សកម្មជន​បក្ស​ប្រឆាំង​ កញ្ញា​ យូ​ ចាន់​ធានី​ បាត់បង់​ការងារ​ដោយសារ​ការ​ចាប់ខ្លួន​ ទាំង​អយុត្តិធម៌​

ដោយ មួង ណារ៉េត
2019-11-26
RFA

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​  និង​ជាអតីត​អ្នកអាន​ព័ត៌មាន​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្ស​សង្គ្រោះជាតិ កញ្ញ យូ ចាន់ធានី។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជាអតីត​អ្នកអាន​ព័ត៌មាន​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្ស​សង្គ្រោះជាតិ កញ្ញ យូ ចាន់ធានី។ Photo courtesy


សកម្មជន​បក្ស​ប្រឆាំង​ កញ្ញា​ យូ​ ចាន់​ធានី​ បាន​បាត់បង់​ការងារ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ ដោយសារ​របប​ក្រុងភ្នំពេញ​ បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ទស្សនៈ​គាំទ្រ​គណបក្ស​ សង្គ្រោះ​ជាតិ​។ សង្គម​ស៊ីវិល​សម្តែង​ការ​សោក​ស្តាយ​ និង​ចោទ​ថា​ ករណី​នេះ​កើតឡើង​ ដោយសារតែ​ការអនុវត្ត​ច្បាប់​មិន​ ត្រឹមត្រូវ​របស់​អាជ្ញាធរ​រដ្ឋាភិបាល​។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ កញ្ញា​ យូ​ ចាន់​ធានី​ ត្រូវ​បាន​ធានា​គារ​ អេ.បី.អេ (ABA) បញ្ឈប់​ពី​ការងារ​ បន្ទាប់​ពី​កញ្ញា​ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ​ ចាប់​ឃុំ​ខ្លួន និង​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់​ជាមួយ​ លោក​ សម​ រង្ស៊ី។

កញ្ញា​ យូ​ ចាន់​ធានី​ ប្រាប់​អាស៊ី​សេរី​ថា​ នាង​សោក​ស្ដាយ​ដែល​បាត់បង់​ការងារ​ដោយសារតែ​ការ​ ចាប់​ឃុំខ្លួន​ទាំង​អយុត្តិធម៌​ គ្មាន​ភស្តុតាង​ត្រឹមត្រូវ។ អតីត​អ្នកអាន​ព័ត៌មាន​លើ​ទំព័រ​ហ្វេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សប៊ុក​របស់​ លោក​ សម​ រង្ស៊ី រូប​នេះ​ បន្ត​ថា​ ពេល​បាត់បង់​ការងារ​ហើយ​នាង​ពិបាក​រក​ការងារ​កន្លែង​ផ្សេងទៀត​ ព្រោះ​តុលាការ​មិនទាន់​ទម្លាក់​ចោលការ​ចោទប្រកាន់​ទាំងស្រុង​ឡើយ​ គ្រាន់តែ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ ឃុំ​បណ្ដោះអាសន្ន​ប៉ុណ្ណោះ៖ វា​ពិបាក​ត្រង់ថា​ កន្លែង​ការងារ​គេ​បាន​បញ្ឈប់​ខ្ញុំ​ហើយ។ ខ្ញុំ​ក៏​ពិបាក​រក​ការងារ​កន្លែង​ថ្មី​ដែរ​ដោយសារ​តែ​បណ្ដឹង​របស់​ខ្ញុំគេ​មិនទាន់​បាន​លើកលែង​ទេ​ គឺ​ខ្ញុំ​នៅ​ជាប់​ បណ្ដឹង​ដដែល»

កញ្ញា​ យូ​ ចាន់​ធានី​ ត្រូវ​បាន​អាជ្ញាធរ​ពន្ធនាគារ​ដោះលែង​នៅ​ម៉ោង ៧យប់​ កាលពី​ថ្ងៃ​ទី១៥​ ខែ​វិច្ឆិកា​ បន្ទាប់ពី​ លោក​ ហ៊ុន​ សែន​ បញ្ជា​ទៅ​តុលាការ​ឲ្យ​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​ទាំងអស់​វិញ​។ ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ​ តុលាការ​បាន​ដាក់​លក្ខខណ្ឌ​មិន​ឲ្យ​កញ្ញា​ធ្វើសកម្មភាព​នយោបាយ​ មិន​ឲ្យ​ចេញក្រៅ​ប្រទេស​ មិន​ឲ្យ​ផ្លាស់​ប្តូរ​ទីលំនៅ​ ត្រូវ​បង្ហាញខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​ ១ខែ​ម្ដង​ និង​ត្រូវ​បង្ហាញខ្លួន​តាម​ដីកាកោះ​របស់​តុលាការ​ជាដើម។

សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​ មិន​បន្ទោស​ក្រុមហ៊ុន​ដែល​បញ្ឈប់​ការងារ​នោះ​ទេ​ ប៉ុន្តែ​នាង​ថា​ ករណី​នេះ​ ជា​កំហុស​របស់​រដ្ឋាភិបាល។ កញ្ញា​ត្អូញត្អែរ​ថា​ ពេល​បាត់បង់​ការងារ​បែបនេះ​ ធ្វើឲ្យ​ប៉ះ​ ពាល់​ដល់​ជីវភាព​ គ្រួសារ​ធ្ងន់ធ្ងរ។ កញ្ញា​ នៅតែ​បន្ត​ស្នើសុំ​ឲ្យ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់​ទាំង​ស្រុង​ ដើម្បីឲ្យ​នាង​មា​សិទ្ធិ​សេរីភាព​ពេញលេញ​ ចូលរួម​កិច្ចការ​សង្គម​ នយោបាយ​ និង​អាច​រក​ការងារ​ធ្វើ​ជួយ​ដោះ​ស្រាយ​បន្ទុក​គ្រួសារ៖ «ដោយសារ​ខ្ញុំ​ជា​អ្នកជួយ​ជ្រោមជ្រែង​គ្រួសារ​ ដូច្នេះ​បន្ទុក​គ្រួសារ​ គឺ​ខ្ញុំ​ត្រូវ​ផ្ដល់​ថវិកា​ដែល​រក​បាន​ពី​ការងារ​និង​រកស៊ី​អី​ក៏ដោយ​ជូន​គ្រួសារ​។ពេល​ខ្ញុំ​អត់​ការងារ​ធ្វើ​ គឺ​ប៉ះ​ ពាល់​ដល់​គ្រួសារ​ខ្ញុំ​ដែរ​ ព្រោះ​គ្រួសារ​របស់ខ្ញុំ​រកចំណូល​បាន​តិច​តូច​ដែរ»

កញ្ញា​ យូ​ ចាន់​ធានី​ មាន​វ័យ​ ២៥​ ឆ្នាំ​ ហើយ​សព្វថ្ងៃ​នាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រស់​នៅ​ភូមិ​កំពង់សំណាញ់​ សង្កាត់​កំពង់​សំណាញ់​ ក្រុង​តា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្មៅ​ ខេត្ត​កណ្ដាល។

សមត្ថកិច្ច​របប​ក្រុងភ្នំពេញ​បាន​ឃាត់ខ្លួន​កញ្ញា​ យូ​ ចាន់​ធានី​ ខណៈ​កញ្ញា​កំពុង​បំពេញការងារ​នៅ​ ធនាគារ​ ABA​ ក្រុងភ្នំពេញ​ កាលពី​ថ្ងៃទី១៣​ ខែ​កញ្ញា​ ឆ្នាំ២០១៩​។ មួយថ្ងៃ​ក្រោយមក​ នៅ​ថ្ងៃទី១៤​ ខែ​កញ្ញា​ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញដីកា​បង្គាប់​ឲ្យ​ឃុំ​ ខ្លួន​កញ្ញា​ នៅ​ពន្ធនាគារ​ព្រៃស​ «ម២​» ជា​បណ្ដោះអាសន្ន​​​ ក្រោម​បទ​ចោទ​ «រួមគំនិតក្បត់​ និង​ញុះញង់​ ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ង​ងរ​ដល់​សន្តិសុខ​សង្គម​» ប្រព្រឹត្ត​នៅ​កម្ពុជា​ និង​ទីកន្លែង​ផ្សេងទៀត​ កាលពី​ អំឡុង​ឆ្នាំ២០១៩​ ។ កញ្ញា​រង​ការចោទប្រកាន់​ថា​ បាន​ទៅ​ទទួលយក​ផែនការ​ពី​លោក​ សម​ រង្ស៊ី​ នៅ​ប្រទេស​ម៉ាឡេស៊ី​ កាលពី​ខែ​សីហា​ ឆ្នាំ២០១៩​ ដើម្បី​ប្រឆាំង​សាលដីកា​តុលាការ​កំពូល​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ផ្ដួល​រំលំ​រដ្ឋាភិបាល។

