ពលរដ្ឋ​ជាង​ ១០០នាក់​ នៅ​ខេត្ត​ត្បូងឃ្មុំ​ តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ចិន ដែល​ឈូស​ឆាយ​ផល​ដំណាំ​ពួក​គាត់

ដោយ សេក បណ្ឌិត
2019-12-02
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​ជាង ១០០នាក់ នៅ​ភូមិ​ស្រែប្រាំង និង​ភូមិ​បុស្ស​ស្នោរ ឃុំ​ត្រពាំងព្រីង​ ស្រុក​តំបែរ តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ចិន​ឈ្មោះ ហាមនីវីន អីនវេសមែន (Hamenivent Investment) ដែល​ឈូស​ឆាយ​ផល​ដំណាំ​របស់​ពួក​គាត់ នៅ​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ២០១៩។

ពលរដ្ឋ​ជាង ១០០នាក់ នៅ​ភូមិ​ស្រែប្រាំង និង​ភូមិ​បុស្ស​ស្នោរ ឃុំ​ត្រពាំងព្រីង​ ស្រុក​តំបែរ តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ចិន​ឈ្មោះ ហាមនីវីន អីនវេសមែន (Hamenivent Investment) ដែល​ឈូស​ឆាយ​ផល​ដំណាំ​របស់​ពួក​គាត់ នៅ​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ២០១៩។

 រូប៖ ហ្វេសប៊ុក​ព័ត៌មាន​សហគមន៍​ដីធ្លី​ភូមិ​ស្រែ​ប្រាំង ខេត្ត​ត្បូង​ឃ្មុំ


ពលរដ្ឋ​​ខេត្ត​ត្បូងឃ្មុំ​ តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ចិន​ឈូស​ឆាយ​ផលដំណាំ


ពលរដ្ឋ​ជាង​ ១០០នាក់​ រស់នៅ​ស្រុក​តំបែរ​ ខេត្ត​ត្បូងឃ្មុំ​ បាន​លើក​គ្នា​ឃាត់​គ្រឿងចក្រ​ របស់​ក្រុមហ៊ុន​ចិន​ ដែល​ពួកគេ​អះអាង​ថា​ បាន​កាយ​ផ្ដាច់​ផ្លូវ​ និង​ឈូស​ឆាយ​ផលដំណាំ​ពលរដ្ឋ​អស់​ជា​ច្រើន​ហិកតារ។ ចំណែក​អាជ្ញាធរ​អះអាង​ថា​ ក្រុម​ពលរដ្ឋ​បាន​ធ្វើ​កសិកម្ម​ លើ​ដី​របស់​ក្រុមហ៊ុន​ចិន។

ពលរដ្ឋ​ជាង​ ១០០នាក់​ រស់នៅ​ភូមិ​ស្រែប្រាំង និង​ភូមិ​បុស្ស​ស្នោរ ឃុំ​ត្រពាំងព្រីង​ ស្រុក​តំបែរ​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២ ខែ​ធ្នូ​ថា​ ក្រុមហ៊ុន​ចិន​ឈ្មោះ ហាមនីវីន អីនវេសមែន (Hamenivent Investment) បាន​ឈូស​ឆាយ​ផល​ដំណាំ​កសិកម្ម​របស់​ពលរដ្ឋ​ជាង​ ២០គ្រួសារ​ និង​បាន​រំលោភបំពាន​ដី​ព្រៃ​សហគមន៍​ភូមិ​ស្រែ​ប្រាំង​ជាង ១ពាន់​ហិកតារ។

ពលរដ្ឋ​ម្នាក់​ក្នុងចំណោម​ពលរដ្ឋ​ជាច្រើន​ទៀត​រស់នៅ​ភូមិ​ បុស្ស​ស្នោ​រ លោក ម៉ូត ម៉ុន ឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ចិន​ បាន​ប្រើ​គ្រឿងចក្រ ៥គ្រឿង​ ឈូស​ឆាយ​ផលដំណាំ​ដំឡូងមី​ និង​ស្វាយចន្ទី​របស់​ពលរដ្ឋ​អស់​ជាង​ ២០ហិកតារ​ និង​បាន​យក​គ្រឿងចក្រ​ កាយ​ផ្ដាច់​ផ្លូវ ១ខ្សែ​ មិន​ឱ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ។ លោក​បន្ថែម​ថា​ ព្រៃ​សហគមន៍​ ដែល​ក្រុមហ៊ុន​រំលោភ​យក​នោះ​ មាន​ទំហំ​ជាង​ ១ពាន់​ហិកតារ​ ជា​តំបន់​ជម្រក​ត្រី​ពង​កូន​ នៅ​ខែវស្សា​ និង​ជា​តំបន់​សម្បូរ​ដោយ​សត្វស្លាប​ និង​សត្វព្រៃ​រស់​នៅ៖ «»។

