បញ្ហា​អាទិភាព ១១ ចំណុច​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល ស្នើ​រដ្ឋាភិបាល​ជា​ថ្មី​ឲ្យ​ដោះ​ស្រាយ​ចាំបាច់ និង​ជា​បន្ទាន់

ដោយ មួង ណារ៉េត
2019-12-02
RFA

ស្ត្រី​ពី​អង្គការ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស សហជីព និង​អ្នក​លក់​ដូរ​តាម​ដង​ផ្លូវ និង​សហគមន៍​ដីធ្លី ២១ ស្ថាប័ន រៀបចំ​យុទ្ធនាការ​ធ្វើ ១៦ថ្ងៃដើម្បី​រួម​គ្នា​បញ្ឈប់​អំពើ​ហិង្សា លើ​ស្ត្រី ផ្អែក​លើ​យេនឌ័រ​ក្នុង​ពិភព​ការងារ ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ២០១៩។

ស្ត្រី​ពី​អង្គការ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស សហជីព និង​អ្នក​លក់​ដូរ​តាម​ដង​ផ្លូវ និង​សហគមន៍​ដីធ្លី ២១ ស្ថាប័ន រៀបចំ​យុទ្ធនាការ​ធ្វើ ១៦ថ្ងៃដើម្បី​រួម​គ្នា​បញ្ឈប់​អំពើ​ហិង្សា លើ​ស្ត្រី ផ្អែក​លើ​យេនឌ័រ​ក្នុង​ពិភព​ការងារ ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ២០១៩។

 រូប៖ RFA


បញ្ហា​អាទិភាព ១១ ចំណុច ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ចំនួន ២១ ស្ថាប័ន​ បាន​ដាក់​ស្នើ​ជា​ថ្មី ​ឲ្យ​រដ្ឋាភិបាល ​ដោះស្រាយ​ជា​ចាំបាច់ និង​ជា​បន្ទាន់ ក្រោយ​សំណើ​នេះ ត្រូវ​បាន​ដាក់​ស្នើ​ជិត​មួយ​ឆ្នាំ​ទៅ​ហើយ នៅ​តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប។

បញ្ហា​អាទិភាព​ទាំង ១១ ចំណុច ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា ដោយ​ផ្អែក​លើ​យេនឌ័រ​នេះ គឺ​ជា​បញ្ហា​ជាក់​ស្ដែង​ ដែល​លើក​ឡើង​ដោយ​កម្មករ​និយោជិត​ ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ ពី​ខាង​វិស័យ​ជា​ច្រើន មាន​ទាំង​វិស័យ​រោងចក្រ​កាត់​ដេរ ​សេវា​កម្សាន្ត​ ទេសចរណ៍ សំណង់ ព្រៃឈើ​ ​កសិកម្ម​ ស្រ្តី​បម្រើ​ការងារ​តាម​ផ្ទះ និង​ពលករ​ចំណាក​ស្រុក​ជាដើម។

មន្រ្តី​សម្រប​សម្រួល​កម្មវិធី​យុទ្ធនាការ នៃ​អង្គការ​អាក់សិន​អេត​កម្ពុជា (ActionAid Cambodia) អ្នកស្រី អ៊ូ សុភារី ដែល​តំណាង​ឲ្យ​អង្គការ​មួយ ក្នុង​ចំណោម​ស្ថាប័ន​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ទាំង ២១ ដែល​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម ដើម្បី​រក​ដំណោះ​ស្រាយ​ពី​រដ្ឋាភិបាល​នេះ ប្រាប់​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី១ ខែ​ធ្នូ​ថា បញ្ហា​ក្នុង​វិស័យ​ការងារ​ មាន​ច្រើន​លើស​ពី ១១ចំណុច​នោះ។ ប៉ុន្តែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ដោះស្រាយ​ប៉ុណ្ណឹង​សិន គឺ​ដោះស្រាយ​ជា​អាទិភាព៖ «សំណើ​សុំ​របស់​ពួក​គាត់ ​ពាក់ព័ន្ធ​ជាមួយ​នឹង​បញ្ហា​អំពើ​ហិង្សា​ ការ​បៀតបៀន​នៅ​កន្លែង​ការងារ​ និង​សំណូមពរ​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ប្រើប្រាស់​របប​សន្តិសុខ​សង្គម ឬ​សិទ្ធិ​ដែល​ពួកគាត់​ទទួល​បាន​ ក៏​ប៉ុន្តែ​អត់​ទាន់​បាន​បំពេញ»។

