អ្នកស្រី មូរ សុខហួរ អ្នក​នយោបាយ​ស្ត្រី​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព​ស្ត្រី និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ដោយ សុ ជីវី
2019-11-30
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ។

អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ។ RFA/Jeevita


អ្នកស្រី មូរ សុខហួរ ដែល​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឆ្លងកាត់​ជីវិត​តស៊ូ​ផ្នែក​នយោបាយ​អស់​រយៈពេល​ជាង ២០​ឆ្នាំ​មក​ហើយ ដើម្បី​ការ​ផ្លាស់ប្ដូរ​សម្រាប់​ពលរដ្ឋ​កម្ពុជា។ អ្នកស្រី​ជាប់​ឈ្មោះ​ក្នុង​ឆាក​អន្តរជាតិ​ថា​ជា​អ្នក​ដែល​ប្រឹងប្រែង ដើម្បី​ការពារ​សិទ្ធិ​ស្ត្រី និង​កុមារី​ក្នុង​សង្គម​កម្ពុជា។ ជាមួយ​គ្នា​នេះ​ដែរ​អ្នកស្រី មូរ សុខ​ហួរ ធ្លាប់​រង​ការ​គំរាមកំហែង ការ​ប្រមាថ​មើលងាយ ការ​ចាប់​ដាក់​ពន្ធនាគារ និង​ចុង​ក្រោយ​នេះ​គឺ​បង្ខំចិត្ត​ភៀសខ្លួន​ពី​ប្រទេស​កំណើត​ម្ដងទៀត ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​របស់​លោក ហ៊ុន សែន។

អ្នកស្រី មូរ សុខហួរ ជា​អ្នកនយោបាយ​ស្ត្រី​បក្ស​ប្រឆាំង ដែល​លេចធ្លោ​មួយ​រូប​នៅ​កម្ពុជា នៅតែ ប្រកាន់​ជំហរ​ថា នឹង​រិះរក​មធ្យោបាយ​វិលត្រឡប់​ទៅ​កម្ពុជា​ជា​ស្រុកកំណើត ដើម្បី​បន្ត​ជីវិត​នយោបាយ​របស់​អ្នកស្រី​តទៅ​ទៀត ដែល​សំដៅ​ដល់​ការ​វិល​ទៅ​បំពេញ​ការងារ ដើម្បី​ក្ដី​ប្រាថ្នា​របស់​អ្នកស្រី គឺ​ការ​ផ្លាស់ប្ដូរ ដើម្បី​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ បន្ទាប់​ពី​បាន​ខកខាន​វិល​ទៅ​កម្ពុជា​វិញ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា។

បើ​ទោះ​ជា​យ៉ាងណា​ក្នុង​ដំណើរ​វិល​ទៅ​កម្ពុជា​វិញ​អ្នកស្រី​ធ្លាប់​បាន​ប្រកាស​ថា ហ៊ាន​លះបង់​ជីវិត​របស់​អ្នកស្រី ដើម្បី​ដឹកនាំ​ក្រុម​ពលករ​ចំណាកស្រុក​ត្រឡប់​ទៅ​ស្រុក​វិញ​។ អ្នកស្រី​ថា ការរារាំង​មិន​ឱ្យ​អ្នកស្រី​បាន​ត្រឡប់​ទៅ​កម្ពុជា​វិញ​នេះ​ជា​ការ​រំលោភបំពាន​ធ្ងន់ធ្ងរ​ចំពោះ​សិទ្ធិ​របស់​អ្នកស្រី និង​អ្នក​គាំទ្រ ដែល​បោះ​ឆ្នោត​ឱ្យ​អ្នកស្រី៖ «គ្មាន​ពលរដ្ឋ​ណា​ចង់​រស់នៅ​និរទេស​ខ្លួន ហើយ​ជាពិសេស​និរទេស​ដោយ​អយុត្តិធម៌ ដោយ​ការ​បង្ខំ​ចិត្ត​អយុត្តិធម៌​ណាស់ ដូច្នេះ​ខ្ញុំ​នៅតែ​ឈាន​ជើង​ទៅមុខ ដើម្បី​ធ្វើ​មាតុភូមិ​និវត្ត»។

