ដោយ ជី វិតា
2019-11-28
RFA

ជនសង្ស័យជាអតីតមេបញ្ជាការកងនាវាចរណ៍ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លោក មាស មុត ដែលត្រូវសហចៅក្រមស៊ើបអង្កេតអន្តរជាតិនៃសាលាក្ដីខ្មែរក្រហមដាក់ឲ្យឋិតក្រោមការត្រួតពិនិត្យកំបាំងមុខ កាលពីដើមខែមីនា ឆ្នាំ២០១៥។ Photo courtesy of ECCC
អង្គបុរជំនុំជម្រះនៃសាលាក្តីខ្មែរក្រហម បើកសវនាការរយៈពេលបីថ្ងៃ គឺពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ វិច្ឆិកានៃសំណុំរឿង០០៣ ប្រឆាំងលោក មាស មុត អតីតមេដឹកនាំខ្មែរក្រហម។
សវនាការថ្ងៃទី១ បានប្រព្រឹត្តទៅដោយសាធារណៈ ពិនិត្យមើលអង្គហេតុពាក់ព័ន្ធនានា និងប្រវត្តិនីតិវិធីនៃសំណុំរឿង០០៣ ព្រមទាំងសេចក្ដីលំអិតនៃបណ្ដឹងឧទ្ធរណ៍។
សហចៅក្រមស៊ើបអង្កេតជាតិ និងសហចៅក្រមស៊ើបអង្កេតអន្តរជាតិ ខ្វែងយោបល់គ្នា រឿងកាត់ទោស ឬមិនកាត់ទោស អតីតកម្មាភិបាលខ្មែរក្រហមលោក មាស មុត។ ការខ្វែងយោបល់គ្នានេះ តម្រូវឱ្យខាងចៅក្រមខាងភាគីជាតិ ចេញដីកាដំណោះស្រាយមួយ ចំណែកឯចៅក្រមខាងភាគីអន្តរជាតិ ចេញដីកាដំណោះស្រាយមួយដាច់ដោយឡែក ដោយមានសម្អាងហេតុរៀងៗខ្លួន។
ខាងសហចៅក្រមស៊ើបអង្កេតជាតិសម្អាងថា លោក មាស មុត មិនស្ថិតក្នុងយុត្តាធិការបុគ្គលរបស់សាលាក្តីខ្មែរក្រហមនេះទេ។ មានន័យថាលោក មាស មុត មិនមែនស្ថិតក្នុងចំណោមមេដឹកនាំជាន់ខ្ពស់ ឬ ជាជនម្នាក់ដែលទទួលខុសត្រូវបំផុត ចំពោះបទឧក្រិដ្ឋដែលកើតឡើងនៅក្នុងសម័យខ្មែរក្រហមនោះឡើយ។
ប៉ុន្តែ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ យល់ផ្សេងពីនេះ ដោយលើកហេតុផលថាលោក មាស មុត ដែលអតីតមេបញ្ជាការកងទ័ពជើងទឹកក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម ពិតជាស្ថិតក្នុងយុត្តាធិការបុគ្គលរបស់សាលាក្តីនេះ ដោយសារមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា លោក មាស មុត ស្ថិតក្នុងចំណោមជនដែលទទួលខុសត្រូវខ្ពស់បំផុតក្នុងរបបខ្មែរក្រហម។ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ បន្តថា ភស្តុតាងទាំងនេះគ្រប់គ្រាន់ដើម្បីចោទប្រកាន់លើលោក មាស មុត និងបញ្ជូនទៅកាត់ទោស ចំពោះបទចោទនៃអំពើប្រល័យពូជសាសន៍លើជនជាតិវៀតណាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និង អំពើមនុស្សឃាតគិតទុកជាមុន យោងតាមច្បាប់កម្ពុជា។
