សកម្មជន​បក្ស​ប្រឆាំង​ ព្រួយ​បារម្ភ​ពី​របប​ក្រុង​ភ្នំពេញ​គំរាម​ឲ្យ​​ចូល​សារភាព​ នៅ​ពេល​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ

ដោយ ម៉ៅ សុធានី
2019-11-25
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ លោក លី រតនរស្មី ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ថៃ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ លោក លី រតនរស្មី ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ថៃ។

 រូប៖ RFA និង​ហ្វេសប៊ុក​លោក លី រតនរស្មី


សកម្មជន​បក្ស​ប្រឆាំង នៅ​ក្រៅ​ប្រទេស​ព្រួយ​បារម្ភ​ថា របប​ក្រុង​ភ្នំពេញ នឹង​បន្ត​គំរាម​ពួកគេ​ឲ្យ​ចូល​សារភាព​កំហុស ឬ​បរិហារ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​ពួកគេ​សម្រេច​ចិត្ត​វិល​ចូល​ប្រទេស​កម្ពុជា តាម​ការ​អំពាវនាវ​របស់ លោក ហ៊ុន សែន​វិញ។ រីឯ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល អះអាង​ថា គ្មាន​ការ​បង្ខិត​បង្ខំ​ ឬ​គំរាម​ឡើយ គឺ​ពួកគេ​ចូល​សារភាព​ ព្រោះ​ចង់​សហការ​​ជាមួយ​សមត្ថកិច្ច។

សកម្មជន​បក្ស​ប្រឆាំង​ ដែល​មិន​ទាន់​​បាន​​វិល​ត្រលប់​ចូល​ប្រទេស​កម្ពុជា​វិញ តាម​ការ​អំពាវនាវ​របស់ លោក ហ៊ុន សែន នៅ​តែ​បារម្ភ​ថា ពួកគេ​ងាយ​នឹង​ត្រូវ​របប​ក្រុង​ភ្នំពេញ​ធ្វើ​បាប​ជា​ថ្មី​ទៀត​ នៅ​ពេល​វិល​ត្រឡប់​ចូល​ដល់​​ប្រទេស​កម្ពុជា តាម​រយៈ​ការ​បង្ខំ​ឲ្យ​ចូល​សារភាព ឬ​ចាប់​ដាក់​ពន្ធនាគារ​ជាដើម។ ​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ប្រទេស​ថៃ លោក លី រតនៈ​រស្មី យល់​ថា​ របប​ក្រុង​ភ្នំពេញ​នៅ​តែ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ សកម្មជន​បក្ស​ប្រឆាំង តាម​រយៈ​ការ​បង្ខំ​ឲ្យ​សារភាព​កំហុស​ដដែល ក្រោយ​ពេល​​សកម្មជន​មួយ​ចំនួន បាន​​វិល​ត្រលប់​ចូល​ប្រទេស​កម្ពុជា​វិញ។

មន្ត្រី​បក្ស​ប្រឆាំង លើក​ឡើង​បែប​នេះ គឺ​ក្រោយ​ពេល​នៅ​តែ​មាន​​​ករណី​សកម្មជន​បក្ស​ប្រឆាំង​ខ្លះ ចូល​សារភាព​កំហុស​ តាម​ការ​ចង់​បាន​របស់​របប​ក្រុង​ភ្នំពេញ ​បើ​ទោះ​ជា​មេដឹកនាំ​របប​នេះ លោក ហ៊ុន សែន បាន​ប្រកាស​ឈប់​ធ្វើ​ទុក្ខ​បុក​ម្នេញ លើ​ពួក​គេ​ហើយ​ក៏​ដោយ។ សកម្មជន​បក្ស​ប្រឆាំង លោក តោ និមល និង​ភរិយា ដែល​​ភៀស​ខ្លួន​​ទៅ​ប្រទេស​ថៃ ប្រមាណ ២ឆ្នាំ បាន​សម្រេចចិត្ត​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ និង​ចូល​សារភាព​ថា ពួក​គាត់​​ចាញ់​បោក​ អនុ​ប្រធាន​គណបក្ស​ប្រឆាំង លោក អេង ឆៃអ៊ាង នៅ​កំឡុង​ពេល​ពួកគេ​ស្នាក់​នៅ​ប្រទេស​ថៃ ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០១៩។