អ្នកស្រី​គឺជា​តំណាងរាស្ត្រ​ជាប់ឆ្នោត​នៃ​គណបក្សប្រឆាំង​មកពី​មណ្ឌល​បាត់ដំបង ប៉ុន្តែ​ត្រូវ​របប​ក្រុងភ្នំពេញ​បំបិទ​សិទ្ធិ​ធ្វើ​នយោបាយ​កាលពី​ចុង​ឆ្នាំ​២០១៧ និង​ចេញ​ដីកា​តាម​ចាប់ខ្លួន​ជាមួយ​មេដឹកនាំ​គណបក្ស​នេះ​ជាច្រើន​នាក់​ទៀត។

ក្នុង​ជីវិត​នយោបាយ​របស់​អ្នកស្រី នៅ​ឆ្នាំ​២០០៩ អ្នកស្រី​ធ្លាប់​តតាំង​ក្ដី​ជាមួយ​បុរស​ខ្លាំង​នៅ​កម្ពុជា គឺ​លោក ហ៊ុន សែន ដោយ​អ្នកស្រី​ប្ដឹង​លោក ហ៊ុន សែន ពី​បទ​បរិហារកេរ្តិ៍ និង​ជេរប្រមាថ ប៉ុន្តែ​តុលាការ​សម្រេច​តម្កល់​សំណុំរឿង​ទុក​ឥត​ចាត់ការ បន្ទាប់​ពី​លោក ហ៊ុន សែន ប្រកាស​ដោយ​ប្រយោល​ថា នៅ​ក្នុង​ខេត្ត​កំពត​មាន​ស្ត្រី​ជើង​ខ្លាំង ដែល​ពូកែ​ខាង​រករឿង​នៅ​ក្នុង​ពេល​ឃោសនា​បោះឆ្នោត លោកស្រី​រូប​នោះ​រត់​ទៅ​ឱប​គេ​សោះ បែរជា​បន្ទោស​ថា គេ​ធ្វើ​របូត​ឡេវអាវ​របស់​អ្នកស្រី ហើយ​បាន​ដាក់​ពាក្យ​ប្ដឹង​គេ​ថែមទៀត​។ ផ្ទុយ​ពី​នេះ​អ្នកស្រី បែរជា​ចាញ់ក្ដី​លោក ហ៊ុន សែន ដែល​ប្ដឹង​បក​អ្នកស្រី​ទៅវិញ។ អ្នកស្រី​នៅតែ​ចាត់​ទុក​រឿង​នេះ​ថា អយុត្តិធម៌​នៅ​ពេល​ដែល​នាយករដ្ឋមន្ត្រី​បាន​មើលងាយ​ស្ត្រី​ម្នាក់​។ អ្នកស្រី​ក៏​ត្រូវ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​មួយ​អាទិត្យ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៤ ពាក់ព័ន្ធ​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ គឺ​បន្ទាប់​ពី​អ្នកស្រី និង​មន្ត្រី​បក្ស​នេះ​នាំគ្នា​ធ្វើ​យុទ្ធនាការ​រំដោះ​ទីលាន​ប្រជាធិបតេយ្យ នៅ​ពេល​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បិទ​មិន​ឱ្យ​មានការ​តវ៉ា​នៅ​ទីលាន​នេះ។