ដីកាដំណោះស្រាយ ដែលដាច់ដោយឡែកពីគ្នានេះ គឺជាសេចក្តីសម្រេចចុងក្រោយរបស់សហចៅក្រមស៊ើបអង្កេត នៅពេលបញ្ចប់ដំណើរការស៊ើបសួរ ដែលអាចជាដីកាលើកលែងការចោទប្រកាន់ ឬ ដីកាបញ្ជូនរឿងទៅជំនុំជម្រះ។ សហចៅក្រមស៊ើបអង្កេតជាតិ សម្រេចយកដីកាលើកលែងការចោទប្រកាន់ ចំពោះលោក មាស មុត ប៉ុន្តែសហចៅក្រមស៊ើបអង្កេតអន្តរជាតិ សម្រេចយកដីកាបញ្ជូនរឿងទៅជំនុំជម្រះ។
ការខ្វែងយោបល់គ្នានេះ នឹងត្រូវសម្រេចដោយអង្គបុរេជំនុំជម្រះ ដែលជាស្ថាប័នសាលាឧទ្ធរណ៍មួយ ដើម្បីដោះស្រាយលើបណ្ដឹងនេះ។ ក្រោយសម្រេចសេចក្ដីលើការខ្វែងយោបល់គ្នារួច អង្គបុរេជំនុំជម្រះ នឹងចេញដីកាដំណោះស្រាយមួយដែរ ថាតើបញ្ជូន ឬមិនបញ្ជូនរឿងនេះទៅជំនុំជម្រះបន្តទៀត។
សេចក្ដីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមអោយដឹងថា អង្គបុរេជំនុំជម្រះនឹងបន្តសវនាការបញ្ចប់នៅថ្ងៃសុក្រ ទី២៩ វិច្ឆិកា នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បណ្ដឹងអាជ្ញាលើលោក នួន ជា ត្រូវរម្លត់ក្រោយមរណភាពរបស់គាត់
- ចៅក្រមអៀរឡង់ត្រូវបានតែងតាំងជំនួសចៅក្រមប៉ូឡូញ ស្របពេលសាលាក្តីខ្មែរក្រហមជិតបិទទ្វារ
- សហចៅក្រមសាលាក្តីខ្មែរក្រហមខ្វែងយោបល់គ្នារឿងកាត់ទោសអតីតកម្មាភិបាលខ្មែរក្រហមលោក មាស មុត
- សាលាក្ដីខ្មែរក្រហមគ្រោងប្រកាសសាលក្រមលើសំណុំរឿង០០២វគ្គ២
- សាលាក្ដីខ្មែរក្រហម ទទួលប្រាក់ជំនួយបន្ថែមពីអឺរ៉ុប ខណៈរឿងក្ដីចម្រូងចម្រាសធំពីរ មិនទាន់បញ្ចប់
- សាលាក្ដីខ្មែរក្រហមនឹងបើកសវនាការ រឿងខ្វែងយោបល់គ្នាករណីលោក មាស មុត
- ពលរដ្ឋខ្មែរក្រោមស្នើរដ្ឋាភិបាលវៀតណាមអនុញ្ញាតឱ្យខ្មែរក្រោមឈប់សម្រាកធ្វើបុណ្យសែនដូនតា
- ជនជាតិចាមនៅស្វាយឃ្លាំងស្រុកក្រូចឆ្មាប្រតិកម្មខ្លាំងៗ ចំពោះមរណភាព និងពិធីបុណ្យលោក នួន ជា
- សពអតីតមេដឹកនាំខ្មែរក្រហម លោក នួន ជា បូជា ក្នុងទិដ្ឋភាពសោះកក្រោះ
- អ្នកស្រាវជ្រាវថា សាលាក្ដីខ្មែរក្រហមមិនបានផ្ដល់យុត្តិធម៌ពេញលេញដល់ជនរងគ្រោះ
YES…. please going deeper till you fine out who was the real killer . please ask HUN SEN , HENG SAMRIN, and the other this question >> do you still remembers your cormorant?? I quest they must know each other . some one have to responsible for the killing of more then two million Cambodian . at this moment the whole world is seeing those murder are still at large and continuous to murder people .