ពលករ​ខ្មែរ​មួយ​ចំនួន​នៅ​ថៃ​នៅ​តែ​ប្រកាន់​ជំហរ​គាំទ្រ​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ

ដោយ ទីន ហ្សាការីយ៉ា
2019-11-24
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី និងថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ថតរូប​ជាមួយ​មន្ត្រី​មា៉ឡេស៊ី នា​ទីក្រុង​កូឡាឡាំពួ កាល​ពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

លោក សម រង្ស៊ី និងថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ថតរូប​ជាមួយ​មន្ត្រី​មា៉ឡេស៊ី នា​ទីក្រុង​កូឡាឡាំពួ កាល​ពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ RFA/Chun Chanboth


ពលករ​ខ្មែរ​មួយ​ចំនួន​ដែល​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ នៅតែ​ប្រកាន់​ជំហរ​រង់ចាំ​ទទួល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ គឺ លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ដដែល។ ពួកគេ​អះអាង​ថា នៅ​ពេល​វត្តមាន​របស់​លោក សម រង្ស៊ី ចូល​ទៅ​ស្រុកទេស នឹង​ធ្វើ​ឱ្យ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បាន​ប្រសើរ​ឡើង​វិញ។

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​លើកឡើង​ថា អវត្តមាន​គណបក្ស​ប្រឆាំង​នៅ​ក្នុង​រដ្ឋសភា នឹង​មិន​អាច​ធ្វើ​ឱ្យ​ប្រទេស​អភិវឌ្ឍ​រីក​ចំរើន​បាន​ឡើយ។

ពលករ​ធ្វើការ​នៅ​ខេត្ត​សមុទ្រ​ប្រាកាន (Samuth brakan) ម្នាក់ លោក យ៉ុង ណន ប្រាប់​នៅ​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​២៤ វិច្ឆិកា ថា គណបក្ស​សង្គ្រោះជាតិ​ដែល​ដឹកនាំ​ដោយ​លោក កឹម សុខា និង លោក សម រង្ស៊ី គឺជា​ក្ដី​សង្ឃឹម​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​កសិករ​នៅ​តាម​ជនបទ ពីព្រោះ​លោក​ជឿថា ពួកលោក​មាន​សមត្ថភាព​រក​ទីផ្សារ​លក់​កសិផល​បាន​តម្លៃ​សមរម្យ​ជាង​ពេលបច្ចុប្បន្ន​។​លោក​បន្តថា ពលករ​ធ្វើការ​នៅ​ថៃ​ស្អប់ខ្ពើម​របប​ក្រុងភ្នំពេញ ដឹកនាំ​ដោយ​ហ៊ុន សែន ដែល​ប្រព្រឹត្ត​អំពើពុករលួយ និង​ធ្វើបាប​ប្រជាពលរដ្ឋ​ក្រីក្រ​ស្លូតត្រង់ និង​គ្មាន​អំណាច ដើម្បី​តែ​ភាព​សុខសាន្ត​សម្រាប់​ក្រុម​គ្រួសារ​របស់​ពួកគេ​តែប៉ុណ្ណោះ។ លោក​បន្ត​ថា ពលករ​ខ្មែរ​រាប់ពាន់​នាក់​ធ្វើការ​នៅ​តំបន់​ជាមួយ​លោក គឺ​ធ្វើ​ចំណាកស្រុក​ដោយសារ​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក បណ្ដាល​ឱ្យ​ពួកគេ​ចាក​ចេញ​ពី​ផ្ទះ​បែក​ឪពុកម្ដាយ​ដូច​សព្វថ្ងៃ​នេះ។ ពលករ​រូប​នេះ នៅតែ​ចង់​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ដដែល ដើម្បី​កុំ​ឱ្យ​លោក ហ៊ុន សែន ចេះ​តែ​ធ្វើ​បាប​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត​បន្ត​ទៀត។«»

រីឯ​ពលការិនី​ធ្វើ​ការ​សំណង់​នៅ​ទីក្រុង​បាងកក​ឯណោះ​វិញ កញ្ញា សារឹន និច ថ្លែង​ថា ពលករ​ខ្មែរ​ធ្វើ​ការ​ជាមួយ​កញ្ញា​មាន​ជាង​៣០០​នាក់ គាំទ្រ​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ឱ្យ​បាន​ឆាប់ ដើម្បី​ទៅ​ទាមទារ​យក​អំណាច​ពី​លោក ហ៊ុន សែន មក​ប្រគល់​ជូន​ប្រជាពលរដ្ឋ​វិញ ពី​ព្រោះ​កាល​ពី​ឆ្នាំ​២០១៧ ពួកគាត់​បោះឆ្នោត​ជូន​គណបក្ស​ប្រឆាំង​មិនមែន​បោះឆ្នោត​ឱ្យ​គណបក្ស​កាន់អំណាច​នោះ​ទេ។ កញ្ញា​បន្ថែម​ថា ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ភាគច្រើន​ចង់​ឱ្យ​មាន​ការផ្លាស់ប្ដូរ​មេដឹកនាំ​ថ្មី ដើម្បី​ឱ្យ​ប្រទេស​អភិវឌ្ឍន៍​ជឿនលឿន​ជាង​សព្វថ្ងៃ ពីព្រោះ​លោក​ហ៊ុន សែន ដឹកនាំ​ប្រទេស​ជិត ៤០​ឆ្នាំ​ហើយ ប៉ុន្តែ​ពលរដ្ឋ នៅតែ​ក្រីក្រ​ហើយ​នាំគ្នា​មក​ធ្វើ​ចំណាកស្រុក​ដដែល។ «»

