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្លាស់ប្ដូរ ៣៦០​អង្សា​នៃ​អ្វី​ដែល​ជា​ការ​មើល​ឃើញ​របស់​សហគមន៍​អឺរ៉ុប​។ នេះ​គឺ​ស្ថិត​ក្នុង​ជា​សំណួរ​នៅឡើយ បាទ

សម្រាប់​អតីត​នាយក​ប្រតិបត្តិ​អង្គការ ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា វិញ យល់​ថា លោក​ពុំ​មាន​សុទិដ្ឋិនិយម​ទេ​ថា ការ​ចរចា ឬ​សម្រុះសម្រួល​នយោបាយ​នា​ពេល​ខាងមុខនេះ នឹង​អាច​ដោះស្រាយ​បញ្ហា​វិបត្តិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជា​លក្ខណៈ​យូរអង្វែង​នោះ ឬក៏​ថា ដំណោះស្រាយ​នេះ អាច​នឹង​ធានា​បញ្ចៀស​កម្ពុជា​ពី​វិបត្តិ​នយោបាយ​នា​ពេល​ខាងមុខ​នោះ ព្រោះ​លោក​ថា ប្រព័ន្ធ​ប្រជាធិបតេយ្យ​ត្រូវ​បាន​របប​លោក ហ៊ុន សែន យក​មក​ប្រើ​ប្រាស់​ក្រោម​ហេតុផល​នយោបាយ​បាត់​ទៅ​ហើយ៖ «បញ្ហា​ស្នូល​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង គឺ​នៅ​ថា​ស្ថាប័ន​ប្រជាធិបតេយ្យ​ទាំងអស់ លែង​ដំណើរការ ហើយ​ប្រើប្រាស់​ដើម្បី​ផលប្រយោជន៍​នយោបាយ​។ ការ​ការពារ​សិទ្ធិមនុស្ស និង​ការ​លើកស្ទួយ​សិទ្ធិមនុស្ស ទទួល​បានការ​បំពារបំពាន​យ៉ាង​ធ្ងន់ធ្ងរ​។ នេះ​ជា​មូលដ្ឋាន​សំខាន់​ណាស់ ហើយ​ការ​ដោះស្រាយ​គឺ​វា​ដដែល​ទេ​។ ខ្ញុំ​មើល​ទៅ​ឱ្យ​ឃើញ​ជា​រូបភាព​ខ្លះ​ទៅ ហើយ​ចាប់ផ្ដើម​ការចរចា​អ៊ីចឹង​ទៅ ហើយ​គ្រាន់​ថា ធ្វើ​ម៉េច​កុំ​ឱ្យ​ប៉ះពាល់​ដល់​អំណាច​របស់​ខ្លួន ការ​រក្សា​អំណាច​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋាភិបាល នៅ​ក្នុង​អំណាច​នយោបាយ​អី​តែ​ប៉ុណ្ណឹង​។ ក៏ប៉ុន្តែ បន្ទាប់មក​នឹង​មាន​ការ​កើតឡើង​បញ្ហា​បន្ត​ទៀត​។ នេះ​ជា​អ្វី​ដែល​ធ្លាប់​កើតមក និង​កើត​ទម្លាប់​មក​បន្ទាប់​ទៀត​។ អ៊ីចឹង​ហើយ បានជា​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប សហគមន៍​អន្តរជាតិ​នានា និង​ខាង​គណបក្សប្រឆាំង​ហ្នឹង គឺ​គេ​មានការ​ប្រុងប្រយ័ត្ន​ជាង​មុន​។ មើល​ទៅ ការប្រុងប្រយ័ត្ន​នេះ​ហើយ​អាច​ជួយ​ធ្វើ​ឱ្យ​ជំរុញ​ឱ្យ​ខាង​រដ្ឋាភិបាល​ភ្នំពេញ ត្រូវ​មាន​ការ​ឆ្លើយតប​មួយ​ឱ្យ​មាន​លក្ខណៈ​វិជ្ជមាន​ច្រើនជាង​ការអនុវត្ត​ទម្លាប់​មុនៗ ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ដិត​ដល់»។

