យុវជន និង​ពលរដ្ឋ​បារម្ភ​ការ​ផ្ដល់​ដី​សម្បទាន​ឱ្យ​វៀតណាម​ជាប់​ព្រំដែន​ប៉ះពាល់​អធិបតេយ្យ​ជាតិ

ដោយ វ៉ែន សុមេធ
2019-11-21
RFA

ផែនទី​ប្រទេស​កម្ពុជា

ផែនទី​ប្រទេស​កម្ពុជា (Photo: RFA)


ក្រុម​យុវជន​ជនជាតិ​ដើម​ភាគតិច និង​មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ទៅ​ឱ្យ​ក្រុមហ៊ុន​របស់​វៀតណាម នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ជា​ហានិភ័យ​ធ្ងន់ធ្ងរ​មួយ ប៉ះពាល់​អធិបតេយ្យ​ជាតិ និង​ធ្វើ​ឱ្យ​កម្ពុជា​ងាយ​នឹង​របូត​ទឹកដី​ទៅ​វៀតណាម​គ្រប់គ្រង​នៅ​ថ្ងៃ​អនាគត។ ចំណែក​អាជ្ញាធរ​ខេត្ត​រតនគិរី​អះអាង​ថា អាជ្ញាធរ​ជំនាញ​បាន​គ្រប់គ្រង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ទាំងអស់​ត្រឹមត្រូវ​តាម​កិច្ចសន្យា​វិនិយោគ។

ក្រុម​យុវជន​ជនជាតិ​ដើម​ភាគតិច និង​មន្ត្រី​សង្គម​ស៊ីវិល នៅ​មិនទាន់​ស្ងប់ចិត្ត​នៅឡើយ​ទេ ទាក់ទិន​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ខេត្ត​រតនគិរី ទៅ​ឱ្យ​ក្រុមហ៊ុន​វៀតណាម​វិនិយោគ ដែល​មាន​ទំហំ​ផ្ទៃដី​រាប់​ម៉ឺន​ហិកតារ។

ពលរដ្ឋ​រស់នៅ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី លោក រចំ ជន ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងនេះ ហាក់​ធ្វើ​ឡើងជា​ការសម្ងាត់ ពលរដ្ឋ​រស់នៅ​តំបន់​នោះ​មិន​អាច​ចេញចូល ក្នុង​ក្រុមហ៊ុន​វៀតណាម​បានទេ និង​មានការ​សាងសង់​ផ្ទះល្វែង​ក្នុង​ដី​សម្បទាន​នោះ​ផង​ដែរ​។ លោក​ថា មាន​ពលរដ្ឋ​ខ្មែរ​តិច​តួច​ណាស់ ដែល​ទៅ​ធ្វើ​ការ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ​។ កម្មករ​ភាគច្រើន​ជា​វៀតណាម​រាប់​សិប​នាក់​៖ «ប្រទេស​គេ​មក​សម្បទាន​អ៊ីចឹង​ធ្វើ​ឱ្យ​ដី​យើង​ខិត​ខិត​ទៅ ធ្វើ​ឱ្យ​បាត់បង់​ដី នៅ​ពេល​ក្រុមហ៊ុន​វិនិយោគ​ធំ ធ្វើ​ឱ្យ​ប៉ះពាល់​ធនធាន​ធម្មជាតិ​ដែល ព្រៃឈើ និង​ចម្ការ​អ៊ីចឹង»។

​អាជ្ញាធរ​ខេត្ត​រតនគិរី ឱ្យ​ដឹង​ថា នៅ​ខេត្ត​នេះ មាន​ក្រុមហ៊ុន​ចំនួន ២៥​ក្រុមហ៊ុន កំពុង​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​មាន​ផ្ទៃដី​រាប់​ម៉ឺន​ហិកតារ ក្នុង​នោះ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ជា​ក្រុមហ៊ុន​វៀតណាម វិនិយោគ​នៅ​ជាប់​ព្រំដែន​ក្នុងស្រុក​អូរយ៉ាដាវ។