ចំណុច​អាទិភាព​ទាំង ១១ នោះ​រួម​មាន៖

· ការ​បាត់បង់​ឱកាស​របស់​ស្ត្រី  ក្នុង​ការ​អភិវឌ្ឍ​ផ្នែក​វិជ្ជាជីវៈ និង​ប្រាក់​ចំណូល ដោយសារ​តែ​គំនាប​ផ្នែក​វប្បធម៌ និង​ប្រពៃណី​របស់​សង្គម​ខ្មែរ ដែល​កំណត់​ដាក់​បន្ទុក ឲ្យ​ស្រ្តី​បំពេញ​ភារកិច្ច​មើល​ថែ​កូន​តូចៗ និង​ឪពុក​ម្តាយ​ចាស់ៗ ទាំងស្រុង ដែល​ប្រការ​នេះ​ ត្រូវ​បង្ខំ​ចិត្ត​ឲ្យ​ពួកគាត់​ឈប់សម្រាក​ពី​ការងារ ដើម្បី​នៅផ្ទះ​មើល​ថែ​កូន និង​ឪពុក​ម្តាយ​ចាស់ៗ។ ម្យ៉ាងទៀត ក្នុង​ករណី​មាន​សេវា​ថែទាំ​កុមារ​ នៅ​តាម​មណ្ឌល​ទារកដ្ឋាន​ឯក​ជន​ក៏​ដោយ​ ប៉ុន្តែ​តម្លៃ​សេវា​ថែទាំខ្ពស់ ដែល​មិន​សម​ស្រប​នឹង​អត្រា​ប្រាក់​ចំណូល​ប្រចាំ​ខែ​របស់​កម្មករ​និយោជិត។

· ការបៀតបៀន​រាងកាយ និង​ចាប់​បង្ខំ និង​ហិង្សា​ផ្លូវ​ភេទ ពី​សំណាក់​អតិថិជន ទៅលើ​កម្មករ​និយោជិត​ជា​ស្រ្តី​ ដែល​ធ្វើការ​ផ្នែក​សេវា​កម្សាន្ត រួមមាន​អ្នកចម្រៀង​តាម​ក្លឹបរាត្រី អ្នក​ម៉ាស្សា អ្នក​ផ្សព្វផ្សាយ​ស្រាបៀរ បុគ្គលិក​កាស៊ីណូ និង​អ្នក​រៀបបន្ទប់​តាម​ផ្ទះសំណាក់ ឬសណ្ឋាគារ។ ប៉ុន្តែ អ្នក​គ្រប់​គ្រង ឬថៅកែ​មិន​យកចិត្ត​ទុកដាក់ រកដំណោះស្រាយ​ការពារ​ស្រ្តី ក្រៅ​ពី​តម្រូ​វ​ឲ្យ​កម្មករ​ទ្រាំតាម​យថាកម្ម។

