កម្ពុជា​និង​វៀតណាម​ពិភាក្សា​កិច្ច​សហប្រតិបត្តិការ​បណ្ដុះបណ្ដាល​កងទ័ព​រវាង​ប្រទេស​ទាំងពីរ

ដោយ ថន ថារ៉ូ
2019-11-21
RFA

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​កងយោធពលខេមរភូមិន្ទ ឆ្នាំ​ ២០១៨ និង​អបអរសាទរ​បុណ្យ​ជាតិ ៧ មករា កាល​ពី​ថ្ងៃ​ទី​១៣ មករា ឆ្នាំ​២០១៨ នា​រាជធានី​ភ្នំពេញ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​កងយោធពលខេមរភូមិន្ទ ឆ្នាំ​ ២០១៨ និង​អបអរសាទរ​បុណ្យ​ជាតិ ៧ មករា កាល​ពី​ថ្ងៃ​ទី​១៣ មករា ឆ្នាំ​២០១៨ នា​រាជធានី​ភ្នំពេញ។ Photo courtesy of TEA BANH’s Facebook Page


មន្ត្រី​យោធា​វៀតណាម និង​កម្ពុជា បាន​ពិភាក្សា​គ្នា​ជុំវិញ​កិច្ច​សហប្រតិបត្តិការ និង​ការ​បណ្ដុះបណ្ដាល​វិស័យ​យោធា​រវាង​កម្ពុជា​និង​វៀតណាម ជាពិសេស​កិច្ចសហការ​បណ្ដុះបណ្ដាល​និស្សិត​នាយទាហាន​រវាង​សកល​វិទ្យាល័យ​កា​ពារ​ជាតិ​កម្ពុជា និង​សាលា​បណ្ឌិត​យោធា​ការពារ​ជាតិ​នៃ​ប្រទេស​វៀតណាម។ ក្នុង​កិច្ចប្រជុំ រវាង​នាយក​សកល​វិទ្យាល័យ​ការពារ​ជាតិ លោក​ឧត្ដមសេនីយ៍ ជា តារា និង អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​វៀតណាម​និង​ជា​នាយអគ្គសេនាធិការ​ក​ង​ទ័ព​ប្រជាជន​វៀតណាម ឧត្ដមសេនីយ៍ឯក ផាន់ វ៉ាន់ជាង (Phan Van Giang) ក្នុង​ទីក្រុង​ហាណូយ កាលពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា លោក​ឧត្ដមសេនីយ៍ ផាន់ វ៉ាន់ សន្យា​បន្ត​កិច្ច​សហប្រតិបត្តិការ​និង​ការ​បណ្ដុះបណ្ដាល​យោធា​ដល់​ប្រទេស​កម្ពុជា ក្នុង​ពេល​អនាគត​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត។

រដ្ឋាភិបាល​កម្ពុជា បាន​ផ្អាក​សមយុទ្ធ​យោធា​និង​ការ​បណ្ដុះបណ្ដាល​ជាមួយ​ប្រទេស​លោក​ខាងលិច ពិសេស​ជាមួយ​សហរដ្ឋអាមេរិក នៅមុន​ការបោះឆ្នោត​ឆ្នាំ​២០១៨ ដោយ​គ្មាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង​។ ក្រោយ​ការប្រកាស​ផ្អាក​សមយុទ្ធ​និង​ការ​បណ្ដុះបណ្ដាល​ជាមួយ​អាមេរិក រដ្ឋាភិបាល​កម្ពុជា ក៏បាន​ធ្វើ​លំហាត់​សមយុទ្ធ​យោធា ជា​បន្តបន្ទាប់​ជាមួយ​ប្រទេស​ចិន និង​វៀតណាម។

ក្នុង​ពេល​ថ្មីៗ​នេះ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (W. Patrick Murphy) បាន​ស្នើ​ឱ្យ​កម្ពុជា​ស្ដារ​ឡើងវិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ក្នុង​បំណង​ធ្វើ​យ៉ាងណា ដើម្បី​ឱ្យ​កិច្ច​សហប្រតិបត្តិ​វិស័យ​យោធា​នៃ​ប្រទេស​ទាំងពីរ មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment