សង្គម​ស៊ីវិល​៖​ លោក​ ហ៊ុន​ សែន​ មិន​សម​ទទួល​បាន​ពានរង្វាន់​ស្តី​ពី​ភាពជា​អ្នកដឹកនាំ​និង​អភិបាលកិច្ច​ល្អ​

ដោយ សេក បណ្ឌិត
2019-11-24
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង
(ឆ្វេង) អ្នកស្រី ហាក់ ចា ហាន់ មូន (Hak Ja Han Moon) សហស្ថាបនិក​សហព័ន្ធ​សន្តិភាព​សកល និង​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថត​ក្នុង​ពិធី​ប្រគល់ និង​ទទួល​ពាន​រង្វាន់ «ភាព​ជា​អ្នក​ដឹក​នាំ និង អភិបាលកិច្ច​ល្អ» នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩ នៅ​រាជធានី​ភ្នំពេញ។
(ឆ្វេង) អ្នកស្រី ហាក់ ចា ហាន់ មូន (Hak Ja Han Moon) សហស្ថាបនិក​សហព័ន្ធ​សន្តិភាព​សកល និង​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថត​ក្នុង​ពិធី​ប្រគល់ និង​ទទួល​ពាន​រង្វាន់ «ភាព​ជា​អ្នក​ដឹក​នាំ និង អភិបាលកិច្ច​ល្អ» នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩ នៅ​រាជធានី​ភ្នំពេញ។

រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

សង្គម​ស៊ីវិល​ និង​អ្នកឃ្លាំមើល​សង្គម​ យល់ថា​ មេដឹកនាំ​របប​ក្រុងភ្នំពេញ​ លោក​ ហ៊ុន​ សែន​ មិន​ស័ក្តិសម​ទទួល​បាន​ពានរង្វាន់​ស្តី​ពី​ភាពជា​អ្នកដឹកនាំ​និង​អភិបាលកិច្ច​ល្អ​ក្នុង​ពេលនេះ​នោះ​ទេ​ ព្រោះ​សហគមន៍​អន្តរជាតិ​និយម​ប្រជាធិបតេយ្យ​ កំពុង​រិះគន់​ថា​ លោក​ដឹកនាំ​ប្រទេស​កម្ពុជា​ ដើរ​ផ្ទុយ​ ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​បណ្តាល​ឲ្យ​ប្រឈម​ការ​បាត់​បង់​ប្រព័ន្ធ​អនុ​ គ្រោះ​ពន្ធ​ EBA​ របស់​សហភាព​អឺរ៉ុប។

សង្គម​ស៊ីវិល​ និង​អ្នកឃ្លាំមើល​សង្គម​ភ្ញាក់ផ្អើល​ដែល​លោក​ ហ៊ុន​ សែន​ ទទួល​បាន​ពាន់​រង្វាន់​ស្តី​ពី​ភាពជា​អ្នកដឹកនាំ​និង​អភិបាលកិច្ច​ល្អ។

