អ្នកវិភាគ​ថា លោក ហ៊ុន សែន បន្ធូរបន្ថយ​ធ្វើទុក្ខបុកម្នេញ​បក្ស​ប្រឆាំង ជា​នយោបាយ​ប្រជាភិថុតិ

ដោយ ទីន ហ្សាការីយ៉ា
2019-11-28
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក គឹម សុខ (ឆ្វេង) អ្នក​ឃ្លាំ​មើល​សង្គម និង​នយោបាយ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ RFA

លោក គឹម សុខ (ឆ្វេង) អ្នក​ឃ្លាំ​មើល​សង្គម និង​នយោបាយ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ RFA

 RFA


អ្នកវិភាគ​លើកឡើង​ថា របប​លោក ហ៊ុន សែន មិន​បញ្ឈប់​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​បក្ស​ប្រឆាំង​ដូចដែល​លោក ហ៊ុន សែន ប្រកាស​ឱ្យ​ឈប់​តាម​ចាប់ខ្លួន និង​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​កាល​ពី​ពេល​ថ្មីៗ​នេះ​ឡើយ​។ អ្នកវិភាគ​ថា ការប្រកាស​របស់​លោក ហ៊ុន សែន នេះ គ្រាន់តែ​ជា​ការ​អូស​បន្លាយ​ពេលវេលា ដើម្បី​ចៀស​ផុត​ពី​សម្ពាធ​ជុំ​ទិស​ពី​សហគមន៍​អឺរ៉ុប​តែប៉ុណ្ណោះ។

អ្នកនយោបាយ​លោក គឹម សុខ អះអាង​ថា សហគមន៍​អន្តរជាតិ​មិន​បណ្ដោយ​ឱ្យ​របប​ក្រុងភ្នំពេញ បន្ត​រំលោភ​សិទ្ធិមនុស្ស និង ធ្វើទុក្ខបុកម្នេញ​សកម្មជន​បក្ស​ប្រឆាំង​ទៀត​ឡើយ​។ បើសិនជា​របប​នេះ មិន​កែប្រែ​របប​របប​ដឹកនាំ​របស់​ខ្លួន​ទេ​នោះ របប​នឹង​រង​សម្ពាធ​កាន់តែ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​។

លោក គឹម សុខ មាន​ប្រសាសន៍ថា លោក ហ៊ុន សែន ស្ថិត​នៅ​ក្នុង​ស្ថានភាព​លំបាក ដើម្បី​រក្សា​អំណាច​ឱ្យ​នៅ​គង់ ត​វង្ស​ត្រកូល​ទៅ​មុខ​ទៀត​បាន​នោះ ពីព្រោះ​ថា ឥលូវ​នេះ លោក ហ៊ុន សែន ហាក់​កំពុងតែ​លី​ដុំ​ថ្ម​ពីរ​ដុំ​ដែល​ធ្ងន់ ដែល​ពិបាក​នឹង​រែក​ពន់​។ ដុំ​ថ្ម​ពីរ​ដុំ​នោះ លោក គឹម សុខ ចង់​សំដៅ​ថា ដុំ​ថ្ម​ទី​១ គឺ​គណបក្ស​សង្គ្រោះ​ជាតិ បើសិនជា​លោក ហ៊ុន សែន បើក​លំហ​សិទ្ធិ​សេរីភាព​ប្រជាធិបតេយ្យ ដូចដែល​សហភាព​អឺរ៉ុប​ចង់បាន​នោះ គឺ​អាច​នឹង​ប្រឈម​និង​កម្លាំង​គណបក្សប្រឆាំង​ដ៏​ខ្លាំង​មួយ​នៅ​ពេល​រៀបចំ​ឱ្យ​មានការ​បោះឆ្នោត ដោយ​ត្រឹមត្រូវ​ឡើងវិញ ដែល​ឈាន​ទៅ​ដល់​ការបាត់បង់​ប្រ​ប្រជាប្រិយភាព​ឬ​អំណាច​។ រីឯ​ដុំ​ថ្ម​ទី​២ លោក ហ៊ុន សែន អាច​មិន​ធ្វើតាម​ការ​អំពាវនាវ​របស់​សភាព​អឺរ៉ុប ហើយ​បន្ត​ធ្វើទុក្ខបុកម្នេញ​គណ​បក្ស​ប្រឆាំង​ថែមទៀត តែ​ត្រូវ​ប្រឈម​នឹង​សម្ពាធ​ជុំ​ទិស​ពី​សហគមន៍​អន្តរជាតិ​ផង និង​សម្ពាធ​ពី​ខាងក្នុង​ផង៖ «លោក ហ៊ុន សែន មិន​ខ្លាច​ស្អុយ​ឈ្មោះ​ទេ ដើម្បី​អំណាច រឿង​ស្អុយឈ្មោះ និង​អំណាច លោក យក​អំណាច​ហើយ»។

លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា បាន​ប្រកាស​ឱ្យ​ក្រសួងយុត្តិធម៌​ដោះលែង​សកម្មជន​គណបក្សប្រឆាំង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​វិញ និង​ឈប់​តាម​ចាប់ខ្លួន​សកម្មជន​មួយ​ចំនួន​ទៀត ដែល​មាន​ដីកា​តាម​ចាប់ខ្លួន​ពី​តុលាការ ដែល​រង​ចោទ​ថា រួមគំនិត​ក្បត់​ជាមួយ​លោក សម រង្ស៊ី នោះ៖ «ខ្ញុំ​មន្ត្រី​ក្រសួងយុត្តិធម៌ ត្រូវ​ធ្វើការ​ជាមួយ​មេធាវី ជាមួយ​ក្រុម​គ្រួសារ ដើម្បី​ដោះលែង​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន នេះ​គឺជា​មធ្យោបាយ​ដើម្បី​បង្រួបបង្រួម​ជាតិ»។

លោក គឹម សុខ បញ្ជាក់​ថា ការ​ប្រកាស​ឱ្យ​ឈប់​ចាប់ខ្លួន និង​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​វិញ​នេះ គ្រាន់តែ​ជា​ល្បែង​នយោបាយ​ប្រជាភិថុតិ​ទេ។ លោក គឹម សុខ អះអាង​ថា របប​លោក ហ៊ុន សែន មិន​ដឹកនាំ​កម្ពុជា​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ពិតប្រាកដ​ឡើយ ដោយហេតុថា នឹង​អាច​ប៉ះពាល់​ដល់​មូលដ្ឋានគ្រឹះ​អំណាច​របស់​លោក​។ ទោះបីជា​យ៉ាង​នេះ​ក្ដី លោក គឹម សុខ បន្ថែម​ថា សហភាព​អឺរ៉ុប​នឹង​មិន​ជឿ​លើ​ការប្រើប្រាស់​ល្បិច​នយោបាយ​ដដែលៗ​របស់​លោក ហ៊ុន សែន បន្ធូរ​ដើម្បី​ដង្ហើម​មួយ​រយៈ​ពេល​ខ្លី ហើយ​រឹត​បន្តឹង​វិញ​នេះ​ទេ​៖ «ដំណើរ​លែង​លោក ហ៊ុន សែន ធ្វើ​វា​មិនមែន​បង្ហាញ​ថា វា​នឹង​ដើរ​ទៅ​កាន់​ប្រជាធិបតេយ្យ​វិញ​ទេ តែ​លោក ហ៊ុន សែន អាច​ដឹង​ហើយ លោក​ពិបាក​នឹង​រក្សា​អំណាច​តាមរយៈ​សំឡេង​ប្រជា​ពលរដ្ឋ​បានទេ»។

គណៈកម្មការ​អឺរ៉ុប​បាន​ផ្ញើ​របាយ​របាយការណ៍​ស្ដី​លទ្ធភាព​ព្យួរប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដល់​រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា​។ នៅ​ក្នុង​របាយការណ៍​នេះ គណៈកម្មការ​អឺរ៉ុប រក​ឃើញ​ថា ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅលើ​គណបក្ស​ប្រឆាំង ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក ទៅលើ​ការ​ធ្វើទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង ពុំ​ស្រាកស្រាន្ត​ឡើយ​។ ហើយ​រដ្ឋាភិបាល​ក៏​មិនបាន​ដោះស្រាយ​រាល់​អំពើ​រំលោភបំពាន​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ​ទៅលើ​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ​។ គណៈកម្មការ​អឺរ៉ុប ចាត់ទុកថា ចំណាត់​នានា​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​នៅមុន និង​ក្រោយ​ការបោះឆ្នោត បាន​បង្ក​ជា​ឧបសគ្គ​រារាំង មិន​ឱ្យ​ពលរដ្ឋ​កម្ពុជា អាច​អនុវត្ត​បាន​ពេញលេញ​នូវ​សិទ្ធិ​នយោបាយ ក្នុង​នោះ​រួមមាន​សិទ្ធិ​ក្នុង​ការ​ចូលរួម​ក្នុង​កិច្ចការ​សាធារណៈ សិទ្ធិ​បោះឆ្នោត និង​ឈរ​ជា​អ្នក​តំណាង​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​ឱ្យ​នៅ​ក្នុង​ការបោះឆ្នោត​ពិតប្រាកដ ព្រមទាំង​សិទ្ធិ​ទទួល​បាន​សេវា​សាធារណៈ​ដោយ​គ្មាន​ការរើសអើង​ជាដើម។