របាយការណ៍​អង្គការ​លីកាដូ បង្ហាញ​ថា រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ទៅ​ឱ្យ​ក្រុមហ៊ុន​វៀតណាម​ចំនួន ៥៤​កន្លែង នៅ​ទូទាំង​ប្រទេស ដែល​ផ្ទៃដី​ជាង ៣៥​ម៉ឺន​ហិកតារ (៣៥២.៥១៥) ហើយ​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងនោះ​ភាគច្រើន វិនិយោគ​លើ​ដំណាំ​កៅស៊ូ និង​ដូង​ប្រេង។ ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​វៀតណាម ក្នុង​ខេត្ត​ចំនួន ៤ គឺ​ខេត្ត​ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និង​ខេត្ត​រតនគិរី មាន​ផ្ទៃដី​ទំហំ​ជាង ២៤​ម៉ឺន​ហិកតារ (២៤៥.៣០៤)។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី ដែរ​ចុះ​អង្កេត​រឿង​នេះ ថ្លែង​ថា រដ្ឋាភិបាល​ត្រូវ​ដកហូត ដី​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឋិត​នៅ​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​ក្នុង​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី ចេញ​ទាំងអស់ ដើម្បី​បញ្ចៀស​ហានិភ័យ​នានា ប៉ះពាល់​អធិបតេយ្យ​ជាតិ​នៅ​ថ្ងៃ​អនាគត​។ លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​គ្រប់គ្រង​ក្រុមហ៊ុន​វៀតណាម​ឱ្យ​ច្បាស់លាស់ និង​គ្រប់គ្រង​លើ​កម្មករ​ជនជាតិ​វៀតណាម ដែល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ទាំងនោះ តាមច្បាប់​អន្តោប្រវេសន៍​ឱ្យ​បាន​ត្រឹមត្រូវ​៖ «ប្រសិនបើ​មិន​អាច​ដក​បាន​ទាំងអស់​ទេ ក៏​គួរតែ​បន្ថយ ជាពិសេស​នៅ​ស្រុក​អូរយ៉ាដាវ នៅ​ស្រុក​កែវសីមា គួរតែ​លប់​ចោល បាទ​លុបចោល​ទាំងអស់​។ ដី​ដែល​យើង​មិន​អាច​លុប​បាន​ហេតុ​ផ្សេង​យើង​គួរតែ ទប់ស្កាត់​តែម្ដង​។ ចៀសវាង​បំផុត​គឺ​កុំ​ឱ្យ​មាន ឬ​បើ​មាន​ដែរ គឺ​យើង​ត្រូវ​កំណត់​ផ្លូវ​ច្បាប់​ដែល​យើង​អាច​គ្រប់គ្រង​បាន​។ គឺ​ត្រូវតែ​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន ហើយ​ឱ្យ​ប្រជាជន​ខ្មែរ​យើង​ទៅ​នៅ​ហ្នឹង​ឱ្យ​ច្រើន»។

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី លោក នាង សំអាត ថ្លែង​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ឱ្យ​ទៅ​ក្រុមហ៊ុន​វៀតណាម អាជ្ញាធរ​ពាក់ព័ន្ធ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ទាំងអស់ ត្រូវ​អនុវត្ត​តាម​គោលការណ៍​វិនិយោគ​របស់​រដ្ឋាភិបាល​។ លោក​ថា ប្រសិនបើ​ក្រុមហ៊ុន​ទាំងនោះ​មិន​អនុវត្ត​ទេ អាជ្ញាធរ​នឹង​ដកហូត​ដី​សម្បទាន​ទាំងនោះ​មកវិញ​។ លោ​កញ្ជាក់​ថា បញ្ហា​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល ហើយ​រដ្ឋបាល​ខេត្ត​បាន​ចាត់​ស្ថាប័ន​ជំនាញ ឱ្យ​តាមដាន​ក្រុមហ៊ុន​ទាំងនោះ​ដោយ​យកចិត្តទុកដាក់​។ លោក​បន្ថែម​ថា កន្លង​ទៅ​រដ្ឋាភិបាល​បាន​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៣​ក្រុមហ៊ុន ដោយសារតែ​មិន​អនុវត្ត​តាម​កិច្ចសន្យា​វិនិយោគ​៖ «ក្រុមហ៊ុន​វិនិយោគ​តាម​ព្រំដែន ការ​ព្រួយ​បារម្ភ​គឺ​បារម្ភ​ហើយ តែ​យើង​មាន​ច្បាប់​និង​មាន​ទម្លាប់ មានន័យថា ក្រុមហ៊ុន​ត្រូវ​អនុវត្ត​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​។ ប្រសិន​មិន​អនុវត្ត​ទេ រដ្ឋាភិបាល​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចប់​សិទ្ធិ​នៃ​ការ​ទទួល​ដី​សម្បទាន​ហ្នឹង​។ អ៊ីចឹង​អាហ្នឹង ជា​ការ​ទទួលខុសត្រូវ​របស់​រដ្ឋាភិបាល ដែល​ជា​ភ្នាក់ងារ​តំណាង​រដ្ឋ ដែល​មាន​មន្ទីរ​អង្គភាព​ជំនាញ​ហ្នឹង គាត់​ជា​ភ្នាក់ងារ​ជំនាញ គាត់​ពិត​និត្យ​មើល​កិច្ចការ​ហ្នឹង»។