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ លោក​ រ៉ុង​ ឈុន​ ថ្លែង​ថា​ ពានរង្វាន់​​ស្តី​ពី​ភាពជា​អ្នកដឹកនាំ​និង​អភិបាលកិច្ច​​ល្អ​ ដែល​​លោក​ ហ៊ុន​ សែន​ ទើប​ទទួល​បាន​នេះ​ មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៅ​កម្ពុជា​ នោះ​ទេ​។ លោក​ បន្ត​ថា​ បើ​និយាយ​អំពី​បញ្ហា​អភិបាលកិច្ច​គឺ​មិន​មាន​​តម្លាភាព​​នោះ​​ទេ​ ដោយសារ​មានការ​​រើសអើង​ មានអំពើ​ពុករលួយ​ គ្មាន​យុត្តិធម៌​ពេញលេញ​ គ្មាន​ស្ថេរ​ភាព​សង្គម​ និង​ករណី​រំលោភ​ សិទ្ធិ​ដីធ្លី​រំលោភសិទ្ធិ​មនុស្ស​កើតឡើង​ព្រោងព្រាត​ជាដើម​។ ចំណែក​​ការ​ដឹក​នាំ​​វិញ​ លោក​ថា​ លោក​ ហ៊ុន​ សែន​ ដើរ​ផ្ទុយពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ និង​គោលការណ៍​សិទ្ធិមនុស្ស​ដែល​មានកំណត់​ក្នុង​ ច្បាប់​ជាតិ​និង​ អន្តរជាតិ៖ «ផ្តល់​ពានរង្វាន់​នេះ​ មិន​ឆ្លុះបញ្ចាំង​ការពិត​ដែល​កើតមាន​នៅ​កម្ពុជា​ទេ​ ហើយ​វា​មិនទាន់​មាន​អភិបាលកិច្ច​ល្អ​ដូច​ដែល​ការ​ចង់បាន​របស់​ប្រជាពលរដ្ឋ។ បើ​ភាពជា​អ្នកដឹកនាំ​វិញ​ យើង​ឃើញថា​ សព្វថ្ងៃ​នេះ​ វា​មិន​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ​ដែល​បាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ​ដោយ​ឡែក​យើង​ឃើញ​ពីរបី​ឆ្នាំ​ចុង​ក្រោយ​នេះ​ទាំង​ជាតិ​និង​អន្តរជាតិ​បាន​រិះគន់​ថា​រដ្ឋាភិបាល​កម្ពុជា​ បាន​រំលោភ​សទ្ធិ​មនុស្ស និង​បាន​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ»

មេដឹកនាំ​របប​ក្រុងភ្នំពេញ​ លោក​ ហ៊ុន​ សែន​ កាលពី​ថ្ងៃទី១៩​ ខែវិច្ឆិកា​ ទទួល​បាន​ពានរង្វាន់​ស្តី​ពី​ ”ភាពជា​អ្នកដឹកនាំ​និង​អភិបាលកិច្ច​ល្អ​”ពី​អង្គការ​មួយ​ឈ្មោះថា​ សហព័ន្ធ​សន្តិភាព​សកល​(Universal​ Peace​ Federation​)។ ការ​ប្រគល់​ពាន់​រង្វាន់​នេះ​ ធ្វើឡើង​ក្នុង​ឱកាស​បើក​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ លើក​ទី២​ ដែល​កម្ពុជា​ ធ្វើជា​ម្ចាស់ផ្ទះ​ នៅ​វិមាន​សន្តិភាព។

អ្នកនាំពាក្យ​សហព័ន្ធ​សន្តិភាព​សកល​ (UPF​) លោក​ រ៉ូបឺ​ត ឃី​តតេល​ (Robert​ S. Kittel​) បាន​ប្រាប់​អ្នកកាសែត​យ៉ាង​ខ្លី​ពេល​ប្រគល់​ពាន់​រង្វាន់​នោះ​ថា​ គុណ​វឌ្ឍិ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ទទួល​បាន​ពានរង្វាន់​ ព្រោះ​​លោក​ ហ៊ុន​ សែន​ គឺ​ជា​​នាយក​រដ្ឋមន្ត្រី​​កម្ពុជា។​ ដូច្នេះ​ វា​​គ្រប់គ្រាន់​​ ហើយ​​ជា​ស​មិទ្ធ​ផល​​ធំធេង​​ណាស់។

សហ​ព័ន្ធសន្តិភាព​សកល​គឺជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​បង្កើត​​ឡើង​ក្នុង​ឆ្នាំ២០០៥​ ដោយ​ប្តី​ប្រពន្ធ​ជនជាតិ​កូរ៉េ​ខាងត្បូង​ពីរ​នាក់​គឺ​លោក​ ស៊ុន​ ម្យ៉ុង​ ម៉ូន​ (Sun​ Myung​ Moon​) និង​អ្នកស្រី​ ហាក់​ ចា​ ហាន់​ ម៉ូន​( Hak​ Ja​ Han​ Moon​)។ អង្គការ​មួយ​នេះ​ធ្វើការ​​ផ្តោត​​លើ​វិស័យ​កសាង​សន្តិភាព​អន្តរ​ជំនឿ​សាសនា​ ការអប់រំ​សន្តិភាព​ និង​ការ​ពង្រឹង​អាពាហ៍​ពិពាហ៍​គ្រួសារ​។អង្គ​កការ​មួយ​នេះ​ មាន​ទំនាក់ទំនង​ជិត​ស្និត​ជាមួយ​មន្ត្រី​កំ​ពូល​ៗរបប​ក្រុងភ្នំពេញ​ និង​​ធ្លាប់​​បាន​​ស្នើសុំ​​ប្រារព្ធ​ខួប​នៃ​ការបង្កើត​អង្គការ​នេះ​ក្នុង​ប្រទេស​កម្ពុជា​អំឡុង​ខែវិច្ឆិកា​នេះ​ដែរ។