អ្នកវិភាគ​លើក​ឡើង​ថា ការដែល លោក ហ៊ុន សែន ហាក់​ដូចជា​បន្ថយ​ស្ថានការណ៍​រឹត​បន្តឹង​ខ្លះ​នោះ គឺ​ដើម្បី​ឱ្យ​សហភាព​អឺរ៉ុប​អនុគ្រោះ​ជូន​របប​លោក​វិញ តែ​លោក គឹម សុខ លើក​ឡើង​ថា​នេះ មិនមែន​ជា​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​ឡើយ​។ ថ្ងៃ​ទី​១២ ខែ​ធ្នូ នេះ​ខាងមុខ គឺជា​ថ្ងៃ​ឱសានវាទ ដែល​កម្ពុជា​ប្រឈម​នឹង​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ប្រសិនបើ​របប​លោក ហ៊ុន សែន មិន​ស្តារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "អ្នកវិភាគ​ថា លោក ហ៊ុន សែន បន្ធូរបន្ថយ​ធ្វើទុក្ខបុកម្នេញ​បក្ស​ប្រឆាំង ជា​នយោបាយ​ប្រជាភិថុតិ"

  1. so socheath says:

    មិនដឹងជាសម្ពាធជុំទិស ម៉្រាយអ្ហែងស្អីទេ​ អាថោកជាងឆ្កែ គឹម សុខ !
    អូហូ ! មិនដឹងចាអ្នកវិភាគ កាដួយម៉ែអ្ហែងស្អីទេ បើវិភាគមិនដែលត្រូវផងហ្នឹង !
    ដូចរឿងអាក្បត់ជាតិសមរង្សី មកដេញហ៊ុន សែនអញ្ចឹង
    អូហូ ! អ្ហែងវិភាគអួតអាង
    លើកមោទនភាព អាពូជសមរង្ស៊ី គឺអ្ហែងព្រុសលឺខ្លាំងជាងឆ្កែទៅទៀតគឺ ហ៊ុនសែនចប់ហើយ ។
    ដល់អាសមរង្ស៊ី អាចម៍កន្លះខោ តាំងអាពូជឆ្កែអ្ហែងហ្នឹង វិភាគជេរអាសមរង្ស៊ី ​ម្តង ។
    អាហ្នឹង ! តើអ្ហែងមិនមែនជាអាពូជឆ្កែទេឬអី ?

  2. Anonymous says:

    OH….no if you believing this guy you better come to western and have your brain operation done. all these animal they can live together and talking the same language is ok but if you walk along white them you can be dead.

  3. so socheath says:

    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានពួក ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។ ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការ
    អនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង។
    ពួកអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចដឹងច្បាស់ទៀតថា
    វិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការទន្ទេញចេញនូវពាក្យដដែលៗ បើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាល ក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំង
    រដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេលបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បន្ទាប់ពីបានមើលឃើញសកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បាន
    ចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ពិតណាស់ ជាមួយសកម្មភាពដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការ
    ធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បី
    បង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធEBA
    និង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ។
    ពួកគេនូវបានបំផុស ចលនាសម្អប់ ចងគំនុំ ក្នុងការបំភ័ន្តជាមួយរឿងរ៉ាវ បញ្ចេះប្រជាពលរដ្ឋ ឲ្យងើបឡើង
    បះបោរ ប្រឆាំងរដ្ឋាភិបាលជាមួយពាក្យទន្ទេញរបស់ជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដោយយកពាក្យ សិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋាភិបាល ។

Leave a Reply

Submit Comment