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច តាម​ព្រំដែន​ទៅ​ឱ្យ​ក្រុមហ៊ុន​វៀតណាម​គ្រប់គ្រង​រយៈពេល​វែង ជា​ហានិភ័យ​ធ្ងន់ធ្ងរ​មួយ ប៉ះពាល់​ដល់​បូរណភាព​ទឹកដី នៅ​ថ្ងៃ​អនាគត ប្រៀប​ដូចជា​ផ្ញើ​សាច់​ទុក​ក្បែរ​មាត់​ខ្លា​ដូច្នេះ​ដែរ​។ លោក​ផ្ដល់​ទស្សនៈ​ថា រដ្ឋាភិបាល​ត្រូវ​ចៀសវាង ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​វៀតណាម នៅ​ជាប់​បន្ទាត់​ព្រំដែន​ជា​បន្ត​ទៀត​៖«យើង​សម្បទាន​សេដ្ឋកិច្ច​ហ្នឹង មិនមែន​ជា​កិច្ចសន្យា​រយៈពេល ២​ទៅ ៣​ឆ្នាំ វា​មាន​រយៈពេល រាប់​សិប​ឆ្នាំ​។ យើង​នៅតែ​មាន​ការ​បារម្ភ​ពី​អនាគត​ពី​បូរណភាព​ទឹកដី ទាក់ទង​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​រយៈពេល​រាប់​សិប​ឆ្នាំ​ហ្នឹង​។ ក្រុមហ៊ុន​របស់​វៀតណាម​ទៀត គេ​ហៅថា ក្រុមហ៊ុន​ជា​របស់​ប្រទេស​ដែល​មាន​ព្រំប្រទល់​នៅ​ទីនោះ​ទៀត​ផង​។ អ៊ីចឹង​ទៅ​មានការ​បារម្ភ​រយៈពេល​យូរ»។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ថ្លែង​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​មាន​រយៈពេល ៥០​ឆ្នាំ​ឡើង​ទៅ នៅ​តាម​បណ្ដោយ​ព្រំដែន ជា​គ្រោះថ្នាក់​សម្រាប់​ជាតិ ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​នៅ​ថ្ងៃ​អនាគត​។ លោក​ថា កម្មករ​ដែល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​វៀតណាម បាន​នាំ​កូន​ពូន​ជា​ចៅ ទៅ​រស់នៅ និង​សង់ផ្ទះ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​តាម​បណ្ដោយ​ព្រំដែន​ច្រើន​ស្អេកស្កះ ហើយ​អាច​បង្កើត​បាន​ជា​រចនា​សម្ព័ន្ធ​ភូមិ​-​ឃុំ គ្រប់គ្រង​ដោយ​អាជ្ញាធរ​វៀតណាម​នៅ​តំបន់​នោះ​នៅ​ថ្ងៃ​ខាងមុខ​៖ «ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច មិន​ត្រឹមតែ​បំផ្លាញ​ធនធាន ព្រៃឈើ រ៉ែ និង​ធនធានធម្មជាតិ វា​អាច​ប៉ះពាល់​បូរណភាព​ទឹកដី និង​ការ​បង្កើត​ជា រចនាសម្ព័ន្ធ​ភូមិ​-​ឃុំ​របស់​យួន​នៅ​តាម​ព្រំដែន​ហ្នឹង​ផង​ដែរ។ រដ្ឋាភិបាល​ត្រូវតែ​ដក​យក​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​យួន នៅ​តាម​បណ្ដោយ​ព្រំដែន កម្ពុជា​-​វៀតណាម​ប្រគល់​ឱ្យ​ពលរដ្ឋ​ខ្មែរ​វិញ»។