ទាក់ទង​ករណី​នេះ​ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក ជិន ម៉ាលីន​ បាន​ទម្លាក់​ការទទួលខុសត្រូវ​ទៅលើ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​លោក​ចោទ​ថា​ ជា​អ្នក​រៀបចំផែនការ​ និង​ញុះញង់​ ណែនាំ​ឲ្យ​សកម្មជន​ ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់។ លោក​ បញ្ជាក់​ថា​ អាជ្ញាធរ​មិន​ទទួលខុសត្រូវ​ ចំពោះ​អ្នក​ដែល​បំពាន​ ច្បាប់​នោះ​ទេ​ ហើយ​ករណី​នេះ​មិនមែន​ជា​ការ​ចាប់ខ្លួន​ដោយ​អយុត្តិធម៌​ នោះ​ទេ​ គឺជា​ការអនុវត្ត​ច្បាប់​ដែល​មិនទាន់​បិទ​បញ្ចប់​នៅឡើយ៖ «វា​ជា​មេរៀន​មួយ​សម្រាប់​បងប្អូន​ដែល​ចូលរួម​ផែនការ​ក្បត់​ឬ​ចាញ់​បោក​ ការ​ញុះញង់​របស់​ក្រុម​ឧទ្ទាម។ នៅ​ពេល​យើង​ប្រឈម​ផ្លូវច្បាប់​បាត់បង់​ការងារ​ ចឹង​គឺ​ក្រុម​ឧទ្ទាម​ទាំង​ អស់នោះ​មក​ចូលរួម​ទទួលខុសត្រូវ​ជាមួយ​យើង​ទេ​ គឺ​មានតែ​យើង​ទេ​ដែល​ទទួលខុសត្រូវ​ផ្លូវ​ច្បប់ ​ តែ​ម្នាក់​ឯង​នោះ​)

ផ្ទុយពី​ការ​លើកឡើង​នេះ​ កញ្ញា​ យូ​ ចាន់​ធានី​ និង​សកម្មជន​បក្ស​ប្រឆាំង​ដទៃ​ទៀត​ ធ្លាប់​អះអាង​ថា​ ពួកគាត់​មិនដែល​ទទួល​បាន​ផែនការ​ពី​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ប្រព្រឹត្ត​អំពើខុស​ច្បាប់​ នោះ​ទេ​ ប៉ុន្តែ​ពួកគាត់​គ្រាន់តែ​អនុវត្ត​តាម​សិទ្ធិ​សេរីភាព​ក្នុងនាម​ជា​ពលរដ្ឋ​ដូច​មាន​ចែង​ក្នុង​ច្បាប់​រដ្ឋ​ ធម្មនុញ្ញ។ ក្រុមសកម្ម​ជន​គណបក្ស​សង្គ្រោះ​ជតិ​ អះអាង​ថា​ អាជ្ញាធរ​ទៅវិញ​ដែល​ចាប់ខ្លួន​ ពួកគាត់​ទាំង​គ្មាន​ដីកា​ និង​គ្មាន​ភស្តុតាង​ ត្រឹមត្រូវ​ក្នុង​បំណង​គំរាមកំហែង​ផ្នែក​នយោបាយ។ សកម្មជន​បក្ស​ប្រឆាំង​ បញ្ជាក់​ថា​ ទង្វើ​របស់​ របប​ក្រុងភ្នំពេញ​ កាន់តែ​ធ្វើឲ្យ​ពួកគាត់​ឈឺចាប់​ ហើយ​ពួកគាត់​នៅតែ​ប្តេជ្ញា​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដដែល​ ទោះបីជា​ពេលនេះ​ពួកគាត់​មួយ​ចំនួន​មិន​ហ៊ាន​និយាយ​ពី​រឿង​នយោបាយ​ និង​រិះ​គន់​ខ្លាំងៗ ដោយ​បារម្ភ​ពី​ការ​ចាប់ខ្លួន​ឡើងវិញ​ក្តី។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លី​កាដូ (LICADHO) លោក​ អំ​ សំអាត​ សោក​ស្ដាយ​ដែល​កញ្ញា​ យូ​ ចាន់​ធានី​ បាត់បង់​ការងារ​ ដោយសារតែ​ការអនុវត្ត​ច្បាប់​ ផ្អែកលើ​ទិដ្ឋភាព​នយោបាយ​របស់​រដ្ឋាភិបាល​ ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​និង​ជីវភាពរស់នៅ​របស់​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ៖ «ជា​ធម្មតា​នៅ​ប្រទេស​ណា​ដូច​ប្រទេស​ណា​នៅ​ពេល​មានការ​ ជាប់​ឈ្មោះ​ឬ​ការ​ចោទ​ប្រកាន់​ក្នុង​តុលាការ​គឺ​ពិបាក​ក្នុង​ការស្វែងរក​ការងារ​ធ្វើ​ណាស់​ ដូច្នេះ​ហើយ​ ទើប​ប្រទេស​គេ​នី​មួយ​ៗក្នុង​ការអនុវត្ត​ចាប់ខ្លួន​មនុស្ស​រឿង​អី​មួយ​ទាល់តែ​គេ​មាន​ភស្តុតាង​ស៊ី​សង្វាក់​ គ្នា​ មាន​ភស្តុតាង​គ្រប់គ្រាន់​មាន​បទល្មើស​ដែល​កើតឡើង​ទើប​គេ​ចាប់​ ហើយ​បញ្ជូន​ទៅ​តុលាការ​ បើ​ មិន​ចឹង​ទេ​ វា​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ កិត្តិយស​ និង​ការស្វែងរក​ការងារ​របស់​ពួកគេ»