មក​ដល់​ពេល​នេះ​អ្នកស្រី មូរ សុខហួរ ថា អ្នកស្រី​ដែល​ធ្វើ​ដំណើរ​ទៅ​បណ្ដា​កន្លែង​ជាច្រើន​ក្នុង​ពិភពលោក ដើម្បី​ជួប​ជាមួយ​អ្នកដឹកនាំ​ទាំងឡាយ អ្នកស្រី​នៅតែ​មាន​សកម្មភាព​ប្រឆាំង​នឹង​លោក ហ៊ុន សែន ដែល​អ្នកស្រី​រៀបរាប់​ថា ជា​មេដឹកនាំ​ផ្ដាច់ការ​។ អ្នកស្រី​ថា អ្វី​ដែល​អ្នកស្រី​ធ្វើ ដើម្បី​យុត្តិធម៌​សង្គម ដើម្បី​ផលប្រយោជន៍​របស់​ស្ត្រី​រងគ្រោះ​នឹង​មិន​អាច​បញ្ចប់​ឡើយ៖ «ដោយសារ​យើង​ជា​ស្ត្រី យើង​ត្រូវ​មាន​អំណាច យើង​មាន​អំណាច​ទៅ​ហើយ យើង​មាន​ភារកិច្ច​ទៅ​ហើយ យើង​មាន​តម្លៃ​ទៅ​ហើយ ដូច្នេះ​យើង​ប្រើ​តម្លៃ​តួនាទី និង​អំណាច​ទាំងនោះ ដើម្បី​ប្រឈម​មុខ​ស្វែងរក​យុត្តិធម៌ ហើយ​យុត្តិធម៌​នោះ​មិនមែន​សម្រាប់​បុគ្គល​ម្នាក់ ស្ត្រី​ម្នាក់​ទេ។ ពេលណា​ស្ត្រី​ម្នាក់​រក​បាន​យុត្តិធម៌ ដោះស្រាយ​បញ្ហា​ផ្ទាល់ខ្លួន​បាន គឺ​ដូចជា​ចូលរួម​ដោះស្រាយ​បញ្ហា​សង្គម ក៏ដូចជា​បញ្ហា​ជាតិ​ដែរ។ ដូច្នេះ​នៅ​ពេល ដែល​ខ្ញុំ​ប្រឈមមុខ និង​ភាព​អយុត្តិធម៌​គឺ​ខ្ញុំ​យល់​ឃើញ​ថា ជា​កាតព្វកិច្ច​របស់ខ្ញុំ ដែល​ត្រូវ​បង្ហាញ​ឱ្យ​ស្ត្រី​ឃើញ​ថា ត្រូវតែ​ហ៊ាន​តទល់ ទោះបីជា​អ្នកនោះ​មានអំណាច​ដល់​ណា​ក៏​ដោយ»។

ក្នុង​វ័យ ៦៥​ឆ្នាំ អ្នកស្រី មូរ សុខហួរ ប្រឡូក​ក្នុង​វិស័យ​នយោបាយ​នៅ​កម្ពុជា​តែ​ម្នាក់​ឯង​នៅ​ពេល ដែល​កូនស្រី​ទាំង​បី​នាក់​កំពុង​រស់​នៅ​ក្រៅ​ប្រទេស ចំណែក​ប្ដី​របស់​អ្នកស្រី ដែល​ជា​អ្នក​ជ្រោមជ្រែង​ការងារ​របស់​អ្នកស្រី​តាំង​ពី​ដំបូងៗ​មក​នោះ បាន​ទទួល​មរណភាព​កាល​ពី​ឆ្នាំ​២០១៦។

នៅ​មុន​ពេល​ឈាន​ចូល​ក្នុង​វិស័យ​នយោបាយ​អ្នកស្រី មូរ សុខហួរ បាន​បង្កើត​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ការពារ លើកស្ទួយ​សិទ្ធិ​ស្ត្រី ឈ្មោះ​អង្គការ​ខេមរា (Khemara) ក្នុង​ឆ្នាំ​១៩៩១។ ខេមារា គឺជា​អង្គការ​ក្នុងស្រុក​ដំបូង​គេ​ធ្វើ​ការងារ​ជាមួយ​ស្ត្រី និង​កុមារី ដែល​ផ្ដល់​ការ​គាំទ្រ​ដល់​ក្រុម​អ្នក​ងាយ​រងគ្រោះ និង​ជួយ​ឱ្យ​សំឡេង​របស់​ពួកគេ​បាន​ឮ​ដល់​សង្គម​ខាងក្រៅ។ អ្នកស្រី​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​ជា​លើកដំបូង​នៅ​ក្នុង​ឆ្នាំ​១៩៩៥ ចាប់ផ្ដើម​ជាទី​ប្រឹក្សា​របស់​សម្ដេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ជា​នាយករដ្ឋមន្ត្រី​ទី​១ គឺ​បន្ទាប់​ពី​អ្នកស្រី បាន​ជួប​អ្នក​នយោបាយ​អាមេរិក​អ្នកស្រី ហីលឡារី គ្លីនតុន (Hillary Clinton) ជា​លើកដំបូង​នៅ​ទីក្រុង​ប៉េកាំង៖ «បើសិនជា​យើង​នៅ​ជួរ​សង្គម​ស៊ីវិល ឬ​មួយ​ក៏​នៅ​ក្រៅ​ប្រព័ន្ធ​រដ្ឋាភិបាល យើង​មិន​អាច​ធ្វើ​គោលការណ៍​ជាតិ ហើយ​យើង​ក៏​មិន​អាចមាន​ថវិកា​ជាតិ ដើម្បី​ឱ្យ​មានការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ជីវិត​របស់​ស្ត្រី និង​ការ​អភិវឌ្ឍ និង​លើកស្ទួយ​ស្ត្រី តាមរយៈ​គោល​នយោបាយ​នៃ​រដ្ឋាភិបាល​ទេ»។