មេដឹកនាំ​របប​ក្រុងភ្នំពេញ​ លោក​ ហ៊ុន​ សែន​ មានប្រសាសន៍​លើក​សរសើរ​ខ្លួនឯង​ក្រោយ​ទទួល​ពាន​រង្វាន់​​​នេះ​​​ថា​ លោក​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​សម្បើម​ក្នុង​ការរៀបចំ​កសាង​ប្រទេស​កម្ពុជា​ឡើងវិញ​ ពី​បាតដៃ​ទទេ​ តាម​គោល​នយោបាយ​ឈ្នះ​ៗ ក្រោយ​រំដោះ​ប្រទេស​​ចេញពី​របប​ប្រល័យ​ពូជសាសន៍​​ខ្មែរក្រហម​។ លោក​​អះអាង​ថា​ ពេលនេះ​ កម្ពុជាក្រោម​ការដឹកនាំ​របស់​លោក​ មាន​សន្តិភាព​ មានការ​បង្រួបបង្រួម​ជាតិ​ និង​មានការ​អភិវឌ្ឍ​ន៍​លើ​គ្រប់​​វិស័យ៖ «សន្តិភាព​និង​ស្ថេរ​ភាព​ គឺ​ជា​​មូលដ្ឋាន​​គ្រឹះ​​មិន​​អាច​​ខ្វះ​បាន​សម្រាប់​ការ​ អភិវឌ្ឍន៍​ហើយ​ការអភិវឌ្ឍន៍​​សម្រាប់​​សមធម៌​ និង​បរិ​យា​ប័ន្នគឺជា​លក្ខខណ្ឌ​សម្រាប់​ការ​ពង្រឹង​និង​ការធានា​ ឲ្យ​​បាន​​នូវ​​សុខ​​សន្តិភាព ​និង​​ស្ថេរ​ភាព​​សង្គម​។ សន្តិភាព​​ដែល​​កម្ពុជា​​មាន​​បច្ចុប្បន្ន គឺ​ជា​​បទពិសោធន៍​មួយ​របស់​ប្រ​ជា​ជន​​កម្ពុជា​ ដែល​ធ្លាប់​​បាន​ញាំញី​ដោយសារ​សង្គ្រាម​ហើយ​បច្ចុប្បន្ន​ កម្ពុជា​បាន​​ផ្លា​ស់​ប្តូ​រ​មុ​ខ​មាត់​​ថ្មី​គួរ​ជាទី​មោទនៈ»

ផ្ទុយពី​ការ​លើកឡើង​នេះ​ លោក​ រ៉ុង​ ឈុន​ សង្កេតឃើញ​ថា​ កម្ពុជាក្រោម​ការដឹកនាំ​របស់​លោក​ ហ៊ុន​ សែន​ មានរឿង​អា​ក្រ​ក់ៗ​កើតឡើង​ជាបន្តបន្ទាប់​ រាប់​ចាប់តាំងពី​បញ្ហា​ដល់​ធ្លី​ដល់​បញ្ហា​ពុក​រលួយ​ បញ្ហា​​រំលោភច្បាប់​ ការ​រឹតត្បិត​សិទ្ធិ​សេរី​ជួបជុំ​បញ្ចេញមតិ​ និង​​សិទ្ធិ​​នយោបាយ​​របស់​​ប្រជាពលរដ្ឋ​​គ្រប់​បែប​យ៉ាង។ ដូច្នេះ​​លោក​​ថា​ គ្មាន​ចំណុច​ណាមួយ​ដែល​ត្រូវ​ផ្តល់​កិត្តិយស ​ឬពាន​រង្វាន់​ដល់​លោក​ ហ៊ុន​ សែន​ នោះ​ទេ៖ «ដើម្បីឲ្យ​មាន​អភិបាលកិច្ច​ល្អ​ឬមួយ​ភាពជា​អ្នកដឹកនាំ​ល្អ​ ត្រូវតែ​មានការ​​សាទរ​​ពី​​ប្រជាពលរដ្ឋ​ ហើយ​ប្រជាពលរដ្ឋ​មាន​សេរីភាព​មាន​សិទ្ធិ​បញ្ចេញ​មតិ​ មាន​​សិទ្ធិ​ទទួល​​បាន​​ព័ត៌មាន​ មាន​​សិទ្ធិ​​ចូលរួម​ប្រឡូក​ក្នុង​ឆាកនយោបាយ​ ហើយ​​មាន​​សិទ្ធិ​​ទទួល​​បាន​ការ​ងារ​​ធ្វើ​ និង​​មាន​​សិទ្ធិ​ក្នុង​​ការ​​ប្រមូល​​ផ្តុំ​​ជា​ដើម»

ចំណែក​​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​ វិញ​ មាន​ប្រសាសន៍​​ថា​ លោក​ មិន​ដឹង​​ថា​ អង្គការ​​សហព័ន្ធ​​សន្តិភាព​​សកល​​មាន​​លក្ខខណ្ឌ​​អ្វី ​និង​​វាយ​តម្លៃ​​លើ​លក្ខណៈ​សម្បត្តិ​បែប​ណា​ នោះ​ទេ​ ទើប​ប្រគល់​ពាន​រង្វាន់​ស្ងាត់​ៗដល់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។ លោក​បញ្ជាក់​ថា​ ពានរង្វាន់​ខ្លះ​ គ្រាន់តែ​ប្រគល់ឲ្យ​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ប៉ុណ្ណោះ​មិន​ផ្តោត​លើ​ការអនុវត្ត​ជាក់ស្តែង​នោះ​​ទេ៖«ការ​ផ្តល់​ព័ត៌មាន​អំពី​លក្ខណៈ​សម្បត្តិ​នៃ​ការ​ទទួល​បាន​ពានរង្វាន់​នេះ​ យើង​ មិនបាន​ដឹង​ទេ​ ហើយ​ទី២​ ការអនុវត្ត​បច្ចុប្បន្ន​លើ​ការងារ​អភិបាលកិច្ច​ វា​ស្ថិតនៅ​ក្នុង​គោលនយោបាយ​ច្រើន​ ប៉ុន្តែ​ការអនុវត្ត​វិញ​មិនទាន់​បាន​គ្រ់​បជ្រុងជ្រោយ​នោះ​ទេ​ មានន័យថា​ មានតែ​នៅក្នុង​សៀវភៅ​ មាន​ក្នុង​ ក្រដាស​ស្នាម​ប៉ុន្តែ​មិនទាន់​មានការ​អនុវត្ត​គ្រប់​ជ្រុង​ជ្រោយ​​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នូវ​មូលដ្ឋាន​នោះ​ទេ»

លោក​ សន​ ជ័យ​ ថ្លែង​បន្ត​ថា​ ស្ថានភាព​នយោបាយ​កម្ពុជា​នៅតែ​មាន​បញ្ហា​ ទំនាក់ទំនង​ជាមួយ​អន្តរជាតិ​ នៅតែ​មាន​ភាព​រកាំរកូស​ ហើយ​ការអនុវត្ត​គោលនយោបាយ​ និង​ច្បាប់​នា​ពេល​កន្លងមក​ មិនទាន់​មាន​ លទ្ធផល​ផ្លែផ្កា​ដែល​ពលរដ្ឋ​ពេញចិត្ត​នៅឡើយ៖ «ការ​មើលទៅ​លើ​គោលនយោបាយ​មួយ​មុខ​វា​គ្រាន់តែ​ដំណើ​ការ​(Process​) ទេ​ អ្វី​ដែល​ការ​ចង់បាន​របស់​ប្រជាពលរដ្ឋ​នោះ​គឺ​ផលិតផល​(product)»