លោក​ អំ​ សំអាត​ ពិនិត្យ​ឃើញ​ថា​ ទង្វើ​របស់​សកម្មជន​បក្ស​ប្រឆាំង​ទាំងឡាយ​ រួម​ទាំង​កញ្ញា​ យូ​ ចាន់​ធានី​ ផង​នោះ​ គឺជា​ការអនុវត្ត​សិទ្ធិ​សេរីភាព​ដែល​មាន​កំណត់​ក្នុង​ច្បាប់​ជាតិ​និង​អន្តរជាតិ​ មិន​ផ្ទុយពី​ច្បាប់​នោះ​ទេ​ ។ លោក​ បន្ត​ថា​ តាមច្បាប់​ ប្រសិនបើ​សមត្ថកិច្ច​និង​តុលាការ​ ចាប់ខ្លួន​មនុស្ស​ ខុស​ គឺ​រដ្ឋ​ជា​អ្នកទទួល​ខុសត្រូវ​ចំពោះ​ការខូចខាត​ទាំងអស់៖ «ដល់​ពេល​នេះ​វា​គ្រាន់តែ​ចោទប្រកាន់​និង​ការ​ឃុំខ្លួន​ហើយ​ឥឡូវ​នៅ​ ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ហើយ​មិនទាន់​រក​ឃើញ​ប្រាកដ​ប្រជា​ថា​ គាត់​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​នៅ​ ឡើយ​ហើយ​ទីបំផុត​គាត់​ត្រូវ​បាត់បង់​ការងារ​ទៀត​។ ករណី​នេះ​ ត្រូវតែ​ពិនិត្យ​និង​ពិចារណា​ថា​ បើ​មាន​ រឿង​អញ្ចឹង​ច្រើន​តើ​វា​ប៉ះពាល់​យ៉ាង​សម្រាប់​ជីវភាព​ពលរដ្ឋ​ ហើយ​តើ​ជះឥទ្ធិពល​យ៉ាងណា​ចំពោះ​ ច្បាប់​ ហើយ​តើ​អ្នកណា​ជា​អ្នកទទួល​ខុសត្រូវ​បើសិនជា​មានរឿង​អញ្ចឹង​ច្រើន​ ដូច្នេះ​រដ្ឋាភិបាល​ត្រូវតែ​ ធានារ៉ាប់រង​ទៅលើ​បញ្ហា​ទាំងអស់​នេះ»