ដោយឡែក បណ្ឌិត យ៉ង សាំងកុមារ អ្នក​ជំនាញ​កសិកម្ម និង​ជា​សហ​ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន វិញ លោក​ពុំ​ចង់​ក្រឡេក​មើល​ពី​បញ្ហា​កាល​ពី​ពេល​អតីតកាល​នោះ​។ លោក​ស្នើ​ឱ្យ​អ្នកនយោបាយ​ខ្មែរ យក​បញ្ហា​អតីតកាល​ទុក​មួយ​ឡែក ហើយ​រៀន​រស់នៅ​ជាមួយគ្នា ដោយ​នាំគ្នា​សំឡឹង​មើល​ពី​អនាគត​ខាងមុខ​សម្រាប់​កម្ពុជា​វិញ៖ «ការ​យក​ឈ្នះ​ចាញ់​ទី​មួយ​ជាមួយ​គណបក្ស​ប្រឆាំង​ដែល​ជា​ខ្មែរ​គ្នាឯង និង​ទី​ពីរ​ជាមួយ​សហគមន៍​អន្តរជាតិ​នោះ គឺជា​គោលនយោបាយ​មួយ​ជា​រឿង​អតីតកាល​។ យើង​ត្រូវតែ​ក្រឡេក​មើល​ទៅ​ថ្ងៃមុខ ថា​តើ​ត្រូវ​ធ្វើ​ម៉េច​ដើម្បី​ឱ្យ​យើង​អាច​កសាង​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី ពហុបក្ស រៀន​រស់នៅ​ជាមួយគ្នា​អ៊ីចឹង​។ ដូចគ្នា​ដែរ​ជាមួយ​សហភាព​អឺរ៉ុប ដូច​ខ្ញុំ​បាន​បញ្ជាក់​អ៊ីចឹង គេ​គ្មាន​ចេតនា​អី​ក្រៅពី​ចង់​ជួយ​កម្ពុជា​នោះ​ទេ​។ ខ្ញុំ​ជឿជាក់​ថា រដ្ឋាភិបាល នៅ​មាន​សុច្ឆន្ទៈ​ដើម្បី​ធ្វើការ​ជាមួយ​សហភាព​អឺរ៉ុប​។ ខាងក្រៅ​អាច​និយាយ​ផ្សេង តែ​ខាងក្នុង​អាច​ក្នុង​កំពុង​ធ្វើការ ហើយ​មាន​ចំណុច​មួយ​ចំនួន ដែល​គាត់​អាច​ធ្វើ​បាន ហើយ​ដែល​សហភាព​អឺរ៉ុប អាច​ទទួល​យក​បាន​។​… ខ្ញុំ​ជឿជាក់​ថា ក្នុង​រយៈពេល​១ ខែ​ទៅ​២​ខែ​ខាងមុខនេះ នឹង​មាន​ដំណោះស្រាយ​ជា​វិជ្ជមាន​ច្រើន​សម្រាប់​កម្ពុជា»។

យ៉ាងណាក៏ដោយ ជុំវិញ​ការ​ចង់​ឃើញ​ឱ្យ​មាន​ដំណោះស្រាយ​ទូលំទូលាយ និង​ដែល​អាច​ធានា​បាន​នូវ​និរន្ត​ភាព​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នេះ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល ថា​របប​ក្រុងភ្នំពេញ គួរតែ​ធ្វើ​រឿង​ត្រឹមត្រូវ និង​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នា​ពេល​ឥឡូវនេះ​តែម្ដង​។ លោក​ផ្ដល់​​ជា​អនុសាសន៍​ថា វិធីសាស្ត្រ​មួយ​ដើម្បី​ធានា​បញ្ហា​ប្រជាធិបតេយ្យ​ជា​យូរអង្វែង​នោះ គឺ​ត្រូវ​តម្រូវ​ឱ្យ​របប​លោក ហ៊ុន សែន បង្កើត​កញ្ចប់​ថវិកា ឬ​មូលនិធិ​ពិសេស ទុក​សម្រាប់​គាំទ្រ និង​លើ​កត​ម្កើ​ន​វិស័យ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​ប្រមូល​យក​ប្រាក់​ពី​មាស​សុទ្ធ ៣០​តោន ដែល​របប​នេះ​តម្កល់ទុក​នៅ​ប្រទេស​ស្វីស (Switzerland) ទីក្រុង​ឡុងដ៏ (London)ទុន​បម្រុង​អន្តរជាតិ ១៥​ប៊ី​លាន​ដុល្លារ​អាមេរិក និង សាច់ប្រាក់​សុទ្ធ​ក្នុង​ដៃ​ដែល​របប​នេះ​មាន​សរុប ៤​ប៊ី​លាន​ដុល្លារ​អាមេរិក​។ លោក​ថា កញ្ចប់​សាច់ប្រាក់​តែ ១០​ភាគរយ នៃ​ទំហំ​សាច់ប្រាក់​ដែល​លោក ហ៊ុន សែន ធ្លាប់​អួតអាង​ទាំងនេះ គឺ​ច្រើន​ណាស់​ទៅ​ហើយ សម្រាប់​ការងារ​លើក​តម្កើង​វិស័យ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "អ្នក​ជំនាញ​អំពាវនាវ​ឱ្យ​ប្រយ័ត្ន​ពី​ល្បិច​បន្ធូរបន្ថយ​ស្ថានការណ៍​នយោបាយ​របស់​លោក ហ៊ុន សែន ដែល​ប្រឈម​នឹង EBA"