ក្នុង​ឆ្នាំ​១៩៩៨ អ្នកស្រី​បាន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ ហើយ​បាន​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី និង​អតីត​យុទ្ធជន។ អ្នកស្រី​គឺជា​អ្នក​ផ្ដួចផ្ដើម​ឱ្យ​មាន​សេចក្ដី​ព្រាងច្បាប់​ប្រឆាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដើម្បី​ការពារ​សមាជិក​ក្នុង​គ្រួសារ ជាពិសេស​ស្ត្រី និង​កុមារ ពី​អំពើ​ហិង្សា​គ្រប់​ប្រភេទ រួម​នឹង​ការ​រំលោភបំពាន​នានា។

អ្នកស្រី​ទទួល​បាន​ពានរង្វាន់​ជាច្រើន​ពី​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ជាពិសេស​ស្ថាប័ន​សំខាន់ៗ​មួយ​ចំនួន​នៅ​សហរដ្ឋអាមេរិក ក្នុងនាម​ស្ត្រី​ជា​អ្នកដឹកនាំ ជា​អ្នក​តស៊ូ ដើម្បី​សិទ្ធិ​ស្ត្រី និង​កុមារី​នៅ​កម្ពុជា​។ អ្នកស្រី​ក៏​ធ្លាប់​ជាប់​ជា​បេក្ខភាព​ស្ត្រី​សម្រាប់​ពានរង្វាន់​ណូប៊ែល សន្តិភាព​(Nobel Peace Price) ផង កាល​ពី​ឆ្នាំ​២០០៥ ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា និង​នៅ​ក្នុង​ប្រទេស​ថៃ។

អ្នកស្រី​ត្រូវ​អង្គការ​ជាច្រើន​ផ្ដល់​ឱកាស​ឱ្យ​ចេញ​មុខ​ទៅ​និយាយ​បង្ហាញ​ពិភពលោក ពី​អ្វី​ដែល​អ្នកស្រី​កំពុង​ទាមទារ​ចង់​បាន និង​ចង់​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​កម្ពុជា ក្នុង​ពេល​អ្នកស្រី​ត្រូវ​រារាំង​មិន​ឱ្យ​វិល​ទៅ​កម្ពុជា​វិញ។ ជាមួយគ្នា​អ្នកស្រី​ក៏​នៅតែ​មិន​ភ្លេច​លើកឡើង​ពី​ទុក្ខសោក​របស់​ស្ត្រី ដែល​រងគ្រោះ​ដោយ​អំពើ​ហិង្សា និង​ការរំលោភ​សិទ្ធិ​ដីធ្លី៖ «យើង​ជា​ពលរដ្ឋ​ខ្មែរ មាន​ដី​មាន​ស្រែ​មាន​ចម្ការ មាន​កេរដំណែល​តាំងពី​ដូនតា មាន​ទឹក​មាន​ដី មាន​ព្រៃ​ព្រឹក្សា តែ​នៅ​ពេល​នេះ​មិន​ធម្មតា ព្រោះតែ​រដ្ឋាភិបាល អស់​ដី​អស់​ធ្លី»។

