អ្នក​វិភាគ​៖ លោក ហ៊ុន សែន ផ្លាស់​ប្ដូរ​ជំហរ​កសាង​ទំនាក់ទំនង​ការ​ទូត​ជា​មួយ​អាមេរិក​ឡើង​វិញ មិន​ដឹង​ថា​ជា​ឆន្ទៈ​ពិត ឬ​ជា​ល្បែង​នយោបាយ

ដោយ ទីន ហ្សាការីយ៉ា
2019-11-28
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

បណ្ឌិត មាស នី អ្នក​វិភាគ​នយោបាយ និង​សង្គម

បណ្ឌិត មាស នី អ្នក​វិភាគ​នយោបាយ និង​សង្គម

 RFA


អ្នក​វិភាគ​លើក​ឡើង​ថា បើសិន​ជា​លោក ហ៊ុន សែន ងាក​មក​កសាង​ទំនាក់ទំនង​ល្អ​ជា​មួយ​អាមេរិក​ឡើង​វិញ​នោះ គឺ​ជា​រឿង​ល្អ​សម្រាប់​កម្ពុជា​ទាំង​មូល ហើយ​អាច​ចៀស​ផុត​ពី​សម្ពាធ​ពី​ប្រទេស​លោក សេរី។ ក៏​ប៉ុន្តែ​អ្នក​វិភាគ​ព្រមាន​ថា បើ​សិន​ជា​ការ​ប្រកាស​របស់​លោក ហ៊ុន សែន អំពី​ការ​ប្ដេជ្ញា​ចិត្ត​រឹត​ចំណង​ការ​ទូត​ល្អ​ឡើង​វិញ​ជា​មួយ​អាមេរិក​នេះ គ្រាន់​តែ​ជា​ល្បែង​នយោបាយ​វិញ គឺ វា​នឹង​នាំ​ឲ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច និង​សង្គម​កាន់​តែ​ធ្ងន់ធ្ងរ។

លោក បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា វា​ជា​កាយវិការ​ល្អ​មួយ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្លាស់ប្ដូរ​ជំហរ​ងាក​មក​ចាប់​ដៃ​ជាមួយ​សហរដ្ឋ​អាមេរិក​ឡើង​វិញ​នេះ ប៉ុន្តែ​បើ​សិន​ជា​ការ​ផ្លាស់​ប្ដូរ​ជំហរ​នេះ គ្រាន់​តែ​ជា​ការ​ទិញ​ពេលវេលា ឬ​ការ​ប្រើប្រាស់​ល្បែង​នយោបាយ​ចាស់ ដូច​ដែល​លោក ហ៊ុន សែន ធ្លាប់​ធ្វើ​នោះ កម្ពុជា​អាច​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច និង​សង្គម​កាន់​តែ​ធ្ងន់ធ្ងរ​ជា​មិន​ខាន៖ «មិន​ទាន់​យឺត​ពេល​ក្នុង​ការ​ផ្លាស់​ប្ដូរ​ជំហរ​ទេ សំខាន់​អ្នក​នយោបាយ​ត្រូវ​មាន​ឆន្ទៈ​ពិត​ប្រាកដ តែ​បើ​សិន​ជា​មិន​មាន​ឆន្ទៈ​ទេ គ្រាន់​តែ​ធ្វើ​ឲ្យ​ល្អ​មើល សម្រាប់​តែ​ទិញ​ពេល​វេលា ឲ្យ​ពលរដ្ឋ​ខ្មែរ​មើល​ឃើញ​ជា​រឿង​ដដែលៗ នោះ ដែល​ពលរដ្ឋ​ខ្មែរ​មើល​ឃើញ ១០ ២០ ឬ ៣០ឆ្នាំ​មក​ហើយ​នោះ វិបត្តិ​នេះ​នឹង​បញ្ចប់​ទេ វា​នឹង​ធូរ​ស្រាល​តែ​មួយ​ពេល​ទេ នឹង​វិល​មក​ដូច​ដើម​វិញ​ជា​មិន​ខាន»

