តុលាការ​សម្រេច​បញ្ជូន​សំណុំរឿង​លោក កឹម សុខា ​ទៅ​ជំនុំជម្រះ

នយោបាយ

02 ធ្នូ 2019
ម៉ែន គឹមសេង
វីអូអេខ្មែរ

លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy នៅគេហដ្ឋានរបស់លោក នៅរាជធានីភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy នៅគេហដ្ឋានរបស់លោក នៅរាជធានីភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។

តុលាការ​រាជធានី​ភ្នំពេញ​បាន​សម្រេច​នៅថ្ងៃច័ន្ទ​នេះ​ បញ្ជូន​សំណុំ​រឿង​លោក កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិទៅ​ជំនុំជម្រះ ​ក្រោយ​ពី​បាន​ស៊ើបអង្កេត​អស់​រយៈពេល​ជាង​២ឆ្នាំ។​

អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ក្រោយពី​បាន​ស្រាវជ្រាវ​និង​ស៊ើប​អង្កេត​ចប់​សព្វគ្រប់​ «ចៅក្រម​ស៊ើបសួរ​ពិនិត្យ​ឃើញ​ថា​មាន​ភស្តុតាង​ដាក់​បន្ទុក​គ្រប់​គ្រាន់»​ ដើម្បី​កាត់​ទោស​លោក កឹម សុខា​ ពី​បទ​«សន្ទិដ្ឋិ​ភាព​ជាមួយ​បរទេស‍»។

លោកកឹម សុខា​ ដែល​មាន​វ័យ​៦៦ឆ្នាំ​ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​ពី​លំនៅដ្ឋាន​ទាំង​យប់​កាលពីដើមខែ​កញ្ញា​ឆ្នាំ​២០១៧ ហើយ​បាន​យក​ទៅ​ដាក់​ឃុំឃាំង​មុន​នឹង​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ដោយ​មាន​លក្ខខណ្ឌ​កាលពី​ដើម​ខែ​វិច្ឆិកា។

ការ​ចាប់​ខ្លួន​មេបក្ស​ដ៏មាន​ប្រជាប្រិយ៍ភាព​នេះ និង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​បាន​នាំ​ឱ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ធ្លាក់​ចុះ ហើយសហគមន៍​អន្តរជាតិ​ថ្កោលទោសរដ្ឋាភិបាល​កម្ពុជា​និង​ទាម​ទារ​ឱ្យ​ដោះលែង​រូប​លោក​ដោយ​គ្មាន​លក្ខខណ្ឌព្រម​ ទាំង​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​ដំណើរការ​ឡើងវិញ។

សហភាពអឺរ៉ុប​ថែមទាំង​ចាប់​ផ្តើម​ដំណើរការ​នីតិវិធី​ដក​ឋានៈ​អនុគ្រោះពន្ធ​ «គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍» ឬ Everything But Arms (EBA) ​ដែល​កម្ពុជា​ទទួល​បាន​ បើសិន​ជា​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ មិន​ស្តារ​ស្ថានការណ៍​មក​ដូច​ដើមវិញ​ទេ។ សហភាព​អឺរ៉ុប​ទុក​ពេល​ឱ្យ​កម្ពុជា​រហូត​ដល់​ថ្ងៃទី​១២ ខែធ្នូ មុននឹង​សម្រេច​ជាចុងក្រោយ​នៅខែ​កុម្ភៈ​ ឆ្នាំ ២០២០ ថា​ត្រូវ​ព្យួរ​ឋានៈ​ EBA ឬ​យ៉ាងណា។

ក្រោយពី​ការ​ដោះលែង​ឱ្យ​នៅ​ក្រៅឃុំ​ មាន​ឯកអគ្គរដ្ឋ​ទូត​បស្ចិម​ប្រទេសជាច្រើន​បាន​ចូល​ទៅ​ជួប​សួរសុខទុក្ខ​លោក កឹម សុខា​ ប៉ុន្តែ​លោក​នៅតែ​មិនទាន់អាច​ធ្វើ​នយោបាយ ​ឬ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​បាន​នៅឡើយ។​

ក្រុម​មេធាវី​របស់​លោកកឹម សុខា បាន​ទាមទារ​ឱ្យ​ទម្លាក់​ការចោទប្រកាន់​ទាំងស្រុង​ដោយ​ការពារ​ថា​លោក​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការចោទ​ប្រកាន់​ទេ។ អ្វី​ដែល​លោក​បាន​ធ្វើ​ក្នុង​ពេល​កន្លង​មក​គឺ​ស្ថិតនៅ​ក្នុង​រង្វង់​ច្បាប់​ដែល​បាន​អនុញ្ញាត៕

What Next?

Recent Articles

4 Responses to "តុលាការ​សម្រេច​បញ្ជូន​សំណុំរឿង​លោក កឹម សុខា ​ទៅ​ជំនុំជម្រះ"

  1. Anonymous says:

    Let the circus continues till the end because so far it is nothing but fake.

  2. Anonymous says:

    Cambodian nationalist have to be together to save this nation. I’m a Cambodian born is keep thatching all these politician every day . no matter if you are KIM SOKHA or SAM RANSY or any person who is acting you are a Cambodian nationalist have to showing us your true color . manipulation was un except every one will be under punishing from the spirit of ANKORWATT. this is not a joke every one who had drink spirit water in Palace will be punish by palace sole post in front palace. that it no one can get away from the truth if you are a good person who never made harm to any one do not have to worry every thing will be OK. time to depending on our ancestor which is their spirit still cover this land .