អ្នកស្រី មូរ សុខហួរ បាន​ទៅ​រៀន​បន្ត​នៅ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ​១៩៧២ ហើយ​បន្ត​ទៅ​សហរដ្ឋអាមេរិក​។ នៅ​ពេល​កម្ពុជា​ធ្លាក់​ក្នុង​សង្គ្រាមស៊ីវិល​អ្នកស្រី​បន្ត​ស្នាក់​នៅ​ភៀសខ្លួន​នៅ​សហរដ្ឋអាមេរិក​ជាទី​ដែល​អ្នកស្រី​បាន​បញ្ចប់​ការសិក្សា​ផ្នែក​ចិត្ត​វិទ្យា និង​សង្គមកិច្ច។ អ្នកស្រី​បាន​ទៅ​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​១៩៨៩។ ក្នុង​រយៈពេល​ដែល​អ្នក​ស្រី​នៅ​កម្ពុជា អ្នកស្រី​បាន​ជួយ​ជ្រោមជ្រែង​ក្មេង​ស្រី​ជាច្រើន​ឱ្យ​ចូលរួម​ក្នុង​កិច្ចការ​សង្គម និង​នយោបាយ។

សកម្មជន​បរិស្ថាន កញ្ញា លឹម គីមស័រ ដែល​ធ្លាប់​ធ្វើ​ការងារ​ជាមួយ​អ្នកស្រី មូរ សុខហួរ ជាច្រើន​ឆ្នាំ​ដែរ​និយាយ​ថា អ្នកស្រី​ជា​អ្នកមាន​ចិត្តល្អ សប្បុរស ក្លាហាន និង​ផ្ដល់​ឱកាស​ឱ្យ​យុវជន ជាពិសេស​ក្មេង​ស្រី​។ គឹមស័រ ថា ពេលខ្លះ​អ្នកស្រី មូរ សុខហួរ រងគ្រោះ​ដោយសារតែ​ទឹកចិត្ត​ល្អ​របស់​អ្នកស្រី​នោះ​ក៏​មាន។

បើ​ទោះ​ជា​យ៉ាងណា គឹមស័រ មើល​ឃើញ​ដែរ​ថា អ្នកស្រី មូរ សុខហួរ ក៏​នៅ​ប្រកាន់​គំនិត​មនុស្ស​ចាស់ ដែល​មិនសូវ​ទទួល​យក​គំនិត​ពី​ក្មេងៗ​ដែរ។ បើ​ទោះ​ជា​យ៉ាងណា​អ្នកស្រី គឺជា​ស្ត្រី​អ្នកនយោបាយ​គំរូ​សម្រាប់​ស្ត្រី​ក្មេង​ស្រី​ជំនាន់​ក្រោយ៖ «ច្បាស់​ជា​ត្រូវ​យក​គំរូ​ពី​គាត់​ហើយ តែ​គិត​ទៅ​មិនមែន​តែ​មីង​ទេ ខ្ញុំ​ក៏​ចង់បាន​ឱកាស​ពី​ថ្នាក់ដឹកនាំ មិន​ថា​ពី​គណបក្ស​ដទៃ​ទៀត ពី​គណបក្ស​ប្រជាជន ឬក៏​គណបក្ស​ផ្សេង​ទៀត​ទេ គឺ​ខ្ញុំ​ចង់បាន​ឱកាស​ពី​អ្នក​ធ្លាប់​ធ្វើ​ការងារ​ពី​ដើម​មក»។

នៅ​ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ ឆ្នាំ​២០១៧ អ្នកស្រី មូរ សុខហួរ ដែល​កាលណោះ​ជា​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី​បាន​ប្រឹងប្រែង​តស៊ូ​មតិ​ជាច្រើន​ក្នុង​បក្ស ដើម្បី​បញ្ចូល​ស្ត្រី​ឱ្យ​បាន​ច្រើន​ក្នុង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ ដែល​អាច​ជាប់ឆ្នោត​ក្លាយ​ជា​អ្នកដឹកនាំ​នៅ​ថ្នាក់​មូលដ្ឋាន។