  1. so socheath says:

    ហាស! ហាស
    អាពូជឆ្កែ អាក្បត់ជាតិ សម រង្ស៊ី អស់ពី ៩វិច្ឆិកា ឥឡូវសន្យា ដល់ខែមិនា ឆ្នាំ ២០២០ មកចាប់
    ហ៊ុនសែនទៀតហើយ ?
    ហាស !​ហាស
    យុទ្ធសាស្ត្រចុងក្រោយ របស់សមរង្ស៊ី គឺបោកប្រាស
    ក្រុមជនល្ងង់ខ្លៅតែស្រេកឃ្លានអំណាច យកលុយចាយ
    ក្រោយអាជីពនយោបាយ ត្រូវបាត់បង់
    *******
    សម រង្ស៊ី ដែលជាអ្នកនយោបាយ ដែលចេះតែបំផ្លាញហើយចុងក្រោយក្បត់ជាតិ
    តាមរយះការចុះកិច្ចសន្យាកាត់ដីខ្មែរ៤ ខេត្តឲ្យយួនដេហ្កា ជាថ្នូរលុយមួយខែ
    ជាងបីម៉ឺនដុល្លារ អ្នកនយោបាយក្បត់ជាតិសមរង្ស៊ី បានប្រើស្នៀតចុងក្រោយអួតអាង
    យកបុងថា កម្លាំងអ្នកគាំទ្រ នឹងធ្វើដំណើរថ្មើរជើងចូលប្រទេសកម្ពុជា ពីប្រទេសជិតខាង
    ហើយដែលការអះអាងបែបនេះ គ្មានអ្វីសម្រាប់គាំទ្រអំណះអំណាងរបស់ជនក្បត់ជាតិរូបនេះ
    ដោយពិតប្រាកដនោះទេ ហើយដែលទីបំផុត ដេកអេះពងឯជើងមេឃឯណោះឆ្កុយ អញ្ចឹងទៅ ។
    ពាក្យចំអករបស់ខ្មែរ ទៅលើដែគូរប្រជែងណាមួយ ដែលបានតែសម្តីអត់បានការ
    ហើយកំសាកញី គេតែងចំអកឲ្យថាជាមនុស្សក្បាលទទូរសារុង ដែលមានន័យថា
    ជាមនុស្សខ្លាំងក្នុងគ្រប ជាកង្កែបក្នុងអណ្តូង ជាមនុស្សដែលត្រូវមនុស្សស្រីដឹកមុខ
    និយាយរួមគឺជាមនុស្សចោលម្សៀតអត់បានការ ។
    យ៉ាងណាម៉ិញសមរង្ស៊ី គឺជាមនុស្សបែបនេះ ។
    ពិតណាស់សមរង្ស៊ី ធ្វើនយោបាយ គឺចូលចិត្តប្រើក្បាច់មាត់ត្រីកំផ្លាញ។
    ជានិច្ចកាលភាពបង្កររឿង តាមនិយមន័យដំបៅមិនឈឺយកឈើចាក់ វាជាកត្តា
    យុទ្ធសាស្ត្រដែលសមរង្ស៊ីត្រូវប្រើជាប្រចាំខានមិនបាន ក្នុងន័យកេងចំណេញ
    នយោបាយផង និងដើម្បីបោកប្រាសយកលុយពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែ
    លោភលន់ចង់បានអំណាចផងតាមទិសស្លោកបោកប្រាសថាចូលរួមថវិកាជាមួយ
    សមរង្ស៊ីគឺស្នេហាជាតិ។ ព្រោះថាចូលលុយច្រើន ស្នេហាជាតិច្រើន ចូលលុយតិច
    ស្នេហាជាតិតិច ហើយដែលពាក្យនេះត្រូវបានទន្ទេញជាប់មាត់ពីសំនាក់ពួកអ្នកនយោបាយ
    បោកប្រាសទាំងនេះ ។
    ពិតណាស់ភាពជាអ្នកនយោបាយដែលស្មោះត្រង់ចំពោះជាតិនិងប្រជាជនមិនមានឡើយ
    ក្នុងជម្រៅចិត្តសមរង្ស៊ី ដែលវាដូចគ្នា ជាមួយកឹមសុខាបេះដាក់។ តែថាអ្នកទាំងពីរនេះ
    ថ្វីត្បឹតចំណុចខាងលើដូចគ្នា តែមានភាពខុសគ្នាសម្រាប់ការប្រជែងយកអំណាច
    សម្រាប់បក្សពួករៀងខ្លួន។ ចំណុចនេះហើយដែលធ្វើឲ្យអតីតបក្សសង្គ្រោះជាតិ ដែលកើត