ក្រោយ​ពេល​ឃើញ​ករណី​នេះ​ បន្ត​កើត​មាន​​លើ​សកម្មជន​បក្ស​ប្រឆាំង​ លោក លី រតនៈ​រស្មី ហៅ​ការ​អន្ទង​ចិត្ត​​ហៅ​សកម្មជន​បក្ស​ប្រឆាំង​វិល​ចូល​ស្រុក​វិញ ថា​ជា​ល្បិច​កៀង​​​​បញ្ចូល​ទ្រុង។ លោក​អះអាង​ថា លោក ហ៊ុន សែន គ្មាន​ចិត្ត​ស្មោះ​ក្នុង​ការ​ហៅ​សកម្មជន​បក្ស​ប្រឆាំង​ចូល​ស្រុក​ទេ តែ​ជា​​​ល្បិច​បំបែក​​បំបាក់​បក្ស​ប្រឆាំង​ទៅ​វិញ។ លោក​មិន​ទាន់​ដឹង​ថា មាន​សកម្មជន​បក្ស​ប្រឆាំង​ប៉ុន្មាន​នាក់​នៅ​ឡើយ​ទេ ដែល​បាន​វិល​ចូល​ប្រទេស​កម្ពុជា​វិញ តាម​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន។ តែ​លោក​​ស្នើសុំ​សកម្មជន​បក្ស​ប្រឆាំង​ទាំង​អស់ ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ចាញ់​បោក​ការ​បញ្ឆោត​នេះ៖ «យើង​ដឹង​ច្បាស់​គ្រប់​គ្នា​ហើយ ហើយ​យើង​ក៏​បាន​ដឹង​លឺ​ហើយ នូវ​អ្វី​ដែល​ជា​យុទ្ធសាស្ត្រ​គណបក្ស​ប្រជាជន​ ដែល​ដឹកនាំ​ដោយ​ លោក ហ៊ុន សែន តែ​អ៊ីចឹង​ ហើយ​យើង​បែរ​ជា​ទៅ​ចូល​នៅ​ក្នុង​ស៊ង​របស់​គេ​ អា​ហ្នឹង​វា​ពិបាក​នៅ​ក្នុង​ការ​និយាយ​ដែរ។ អ៊ីចឹង​បាន​សុំ​ឲ្យ​បង​ប្អូន​ជន​រួម​ជាតិ​ទាំង​អស់ យើង​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់។ យើង​មិន​មែន​ចេះ​តែ​ជឿ​ទៅ​តាម​​អ្វី ដែល​ជា​ឃោសនា​របស់​ជន​ផ្ដាច់ការ​ គេ​រៀបចំ​យុទ្ធសាស្ត្រ យុទ្ធ​វិធី​របស់​គេ ដូច​អ្វី ដែល​ខ្ញុំ​និយាយ​អ៊ីចឹង គឺ​គៀង​មាន់​បញ្ចូល​ទ្រុង»

ចំណែក​អ្នក​នាំ​ពាក្យ​​របប​ក្រុង​ភ្នំពេញ​​វិញ លោក ផៃ ស៊ីផាន បដិសេធ​ចំពោះ​ការ​ចោទ​ថា រដ្ឋាភិបាល​គំរាម​កំហែង ឬ​បង្ខំ​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​ទាំង​នោះ​ឱ្យ​សារភាព។ លោក ផៃ ស៊ីផាន លើក​ឡើង​ថា ករណី​អ្នក​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​ ដោយសារ​លង់​ខ្លួន​ចាញ់​បោក​គេ​ គឺ​​សមត្ថកិច្ច​អាច​នឹង​ស្នើសុំ​ឲ្យ​មាន​ការ​សហការ​ធ្វើ​កិច្ច​សន្យា​បែប​រដ្ឋបាល។ រី​ឯ​អ្នក​គ្រាន់​តែ​គេច​ទៅ​ស្នាក់​នៅ​ប្រទេស​ថៃ​មួយ​រយៈ ដើម្បី​ចង់​បន្ត​ទៅ​រស់​នៅ​ប្រទេស​ទី៣ ហើយ​​មិន​បាន​ធ្វើ​សកម្មភាព​អ្វី​ប្រឆាំង​រដ្ឋាភិបាល គឺ អាច​វិល​ត្រលប់​ចូល​ប្រទេស​កម្ពុជា​វិញ ដោយ​​មិន​តម្រូវ​ឲ្យ​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​សកម្មភាព​អ្វី​ឡើយ៖ «ពីព្រោះ​យើង​មក (កម្ពុជាមក​ក្នុង​នាម​អ្នក​ណា ហើយ​យើង​ទៅ (ក្រៅ​ប្រទេសទៅ​ក្នុង​នាម​អ្នក​ណា។ មិន​មែន​ក្នុង​នាម​គណបក្ស​​ទេ គឺ​ក្នុង​នាម​ចូល​រួម​ធ្វើ​រដ្ឋប្រហារ ហើយ​យើង​បក​មក​វិញ យ៉ាង​ម្ដេច​ទៅបក​មក​វិញ បាន​ន័យ​ថា គាត់​ត្រូវ​សម្ដែង​កិច្ច​សហការ ហើយ​ខ្ញុំ​មិន​បង្កើត​រឿង​ណា ទៅ​បង្កើត​​រឿង​ណា ធ្វើ​ឲ្យ​ចលាចល​ នៅ​ក្នុង​ស្រុក។ ប៉ិន​ហ្នឹង​ មិន​មាន​បង្ខំ​ឲ្យ​គាត់​ចូល​មក​គណបក្ស​ប្រជាជន​ ឬ​បង្ខំ​ឲ្យ​គាត់​ទៅ​ណា មិន​អ៊ីចឹង​ទេ។ អា​ហ្នឹង​ជា​គោល​បំណង​នៃ​កិច្ច​សារភាព​ហ្នឹង​ឯង»