អតីត​នាយិកា​អង្គការ​សីលកា អ្នកស្រី ធីតា ឃឹះ មើល​ឃើញ​ថា អ្នកស្រី មូរ សុខហួរ មាន​សក្ដានុពល​នៅ​ក្នុង​ការងារ​របស់​អ្នកស្រី ក្នុង​ការ​ចូល​រួមការ​ពារ​សិទ្ធិ​ស្ត្រី និង​ជា​គំរូ​សម្រាប់​ស្ត្រី​ចូលរួម​ក្នុង​វិស័យ​នយោបាយ។ ប៉ុន្តែ​អ្នកស្រី​ថា អ្នកស្រី មូរ សុខហួរ ក៏​មិន​ខុស​ពី​ស្ត្រី​ខ្មែរ​ផ្សេងទៀត​ដែល​កំពុង​ឋិត​នៅ​ក្នុង​វិស័យ​នយោបាយ​ទេ គឺ​ត្រូវ​ប្រឈម​ការរើសអើង ពី​សំណាក់​ក្រុម​បុរស​នៅ​ក្នុង​បក្ស បើ​ទោះ​ជា​ស្ត្រី​រូប​នោះ​មាន​ភាព​ក្លាហាន និង​សមត្ថភាព៖ «គណបក្សប្រឆាំង​ក៏​មាន​បញ្ហា​ដូចគ្នា​ជាមួយ​នឹង​ការ​ទទួល​ស្គាល់​ស្នាដៃ និង​តួនាទី​ដឹកនាំ​របស់​ស្ត្រី វា​ជា​រឿង​មួយ​ដែល​សង្គម​យើង​ជួបប្រទះ»។

សម្រាប់​ថ្ងៃ​អនាគត អ្នកស្រី មូរ សុខហួរ ចង់​ឃើញ ការ​ផ្ដល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​ពលរដ្ឋ​ចូលរួម​វិស័យ​នយោបាយ ដែល​នឹង​ធ្វើ​ឱ្យ​ចំនួន​ស្ត្រី​កាន់តែ​ច្រើន​ឡើង បាន​ចូលរួម​ការងារ​ដឹកនាំ និង​ធ្វើ​សេចក្ដី​សម្រេច។ អ្នកស្រី​សង្ឃឹមថា​កម្ពុជា អាច​នឹង​មាន​ស្ត្រី​ជា​អ្នកដឹកនាំ​ប្រទេស​នៅ​ថ្ងៃ​អនាគត៖ «នាយករដ្ឋមន្ត្រី មិនមែន តែ​បុរស​ទេ​អាច​ធ្វើ​បាន ស្ត្រី​ក៏​អាច​ធ្វើ​បាន អាច​ធ្វើជា​នាយករដ្ឋមន្ត្រី ហើយ​ខ្ញុំ​មាន​ជំនឿ​ថា នៅ​ពេល​ណាមួយ​ស្ត្រី​ខ្មែរ និង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី»។

បើ​ទោះ​ជា​យ៉ាងណា​អ្នកស្រី​ថា បំណង​ចម្បង​នៅ​ពេល​នេះ​គឺ​អាច​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ រួមចំណែក​ធ្វើ​ឱ្យ​កម្ពុជា​ទៅជា​សង្គម​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ពិតប្រាកដ ដែល​អាច​បំពេញ​តម្រូវការ​ពលរដ្ឋ​គ្រប់​ស្រទាប់ ធ្វើ​ឱ្យ​ពួកគេ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការអភិវឌ្ឍន៍​ដ៏​ត្រឹមត្រូវ​មួយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Related Articles

5 Responses to "អ្នកស្រី មូរ សុខហួរ អ្នក​នយោបាយ​ស្ត្រី​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព​ស្ត្រី និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា"

  1. so socheath says:

    គ្រាន់តែឃើញមីកាហួរ អញចង់ក្អួតអ្ហា !

