“ការ​រួបរួម​គ្នា​រវាង​ហ៊្វុនស៊ិនប៉ិច និង​ខ្មែរ​រួបរួម​ជាតិ​ដោយសារ​មាន​ភ្លើង​ខៀវ​ពី​លោក ហ៊ុន សែន”

ដោយ ហេង រស្មី
2019-11-30
RFA

ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ (ឆ្វេង) ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច និងលោក ញឹក ប៊ុនឆៃ (ស្ដាំ) ប្រធាន​គណបក្ស​រួបរួម​ជាតិ។

ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ (ឆ្វេង) ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច និងលោក ញឹក ប៊ុនឆៃ (ស្ដាំ) ប្រធាន​គណបក្ស​រួបរួម​ជាតិ។ RFA


អ្នកវិភាគ​ថា ការ​រួបរួម​គ្នា​ឡើងវិញ​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​គឺ​ដោយសារ​តែ​មាន​ភ្លើង​ខៀវ​ពី​លោក ហ៊ុន សែន ។ លោក​ថា ការ​បង្កើត​បក្ស​ថ្មី​នេះ គ្រាន់តែ​ដើម្បី​កម្ទេច​គណបក្សប្រឆាំង​ក្នុង​ការ​បោះឆ្នោត​ជា​សាកល​នៅ​ឆ្នាំ​២០២៣ ខាងមុខនេះ​តែប៉ុណ្ណោះ។

លោក គឹម សុខ ប្រាប់​អាស៊ីសេរី​ថា បើ​ទោះ​បី​ជា​គណបក្ស​ទាំង​ពីរ​មាន​គម្រោង​រួម​រួមគ្នា​សាជាថ្មី​នៅ​ពេល​ខាងមុខ​ក៏ដោយ ក៏​មិន​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​សន្លឹកឆ្នោត​នោះ​ទេ៖ «ការ​រួបរួម​គ្នា​រវាង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក ញឹក ប៊ុនឆៃ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ នៅក្នុង​ដំណាក់កាល​នេះ បើ​សង្ឃឹម​ថា បាន​ជោគជ័យ​នៅ​ពេល​ខាងមុខ វា​គ្រាន់តែ​ជា​ការ​ស្រមៃ​នយោបាយ​ទេ ប៉ុន្តែ​ការពិត​មិន​អាច​ទៅ​រួច​ទេ​។ ក៏ប៉ុន្តែ​បើ​សង្ឃឹមថា​រក​បាន​១ ឬ​២ កៅអី​ដើម្បី​ជួយ​បំពេញ​សំឡេង​ដែល​លោក ហ៊ុន សែន និយាយ​ថា​សេរី​ពហុបក្ស​នោះ អាហ្នឹង​ប្រហែលជា​អាច»។

ការ​លើក​ឡើង​របស់​លោក គឹម សុខ បាន​កើតមានឡើង​ក្រោយពី​គណបក្ស​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក ញឹក ប៊ុនឆៃ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួមគ្នា​មួយ កាល​ពី​ថ្ងៃ​ទី​៣០ វិច្ឆិកា ថា គណបក្ស​ទាំងពីរ​នឹង​ធ្វើ​សមាជ​វិសាមញ្ញ នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​រក​វិធីសាស្ត្រ​បញ្ចូល​គណបក្ស​ទាំងពីរ​ទៅជា​គណបក្ស​តែមួយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "“ការ​រួបរួម​គ្នា​រវាង​ហ៊្វុនស៊ិនប៉ិច និង​ខ្មែរ​រួបរួម​ជាតិ​ដោយសារ​មាន​ភ្លើង​ខៀវ​ពី​លោក ហ៊ុន សែន”"

  1. so so chết says:

    it is a no event and no information
    have i spoken

Leave a Reply

Submit Comment