កម្មករ​រោងចក្រ ម៉ូនូភា ជិត ៣០០នាក់ នាំ​គ្នា​ទៅ​រក​ដំណោះ​ស្រាយ​ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារ

ដោយ អាស៊ីសេរី
2019-11-21
អាស៊ីសេរី

កម្មករ​រោងចក្រ ម៉ូនូភា (Monopia – Cambodia) ជិត ៣០០នាក់ នាំ​គ្នា​មក​តវ៉ា​នៅ​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

កម្មករ​រោងចក្រ ម៉ូនូភា (Monopia – Cambodia) ជិត ៣០០នាក់ នាំ​គ្នា​មក​តវ៉ា​នៅ​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

 រូប៖ RFA


កម្មករ​រោងចក្រ ម៉ូនូភា (Monopia – Cambodia) ជិត ៣០០នាក់ ធ្វើ​ដំណើរ​ពី​រោងចក្រ នៅ​ឯ​កំពង់ស្ពឺ​មក​តវ៉ា​នៅ​​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២២ វិច្ឆិកា។ ក្រុម​កម្មករ​ទាំង​នោះ ទាមទារ​រក​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ឲ្យ​ជួយ​ដោះ​ស្រាយ​ដល់តំណាង​កម្មករ​ទាំង ៩នាក់​ ដែល​ថៅកែ​រោងចក្រ​បញ្ឈប់​ពី​ការងារ​នោះ ឱ្យ​បាន​ចូល​ធ្វើការ​វិញ។

ខាង​រោងចក្រ​បាន​បញ្ឈប់​តំណាង​កម្មករ ៩នាក់ ដោយ​ចោទ​ថា ពួក​គាត់​ទាំង​នោះ មិន​គោរព​បទ​បញ្ជា​ផ្ទៃ​ក្នុង​ក្រុមហ៊ុន ដើរ​ចោល​កន្លែង​ការងារ​ក្នុង​ម៉ោង​ធ្វើការ ប្រើ​កាយវិការ និង​សំដី​មិន​សមរម្យ​ចំពោះ​ថៅកែ ញុះញង់​ឲ្យ​កម្មករ​មិន​ធ្វើ​ការងារ គំរាម​កំហែង​កម្មករ​ជា​ដើម។

ក្រោយ​ការ​បញ្ឈប់​តំណាង​កម្មករ​ទាំង​នេះ កម្មករ​ជិត ១ពាន់​នាក់ នាំ​គ្នា​ធ្វើ​ដូកកម្ម​តវ៉ា​រហូត​មក​ដល់​ថ្ងៃ​ទី២២ វិច្ឆិកា។

នៅ​ពេល​នេះ ក្រសួង​ការងារ​អនុញ្ញាត​ឱ្យ​តំណាង​អ្នក​តវ៉ា ១០រូប ចូល​ប្រជុំ​ដោះស្រាយ​ជាមួយ​មន្ត្រី​នៅ​ក្នុង​ទីស្ដីការ​ក្រសួង​ការងារ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment