EU ​រកឃើញ​ថា​រដ្ឋាភិបាល​កម្ពុជា​រំលោភ​សិទ្ធិ​នយោបាយ «ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ‍»

នយោបាយ

26 វិច្ឆិកា 2019
ម៉ែន គឹមសេង
វីអូអេខ្មែរ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។

រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ នៅ​ខ្វះខាតសកម្មភាព​ផ្សះផ្សារ​ជាមួយ​នឹង​គណបក្ស​ប្រឆាំង​ ហើយ​បានរំលោភ​«ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ‍»​ដល់​គោលការណ៍នៃ​សិទ្ធិ​ចូលរួម​សកម្មភាព​នយោបាយ​ ដែល​មាន​ចែង​ក្នុងកតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋនិងសិទ្ធិ​នយោបាយ​នៅ​កម្ពុជា។ នេះ​បើ​តាម​របាយការណ៍​របស់​គណៈកម្មការ​សហភាព​អឺរ៉ុប។

របាយការណ៍​វាយ​តម្លៃ​របស់​គណៈកម្មការ​សហភាពអឺរ៉ុប​ផ្ញើ​ជូន​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា​ ហើយដែល​វីអូអេ​ទទួល​បាន​ច្បាប់​ចម្លង​មួយបាន​រក​ឃើញ​ពី​ការរំលោភ​លើ​សិទ្ធិ​សេរីភាព​ក្នុងការ​ចូលរួម​សកម្មភាព​នយោបាយ​នេះ​ជាបន្ត​បន្ទាប់​ជាពិសេស​មាត្រា​២៥​នៃ​កតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិនយោបាយ ដែល​បាន​ចែង​អំពី​សិទ្ធិ​និង​ឱកាស​ស្មើគ្នា​របស់​ពលរដ្ឋ​គ្រប់រូប ​ក្នុងការ​ចូលរួម​សកម្មភាព​សាធារណៈ​ដោយ​ផ្ទាល់​ក្នុងការ​ជ្រើស​រើសតំណាង​របស់ខ្លួន​ ដោយ​សេរី​ និង​ចូលរួម​បោះឆ្នោត​ ឬ​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ដើម្បី​បំពេញ​ការងារ​សាធារណៈ។​

សហភាព​អឺរ៉ុប​បាន​ចាប់ផ្តើម​នីតិវិធី​ពិនិត្យ​មើល​ការ​អនុវត្ត​តាម​លក្ខខណ្ឌ​ផ្តល់​ឋានៈ​អនុគ្រោះ​ពន្ធ​«គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍»​ ឬ Everything But Arms (EBA)​ដោយ​ផ្តោត​លើ​ស្ថានភាព​សិទ្ធិនយោបាយ សិទ្ធិពលកម្ម សិទ្ធិ​ដីធ្លី ​សិទ្ធិ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​និង​សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​នៅ​កម្ពុជា​ តាំងពីដើម​ខែកុម្ភៈ ឆ្នាំ២០១៩​នេះ។

ចំណាត់​ការ​នេះ​កើតឡើង​ ក្រោយពី​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​លោក​កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ឃុំឃាំង​កាលពី​ខែកញ្ញា​ ឆ្នាំ​២០១៧ ​ហើយ​បាន​រំលាយ​អតីត​គណបក្ស​ប្រឆាំង​ដ៏ធំ​នេះ​នៅខែ​វិច្ឆិកា​ឆ្នាំ​នោះ ​និង​ហាមឃាត់​មន្ត្រី​ជាន់​ខ្ពស់គណបក្ស​ចំនួន​១១៨​នាក់​ មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ឆ្នាំ។

នៅលើ​ផ្នែក​ «សេរីភាព​ក្នុង​ការចូលរួម​សកម្មភាពនយោបាយ‍»​ គណៈកម្មការ​របស់​សហភាព​អឺរ៉ុបបាន​ពិនិត្យ​មើល​ផលប៉ះពាល់​ពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ​ដែល​ហាមឃាត់​ជន​ណា​ដែល​ជាប់​ទោស​ឧក្រិដ្ឋ​មិន​ឱ្យ​ដឹកនាំ​គណបក្ស ហើយ​បាន​ផ្តល់​អំណាច​ដល់​តុលាការ​កំពូល​ដើម្បី​រំលាយ​គណបក្ស​នោះ។

អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​៤​រូបត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ព្រៃស​ក្នុង​រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​៧:០០​យប់ថ្ងៃ​សុក្រ ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (ផ្តល់​ឲ្យ​ដោយ ម៉ា ចិត្រា)
អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​៤​រូបត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ព្រៃស​ក្នុង​រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​៧:០០​យប់ថ្ងៃ​សុក្រ ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (ផ្តល់​ឲ្យ​ដោយ ម៉ា ចិត្រា)

បន្ថែមពី​នេះ​គឺ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោតដើម្បី​យក​អាសនៈ​ពី​គណបក្ស​ដែល​ត្រូវ​រំលាយ​មក​ចែក​ឱ្យ​គណបក្ស​ដទៃ​ ដែល​ក្នុងនោះ​គឺ​បាន​រឹប​អូសយក​អាសនៈ​ក្រុម​ប្រឹក្សាឃុំ-​សង្កាត់​ដែល​ជាប់​ឆ្នោត​ចំនួន​៥០០៧​របស់​គណបក្ស​សង្គ្រោះជាតិ​ មក​ចែក​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន និង​ទៅ​គណបក្ស​តូចៗ​ដទៃ​ទៀតដែល​មិន​បាន​ជាប់ឆ្នោត។

បន្ថែម​ពីនេះ​ គណៈកម្មការ​សហភាព​អឺរ៉ុប​ពិនិត្យ​មើលការ​ចាប់​ខ្លួន​សកម្មជន​សហគមន៍​និង​អតីត​សកម្មជន​នយោបាយ​ជាបន្តបន្ទាប់​ ជាពិសេស​ភាគច្រើន​នៃ​អ្នក​ទាំង​នោះត្រូវ​បាន​ចាប់​ខ្លួន​តាំង​ពី​ខែសីហា​ ឆ្នាំ​២០១៩​មក​ គឺ​នៅពេល​ដែល​លោក​ សម រង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិដែល​រស់នៅ​នីរទេស​ខ្លួនក្រៅ​ប្រទេស​ជាង​៤ឆ្នាំ​ បាន​ប្រកាស​ធ្វើមាតុភូមិ​និវត្តន៍​នៅថ្ងៃទី​៩ ខែ​វិច្ឆិកា​ដើម្បី​ទៅស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។

គណៈកម្មការ​សហភាព​អឺរ៉ុបក៏បាន​បង្ហាញការខិតខំ​បកស្រាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ធ្វើ​ឡើងនៅ​ក្នុង​របាយការណ៍​សរុប ​ចុះថ្ងៃទី​១២ ខែសីហាផងដែរ។ ជំហរ​របស់​កម្ពុជា​ផ្តោតសំខាន់​គឺ​ការពារ​ចំណាត់ការ​របស់តុលាការ​កំពូល​ក្នុងការ​រំលាយ​អតីត​គណបក្ស​ប្រឆាំង ​និង​ការ​ចាប់​ខ្លួន​និង​ចោទប្រកាន់​លោក​ កឹម សុខា ពី​បទក្បត់ជាតិ​ ដោយ​សារតែ​អត្ថាធិប្បាយ​ក្នុង​ឃ្លីប​វីដេអូមួយដែល​លោក​បាន​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រតាំង​ពីឆ្នាំ​២០១៣។

បន្ថែម​ពីនេះ​ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ខិតខំ​ទាញ​យក​អំណះអំណាង​នានា​ដើម្បី​ឱ្យ​សហភាព​អឺរ៉ុប​ទទួល​យក​ការ​រំលាយ​នេះ​ថា​ត្រឹមត្រូវ​តាម​ច្បាប់​ ដោយ​បាន​យោង​ដល់​សំណុំរឿង​ក្នុងពេល​កន្លង​មក​នៅ​ប្រទេស​ដទៃ​ដែល​តុលាការសិទ្ធិ​មនុស្ស​សហភាព​អឺរ៉ុប​ទទួល​យក​ការ​រំលាយ​គណបក្ស​នៅ​ក្នុង​ប្រទេស​ទាំង​នោះ។

បរិយាកាសនយោបាយរឹតត្បិត

របាយការណ៍​វាយតម្លៃ​របស់​សហភាព​អឺរ៉ុប​បាន​ពិនិត្យព្រឹត្តិការណ៍​ក្នុង​រយៈពេល​បីឆ្នាំ​ចុង​ក្រោយ រហូត​ដល់​ថ្ងៃទី​៣១ ខែ​តុលា​ ឆ្នាំ​២០១៩ ហើយ​បាន​វាយ​តម្លៃ​ថា៖

«ក្នុង​រយៈពេល​បីឆ្នាំ​ចុងក្រោយ​នេះ​ អាជ្ញាធរ​កម្ពុជា​បាន​ចាត់​វិធានការ​គាបសង្កត់​ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង​ដ៏ធំ​នៅ​កម្ពុជា គឺ​គណបក្ស​សង្គ្រោះជាតិ​ រៀបចំ​បែបបទ​ដើម្បី​រារាំង​បក្ស​ប្រឆាំង​ មិន​ឱ្យ​ចូលរួម​នយោបាយ​ និង​សិទ្ធិ​បោះឆ្នោត។ សកម្មភាព​ទាំងនេះ​រួម​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពីខែ​កញ្ញា​ ឆ្នាំ​២០១៧ ​ការសម្រេច​របស់​តុលាការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ កាលពីខែ​វិច្ឆិកា ​ឆ្នាំ​២០១៧‍»។

​គណៈកម្មការ​សហភាពអឺរ៉ុប​បាន​បន្ថែម​ថា​ រហូតមកដល់​ថ្ងៃចេញ​របាយការណ៍​នេះ​ បរិយាកាស​នយោបាយ​កម្ពុជា​នៅតែ​ត្រូវ​បាន​រឹតត្បិត​យ៉ាង​ខ្លាំង ​សិទ្ធិ​នយោបាយ​របស់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ត្រូវ​បាន​បដិសេធ​ អាជ្ញាធរ​កម្ពុជា​នៅ​បន្ត​ចាប់ខ្លួន​សមាជិក​និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ‍។

របាយការណ៍​នោះ​បាន​សន្និដ្ឋាន​ថា៖

«ផ្អែកលើ​ព្រឹត្តិការណ៍និង​ការវាយ​តម្លៃ​ដែល​បាន​រៀបរាប់​ជូន​ខាងលើ​ គណៈកម្មការ​ពិចារណា​ថា​កង្វះ​សកម្មភាព​ផ្សះផ្សារ​ថែមទៀត​ពី​រដ្ឋាភិបាល​ មាន​ការ​រំលោភ​ជា​ប្រព័ន្ធ​និង​ធ្ងន់ធ្ងរ​ដល់​គោលការណ៍ដែល​មាន​ចែង​ក្នុង​មាត្រា​២៥​នៃ​កតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា។ រហូតមក​ដល់ថ្ងៃនេះ​ គណៈកម្មការ​មិន​ឃើញ​មាន​ភស្តុតាង​ថា​កម្ពុជា​បាន​ចាត់​វិធានការ​ចាំ​បាច់ដើម្បី​ដោះស្រាយ​ការ​រំលោភទាំងនោះ​នៅឡើយ​ទេ‍»។

ក្រោយពី​របាយការណ៍​នេះ​បាន​ចេញ រដ្ឋាភិបាល​កម្ពុជា​បាន​ដោះលែង​សកម្មជន​សហគមន៍​និង​អតីត​សកម្មជន​គណបក្ស​នយោបាយ​ចំនួន៧០នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ។ នៅមុន​នោះ​ចំនួន​ពីរ​ថ្ងៃ​ តុលាការ​ក៏​បាន​បន្ធូរបន្ថយ​លក្ខខណ្ឌ​ឃុំឃាំង​លោក​ កឹម សុខា ដោយ​អនុញ្ញាត​ឱ្យ​លោក​ធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​ ប៉ុន្តែ​មិន​ឱ្យ​ទៅក្រៅប្រទេស​ ឬ​ធ្វើ​សកម្មភាព​នយោបាយ​ឡើយ។

​ឯកអគ្គរដ្ឋទូតសហរដ្ឋ​អាមេរិកប្រចាំ​នៅ​កម្ពុជា លោក Patrick Murphy និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ ដែល​រដ្ឋា​ភិបាលបាន​រំលាយ បាន​ថ្លែង​សារ​ទៅកាន់អ្នកសារព័ត៌មាន​ នៅ​គេហដ្ឋាន​របស់​លោកកឹម សុខា ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)
​ឯកអគ្គរដ្ឋទូតសហរដ្ឋ​អាមេរិកប្រចាំ​នៅ​កម្ពុជា លោក Patrick Murphy និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ ដែល​រដ្ឋា​ភិបាលបាន​រំលាយ បាន​ថ្លែង​សារ​ទៅកាន់អ្នកសារព័ត៌មាន​ នៅ​គេហដ្ឋាន​របស់​លោកកឹម សុខា ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)

លោក សម រង្ស៊ី ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវបានតុលាការ​រំលាយ ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន Reuters នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុងគូឡាឡំពួរ នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក សម រង្ស៊ី ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវបានតុលាការ​រំលាយ ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន Reuters នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុងគូឡាឡំពួរ នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក សម រង្ស៊ី ​ប្រធានស្តីទី​គណបក្ស​សង្គ្រោះជាតិ ​បាន​បញ្ជាក់​ក្នុងកម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​សប្តាហ៍មុន​ ក្រោយពី​គម្រោងមាតុភូមិ​និវត្តន៍​របស់​លោក​មិន​បាន​ជោគជ័យ​ថា៖

«យើង​ឃើញ​ថា​ លោក​ ហ៊ុន សែន​ កំពុងតែ​រងសម្ពាធ​ពីសហគមន៍​អន្តរជាតិ​ជាពិសេស​ពី​សហភាព​អឺរ៉ុប។​ ទោះបីជា​លោក​ ហ៊ុន​ សែន ​មិន​ធ្វើ​អ្វី​ឱ្យ​គេ​ជឿ​ទុកចិត្ត​បាន​ តែ​គាត់​មិន​អាច​នៅ​ស្ងៀម​ទេ​ គាត់​ត្រូវតែ​បំពេញ​ចិត្ត​សហគមន៍​អន្តរជាតិ ​បើ​មិន​ដូច្នេះទេ​ គេ​នឹង​កាត់ប្រព័ន្ធ​អនុគ្រោះពន្ធ​ហៅ​ថា​ EBA ។ ពេលនោះ​សេដ្ឋកិច្ច​កម្ពុជា​នឹង​ជួប​វិបត្តិ​ធ្ងន់​ណាស់​ ហើយ​លោក​ ហ៊ុន សែន​ ជា​អ្នក​ទទួល​ខុសត្រូវ‍»។​

រក្សាអធិបតេយ្យភាព

ប៉ុន្តែ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ព្រមាន​ចាប់​ខ្លួន​ពួកគេ​វិញ​ ប្រសិន​បើ​មាន​អ្នកណា​ម្នាក់​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ថា​ ការ​ដោះលែង​នោះ​គឺ​ដោយសារ​សម្ពាធ​អន្តរជាតិ​ហើយ​ថា​កម្ពុជាសុខចិត្ត​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ ​តែ​មិន​ឱ្យ​បាត់បង់​អធិបតេយ្យ​ភាព​របស់​ជាតិ​ឡើយ។

លោក​ហ៊ុន សែន​ បន្ថែម​ថា៖

«យើង​មិន​អាច​យក​អធិបតេយ្យ​របស់​យើងទៅ​ដោះដូរ​ជាមួយ​នឹង​ជំនួយ ​ឬ​ការ​អនុគ្រោះ​ណា​ទេ។ អ្វី​ដែល​យើង​ខិត​ខំ​ធ្វើបាន យើង​ធ្វើ តែ​អ្វី​ដែល​យើង​ធ្វើ​មិន​បាន គឺ​អត់​ទេ។ ​ទីផ្សារ​នៅ​តែ​ជា​ទីផ្សារ ​គ្រាន់តែ​ពេលមុន​អត់​បង់​ពន្ធ ​ឥឡូវ​ត្រូវ​បង់​ពន្ធ»។​

ទោះ​ជា​យ៉ាងណា​ក៏ដោយ ​លោក ​ដូណាល់ ត្រាំ ​(Donald Trump) ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បាន​ផ្ញើ​លិខិត​ទៅ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ដោយ​ប្រាប់​ឲ្យ​ដាក់​ប្រទេស​កម្ពុជា​មក​លើ​មាគ៌ា​អភិបាល​កិច្ច​ប្រជាធិបតេយ្យ​ឡើង​វិញ។ ​នេះ​បើ​តាម​លិខិត​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ ដែលបាន​ផ្សាយជា​សាធារណៈ​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន។​

លោក​ប្រធានាធិបតី​ ត្រាំ បាន​បញ្ជាក់​ថា ​សហរដ្ឋ​អាមេរិក​គោរព​អធិបតេយ្យ​ភាព​របស់​កម្ពុជា ​និង​មិន​ស្វះស្វែងឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​របប​នោះ​ទេ ហើយ​លោក​បាន​បង្ហាញ​ពីជំនឿយ៉ាង​មុត​មាំ​ថា ​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ ​សេរីភាព​បុគ្គល​ និង​នីតិរដ្ឋ ​គឺជា​មាគ៌ា​ល្អ​បំផុត​សម្រាប់​សន្តិភាព ​ស្ថិរភាព និង​វិបុលភាព​សម្រាប់​ប្រជាជាតិ​ទាំងអស់។​

លោក​ ត្រាំ ​សង្ឃឹមថា ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​នឹង​វាយ​តម្លៃ​ឡើង​វិញ​នូវ​ការ​សម្រេច​ចិត្ត​មួយ​ចំនួន​ ដែល​ធ្វើ​ឡើង​ក្នុងពេល​កន្លងមក​ដែល​សហរដ្ឋ​អាមេរិក​ជឿ​ជាក់ថា​នឹង​បង្ក​ហានិភ័យ​«យ៉ាង​ខ្លាំង​ដល់​អធិប​តេយ្យភាព ​ស្ថិរភាព ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រយៈពេល​វែង​របស់​ព្រះរាជាណាចក្រ​កម្ពុជា»។

លោក​ ឱក សេរីសោភក្តិ៍ ​អ្នកឯកទេស​ខាង​ផ្នែក​អភិបាលកិច្ច​ល្អ សម្តែង​សុទ្ទិដ្ឋិនិយម​ថា​ស្ថានការណ៍នយោបាយ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នៅ​តែ​អាចចរចា​គ្នា ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​មុនពេល​ដែល​សហភាព​អឺរ៉ុប​ដកឋានៈអនុគ្រោះពន្ធ​ពាណិជ្ជកម្ម​«គ្រប់មុខ​ទំនិញ​លើក​លែងសព្វាវុធ‍»​ ឬ​ (EBA)។ សហភាព​អឺរ៉ុប​គឺជា​ទីផ្សារ​ដ៏ធំ​បំផុត​របស់​កម្ពុជា​ដោយ​ទទួល​ទិញ​ទំនិញ​ជិត​៦ពាន់លាន​ដុល្លារក្នុងឆ្នាំ ២០១៨ ហើយ​តាម​រយៈ​ឋានៈ​អនុគ្រោះពន្ធនេះ ទំនិញ​របស់​កម្ពុជា​បាន​រួច​ពន្ធ​ក្នុង​ទឹកប្រាក់​ជិត​៧០០​លាន​ដុល្លារ។

អ្នកវិភាគ​រូបនេះ​មើល​ឃើញ​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រើប្រាស់​យន្តការ​ជាច្រើន​ដើម្បី​ដោះស្រាយ​ដែរ​ បើទោះបី​ជា​នៅ​ចំពោះ​មុខ​សាធារណជន​រដ្ឋាភិបាល​បាន​បង្ហាញ​ជំហរ​រឹងរូស​ក៏ដោយ។

ប៉ុន្តែ​លោក ​សោភក្តិ៍​ បាន​ព្រមាន​ថា ​ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​មិន​រក​ដំណោះស្រាយ​ឱ្យ​បាន​មុន​ឱសានវាទ​ត្រឹម​ដើមឆ្នាំក្រោយទេ នោះ​កម្ពុជា​ប្រហែល​ជានឹង​បាត់បង់​ឱកាស​ទទួល​បាន​ការ​លួង​លោម​ពី​សហគមន៍​អន្តរជាតិ​ ​ហើយ​លទ្ធភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​នឹង​កាន់តែ​មាន​ច្រើន៕

What Next?

Recent Articles

3 Responses to "EU ​រកឃើញ​ថា​រដ្ឋាភិបាល​កម្ពុជា​រំលោភ​សិទ្ធិ​នយោបាយ «ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ‍»"

  1. Anonymous says:

    It seems like Hun Sen will not lose his power according to President Trump’s statement!!! and of course China is already on his side. This is the time that Hun Sen can prove how much he cares about his country and people. Why not let people enjoy their freedom and improve their life style by taking advantage of EBA while improving and working towards economic self independence??? Then all of sudden, Hun Sen becomes a well known leader and respected internationally especially US and China.

  2. so socheath says:

    បើរំលោភសិទ្ធិ ឲ្យ​កូនមីសំផឹង អ្ហែងហ្នឹង ចំតឹតក្តឹត ជេររដ្ឋាភិបាលកើតដែរ ?
    អាពូជសំផឹង ឆ្លើយមកមើល ?

  3. Anonymous says:

    WELL.. all I want to say is >>do not lei to yourself that all . I tell you what right now they have a high tech machinery that can tell you are lei or not . it is computer reading from your mind heard your nerve that can tell when you talking lie. please believe on some thing you used to say do not believe on that mettle .

Leave a Reply

Submit Comment