កញ្ញា​បន្ត​ថា ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ដូច​សព្វថ្ងៃ​នេះ ប្រសិនបើ​លោក សម រង្ស៊ី មិន​វិល​ចូល​ស្រុក​ទេ នោះ​ធ្វើ​ឱ្យ​អ្នក​មាន​អំណាច​កាន់​មាន​ឥទ្ធិពល​ខ្លាំង ព្រោះ​គ្មាន​គណបក្ស​ប្រឆាំង​ដើម្បី​ជួយ​ធ្វើជា​ភ្នែក​ជា​ច្រមុះ​ដេញដោល​នៅ​ក្នុង​រដ្ឋសភា។

ឆ្លើយតប​នឹង​បញ្ហា​នេះ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ស្រុក​មិន​មាន​អ្វី​គួរ​ឱ្យ​ព្រួយបារម្ភ​ដូច​ការ​លើកឡើង​របស់​ពលករ​នោះ​ឡើយ។ លោក​បន្ត​ថា ពលករ​នឹង​ចំណាយ​ពេល​រង់ចាំ​លោក សម រង្ស៊ី ដោយ​ឥតប្រយោជន៍ ព្រោះ​លោក​ជឿជាក់​ថា ប្រធាន​ស្ដីទី​គណបក្សប្រឆាំង​រូប​នេះ​មិន​ហ៊ាន​ត្រឡប់​ទៅ​កម្ពុជា​វិញ​នោះ​ទេ។ «»

អ្នក​សម្របសម្រួល និង​អង្កេត​អង្គការ​ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស លើកឡើង​ថា ការ​ចូលរួម​កិច្ចការ​នយោបាយ គឺជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ម្នាក់ៗ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។ ទោះជា​យ៉ាងណា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ នៅតែ​ទទូច​ដល់​មេដឹកនាំ​គណបក្ស​កាន់​អំណាច​និង​គណបក្សប្រឆាំង​រក​ផ្លូវ​ចរចា​ត្រូវរ៉ូវ​គ្នា​ឱ្យ​បាន​ឆាប់ ពីព្រោះ​លោក​កត់សំគាល់​ថា ជម្លោះ​នយោបាយ​ជា​បន្តបន្ទាប់​មក​នេះ ធ្វើ​ឱ្យ​កម្ពុជា​ខាត់​បង់​ដល់​សេដ្ឋកិច្ច​ជាតិ​ជាច្រើន ជាពិសេស​ថ្មីៗ​ដែល​រដ្ឋាភិបាល​ដាក់​ពង្រាយ​កងកម្លាំង​ជាច្រើន ដើម្បី​ទប់ស្កាត់​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។ «»

ក្រោយ​ពេល​មិន​អាច​វិល​ទៅ​កម្ពុជា​វិញ តាម​កាលកំណត់ លោក សម រង្ស៊ី បាន​ប្រកាស​ជាថ្មី​ទៀត​ថា លោក​នឹង​ថ្នាក់​ដឹកនាំ​គណបក្សប្រឆាំង​នឹង​រក​ច្រក​វិល​ចូល​មាតុប្រទេស​វិញ ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ ដើម្បី​ទៅ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើងវិញ។

ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​នៅតែ​មាន​ជំនឿថា លោក សម រង្ស៊ី នឹង​អាច​រក​ផ្លូវ​ចូល​ទៅ​ដល់​កម្ពុជា​នៅ​ពេល​ខាងមុខ ហើយ​ពួកគេ​បាន​ត្រៀមខ្លួន​រង់ចាំ​ទៅ​ចូលរួម​អម​ដំណើរ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ចូល​ស្រុក​វិញ​គ្រប់​ពេល។ ពួកគាត់​មាន​សង្ឃឹម​ថា វត្តមាន​របស់​លោក សម រង្ស៊ី ទៅដល់​មាតុភូមិ​នឹង​ធ្វើ​ឱ្យ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បាន​ប្រសើរ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "ពលករ​ខ្មែរ​មួយ​ចំនួន​នៅ​ថៃ​នៅ​តែ​ប្រកាន់​ជំហរ​គាំទ្រ​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ"

  1. អាចារតែថេះ says:

    ល្ខោនរបស់លោកសមរង្សីសម្តែងចប់ហើយត្រូវត្រលប់ទៅបារាំងវិញហើយ។ចាំមើលគេរាងស្ងាត់តិចគាត់លោតចេញមកសម្តែងមួយឆាកទៀតកុំអោយស្ងាត់រោង!

  2. so socheath says:

    លឺតែគាំទ្រ ?
    តែមិនដឹងគាំទ្រកាដួយម៉ែអ្ហែងស្អីទេ ? បើឃើញតែអ្ហែងរត់បាតជើង ស ព្រាត
    ​អត់ហ៊ានមកដេកគុកផងហ្នឹង ?
    អញ្ចឹងអាឡប់ណា វាទៅគាំទ្រ អាពូជឆ្កែអ្ហែងហ្នឹង អាសម រង្ស៊ី ?

Leave a Reply

Submit Comment