លោក បណ្ឌិត មាស នី បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា​មិន​អាច​កាត់​ផ្ដាច់​ទំនាក់ទំនង​ការ​ទូត​ជាមួយ​បស្ចឹម​ប្រទេស ហើយ​ចាប់​យក​ចិន​តែ​មួយ​នោះ​បាន​ទេ ព្រោះ​ថា ការ​ចាប់​យក​ចិន​តែ​មួយ​នោះ ចិន​ហាក់​គ្មាន​ផ្ដល់​ប្រយោជន៍​អ្វី​ជា​ដុំ​កំភួន​ដល់​កម្ពុជា​ទេ ផ្ទុយ​ទៅ​វិញ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ទៅ​វិញ​ទេ៖ «ជម្រើស​ដែល​រដ្ឋាភិបាល​ដើរ​សព្វ​ថ្ងៃ​នេះ បើ​សិន​ជា​មិន​មាន​ដំណោះ​ស្រាយ​ទេ​នោះ គឺ​លំបាក​ទាំង​ពលរដ្ឋ លំបាក​ទាំង​រដ្ឋាភិបាល និង​គណបក្ស​កាន់​អំណាច​ផង​ដែរ ហើយ​ការ​ចូល​កាន់​តែ​កៀក​ទៅ​រក​ចិន គឺ​ជា​ការ​ភ័យ​ខ្លាច​របស់​ពលរដ្ឋ​ខ្មែរ ដែល​ទាញ​កម្ពុជា​ទៅ​កៀក​របប​កុម្មុយនិស្ត»

លោក ហ៊ុន សែន បាន​ឆ្លើយ​តប​ទៅ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដួណាល់ ត្រាំ (Donald Trump) ជាលើកដំបូង អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក ក្នុង​ការ​រៀបចំ​ឲ្យ​កម្ពុជា​មាន​អភិបាល​កិច្ច​ល្អ និង​កសាង​ទំនាក់ទំនង​ការ​ទូត​ជាមួយ​អាមេរិក ឲ្យ​ល្អ​ឡើង​វិញ គិតចាប់តាំងពីឆ្នាំ២០១៧មក ក្រោយ​ពេល​របប​របស់​លោក រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់ខ្លួន លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ពន្ធនាគារ និង​រៀបចំ​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ២០១៨ ដែល​សហរដ្ឋ​អាមេរិក ចាត់​ទុក​ថា ជា​ការ​បោះ​ឆ្នោត​មិន​ត្រឹមត្រូវ មិន​សេរី និង​មិន​យុត្តិធម៌ ហើយ​អាមេរិក​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ស្ដារ​លទ្ធិប្រជាធិបតេយ្យ ដោះ​លែង​លោក កឹម សុខា និង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ។

ក្រោយ​ពី​លោក ហ៊ុន សែន រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​គ្មាន​គណបក្ស​ប្រឆាំង​ចូលរួម និង​បង្កើត​រដ្ឋាភិបាល​ថ្មី ដោយ​ពុំ​មាន​ការ​ទទួល​ស្គាល់​ពី​គណបក្សប្រឆាំង និង សហគមន៍​អន្តរជាតិ​នោះ របប​លោក ហ៊ុន សែន ក៏​ទទួល​រង​សម្ពាធ​ពី​អន្តរជាតិ​ជា​បន្ត​បន្ទាប់។ ពិសេស​របប​នេះ ប្រឈម​នឹង​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប EBA និង ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អាមេរិក GSP។ ក៏​ប៉ុន្តែ​លោក ហ៊ុន សែន ធ្លាប់​ប្រកាស​កាល​ពី​ថ្ងៃ​ទី២៩ ខែ​មីនា ឆ្នាំ២០១៩ថា លោក​មិន​ឱន​ក្បាល លិឍ​ជើង​បរទេស ឬ​ដោះ​ដូរ​អ្វី​មួយ ដែល​ធ្វើ​ឲ្យ​បាត់បង់​អធិបតេយ្យ​ឡើយ៖ «បើ​គេ​ឲ្យ​បង់​ពន្ធ​យើង​បង់​ពន្ធ​បាន​ដែរ កុំ​ខ្វល់​ពេក កុំ​ឲ្យ​គេ​មក​ចង្អុល​ក្បាល​យើង ឲ្យ​ធ្វើ​តាម​គេ កុំ​ឲ្យ​គេ​មក​ប្រដៅ​យើង កម្ពុជា​មិន​គួរ​គប្បី​ទទួល​រឿង​បែប​នេះ​ទេ»

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​លើក​ឡើង​ថា បើ​របប​លោក ហ៊ុន សែន ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ​នោះ មិន​មែន​ជា​ការ​ឱន​ក្បាល​ដាក់​បរទេស​នោះ​ទេ ផ្ទុយ​ទៅ​វិញ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​លោក ដែល​បាន​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស។ លោក សម រង្ស៊ី អះអាង​ថា នៅ​ដំណាក់​កាល​នេះ លោក ហ៊ុន សែន មិន​អាច​ទិញ​ពេលវេលា ដើម្បី​បោក​បញ្ឆោត​សហគមន៍​អន្តរជាតិ ដូច​ជា អាមេរិក និង​សហភាព​អឺរ៉ុប​បាន​ទៀត​ឡើយ ពី​ព្រោះ​ថា ប្រទេស​ទាំង​នោះ​បាន​ដឹង​អស់​ទៅ​ហើយ​អំពី​ល្បិច​កល​របស់​លោក ហ៊ុន សែន នោះ។ លោក សម រង្ស៊ី មាន​ជំនឿ​ថា បើ​សិន​ជា​លោក ហ៊ុន សែន មិន​ភ្ញាក់​រលឹក និង​គោរព​ឆន្ទៈ​ពលរដ្ឋ​វិញ​ទេ​នោះ របប​ក្រុង​ភ្នំពេញ មិន​អាច​បន្ត​អាយុ​នយោបាយ​បាន​យូរ​អង្វែង​ទៀត​ឡើយ៖ «អាមេរិក​មិន​ឆោត​ចាញ់​បោក ហ៊ុន សែន ទៀត ព្រោះ​លោក ហ៊ុន សែន ពន្យាពេល២៥ឆ្នាំមកហើយ នៅ​ចុង​ឆ្នាំ​នេះ លោក ហ៊ុន សែន នឹង​ដឹង​ស​ខ្មៅ​ហើយ»