គិត​ចាប់តាំងពី​អំឡុង​ឆ្នាំ១៩៩៥ ដល់​ឆ្នាំ២០១៩ នេះ លោក ហ៊ុន សែន ទទួល​បាន​គោរមងារ​ សញ្ញាប័ត្រ​កិត្តិយស​ មេដាយ​ និង​ពាន​រង្វាន់​នានា​ ជាង​ ២០ហើយ​ ពី​សកលវិទ្យាល័យ​ ស្ថាប័ន​ឯកជន​ និង​ អង្គការ​មួយចំនួន​ ដែល​ពិភពលោក​មិនសូវ​ស្គាល់​ និង​ឲ្យ​តម្លៃ។ សញ្ញាប័ត្រ​កិត្តិយស​ភាគ​ច្រើន​ដែល​លោក​ ហ៊ុន​ សែន​ ទទួល​បាន​ជា​សញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ។ ចំណែក​ពាន​ រង្វាន់​វិញ​ ក្នុង​ឆ្នាំ១៩៩៦ លោក​ ហ៊ុន​ សែន​ ទទួល​បាន​ពានរង្វាន់​សន្តិភាព​ពិភពលោក​ដែល​ផ្តល់​ដោយ​បណ្ឌិតសភា​សន្តិភាព​ពិភពលោក (World​ peace​ Academy)។ បន្ទាប់មក​ ក្នុង​ឆ្នាំ២០០១​ លោក​ ទទួល​បាន​ពានរង្វាន់​លើកស្ទួយ​ពិភពលោក​ដោយ​បេះដូង​តែមួយ​ពី​មជ្ឈមណ្ឌល​មួយ​ឈ្មោះ​ស្រ៊ី​ ជី​នម៉​យនៃ​មជ្ឈមណ្ឌល​សន្តិភាព​អន្តរជាតិ​ (Sri​ Chin​ moy​ of​ the​ international​ Peace​ center​) ហើយ​ ក្នុង​ឆ្នាំ​ ២០០៥​ មជ្ឈ​ មណ្ឌល​មួយ​នេះ​ បាន​ប្រគល់​ ពាន់​រង្វាន់​ថ្នាក់ខ្ពស់​មួយទៀត​ ឈ្មោះថា​  ​;យ៊ូ​ថេ​នសន្តិភាព​(The​ U Thant​ Pease​ award​)។ ក្នុង​ឆ្នាំ២០១៦​ លោក​ ហ៊ុន​ សែន​ ក៏​ទទួល​បាន​ពានរង្វាន់​មួយទៀត​ ឈ្មោះថា​ សមិទ្ធផល​អាស៊ាន​មួយ​ជីវិត​ពី​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​ និង​ភាពជា​អ្នកដឹកនាំ​អាស៊ី​។ ពានរង្វាន់​នេះ​ ប្រគល់​ជូន​រដ្ឋាភិបាល​រូប​ណា​ដែល​បាន​កាន់​ អំណាច​យូរ​ជាងគេ​ក្នុង​តំបន់​អាស៊ាន​។

នាយិកា​នៃ​អង្គការ​ក្លាហាន​ កញ្ញា​ បុណ្យ​ រចនា​ អបអរសាទរ​ដែល​ លោក​ ហ៊ុន​ សែន​ ទទួល​បាន​ពានរង្វាន់​ភាពជា​អ្នកដឹកនាំ​និង​អភិបាលកិច្ច​ល្អ​ ប៉ុន្តែ​កញ្ញា​នៅតែ​អំពាវនាវ​ឲ្យ​លោក​ ហ៊ុន​ សែន​ ប្រើ​ប្រាប់​វប្បធម៌​សន្ទនា​ឡើងវិញ​ ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ ការគោរព​សិទ្ធិមនុស្ស​ ព្រមទាំង​ប្រឹងប្រែង​បន្ថែម​ទៀត​ ក្នុង​ការបែងចែក​ភោគផល​សេដ្ឋកិច្ច​ឲ្យបាន​ដល់​ប្រជា​ពល​រដ្ឋ​ស្មើ​ៗគ្នា​ និង​គ្រប់​ៗគ្នា​ កុំ​ឲ្យ​ទទួល​បាន​ តែ​មនុស្ស​មួយ​ក្រុម​ដូចសព្វថ្ងៃ​។ កញ្ញា​ ព្រួយបារម្ភ​ថា​ ជម្លោះ​នយោបាយ​សព្វថ្ងៃ​នេះ​ ប៉ះពាល់​ធ្ងន់ធ្ងរ​ដូចជា​ធ្វើឲ្យ​អ្នកវិនិយោគទុន​មួយចំនួន​មិន​ហ៊ាន​មក​វិនិយោគ​ នៅ​កម្ពុជា​ជាដើម៖ «រាល់ថ្ងៃ​នេះ​យើង​ឃើញថា​ សេដ្ឋកិច្ច​កម្ពុជា​យើង​ កើនឡើង​ក៏​ពិតមែនហើយ​ ប៉ុន្តែ​បើ​យើង​មើលទៅ​លើ​លក្ខខណ្ឌ​ប្រជាពលរដ្ឋ​ជាពិសេស​អ្នក​រស់នៅ​តាម​ទី​ជនបទ​ដែល​គាត់​អាស្រ័យផល​ ដោយ​រប​កសិកម្ម​និង​ធនធាន​ធម្មជាតិ​ជាដើម​នោះ​ គឺ​គាត់​ជួប​បញ្ហា​ប្រឈម​ច្រើន​ដោយសារតែ​ការអភិវឌ្ឍន៍​ មិនបាន​រីក​លូតលាស់​ទៅដល់​ទី​ជនបទ។មួយទៀត​ គាត់​ក៏បាន​ប្រឈម​នឹង​បញ្ហា​អាកាសធាតុ​ គ្រោះ​រាំងស្ងួត​ និង​ទឹក​ជំនាន់​វា​ប៉ះពាល់​ដល់​ផលិតកម្ម​កសិកម្ម​របស់​គាត់​។ម្យ៉ាងទៀត​ទាក់ទង​នឹង​រឿង​រំលោភ​ដីធ្លី​ជាដើម​នេះ​ក៏​ប៉ះពាល់​ដល់​កសិករ​មួយចំនួន​ធំ​ដែរ»

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​ ហើយ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​មេដឹកនាំ​ល្បី​ខាង​រំលោភសិទ្ធិ​មនុស្ស​ យក​មាត់​ជា​ច្បាប់​ ប្រើ​ភាសា​ជេរប្រមាថ​ គំរាមកំហែង​ ហិង្សា​និយម​ និង​ហ៊ាន​ធ្វើ​អ្វី​ៗ គ្រប់យ៉ាង​ដើម្បី​តែ​អំណាច​របស់​ខ្លួន។