កាល​ពី​ថ្ងៃ​ទី​១៤ វិច្ឆិកា លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង នៅ​ក្រៅ​ប្រទេស រួម​ទាំង​អ្នក​មាន​ដីកា​ចាប់​ខ្លួន ឬ​កោះហៅ ពាក់ព័ន្ធ​នឹង​​នយោបាយ​ អាច​វិល​ត្រលប់​ទៅ​ប្រទេស​កម្ពុជា​វិញ ដោយ​គ្មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្វី​ទាំង​អស់។ មក​ដល់​ពេល​នេះ សកម្មជន​​បក្ស​ប្រឆាំង​មួយ​ចំនួន​មិន​ទាន់​​ជឿជាក់​លើ​ការ​ប្រកាស​របស់​លោក ហ៊ុន សែន ឡើយ ខណៈ​សកម្មជន​បក្ស​ប្រឆាំង​ខ្លះ​ទៀត នៅ​តែ​បន្ត​សកម្មភាព​គាំទ្រ​លោក សម រង្ស៊ី នៅ​ក្រៅ​ប្រទេស​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "សកម្មជន​បក្ស​ប្រឆាំង​ ព្រួយ​បារម្ភ​ពី​របប​ក្រុង​ភ្នំពេញ​គំរាម​ឲ្យ​​ចូល​សារភាព​ នៅ​ពេល​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ"

  1. Anonymous says:

    Be careful with the traps of veitcong mafia dictator and his groups’ they are Youn-hanoi spy to kill all khmer nationalists ‘

  2. so socheath says:

    សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតឆ្លើយតបទៅប្រធានាធិបតី ដូណាល់ ត្រាំ និងយល់ព្រមឲ្យក្រុមការងារនៃប្រទេសទាំងពីរធ្វើកិច្ចការជាមួយគ្នា ដើម្បីស្តារទំនុកចិត្ត និងកសាងចំណងមិត្តភាពឡើងវិញ
    (ភ្នំពេញ)៖ កន្លងទៅថ្មីៗនេះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតពីរច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីបញ្ជាក់ជំហររបស់សហរដ្ឋ
    អាមេរិក ដែលចង់បង្កើនទំនាក់ទំនងចំណងមិត្តភាពទ្វេភាគីកាន់តែល្អប្រសើរថែមទៀតជាមួយ
    កម្ពុជា ហើយអ្វីដែលកាន់តែពិសេសទៀត គឺលោកប្រធានាធិបតី បានបញ្ជាក់ក្នុងលិខិតរបស់ខ្លួនថា អាមេរិកគោរពអធិបតេយ្យភាពរបស់កម្ពុជា ហើយមិនគាំទ្រចំពោះការការផ្លាស់ប្តូររបបម្តងណាឡើយ ព្រមទាំងស្នើសុំឲ្យក្រុមការងារកិច្ចការបរទេសនៃប្រទេសទាំងពីរ កម្ពុជា-អាមេរិក ធ្វើកិច្ចការជាមួយគ្នាដើម្បីស្តារចំណងមិត្តភាពរវាងប្រទេសទាំងពីរឡើងវិញ។
    លិខិតដ៏កម្រទាំងពីរច្បាប់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានយកប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ដោយផ្ទាល់ដៃពីសំណាក់លោកប៉ាទ្រីក មើរ៍ហ្វី Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នាវិមានសន្តិភាព។
    នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើលិខិតឆ្លើយតបទៅប្រធានាធិបតី ដូណាល់ ត្រាំ ដោយយល់ព្រមឲ្យក្រុមការងារកិច្ចការបរទេសនៃប្រទេសទាំងពីរ ធ្វើកិច្ចការជាមួយគ្នា ដើម្បីស្តារទំនុកចិត្ត និងភាពជឿជាក់ឡើងវិញនឹងកសាងឡើងវិញ នូវចំណងមិត្តភាពរវាងប្រទេស និងប្រជាជនយើងទាំងពីរ។
    ជាមួយនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏សូមទទួលយកការអញ្ជើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ដែលនឹងប្រព្រឹត្តទៅនៅត្រីមាសទី១ នៃឆ្នាំ២០២០ នៅសហរដ្ឋអាមេរិក ៕

Leave a Reply

Submit Comment