    ចេញពីសម្ព័ន្ធភាពរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់កឹមសុខា មានការ
    មិនសូវចុះសម្រុងគ្នា ដែលកឹមសុខាបាននិយាយដោយបើកចំហរថា ជាតិជាអ្នកនយោបាយគឺ
    មានតែកឹមសុខាមួយគត់ ដែលអាមេរិកគាំទ្រនិងបង្ហាត់បង្រៀនយុទ្ធសាស្ត្រធ្វើនយោបាយ
    ដោយផ្ទាល់ចាប់តាំងពីឆ្នាំ១៩៩៣មក ដែលវាហាក់ជាសារព្រមានដល់សមរង្ស៊ីថា
    សូម្បីតែសមរង្ស៊ីក៏មិនមែនជាដៃគូរខាងនយោបាយជាមួយកឹមសុខាដែរ ។
    ពិតហើយក្រោយពេលសមរង្ស៊ីរត់ចេញទៅក្រៅប្រទេស ដើម្បីគេចចេញពីផ្លូវច្បាប់នៅកម្ពុជា
    វាជាឱកាសដែលកឹមសុខា ត្រូវរុញច្រានសមរង្ស៊ីផ្ទប់គៀនជញ្ជាំង។
    រដ្ឋប្រហារក្នុងបក្សសង្គ្រោះជាតិបានចាប់បង្ខំឲ្យសមរង្ស៊ីឲ្យលាលែងចេញពីតំណែង
    ប្រធានគណបក្សសង្គ្រោះជាតិ និងពីសមាជិកភាពក្នុងបក្ស ប្រែក្លាយទៅជាជនសាមញ្ញ
    ធម្មតា។ តែថាការដើរនយោបាយឃុបឃឹតជាមួយបរទេសក្នុងការធ្វើបដិវត្តន៍ពណ៌ដើម្បី
    ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានបើកកកាយចេញពីមាត់កឹមសុខាដែលទើប
    ដណ្តើមតំណែង មេបក្សសង្គ្រោះជាតិ បានពីសមរង្ស៊ី ហើយក៏គាប់ជួនក្នុងពេលដែល
    គណបក្សសង្គ្រោះជាតិបានកើនអាសនៈបន្ថែមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
    ជាមួយនយោបាយភូតភរបោកប្រាសសន្យាផ្តល់ថវិកា៥០ម៉ឺនដុល្លារសម្រាប់ឃុំសង្កាត់
    និមួយៗក្នុងមួយឆ្នាំ។ យើងសុំមិនរម្លឹកពីរឿងសន្យាបោកប្រាសទៀតទេ តែថាក្រោយ
    កឹមសុខា ត្រូវបានជាប់ទោស ពីបទសង្ស័យថាក្បត់ជាតិវាជាឱកាសសម្រាប់អ្នកនយោបាយ
    ទទូរសារុងសមរង្ស៊ីក្រោកឈរវិញដែរ ។
    ក្រោយសម្រេចជោគជ័យក្នុងការដណ្តើមតំណែងជាប្រធានបក្សបានមកវិញ សមរង្ស៊ី
    ដែលប្រាកដក្នុងចិត្តដោយច្បាស់ថា ខ្លួនសមរង្សីផ្ទាល់និងបក្សពួក ដែលកំពុងរត់ភៀស
    ខ្ឡួនទៅក្រៅប្រទេសគេចចេញពីសំណាញ់ច្បាប់ បន្ទាប់ពីបានកសាងកំហុសច្រើនស្អេកស្កះ
    រាប់មិនអស់ក្នុងការចូលរួមដៃជាមួយកឹមសុខា ក្នុងការប្រព្រឹត្តអំពើក្បត់ជាតិ បានរៀបចំ
    ប្រើវិធីនយោបាយដើម្បីកេងចំណេញនយោបាយផង និងដើម្បីបោកប្រាសយកលុយ
    ពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែលោភលន់ចង់បានអំណាចផងតាមទិសស្លោក
    បោកប្រាសថាចូលរួមថវិកាជាមួយសមរង្ស៊ីគឺស្នេហាជាតិ។
    យើងមិនបដិសេធទេថា ក្នុងសកម្មភាពនយោបាយកន្លងមក សមរង្ស៊ី និងកឹមសុខា ទោះបី
    បានប្រើមហិច្ឆិតាដណ្តើមអំណាចគ្នាទៅវិញទៅមកក្នុងបក្សសង្គ្រោះជាតិក្តី តែដើម្បីមាន