កាល​ពី​ពេល​កន្លងទៅ កាសែត ខេមបូឌា ដេលី Cambodia Daily បាន​ចុះផ្សាយ​ថា ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​នៅ​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុងស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី មាន​ទំនាក់ទំនង​ជាមួយ​យោធា​គ្រប់គ្រង​ដោយ​វៀតណាម។ ក្រៅ​ពី​នេះ ឯកសារ​ទទួល​បាន​ពី​ទិន្នន័យ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ថា ការលក់ដូរ និង​ការ​ផ្ទេរ​កម្មសិទ្ធិ​ដី​ក្នុង​ខេត្ត​រតនគិរី មាន​ទំហំ​ជិត ៤​ម៉ឺន​ហិកតារ (៣៩.៥៨៤​ហិកតារ​) គ្រប់គ្រង​ដោយ​ពួក​មេបញ្ជាការ​កងពល លេខ​១៥​។ ទន្ទឹម​គ្នា​នេះ មាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៣ ជាប់​ទាក់ទង​នឹង​យោធា​វៀតណាម ក្នុង​នោះ មាន​លោក ផាំ វ៉ាន់ជាំង (Pham Van Giang) ​គឺជា​ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​កៅជុក៧២ ​រតនគិរី (Aphivath Caoutchouc 72 Ratanakiri Co., Ltd) និង​ជា​មេបញ្ជាការ​នៃ​កងអនុសេនាធំ​៧២ នៃ​យោធា​វៀតណាម​។ ចំណែក​នៅ​ខេត្ត​មណ្ឌលគិរី​ក៏​មាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​យ៉ាងហោចណាស់ ៥​ក្រុម ភាគច្រើន​ជា​ក្រុមហ៊ុន​វៀតណាម​ទទួល​សិទ្ធិ​វិនិយោគ​ដី​រាប់​ម៉ឺន​ហិកតារ តាម​បណ្ដោយ​ព្រំដែន ឋិត​ក្នុងស្រុក​កែវសីមា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "យុវជន និង​ពលរដ្ឋ​បារម្ភ​ការ​ផ្ដល់​ដី​សម្បទាន​ឱ្យ​វៀតណាម​ជាប់​ព្រំដែន​ប៉ះពាល់​អធិបតេយ្យ​ជាតិ"

  1. Anonymous says:

    Hun Sen is getting very close to achieve Ho Chiminh goals is to turn Cambodia into Vietnam. It only takes 1 more term for Hun Sen to declare his big victory that he completely hand over Cambodia to Vietnam and defeat all Cambodians nationalist. Good job Hun Sen I salute you as 1 of the most evil men in human kind who destroy your own people and country worst than your gang members Pol Pot. Unfortunately, your may not be able to continue your life as you know it, your boss always executed any body including their own leaders just for the sake of their country and people.

  2. Anonymous says:

    Good luck with all the rules and regulations that provincial authorities rely on, you all should know and remember that nobody can oppose against any Vietnamese violation because Hun Sen intended to give Cambodia land to his boss Vietnam.

  3. Anonymous says:

    Just like old saying that Cambodia will split into 2 protecorials of neighboring countries, obviously we know 1 side but we don’t know the other ones.

  4. Anonymous says:

    well.. every one talking about Cambodia I do not know what to say any more. as a Cambodian born I’m felling left out by those who is in HUN SEN regime. I have no alternative but to choose the other way of becoming to another citizen . I just crying out every day to our country men to save our nation. in some time I felling so sorry to some Cambodian who supported the evil of it own nation. I swear to GOD that I can see that evil from inside out he just truly evil indeed . I never seen the guy like that starting from evil action , word , his movement totally insane . what was so unbelievable is HUN SEN and his followers can turn black to whit without felling shame. I saw clearly in some cases they did it in front of public but they said they never did any thing . please look what can we see ?? murder, new border, the lost of island, the lost of treasury , deforest , natural environment in this country, the more importantly was this poor nation sovereignty has been threatening by Vietcong and CHINA communist nation. from all of that evident that no one should excepted that right I always saying HUN SEN walking naked and he pretending he is fully dressing . what make him did that >> evil mind is the answer . I gest this guy not even a specialist doctor can fixing him just waiting the time going hell that all. GOD bless Cambodia and it’s people

Leave a Reply

Submit Comment