ស្នាដៃ​លេចធ្លោ​និង​កក្រើក​ពេញ​ពិភពលោក​របស់​លោក​ ហ៊ុន​ សែន​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ គឺ​ការ​បើក​យុទ្ធនាការ​កម្ទេច​បក្ស​ប្រឆាំង​ដែល​មាន​សង្ឃឹម​ឈ្នះ​ឆ្នោត​តែមួយគត់​នៅ​កម្ពុជា​ និង​បំបិទ​សំឡេង​ឯករាជ្យ​នៅមុន​ការបោះឆ្នោត​មកដល់​។ របប​នេះ​បាន​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ កឹម​ សុខា​ ដាក់​ពន្ធនាគារ​ រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ និង​បិទ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ចំនួន ១១៨នាក់។ ជាង​នេះ​ទៅទៀត​នោះ​ របប​នេះ​បាន​យក​អាសនៈ​តំណាងរាស្ត្រ​ និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាង ៥​ពាន់​អាសនៈ​ ដែល​ពលរដ្ឋ​ខំ​បោះឆ្នោត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ យក​ទៅ​ចែក​គ្នា​កាន់កាប់​ ប្រៀប​ដូចជា​គេ​កាត់​នំ​ចែក​គ្នា​ហូប​យ៉ាង​ដូច្នេះ​ដែរ។ ទន្ទឹម​នឹង​នេះ​ របប​លោក​ ហ៊ុន​ សែន​ បាន​បិទ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ ប្ដឹងផ្ដល់​ និង​ចាប់ខ្លួន​អ្នកកាសែត​មួយចំនួន​ដាក់​ពន្ធនាគារ​។ របប​នេះ​ក៏បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​ និង​សហជីព​ឯករាជ្យ​ផង​ដែរ​ ហើយ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ របប​ក្រុងភ្នំពេញ​កម្រ​អនុញ្ញាត​ឱ្យ​ក្រុម​ពលរដ្ឋ​ និង​សង្គម​ស៊ីវិល​ ជួប​ប្រជុំ​ ឬតវ៉ា​ដោយសន្តិវិធី​ណាស់​ ដោយ​យកលេស​ថា​ ដើម្បី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​។ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​អ្នករងគ្រោះ​ដោយសារ​ស្នាដៃ​របប​ក្រុងភ្នំពេញ​នោះ​ បាន​ចាត់ទុក​ការបោះឆ្នោត​ថ្ងៃទី២៩​ កក្កដា​ ឆ្នាំ២០១៨​ គឺជា​ថ្ងៃ​ប្រារព្ធ​ពិធី​មរណភាព​នៃ​លទ្ធិប្រជាធិបតេយ្យ​ និង​ជា​ថ្ងៃ​ខ្មៅ​ងងឹត​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​ ដែល​របប​ប្រជាធិបតេយ្យ​ត្រូវ​ជំនួស​មកវិញ​ដោយ​ការដឹកនាំ​បែប​ឯក​បក្ស​ខុសច្បាប់​ និង​អធម្ម​នុញ្ញ​ភាព។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ យូ​មែន​ រ៉ៃ​ត៍​ វ៉​ច្ឆ​ (Human​ Rights​ Watch​) បាន​​ពិនិត្យ​​ឃើញ​ថា​ លោក​ ហ៊ុន​ សែន​ ដែល​​កាន់​អំណាច​​ជាង​ ៣០ឆ្នាំ​​មក​​ហើយ​​នោះ​ បាន​​ប្រើ​​​ល្បិច​កល​​មិន​ស្របច្បាប់​គ្រប់បែបយ៉ាង​ ដើម្បី​ពង្រឹង​ការគ្រប់គ្រង​បែប​ផ្តាច់​ការ​ឯក​បក្ស។

ការដឹកនាំ​ប្រទេស​ដើរថយក្រោយ​ផ្ទុយ​នឹង​គោលការណ៍​ប្រជាធិបតេយ្យ​នេះ​ហើយ​ ទើប​​ធ្វើ​​ឱ្យ​​សហភាព​អឺរ៉ុប​​ពិចារណា​​ដក​ហូត​​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ​EBA​ពី​កម្ពុជា​ ហើយ​​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​ ក៏​​កំពុង​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​​របប​​ក្រុង​ភ្នំពេញ​​ផង​​ដែរ​។ ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា​ជឿជាក់​ថា​ មានតែ​ការ​ស្ដារ​ប្រជាធិបតេយ្យ​ និង​គោរព​សិទ្ធិ​ មនុស្ស​ឡើងវិញ​ទេ​ ទើប​របប​លោក​ ហ៊ុន​ សែន​ និង​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ អាច​ចៀស​ផុត​ពី​វិបត្តិ​ទណ្ឌកម្ម​របស់​ក្រុម​ប្រទេស​លោកខាងលិច​បាន​ និង​អាច​ធ្វើឲ្យ​ប្រទេស​កម្ពុជា​រីកចម្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

5 Responses to "សង្គម​ស៊ីវិល​៖​ លោក​ ហ៊ុន​ សែន​ មិន​សម​ទទួល​បាន​ពានរង្វាន់​ស្តី​ពី​ភាពជា​អ្នកដឹកនាំ​និង​អភិបាលកិច្ច​ល្អ​"

  1. Anonymous says:

    YES..HUN SEN got this noble prize of being touching those young Cambodian to have the good manor . what was image to me is every student ceremony HUN SEN and his top officers getting together at the stage . HUN SEN started to advice all the young to know how he fight white his enemy SAM RANSY. in some time HUN SEN used his animal word and his top officers are waiting to clap their hand at the back stage . some time it seem to be so funny to me the ordain most of them are gather at the front stage but why>>>>>HUN SEN always look at the back stage . after all as we Cambodian we feel so shameful to every nation in the world to have this kind of leader . also it is so un believable to see HUN SEN has noble prize from any organization. why don’t this organization give HUN SEN as the world peace prize under the reason he have been peace keeping around the world.