· មធ្យោបាយ​ដឹក​ជញ្ជូន​កម្មករ​និយោជិត ​ក្នុង​វិស័យ​វាយនភ័ណ្ឌ​កាត់​ដេរ និង​ស្បែក​ជើង ខ្វះ​ផាសុខភាព គ្មាន​សុវត្ថិភាព និង​ធ្វើឲ្យ​បាត់​សេចក្ដី​ថ្លៃថ្នូរ​របស់​កម្មករ ដោយ​រថយន្ត​ដឹក​កម្មករ ​គ្មាន​កន្លែង​អង្គុយ អ្នក​បើកបរ​ពិសា​គ្រឿង​ស្រវឹង និង​បើកបរ​លឿន​ហួស​កំណត់​ជា​ដើម៖ «ទាក់ទង​ទៅ​នឹង​មធ្យោបាយ​ធ្វើ​ដំណើរ យើង​ឃើញ​ថា​ បញ្ហានេះ​កើត​មាន​ច្រើន ដោយ​ពួកគាត់​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍ កើត​ឡើង​ម្តង​ មាន​កម្មករ​ពី ៣០នាក់ទៅ ៥០នាក់​រង​របួស​ធ្ងន់ ឬ​ស្លាប់ ដោយសារ​យាន្ត​ជំនិះ​ ដែល​គាត់​ជិះ ជា​ឡាន​ទ្រុង​ ភាគច្រើន​ឡានបែបនេះគេដឹកជ្រូក ឬគោក្របី តែ​ពេល​នេះ​ប្រើ​សម្រាប់​ដឹក​កម្មករ​និយោជិត​ទៅ​ធ្វើការ។ ពួកគាត់​ព្រួយបារម្ភ​ ម្ង៉ៃៗ​ពេល​ដែល​ទៅ​ដល់​ផ្ទះ​វិញ គាត់​មាន​អារម្មណ៍​ថា រួច​មួយ​ថ្ងៃ​ទៀត​ហើយ ដែល​មកដល់​ផ្ទះ​ដោយ​សុវត្ថិភាព។ យើង​ចង់​ឲ្យ​កែទម្រង់​មធ្យោបាយ​ដឹក​ជញ្ជូន​ហ្នឹង ព្រមទាំង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផង ព្រោះ​ចំពោះ​ឡាន​ធំៗ ពួកគាត់​បើ​ក​ហួស​ល្បឿន​កំណត់​ ហើយ​គាត់​មិន​បាន​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ។ ពេល​ខ្លះ​ឡើង​ស្ពាន​ ដាច់​ហ្វ្រាំង​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ ក៏​មាន​ដែរ»

ចំណែកឯបញ្ហានៅក្នុង​វិស័យការងារ​តាម​ផ្ទះវិញ អ្នកស្រី អ៊ូ សុភារី  បន្ថែម​ថា ទោះបីជាកម្ពុជាមាន​អ្នក​ធ្វើ​ការ​តាមផ្ទះ ប្រមាណ ២សែន៥ម៉ឺននាក់ និងភាគច្រើន​ជាស្រ្តី​ក៏ដោយ ក៏អ្នកធ្វើការទាំងនោះ នៅ​មិន​ទាន់ទទួលបាន​ការ​ការពារ​​ពី​ច្បាប់​ស្តីពីការងារ​នៅឡើយទេ។ ចំណែកឯនិយោជក (ឬម្ចាស់​ផ្ទះ) ភាគច្រើន មិន​ទាន់​បាន​អនុវត្តតាម​ប្រកាសរបស់ក្រសួងការងារ ស្តីពីលក្ខខណ្ឌការងារ​សម្រាប់​អ្នក​ធ្វើការ​តាម​ផ្ទះ។

បញ្ហា​ពលករចំណាកស្រុកឯណោះ ក៏នៅតែគ្មានដំណោះស្រាយ​ ព្រោះ​គ្មាន​ប្រព័ន្ធ​រាយការណ៍ ឬ​ទទួល​ព័ត៌មាន និងការជួយ​សង្គ្រោះ ឬកិច្ចអន្តរាគមន៍ ពេល​ដែលពលករចំណាកស្រុក រង​គ្រោះ​ដោយសារ​អំពើ​រំលោភសិទ្ធិមនុស្ស អំពើហិង្សា និងការបៀតបៀន និងរំលោភផ្លូវភេទជាដើម​នោះ​។ ជាង​នេះ​ទៀត រដ្ឋ​នៅ​តែ​គ្មាន​យន្តការ ឬប្រព័ន្ធត្រួតពិនិត្យតាមដាន​លក្ខខណ្ឌការងារ សុខភាព សុវត្ថិភាព​របស់​ពលករ​ចំណាកស្រុក ឲ្យ​បាន​ទៀង​ទាត់ ព្រមទាំងគ្មាន​ការ​ផ្តល់​កិច្ចគាំពារ​សង្គម ដល់​ពលករ​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​ក្រៅប្រទេស។

ចំណែក​ឯវិស័យ​ទេសចរណ៍ឯណោះ នៅតែគ្មានការ​កំណត់​ប្រាក់ឈ្នួលគោល និង​ប្រាក់​ធនានុគ្រោះ (ឬប្រាក់​ធីប ឬប្រាក់ឲ្យថែមសម្រាប់សេវា)សម្រាប់​កម្មករនិយោជិត​ក្នុង​វិស័យនេះ ដែល​បណ្តាល​ឲ្យ​និយជក​ជាច្រើន បាន​បន្ទាប​តម្លៃពលកម្ម និង​កំណត់​ប្រាក់​ខែ ឬ​ប្រាក់​ថ្ងៃ​របស់កម្មករនិយោជិត ​តាម​តែ​ទំនើងចិត្ត។

ប្រាក់ឈ្នួលគោលសម្រាប់​កម្មករនិយោជិត ក្នុងវិស័យ​សំណង់ និងព្រៃឈើ ក៏នៅតែគ្មានការកំណត់​នៅ​ឡើយ ទោះបីជាវិស័យនេះ មាន​កម្មករនិយោជិតប្រមាន ២សែន៦ម៉ឺននាក់ក៏ដោយ។

ចំណែកឯ​ច្បាប់សហជីព ក្នុង​ទម្រង់​បច្ចុប្បន្ននេះ មាន​ចរិតលក្ខណៈរឹតត្បិត​សិទ្ធិ​ជាមូលដ្ឋាន​ និង​សេរីភាព​របស់កម្មករនិយោជិត និងសហជីព ដែល​ស្ថាប័នអង្គការ​សង្គមស៊ីវិល និងសហជីពទាំង ២១ នេះស្នើឲ្យរដ្ឋាភិបាល ធ្វើ​វិសោធនកម្ម​ច្បាប់​សហជីព ធ្វើ​យ៉ាងណា​ឲ្យ​បង្កើន​ការ​គោរព ការពារ និងលើកស្ទួយ​សិទ្ធិសហជីព​។

ចំណែក​ឯ​ បញ្ហាខ្វះការពង្រឹងការអនុវត្តច្បាប់ និងខ្វះ​ប្រសិទ្ធភាពនៃការដោះស្រាយ​ជម្លោះដីធ្លី បាន​បង្កើត​ឲ្យ​មានភាពអយុត្តិធម៌សង្គម និង ខ្វះ​តម្លាភាព ដែលប៉ះពាល់ដល់សិទ្ធិ និងសុវត្ថិភាពដីធ្លីរបស់​កសិករ​ខ្នាតតូច ប៉ះពាល់ដល់​ស្ថេរភាពទីផ្សារកសិករ និង​និរន្តភាព​ក្នុង​វិស័យ​កសិកម្ម។