  2. so socheath says:

    What We Do

    IRI solves problems. We strengthen citizen voices and help make their leaders more accountable and responsive. We help women and youth to be heard. We keep citizens and their government connected, and develop awareness of voter priorities.
    Our pioneering approach—informed by our research analysis and our volunteer activists, many of whom lived through democratic transitions aided by IRI—helps us identify solutions to local issues. Needs and concerns vary within different environments. IRI understands that there are many forms of democracy and that countries will adopt and adapt democratic methods and forms to fit their unique historical experiences and culture.

    IRI staff are capable of quickly adapting programs to meet the demands of changing situations. Their expertise lies in customizing solutions to individuals’ unique needs, training citizens and politicians in the democratic process, and facilitating open communication. The transition to a free democracy can last for years as players take gradual steps toward change. IRI remains in the field through job completion, then taps into the country’s experience through research to help others in their democratic transitions.
    សូមសិក្សា ស្វែងយល់ពីរឿងពិតរបស់ IRI ដែលនាំបដិវត្តន៍
    នៃការផ្លាស់ប្តូរ(បដិវត្តន៍ពណ៏) ដែលនាំដល់មហន្តរាយជាតិ
    (International Republican Institute )

    What We Do

    អ្វីដែលយើងធ្វើ (IRI)

    IRI ដោះស្រាយបញ្ហា។ យើងពង្រឹងសំលេងប្រជាពលរដ្ឋនិងជួយធ្វើឱ្យមេដឹកនាំរបស់ពួកគេមានគណនេយ្យភាពនិងឆ្លើយតប។ យើងជួយស្ត្រីនិងយុវជនឱ្យស្តាប់។ យើងរក្សាប្រជាជននិងរដ្ឋាភិបាលរបស់ពួកគេឱ្យនៅជាប់និងអភិវឌ្ឍការយល់ដឹងអំពីអាទិភាពរបស់អ្នក
    បោះឆ្នោត។
    វិធីសាស្រ្តត្រួសត្រាយផ្លូវរបស់យើងដែលត្រូវបានផ្តល់ជូនដោយការវិភាគស្រាវជ្រាវ
    និងសកម្មជនស្ម័គ្រចិត្តរបស់យើង (មនុស្សដែល IRI បណ្តុះបណ្តាលឲ្យធ្វើសកម្មភាព តាមរយះបដិវត្តន៍ នៃការផ្លាស់ប្តូរ)ដែលពួកគេភាគច្រើនរស់នៅតាមរយៈការផ្លាស់ប្តូរ
    ប្រជាធិបតេយ្យដែលគាំទ្រដោយ IRI ជួយយើងក្នុងការកំណត់ដំណោះស្រាយចំពោះបញ្ហាក្នុងតំបន់។ តម្រូវការនិងកង្វល់ផ្សេងៗគ្នាខុសគ្នានៅក្នុងបរិយកាសផ្សេងៗគ្នា។
    IRI យល់ថាមានទម្រង់ប្រជាធិបតេយ្យជាច្រើន ហើយប្រទេសនានានឹងទទួលយក
    និងសម្របតាមវិធីសាស្ត្រនិងទម្រង់ប្រជាធិបតេយ្យដើម្បីឱ្យសមនឹងបទពិសោធន៍
    និងវប្បធម៌ប្រវត្តិសាស្ត្ររបស់ពួកគេ។
    បុគ្គលិក IRI មានសមត្ថភាពក្នុងការសម្របសម្រួលកម្មវិធីយ៉ាងឆាប់រហ័សដើម្បីឆ្លើយតបនឹងតម្រូវការនៃការផ្លាស់ប្តូរស្ថានភាព។ ជំនាញរបស់ពួកគេស្ថិតនៅក្នុងការតំរែតំរង់ដំណោះស្រាយសម្រាប់តំរូវការរបស់បុគ្គលម្នាក់ៗបណ្តុះបណ្តាលពលរដ្ឋនិងអ្នកនយោបាយក្នុងដំណើរការប្រជាធិបតេយ្យនិងសំរបសំរួលការប្រាស្រ័យទាក់ទងដោយបើកចំហ។
    ការផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យសេរីអាចមានរយៈពេលជាច្រើនឆ្នាំនៅពេលដែលអ្នកបោះជំហានបន្តិចម្តង ៗ ឆ្ពោះទៅរកការផ្លាស់ប្តូរ។ IRI នៅតែស្ថិតក្នុងវិស័យនេះតាមរយៈ
    ការបញ្ចប់ការងារ(ការផ្លាស់ប្តូររបបដឹកនាំតាមរយះបដិវត្តន៍ពណ៏)បន្ទាប់មកទទួលយកបទពិសោធន៍របស់ប្រទេស(ដែលផ្លាស់ប្តូររបបដឹកនាំ)តាមរយៈការស្រាវជ្រាវដើម្បីជួយអ្នកដទៃ (ជួយប្រទេសដ៏ទៃផ្សេង)ក្នុងការផ្លាស់ប្តូរប្រជាធិបតេយ្យ ៕