  2. so socheath says:

    វាទាល់តែអ្ហែង អារ៉ុង ឈុន បានសមទទួលពានរង្វាន់​​ស្តី​ពី​ភាពជា​អ្នកដឹកនាំ​និង​អភិបាលកិច្ច​​ល្អ
    មែនទេ អាឡប់ ?
    អាសំរ៉ាម ! ​មកតាំងខ្លួនធ្វើអ្នគ្រាន់បើផង ?
    អាថោកជាងឆ្កែអែងនេះ មិនទាំងចេះខ្មាស់ខ្លួនឯងផងហ្នឹង !
    ធ្វើការតាំងពីសក់ខ្មៅ រហូតមមិសក្តដុះស្កូវពេញ អត់មានប្រាក់ចូកនិវត្តន៍ អ្ហែងគួរខ្មាស់ឆ្កែទេ ?
    ប៉ុណ្ណឹងហើយនៅឡប់ទៀតវ៉ី !

  3. so socheath says:

    សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតឆ្លើយតបទៅប្រធានាធិបតី ដូណាល់ ត្រាំ និងយល់ព្រមឲ្យក្រុមការងារនៃប្រទេសទាំងពីរធ្វើកិច្ចការជាមួយគ្នា ដើម្បីស្តារទំនុកចិត្ត និងកសាងចំណងមិត្តភាពឡើងវិញ
    (ភ្នំពេញ)៖ កន្លងទៅថ្មីៗនេះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតពីរច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីបញ្ជាក់ជំហររបស់សហរដ្ឋ
    អាមេរិក ដែលចង់បង្កើនទំនាក់ទំនងចំណងមិត្តភាពទ្វេភាគីកាន់តែល្អប្រសើរថែមទៀតជាមួយ
    កម្ពុជា ហើយអ្វីដែលកាន់តែពិសេសទៀត គឺលោកប្រធានាធិបតី បានបញ្ជាក់ក្នុងលិខិតរបស់ខ្លួនថា អាមេរិកគោរពអធិបតេយ្យភាពរបស់កម្ពុជា ហើយមិនគាំទ្រចំពោះការការផ្លាស់ប្តូររបបម្តងណាឡើយ ព្រមទាំងស្នើសុំឲ្យក្រុមការងារកិច្ចការបរទេសនៃប្រទេសទាំងពីរ កម្ពុជា-អាមេរិក ធ្វើកិច្ចការជាមួយគ្នាដើម្បីស្តារចំណងមិត្តភាពរវាងប្រទេសទាំងពីរឡើងវិញ។
    លិខិតដ៏កម្រទាំងពីរច្បាប់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានយកប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ដោយផ្ទាល់ដៃពីសំណាក់លោកប៉ាទ្រីក មើរ៍ហ្វី Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នាវិមានសន្តិភាព។
    នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើលិខិតឆ្លើយតបទៅប្រធានាធិបតី ដូណាល់ ត្រាំ ដោយយល់ព្រមឲ្យក្រុមការងារកិច្ចការបរទេសនៃប្រទេសទាំងពីរ ធ្វើកិច្ចការជាមួយគ្នា ដើម្បីស្តារទំនុកចិត្ត និងភាពជឿជាក់ឡើងវិញនឹងកសាងឡើងវិញ នូវចំណងមិត្តភាពរវាងប្រទេស និងប្រជាជនយើងទាំងពីរ។
    ជាមួយនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏សូមទទួលយកការអញ្ជើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ដែលនឹងប្រព្រឹត្តទៅនៅត្រីមាសទី១ នៃឆ្នាំ២០២០ នៅសហរដ្ឋអាមេរិក ៕

  4. Anonymous says:

    Sadart veitcong mafia dictator been made up by veitcong haha’ the real sdach khmer are long time die because of Youn hanoi ‘ and youn-veitcong germs’

  5. so socheath says:

    អាមូសពូជឆ្កែ ! ( Anonymous) ឡប់បាត់ !

Leave a Reply

Submit Comment