    កម្លាំងផ្តួលរំលំគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ពួកគេបានកសាង
    កម្លាំងប្រតិកិរិយារបស់ពួកគេបានខ្លះ ដែលកម្លាំងទាំងនោះ មានខ្លះនៅក្នុងកម្លាំង
    ប្រដាប់អាវុធ ជាយោធា នគរបាល ជាគ្រូបង្រៀន ជាគ្រូពេទ្យ មួយចំនួននៅតាម
    ស្ថាប័នក្រសួង មន្ទីរនិងក្នុងចំណោមសកម្មជនមូលដ្ខាន ដែលពួកអ្នកទាំងនោះ សុទ្ធជាអ្នក
    លោភលន់ខាងបុណ្យសក្តិ ដើម្បីមុខមាត់ ហើយបើពួកគេឈរចំកន្លែងដែលអាចមួលក
    ប្រជាពលរដ្ឋទាញយកប្រយោជន៍សម្រាប់ពួកគេទៀតនោះ ពួកគេរឹតតែមិនខ្លាចក្នុងការធ្វើ
    សកម្មភាពដើម្បីទាញយកប្រយោជន៍ផង និងដើម្បីឲ្យពួកគេមានលេសសម្រាប់ការទម្លាក់កំហុស
    ដាក់លើការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះក៏មានការចូលរួមក្នុងសកម្មភាពបែបនេះ
    ពីសំណាក់សង្គមស៊ីវិល អង្គការសហជីព (CIA) ដែលមាននិន្នាការប្រឆាំងរដ្ឋាលផងដែរ ។
    ដោយសំអាងលើកម្លាំងប្រតិកិរិយាក្នុងប្រទេសបែបនេះ ទើបម្តងហើយម្តងទៀត សមរង្ស៊ី បាន
    ធ្វើការអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្លាំងផ្សេងទៀត ដែលពួកគេបានកសាងនៅ
    មូលដ្ឋាន ឲ្យក្រោកឈរប្រឆាំងរដ្ឋាភិបាល។ ប៉ុន្តែសមរង្ស៊ីប្រហែលភ្លេចគឹតថា ទង្វើក្បត់ជាតិ
    ដែលសមរង្ស៊ីនិងបក្សពួកបានសាងឡើង មិនអាចទាក់ទាញទឹកចិត្តប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធ
    បានឡើយ ទោះបីសមរង្សីបញ្ជូនសកម្មជនពីប្រទេសថៃឲ្យមកភ្ជាប់ទំនាក់ទំនងខ្សែរយះរបស់ខ្លួនក្តី ។
    នៅមានសកម្មជនឃ្លានអំណាច តែឆោតល្ងង់ខ្លះក្នុងប្រទេស បានបញ្ចេញភាពហក់កញ្ឆេង
    បញ្ចើចបញ្ជោរសមរង្សី ឲ្យមានសេចក្តីក្លាហានហានវិលត្រឡប់មកកាន់កម្ពុជាវិញ ។
    ពួកគេបានធ្វើឱកាសជួបជុំ ឃោសនានយោបាយ តាមរយះការស៊ីនំបញ្ចុក ការជប់លៀង
    ដែលគ្មានកម្មវិធី ដោយផ្អែកលើពាក្យ សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ តាមរយះ
    ការបន្ទរអុចអាលពីសំណាក់ក់សង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដោយភ្លេច
    គឹតពីផ្លូវច្បាប់របស់ជាតិ ។ សកម្មភាពបែបនេះហើយ ទើបជម្រុញឲ្យសមរង្ស៊ី និងបក្សពួក
    អន្ទោកអន្ទោលចង់វិលត្រឡប់មកកម្ពុជាវិញ ហើយដែលការចង់នេះ ធ្វើឡើងក្នុងជំនឿមួយ
    សម្រាប់បរិបទដែលមិនសមហេតុផល។
    ជាមួយជំនឿលង់ប្រកបដោយអំនួត ផ្តល់ឲ្យពីភាពហៃអើពីសំណាក់សកម្មជនអតីត
    គណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ ចោលដោយតុលាការអាស្រ័យលើទោសកំហុស