  3. so socheath says:

    មានកិច្ចការជាច្រើន ដែលពួកកម្ទេចមនុស្ស បក្សតៃហោងCNRP យល់មិនដល់ ។
    ដូច្នេះក៏ចេះតែស្មានៗដោយគ្មានការពិចារណា ។
    ប្រាប់អ្នកទៅចុះ ! ច្បាប់គឺជាច្បាប់ អ្នកនយោបាយ គ្រប់រូប គ្រប់គណបក្សនយោបាយ
    មិនត្រូវមានអារម្មណ៏ឈរលើច្បាប់នោះទេ ។ ព្រោះថាពួកអ្នក ក្រុមបក្សអ្នក រស់ក្រោម
    ដំបូលរដ្ឋធម្មនុញដែលជាច្បាប់កំពូលរបស់ជាតិ ។
    តើមានអ្វីទៅ ដែលបង្ខំឲ្យមានការបំពានច្បាប់នោះ ?
    បើច្បាប់បង្កើតហើយ ទុកច្បាប់ជាល្បែងលេងសើច គេមិនចាំបាច់បង្កើតច្បាប់ទេ !

  4. Anonymous says:

    WELL.. it seem to be the dumb communist PHD come back to the media . I do not understand this guy he may be a CHKOUTH person or Vietcong spy . most likely he is CHKOUTH by the way I read his writing in Khmer is not bad that may be at the time he is not sick. who can believe that every one can see excepting him can not see any thing . why this guy have been born as a human being just to put more weight to the art . I’m seeing the danger is coming to this nation very shortly . this time is more then ever if no international community involvement this country will be bleeding each other blood like animal’s sickness . wait not that long Mr jus remembers my word OK . please do not change your name I’ll looking for you soon .

  5. so socheath says:

    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានពួក ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។ ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការ
    អនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង។
    ពួកអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចដឹងច្បាស់ទៀតថា
    វិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការទន្ទេញចេញនូវពាក្យដដែលៗ បើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាល ក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំង
    រដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេលបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បន្ទាប់ពីបានមើលឃើញសកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បាន
    ចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ពិតណាស់ ជាមួយសកម្មភាពដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការ
    ធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បី
    បង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធEBA
    និង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ។
    ពួកគេនូវបានបំផុស ចលនាសម្អប់ ចងគំនុំ ក្នុងការបំភ័ន្តជាមួយរឿងរ៉ាវ បញ្ចេះប្រជាពលរដ្ឋ ឲ្យងើបឡើង
    បះបោរ ប្រឆាំងរដ្ឋាភិបាលជាមួយពាក្យទន្ទេញរបស់ជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដោយយកពាក្យ សិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋាភិបាល ។
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល
    ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ។ សម្រាប់រឿងស្តីពីភាពមិនខ្មេះរបស់ជនក្បត់ជាតិសមរង្ស៊ីវិញនោះគឺចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុកអីតើ ! ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់ជនក្បត់ជាតិនេះ ដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ
    រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់ជនក្បត់ជាតិសមរង្ស៊ីដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុងសង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់ជនក្បត់ជាតិ ហើយថោកជាងឆ្កែនេះ។ ដូចនេះ ចម្រៀងដែលជនក្បត់ជាតិសមរង្ស៊ីច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។សម្រាប់សមរង្ស៊ី ដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា)ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕

Leave a Reply

Submit Comment