នៅក្នុង​របាយការណ៍បឋម​ស្តីពីការព្យួរការអនុគ្រោះពន្ធ EBA របស់គណៈកម្មការ​អឺរ៉ុប ដែល​មាន​កម្រាស់ ៧០ទំព័រ និងដែលបាន​ផ្ញើជូន​ទៅរបបលោក ហ៊ុន សែន កាលពីថ្ងៃទី ១២ ខែ វិច្ឆិកា ក៏បាន​រក​ឃើញ​ការរំលោភសិទ្ធិមនុស្ស និងបំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ដែលធ្វើឲ្យ​កម្ពុជា មិ​នអាចរក្សា​ការ​អនុគ្រោះ​ពន្ធ​នេះបានតទៀត បើ​មិន​ស្តារ​ស្ថានភាពអាក្រក់នេះឡើងវិញ។ បញ្ហា​រំលោភ​សិទ្ធិ​ការងារ ជាពិសេស​ការរឹតត្បិត​សិទ្ធិសហជីព និងសិទ្ធិដីធ្លី ក៏ជាផ្នែកមួយនៃ​ការ​រំលោភលក្ខខណ្ឌ ក្នុង​ការ​បន្ត​ទទួល​បាន​ការអនុគ្រោះពន្ធនេះដែរ។

គណៈកម្មការអឺរ៉ុប ទុកពេលឲ្យ​របបលោក ហ៊ុន សែន ១ ខែ ដើម្បីឆ្លើយតប។ គិតមកត្រឹមថ្ងៃទី ០២ ខែ ធ្នូនេះ គឺនៅសល់តែ​ ១០ ថ្ងៃទៀតប៉ុណ្ណោះ។ គណៈកម្មការអឺរ៉ុប ក៏ទាមទារ​ឲ្យ​របបក្រុងភ្នំពេញ​ រៀបចំកិច្ចពិភាក្សា​ ដោយ​មិនត្រូវ​បង្អង់ពេល ជាមួយអង្គការ​សង្គមស៊ីវិល និងខាង​សហជីព ដើម្បី​ដោះស្រាយបញ្ហា​ទាំងនេះជាបន្ទាន់។

អាស៊ីសេរី មិន​ទាន់អាចសុំការបំភ្លឺមន្រ្តីនាំពាក្យ​នៃ​ក្រសួងការងារ និងមន្រ្តីនាំពាក្យ​របបក្រុង​ភ្នំពេញ​ បាន​នៅឡើយ​ទេ ត្រឹមម៉ោង​ផ្សាយនេះ។

អ្នកស្រី អ៊ូ សុភារី  ថា​ការទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ចម្បងទាំងនេះ មិនមែនទើប​តែ​ទាមទារ​នៅពេលនេះទេ។ អ្នកស្រីបន្ថែមថា អង្គការ​សង្គមស៊ីវិល និងសហជីព ទាមទារ​ជា​យូរ​មក​ហើយ។ ជាង​នេះ​ទៅ​ទៀត ស្ថាប័នទាំងនេះ ​បាន​ដាក់ញត្តិ​ទៅរដ្ឋាភិបាល ពីរ​ដង​រួច​ទៅ​ហើយ​ក្នុង​ឆ្នាំ​នេះ ដោយ​ញត្តិ​ទីមួយ ដាក់ក្នុង​ទិវានារីអន្តរជាតិ ថ្ងៃទី ០៨ ខែ មីនា និងលើកទីពីរ​ដាក់នៅក្នុង​ទិវា​ពលកម្ម​អន្តរជាតិ កាលពីថ្ងៃទី១ ខែ​ឧសភា៖ «យើង​អត់​មាន​ជម្រើស​អ្វី​ក្រៅពីការលើក​ជា​សំឡេង​ហ្នឹង​ ម្តង​ហើយម្តង​ទៀត។ យើង​សង្ឃឹមថា​ នឹង​មានការ​ឆ្លើយ​តប​ ព្រោះ​ថាកន្លង​មក​ឱកាស​នៅ​ក្នុងការ​ជួប​ជជែក​គ្នា​ផ្ទាល់ ឬ​ការ​សិក្សា​ពី​បញ្ហា​របស់​យើង ដើម្បី​យក​ទៅដាក់​ នៅក្នុង​របៀប​វារៈ​ក្នុងការ​ធ្វើគោល​នយោបាយ​ថ្នាក់ជាតិ​ នៅ​មាន​កង្វះចន្លោះ​ច្រើន​។ ដោយ​សារ​ពួកខ្ញុំ​ធ្វើការ ជាមួយ​កម្មករនិយោជិត​ផ្ទាល់ ពួកយើង​ក៏លើក​ជា​ឯកសារ​វិភាគ​ ដែល​មាន​ច្បាស់​លាស់​ថា អ្វីដែលជាតម្រូវការ​​បន្ទាន់ និង​ចាំបាច់។ បើ​និយាយ​ពី​បញ្ហា​ គឺ​មានច្រើនណាស់។ បើ​សិនជា​ដោះស្រាយ​អាទិភាព ១១ ចំណុចនេះ គឺធ្វើ​ឲ្យ​កម្ពុជា​មានការ​រីកចម្រើន​ច្រើន​។ ជាពិសេស​ការគោរព​សិទ្ធិ​មនុស្ស​ ការ​គោរពសិទ្ធិ​កម្មករ​និយោជិត​ និងសមភាយេនឌ័រ​នៅកម្ពុជាដែរ។ អ៊‍ីចឹង​ វាជាចំណុច​មួយ​មាន​ប្រយោជន៍មែនទែន សម្រាប់​រាជ​រដ្ឋាភិបាល​ បើ​សិន​ជាគាត់​យក​ទៅ​ពិចារណា ព្រោះ​ថា​មិន​ចាំបាច់ទៅ​សិក្សា​អ្វីច្រើន ពិបាក​ថែមទៀត​ទេ ព្រោះពួកយើ​ងបាន​ធ្វើ​ការ​សិក្សា​រួច​ហើយ គ្រាន់តែ​បើក​ឱកាស​ឲ្យ​មានការ​ជជែក​គ្នា​ ថា​តើ​យើ​ង​គួរ​រក​ដំណោះស្រាយ​យ៉ាងម៉េច ដើម្បី​ឲ្យ​សម​ស្រប»។

អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ទាំង ២១ លើក​ឡើង​ថា ការ​ដោះស្រាយបញ្ហា​អាទិភាព​ទាំង ១១ចំណុច​នេះ​បាន គឺ​នឹង​ជួយ​ឲ្យ​រដ្ឋាភិបាល​សម្រេច​បាន​នូវ​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្រ្ត​ជាតិ​ ក្នុង​ការ​កាត់​បន្ថយ​វិសមភាព​យេនឌ័រ និង​ភាព​ក្រីក្រ​នៅ​កម្ពុជា៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "បញ្ហា​អាទិភាព ១១ ចំណុច​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល ស្នើ​រដ្ឋាភិបាល​ជា​ថ្មី​ឲ្យ​ដោះ​ស្រាយ​ចាំបាច់ និង​ជា​បន្ទាន់"

  1. so socheath says:

    What We Do

    IRI solves problems. We strengthen citizen voices and help make their leaders more accountable and responsive. We help women and youth to be heard. We keep citizens and their government connected, and develop awareness of voter priorities.
    Our pioneering approach—informed by our research analysis and our volunteer activists, many of whom lived through democratic transitions aided by IRI—helps us identify solutions to local issues. Needs and concerns vary within different environments. IRI understands that there are many forms of democracy and that countries will adopt and adapt democratic methods and forms to fit their unique historical experiences and culture.

    IRI staff are capable of quickly adapting programs to meet the demands of changing situations. Their expertise lies in customizing solutions to individuals’ unique needs, training citizens and politicians in the democratic process, and facilitating open communication. The transition to a free democracy can last for years as players take gradual steps toward change. IRI remains in the field through job completion, then taps into the country’s experience through research to help others in their democratic transitions.
    សូមសិក្សា ស្វែងយល់ពីរឿងពិតរបស់ IRI ដែលនាំបដិវត្តន៍
    នៃការផ្លាស់ប្តូរ(បដិវត្តន៍ពណ៏) ដែលនាំដល់មហន្តរាយជាតិ
    (International Republican Institute )