    ក្បត់ជាតិដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខាដែលកំពុងជាប់ពិរុទ្ធ
    ពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បី
    ផ្តួលរំលំរដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំទាំងពីរមកជាប់ទោសរួមគ្នា
    នៅកម្ពុជានឹងធ្វើឲ្យមានការកែប្រែស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
    ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិនោះ វាជាការវាយតម្លៃខុស ហើយក៏បង្ហាញយ៉ាងច្បាស់ថា
    ខួរក្បាលសមរង្ស៊ី គឺជាខួរក្បាលអ្នកនយោបាយទទូរសារ៉ុង ។
    ដូច្នេះការអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទូទៅ គ្រប់ស្រទាប់វណ្ណៈ រួមទាំងកងកម្លាំងប្រដាប់អាវុធផង នាំ
    គ្នាងើបឈរឡើងព្រមគ្នា រើបម្រាស់ប្រឆាំងនឹងរបបលោក ហ៊ុន សែន(រដ្ឋាភិបាលកម្ពុជា)
    របស់ជនក្បត់ជាតិសមរង្ស៊ី វាមិនអាចទៅទេ។
    ភាពទៅរួចគឺមានតែមួយគត់ នោះគឺប្រជាពលរដ្ឋ ដែលស្រឡាញ់សន្តិភាព ស្អប់ខ្ពើមជនក្បត់ជាតិ
    រង់ចាំស្វាគមន៍ក្រុមជនក្បត់ជាតិសមរង្ស៊ី តាមរយះកាដូដុំថ្ម ខ្នងពូថៅ នឹងត្បូងចបតែប៉ុណ្ណោះ ។
    ជនក្បត់ជាតិគឺមានទោស ដាច់ខាតត្រូវតែងាប់ ។ ខ្មោចតៃហោងនៃជនក្បត់ជាតិ ត្រូវចងដោយ
    ច្រវ៉ាក់ រាប់ពាន់ច្រវាក់ មិនឲ្យចាប់ជាតិវិញបានទៀតផង ។
    បើយើងចាំមិនភ្លេច កឹមសុខាដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
    នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយសាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបាន
    ពួនសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមានសកម្មជន
    ជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាមការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួន
    កឹមសុខាពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់កម្លាំងគាំទ្រនៃ
    បក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មានកម្លាំងឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹង
    ច្បាស់ថាកឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បីគាំទ្រសមរង្ស៊ី
    និងបក្សពួកដែលជាជនក្បត់ជាតិមិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួនចំពោះមុខច្បាប់
    ថាពួកគេគឺជាជនក្បត់ជាតិដែរនោះទេ ។
    វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ក្នុងការវិលត្រឡប់
    ចូលកម្ពុជាវិញនោះទេ ។ តែថាអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ នឹងរង់ចាំចាប់ពួកក្បត់ជាតិទាំងនោះ
    យកមកផ្តន្ទាទោស តាមច្បាប់ ។
    ព្រោះថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោស
    តាមកំហុសក្បត់ជាតិ ដែលពួកវាបានប្រព្រឹត្តអំពើក្បត់ជាតិ។
    វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់សមរង្ស៊ីនិងបក្សពួក ដែលយល់ខុស
    ពីស្ថានភាពបច្ចុប្បន្ននិងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើកលែងទោសពីអង្គ
    ព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតី
    តេជោហ៊ុន សែន ។
    ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិទាំងនេះ មកកាត់ទោសតាមច្បាប់
    ហើយសន្តិភាពជាតិសុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀតក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ ។
    អាច រាប់ថាជាសំណាងជនក្បត់ជាតិទាំងនេះចុះ ដែលពួកវាមិនទាន់បានស្គាល់ច្រមុះគុក ៕

  2. so socheath says:

    អាពូជឆ្កែ អៀ សុផល ដែលមានងារជាសាស្ត្រាចារ្យ​ផ្នែក​ការទូត និង​កិច្ចការ​​ពិភពលោក​ នៃ​មហាវិទ្យាល័យ​ Occidental College រដ្ឋកាលីហ្វ័រញ៉ា តែងានេះ មិនវិភាគលើបញ្ហាអីមួយ ត្រូវតែមួយដង ។
    តិចថាវាភ្នាល់ចាញ់ ហ៊ានចេញមុខទទួលខុសចុះ ។
    តែបើព្រុសវិញ អូហូ ! លឺជាងឆ្កែ
    អាពូជ ពាល គឺបែបនេះ នោះគឺ ស ថា ខ្មៅ ល្អ ថា អាក្រក់
    ល្ងង់ចុយតែម៉េវា តែ​អួតចេះផុតមេឃ ?

  3. Anonymous says:

    So socheat talking like animal ‘ this veitcong germ swearing all the time’ he have a problem with his brain ‘ animal brain

  4. Anonymous says:

    well this fucking animal though he is the best but for real he just a dog burking non cent . the English expression said you will never can teach an old dog the new trick. it is 200% true the worse thing is he did even knew who was KBOTHCHEATH just one sample AH CHHKOUTH>> your lovely master HUN SEN gave land concession to VIETCONG just about a half of one province for 99years do you damp ass SO SOCHEATH going to take it back??????yes AH CHHKOUTH?? if you are that CHHKOUTH just going to hell.