  3. Anonymous says:

    Cambodian nationalist have to be together to save this nation. I’m a Cambodian born is keep watching all these politician every day . no matter if you are KIM SOKHA or SAM RANSY or any person who is acting you are a Cambodian nationalist have to showing us your true color . manipulation was un except every one will be under punishing from the spirit of ANKORWATT. this is not a joke every one who had drink spirit water in Palace will be punish by palace sole post in front palace. that it no one can get away from the truth if you are a good person who never made harm to any one do not have to worry every thing will be OK. time to depending on our ancestor which is their spirit still cover this land .

  4. so socheath says:

    What We Do

    IRI solves problems. We strengthen citizen voices and help make their leaders more accountable and responsive. We help women and youth to be heard. We keep citizens and their government connected, and develop awareness of voter priorities.
    Our pioneering approach—informed by our research analysis and our volunteer activists, many of whom lived through democratic transitions aided by IRI—helps us identify solutions to local issues. Needs and concerns vary within different environments. IRI understands that there are many forms of democracy and that countries will adopt and adapt democratic methods and forms to fit their unique historical experiences and culture.

    IRI staff are capable of quickly adapting programs to meet the demands of changing situations. Their expertise lies in customizing solutions to individuals’ unique needs, training citizens and politicians in the democratic process, and facilitating open communication. The transition to a free democracy can last for years as players take gradual steps toward change. IRI remains in the field through job completion, then taps into the country’s experience through research to help others in their democratic transitions.
    សូមសិក្សា ស្វែងយល់ពីរឿងពិតរបស់ IRI ដែលនាំបដិវត្តន៍
    នៃការផ្លាស់ប្តូរ(បដិវត្តន៍ពណ៏) ដែលនាំដល់មហន្តរាយជាតិ
    (International Republican Institute )

    What We Do

    អ្វីដែលយើងធ្វើ (IRI)

    IRI ដោះស្រាយបញ្ហា។ យើងពង្រឹងសំលេងប្រជាពលរដ្ឋនិងជួយធ្វើឱ្យមេដឹកនាំរបស់ពួកគេមានគណនេយ្យភាពនិងឆ្លើយតប។ យើងជួយស្ត្រីនិងយុវជនឱ្យស្តាប់។ យើងរក្សាប្រជាជននិងរដ្ឋាភិបាលរបស់ពួកគេឱ្យនៅជាប់និងអភិវឌ្ឍការយល់ដឹងអំពីអាទិភាពរបស់អ្នក
    បោះឆ្នោត។
    វិធីសាស្រ្តត្រួសត្រាយផ្លូវរបស់យើងដែលត្រូវបានផ្តល់ជូនដោយការវិភាគស្រាវជ្រាវ
    និងសកម្មជនស្ម័គ្រចិត្តរបស់យើង (មនុស្សដែល IRI បណ្តុះបណ្តាលឲ្យធ្វើសកម្មភាព តាមរយះបដិវត្តន៍ នៃការផ្លាស់ប្តូរ)ដែលពួកគេភាគច្រើនរស់នៅតាមរយៈការផ្លាស់ប្តូរ
    ប្រជាធិបតេយ្យដែលគាំទ្រដោយ IRI ជួយយើងក្នុងការកំណត់ដំណោះស្រាយចំពោះបញ្ហាក្នុងតំបន់។ តម្រូវការនិងកង្វល់ផ្សេងៗគ្នាខុសគ្នានៅក្នុងបរិយកាសផ្សេងៗគ្នា។
    IRI យល់ថាមានទម្រង់ប្រជាធិបតេយ្យជាច្រើន ហើយប្រទេសនានានឹងទទួលយក
    និងសម្របតាមវិធីសាស្ត្រនិងទម្រង់ប្រជាធិបតេយ្យដើម្បីឱ្យសមនឹងបទពិសោធន៍
    និងវប្បធម៌ប្រវត្តិសាស្ត្ររបស់ពួកគេ។
    បុគ្គលិក IRI មានសមត្ថភាពក្នុងការសម្របសម្រួលកម្មវិធីយ៉ាងឆាប់រហ័សដើម្បីឆ្លើយតបនឹងតម្រូវការនៃការផ្លាស់ប្តូរស្ថានភាព។ ជំនាញរបស់ពួកគេស្ថិតនៅក្នុងការតំរែតំរង់ដំណោះស្រាយសម្រាប់តំរូវការរបស់បុគ្គលម្នាក់ៗបណ្តុះបណ្តាលពលរដ្ឋនិងអ្នកនយោបាយក្នុងដំណើរការប្រជាធិបតេយ្យនិងសំរបសំរួលការប្រាស្រ័យទាក់ទងដោយបើកចំហ។
    ការផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យសេរីអាចមានរយៈពេលជាច្រើនឆ្នាំនៅពេលដែលអ្នកបោះជំហានបន្តិចម្តង ៗ ឆ្ពោះទៅរកការផ្លាស់ប្តូរ។ IRI នៅតែស្ថិតក្នុងវិស័យនេះតាមរយៈ
    ការបញ្ចប់ការងារ(ការផ្លាស់ប្តូររបបដឹកនាំតាមរយះបដិវត្តន៍ពណ៏)បន្ទាប់មកទទួលយកបទពិសោធន៍របស់ប្រទេស(ដែលផ្លាស់ប្តូររបបដឹកនាំ)តាមរយៈការស្រាវជ្រាវដើម្បីជួយអ្នកដទៃ (ជួយប្រទេសដ៏ទៃផ្សេង)ក្នុងការផ្លាស់ប្តូរប្រជាធិបតេយ្យ ៕

Leave a Reply

Submit Comment