គិត​ត្រឹម​ពាក់​កណ្តាល​ខែ​វិច្ឆិកា​នេះ​ អាជ្ញាធរ​បាន​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន៧៥នាក់​ហើយ​ ក្រោយពេល​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ លោក​ ហ៊ុន​ សែន​ បញ្ជា​ឲ្យ​តុលាការ​ និង​សមត្ថកិច្ច​ដោះលែង​ និង​ឈប់​ធ្វើទុក្ខ​បុក​ម្នេញ​លើស​កម្ម​ជន​បក្ស​ប្រឆាំង​។ ទោះ​យ៉ាងណា​ មេដឹកនាំ​របប​ឯក​បក្ស​រូប​នេះ​បាន​ព្រមាន​ថា​ លោក​នឹង​ឱ្យ​អាជ្ញាធរ​ចាប់ខ្លួន​អ្នកទោស​នយោបាយ​ប្រមូល​យក​ទៅ​ដាក់គុក​វិញ​ទាំងអស់​ បើ​ពួកគេ​ហ៊ាន​និយាយ​ថា​ ការ​ដោះលែង​នេះ​ កើតឡើង​ដោយសារ​សម្ពាធ​អន្តរជាតិ​ ឬ​បើ​ពួកគេ​បន្ត​សកម្មភាព​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទៀត​នោះ​។ អ្នកវិភាគ​ថា​ ការ​លើកឡើង​បែបនេះ​ បង្ហាញ​ថា​ សកម្មភាព​ចាប់ចង​ និង​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​កន្លងមក​ មិនមែន​ជា​ការអនុវត្ត​តាម​គោលការណ៍​ច្បាប់​ទេ​ ប៉ុន្តែ​ជា​ការ​ធ្វើឡើង​តាម​មាត់​និង​អារម្មណ៍​របស់​លោក​ ហ៊ុន​ សែន​ តែម្នាក់​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សកម្មជន​បក្ស​ប្រឆាំង​ កញ្ញា​ យូ​ ចាន់​ធានី​ បាត់បង់​ការងារ​ដោយសារ​ការ​ចាប់ខ្លួន​ ទាំង​អយុត្តិធម៌​"

  1. so socheath says:

    សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតឆ្លើយតបទៅប្រធានាធិបតី ដូណាល់ ត្រាំ និងយល់ព្រមឲ្យក្រុមការងារនៃប្រទេសទាំងពីរធ្វើកិច្ចការជាមួយគ្នា ដើម្បីស្តារទំនុកចិត្ត និងកសាងចំណងមិត្តភាពឡើងវិញ
    (ភ្នំពេញ)៖ កន្លងទៅថ្មីៗនេះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតពីរច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីបញ្ជាក់ជំហររបស់សហរដ្ឋ
    អាមេរិក ដែលចង់បង្កើនទំនាក់ទំនងចំណងមិត្តភាពទ្វេភាគីកាន់តែល្អប្រសើរថែមទៀតជាមួយ
    កម្ពុជា ហើយអ្វីដែលកាន់តែពិសេសទៀត គឺលោកប្រធានាធិបតី បានបញ្ជាក់ក្នុងលិខិតរបស់ខ្លួនថា អាមេរិកគោរពអធិបតេយ្យភាពរបស់កម្ពុជា ហើយមិនគាំទ្រចំពោះការការផ្លាស់ប្តូររបបម្តងណាឡើយ ព្រមទាំងស្នើសុំឲ្យក្រុមការងារកិច្ចការបរទេសនៃប្រទេសទាំងពីរ កម្ពុជា-អាមេរិក ធ្វើកិច្ចការជាមួយគ្នាដើម្បីស្តារចំណងមិត្តភាពរវាងប្រទេសទាំងពីរឡើងវិញ។
    លិខិតដ៏កម្រទាំងពីរច្បាប់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានយកប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ដោយផ្ទាល់ដៃពីសំណាក់លោកប៉ាទ្រីក មើរ៍ហ្វី Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នាវិមានសន្តិភាព។
    នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើលិខិតឆ្លើយតបទៅប្រធានាធិបតី ដូណាល់ ត្រាំ ដោយយល់ព្រមឲ្យក្រុមការងារកិច្ចការបរទេសនៃប្រទេសទាំងពីរ ធ្វើកិច្ចការជាមួយគ្នា ដើម្បីស្តារទំនុកចិត្ត និងភាពជឿជាក់ឡើងវិញនឹងកសាងឡើងវិញ នូវចំណងមិត្តភាពរវាងប្រទេស និងប្រជាជនយើងទាំងពីរ។
    ជាមួយនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏សូមទទួលយកការអញ្ជើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ដែលនឹងប្រព្រឹត្តទៅនៅត្រីមាសទី១ នៃឆ្នាំ២០២០ នៅសហរដ្ឋអាមេរិក ៕

Leave a Reply

Submit Comment