កន្លង​មក​លោក ហ៊ុន សែន ធ្លាប់ ប្ដេជ្ញា​នឹង​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​វិញ​ជា​ច្រើន​ដង​មក​ហើយ ផ្ទុយ​ទៅ​វិញ​លោក​មិន​បាន​ធ្វើ​ដូច​ការ​ប្ដេជ្ញា​ចិត្ត​នោះ​ទេ។ អ្នក​វិភាគ​ចាត់​ទុក​ការ​មិន​គោរព​សន្យា​នេះ ជា​នយោបាយ​ប្រជាភិថុតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

3 Responses to "អ្នក​វិភាគ​៖ លោក ហ៊ុន សែន ផ្លាស់​ប្ដូរ​ជំហរ​កសាង​ទំនាក់ទំនង​ការ​ទូត​ជា​មួយ​អាមេរិក​ឡើង​វិញ មិន​ដឹង​ថា​ជា​ឆន្ទៈ​ពិត ឬ​ជា​ល្បែង​នយោបាយ"

  1. so socheath says:

    ស្អី ! បើសិន​ជា​លោក ហ៊ុន សែន ងាក​មក​កសាង​ទំនាក់ទំនង​ល្អ​ជា​មួយ​អាមេរិក​ឡើង​វិញ​នោះ
    គឺ​ជា​រឿង​ល្អ​សម្រាប់​កម្ពុជា​ទាំង​មូល ហើយ​អាច​ចៀស​ផុត​ពី​សម្ពាធ​ពី​ប្រទេស​លោក សេរី ?
    អញប្រាប់អ្ហែងចុះ
    កម្ពុជាក្រ !
    កម្ពុជាត្រូវការអ្នកជួយកម្ពុជា មិនថា សេរី ឬកុម្មុយនីស្តស្អីទេ !
    ហើយកម្ពុជា ​ក៏មិនធ្វើជាឆ្កែបំរើឲ្យប្រទេសណាមួយព្រោះតែជំនួយ ឆ្អឹងមួយដុំនោះដែរ ។
    កម្ពុជាត្រូវការភាពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការ ដោយស្មើភាព នឹងទទួលបាន
    ផលប្រយោជន៏​រវាងគ្នានិងគ្នា តែប៉ុណ្ណោះ !
    យល់អត់ប៉ុណ្ណឹងអាពូជឆ្កែ មាស នី
    យ៉ាប់ ! អាអ្នកវិភាគផេះចង្ក្រាន !
    មិនដឹងអ្ហែងបណ្ឌឹត ក្តអីទេអ្ហា ! បើភ្លើយ៉ាងនេះនោះ ?

  2. Anonymous says:

    Everybody knows Hun Sen is tremendously under Chinese pressure otherwise he won’t allow Chinese forces occupied some part of the country not including Chinese gangster illegally live in Cambodia and the truth is nothing Hun Sen can do to stop those criminals so don’t tell anyone that Hun Sen is free from China. What is the damage to Cambodia if Hun Sen follows US democracy? Nothing about pressure because Cambodia doesn’t have anything for US to gain. Of course military power us will need to compete with China because US obligation to protect the allies in south east Asia .
    You have to look at the facts that if Hun Sen keeps Cambodia as neutral country, US doesn’t care about Cambodia otherwise US will do whatever it takes to protect the allies. You can say Cambodia has it own choice to choose but how about those people who live in Cambodia, can they have their own choice too?

  3. Anonymous says:

    WELL…WELL…WELL. I just giving you a clue >>the US said we are not searching a regime change in Cambodia. what that mean AH CHESS ?? go to bed put your hand on your head and think what it mean. YES .. you may give me the answer next week if you know what it is. I knew the US they have their red line that you did not seeing it . please do not make me wrong if you cross that line I quest you will have consequent .

Leave a Reply

Submit Comment