    What We Do

    អ្វីដែលយើងធ្វើ (IRI)

    IRI ដោះស្រាយបញ្ហា។ យើងពង្រឹងសំលេងប្រជាពលរដ្ឋនិងជួយធ្វើឱ្យមេដឹកនាំរបស់ពួកគេមានគណនេយ្យភាពនិងឆ្លើយតប។ យើងជួយស្ត្រីនិងយុវជនឱ្យស្តាប់។ យើងរក្សាប្រជាជននិងរដ្ឋាភិបាលរបស់ពួកគេឱ្យនៅជាប់និងអភិវឌ្ឍការយល់ដឹងអំពីអាទិភាពរបស់អ្នក
    បោះឆ្នោត។
    វិធីសាស្រ្តត្រួសត្រាយផ្លូវរបស់យើងដែលត្រូវបានផ្តល់ជូនដោយការវិភាគស្រាវជ្រាវ
    និងសកម្មជនស្ម័គ្រចិត្តរបស់យើង (មនុស្សដែល IRI បណ្តុះបណ្តាលឲ្យធ្វើសកម្មភាព តាមរយះបដិវត្តន៍ នៃការផ្លាស់ប្តូរ)ដែលពួកគេភាគច្រើនរស់នៅតាមរយៈការផ្លាស់ប្តូរ
    ប្រជាធិបតេយ្យដែលគាំទ្រដោយ IRI ជួយយើងក្នុងការកំណត់ដំណោះស្រាយចំពោះបញ្ហាក្នុងតំបន់។ តម្រូវការនិងកង្វល់ផ្សេងៗគ្នាខុសគ្នានៅក្នុងបរិយកាសផ្សេងៗគ្នា។
    IRI យល់ថាមានទម្រង់ប្រជាធិបតេយ្យជាច្រើន ហើយប្រទេសនានានឹងទទួលយក
    និងសម្របតាមវិធីសាស្ត្រនិងទម្រង់ប្រជាធិបតេយ្យដើម្បីឱ្យសមនឹងបទពិសោធន៍
    និងវប្បធម៌ប្រវត្តិសាស្ត្ររបស់ពួកគេ។
    បុគ្គលិក IRI មានសមត្ថភាពក្នុងការសម្របសម្រួលកម្មវិធីយ៉ាងឆាប់រហ័សដើម្បីឆ្លើយតបនឹងតម្រូវការនៃការផ្លាស់ប្តូរស្ថានភាព។ ជំនាញរបស់ពួកគេស្ថិតនៅក្នុងការតំរែតំរង់ដំណោះស្រាយសម្រាប់តំរូវការរបស់បុគ្គលម្នាក់ៗបណ្តុះបណ្តាលពលរដ្ឋនិងអ្នកនយោបាយក្នុងដំណើរការប្រជាធិបតេយ្យនិងសំរបសំរួលការប្រាស្រ័យទាក់ទងដោយបើកចំហ។
    ការផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យសេរីអាចមានរយៈពេលជាច្រើនឆ្នាំនៅពេលដែលអ្នកបោះជំហានបន្តិចម្តង ៗ ឆ្ពោះទៅរកការផ្លាស់ប្តូរ។ IRI នៅតែស្ថិតក្នុងវិស័យនេះតាមរយៈ
    ការបញ្ចប់ការងារ(ការផ្លាស់ប្តូររបបដឹកនាំតាមរយះបដិវត្តន៍ពណ៏)បន្ទាប់មកទទួលយកបទពិសោធន៍របស់ប្រទេស(ដែលផ្លាស់ប្តូររបបដឹកនាំ)តាមរយៈការស្រាវជ្រាវដើម្បីជួយអ្នកដទៃ (ជួយប្រទេសដ៏ទៃផ្សេង)ក្នុងការផ្លាស់ប្តូរប្រជាធិបតេយ្យ ៕

Leave a Reply

Submit Comment