ដោយ ខែ សុណង
2019-11-30
RFA

សកម្មភាពក្រុមយុវជនស្រឡាញ់ព្រៃឈើ ធ្វើយុទ្ធនាការជិះកង់ ពីភ្នំពេញទៅខេត្តព្រះវិហារហើយ ដើម្បីផ្សព្វផ្សាយពីសារសំខាន់របស់ព្រៃព្រះរកាដែលកំពុងរងការគំរាមកំហែង។ photo courtesy of Ma Chettra’s Facebook
សកម្មជនបរិស្ថាន និងជាអ្នកចូលរួមរៀបចំយុទ្ធនាការជិះកង់ដើម្បីព្រៃព្រះរកា លោក សាន់ ម៉ាឡា ឱ្យដឹងថា យុទ្ធនាការជិះកង់២ថ្ងៃ បានចម្ងាយជាង ១៧០គីឡូម៉ែត្រ។ លោកថា នៅទី០១ ធ្នូ នេះ ពួកគេនឹងសម្រេចជិះឱ្យដល់គោលដៅនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ នៅរសៀលថ្ងៃនេះ។ លោកបន្តថា យុទ្ធនាការជិះកង់ដើម្បីព្រៃព្រះរកានេះ មិនមានការតាមឃ្លាំមើល ឬរឹតត្បិតពីអាជ្ញាធរនោះឡើយ ហើយពួកលោកគ្រោងទៅដល់គោលដៅក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មុននឹងចុះល្បាតព្រៃព្រះរកា ជាមួយប្រជាសហគមន៍ និងមន្ត្រីបរិស្ថាននៅថ្ងៃបន្តបន្ទាប់ទៀត៖ «ពេលដែលយើងត្រឡប់មកភ្នំពេញវិញ យើងនឹងមានជាញត្តិមួយដាក់ជូនទៅក្រសួងបរិស្ថាន ក្នុងនោះយើងរាប់ជាបទល្មើស ក៏ដូចជាភស្តុតាងដែលយើងប្រមូលបានតាំងពីខែមិថុនា ដើម្បីឱ្យក្រសួងមានដំណោះស្រាយ»។
ក្រុមយុវជនស្រឡាញ់ព្រៃឈើចំនួន៦ នាក់ បានចាប់ផ្ដើមយុទ្ធនាការជិះកង់ពីភ្នំពេញទៅខេត្តព្រះវិហារ នៅថ្ងៃទី២៩ វិច្ឆិកា ដើម្បីផ្សព្វផ្សាយពីសារសំខាន់របស់ព្រៃព្រះរកាដែលកំពុងរងការគំរាមកំហែង។
នៅលើក្រដាសព្រៃព្រះរកាមានទំហំជាង ៩ ម៉ឺនហិកតារ ស្ថិតនៅចន្លោះព្រំប្រទល់ស្រុកចំនួន៣ គឺស្រុកត្បែងមានជ័យ ស្រុកជាំក្សាន្ត និងស្រុកឆែប របស់ខេត្តព្រះវិហារ។ ព្រៃអភិរក្សមួយនេះកំពុងរងការបំផ្លិចបំផ្លាញឥតឈប់ឈរ តាមរយៈការកាប់ឈើ និងការទន្ទ្រានដីព្រៃខុសច្បាប់។
យុទ្ធនាការជិះកង់លើចម្ងាយផ្លូវ៣១៦ គីឡូម៉ែត្រ ធ្វើឡើងដើម្បីផ្សព្វផ្សាយទូលំទូលាយអំពីស្ថានភាពព្រៃព្រះរកា និងបំផុសការចូលរួមការពារព្រៃឈើឱ្យបានសកម្ម និងបណ្ដុះឆន្ទៈយុវជនឱ្យស្រឡាញ់ និងជួយថែរក្សាការពារព្រៃឈើទាំងអស់គ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រុមយុវជនដែលធ្វើយុទ្ធនាការជិះកង់ដើម្បីការពារព្រៃព្រះរកាបន្តដំណើរក្នុងថ្ងៃទីពីរ
- ក្រុមយុវជនចាប់ផ្ដើមយុទ្ធនាការជិះកង់ដើម្បីព្រៃព្រះរកាដែលកំពុងរងការគំរាមកំហែង
- ក្រុមយុវជនគ្រោងធ្វើយុទ្ធនាការជិះកង់ ពីភ្នំពេញទៅព្រៃព្រះរកា បំណងផ្សព្វផ្សាយពីសក្តានុពលព្រៃព្រះរកា
- សង្គមស៊ីវិល និងពលរដ្ឋស្នើអាជ្ញាធរឱ្យបំភ្លឺករណីរំលាយភ្នំទ្រូងអណ្ដើកនៅខេត្តកែបជាប់ខេត្តកំពត
- ពលរដ្ឋ និងអ្នកឃ្លាំមើលបរិស្ថាន ស្នើឱ្យគណៈកម្មការជាតិលុបបំបាត់បទល្មើសព្រៃឈើ នៅឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល
- អាជ្ញាធរគ្រោងបញ្ចប់សេវាកម្មជិះដំរីកម្សាន្តនៅតំបន់អង្គរនៅដើមឆ្នាំ២០២០
- សហគមន៍អភិរក្សផ្សោតខេត្តក្រចេះ បារម្ភពីការបាត់បង់សត្វផ្សោតក្នុងទន្លេមេគង្គដោយសារការនេសាទខុសច្បាប់
- អ្នកឃ្លាំមើលបរិស្ថានថាបទល្មើសព្រៃឈើនៅជួរភ្នំក្រវាញកណ្តាលកើតមានច្រើន អំឡុងពេលនយោបាយឡើងកម្តៅ
- ក្រុមយុវជនមាតាធម្មជាតិ និងព្រះសង្ឃបញ្ចប់ធម្មយាត្រាដោយទទូចឱ្យអាជ្ញាធររុះរើសំណង់ជីនទីង
- ក្រុមយុវជនមាតាធម្មជាតិ និងព្រះសង្ឃនឹងបញ្ចប់ធម្មយាត្រានៅថ្ងៃទី៣១ តុលាស្អែកនេះ