ពលរដ្ឋ​ម្នាក់ទៀត​ រស់នៅ​ភូមិ​ស្រែប្រាំង​ ឃុំ​តំបែរ​ លោក​ ហឿន​ ស៊ី​នាថ​ ប្រាប់​អាស៊ី​សេរី​ថា​ ក្រុម​ពលរដ្ឋ​មិន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចិន​ វិនិយោគ​ដី​នៅ​តំបន់​នោះ​ជា​ដាច់ខាត​ ព្រោះ​ព្រៃ​សហគមន៍​ស្រែ​ប្រាំង​ បាន​ចុះ​បញ្ជី​ជា​ព្រៃ​អភិរក្ស​រួច​ហើយ កាល​ពី​ឆ្នាំ២០០២ ពី​ក្រសួង​កសិកម្ម។ លោក​ថា មហិច្ឆតា​របស់​ក្រុមហ៊ុន​គ្រោង​រំលោភ​យក​ដី​ព្រៃ​សហគមន៍​ជាង ១ពាន់​ហិកតារ​ទាំង​ស្រុង ដើម្បី​វិនិយោគ​ ដោយ​គ្មាន​ឯកសារ​ច្បាស់លាស់​ពី​រដ្ឋាភិបាល។ លោក​អំពាវនាវ​ឱ្យ​អាជ្ញាធរ​គួរតែ​រក្សា​ដី​ព្រៃ​សហគមន៍​ភូមិ​ស្រែ​ប្រាំង​ទុក​ជា​តំបន់​អភិរក្ស ព្រោះ​ទី​នោះ​ជា​ជម្រក​ត្រី​ពង​កូន និង​ជម្រក​សត្វ​បក្សី​រស់​នៅ ជា​ពិសេស ជា​កន្លែង​ដែល​ពលរដ្ឋ​រាប់​រយ​គ្រួសារ​នេសាទ​ត្រី​នៅ​រដូវ​វស្សា៖ «»។

អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ ទាក់ទង​តំណាង​ក្រុមហ៊ុន​ចិន ហាមនីវីន អីនវេសមែន (Hamenivent Investment) ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​ បាន​ថា​យ៉ាង​ណា​ នៅ​ឡើយ​ទេ​ នៅ​ថ្ងៃ​ទី២ ធ្នូ។

ចំណែក​អភិបាលស្រុក​តំបែរ លោក សុខ សារិទ្ធ មាន​ប្រសាសន៍​ថា ដី​នៅ​តំបន់​នោះ​ជា​ដី​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ចិន​ ហើយ​ក្រុម​ពលរដ្ឋ​ទៅ​វិញ​ទេ ដែល​ធ្វើ​កសិកម្ម​លើ​ដី​របស់​ក្រុមហ៊ុន។ លោក​បញ្ជាក់​ថា​ កន្លង​ទៅ​ក្រុមហ៊ុន​ចិន​ បាន​ទិញ​ដី​ពី​ក្រុម​ពលរដ្ឋ​នៅ​តំបន់​នោះ​ ដោយ​មាន​ប្លង់​កម្មសិទ្ធិ​ត្រឹម​ត្រូវ​ពី​មន្ត្រី​ជំនាញ​សុរិយោដី​ទៀត​ផង។ លោក​បន្ថែម​ថា​ រដ្ឋាភិបាល​ក៏បាន​ធ្វើ​អនុប្បយោគ​ដី​នៅ​តំបន់​នោះ​ដែរ​កាល​ពី​ពេល​កន្លង​ទៅ៖ «»។

ព្រៃ​សហគមន៍​ភូមិ​ស្រែប្រាំង​ មាន​ទំហំ​ជាង​ ១ពាន់​ហិកតារ​ នៅ​ជាប់​ព្រែក​ឆ្លូង​ ឋិតនៅ​ភូមិ​ស្រែប្រាំង​ និង​ភូមិ​បុស្ស​ស្នោ​រ ឃុំ​ត្រពាំងព្រីង​ ស្រុក​តំបែរ​ ខេត្ត​ត្បូង​ឃ្មុំ។ ព្រៃ​សហគមន៍​នេះ​ មាន​ទឹកជន់​លិច​ជា​រៀង​រាល់​ឆ្នាំ សម្បូរ​ដោយ​ត្រី និង​សត្វស្លាប​រស់នៅ​ ហើយ​អ្នកភូមិ​រាប់​រយ​គ្រួសារ​ តែង​ប្រមូល​ផល​នេសាទ​នៅ​ខែ​វស្សា និង​ធ្វើ​កសិកម្ម​ នៅ​រដូវប្រាំង។ ក្រុម​ពលរដ្ឋ​ថា​ អាជ្ញាធរ​មួយ​ចំនួន​ បាន​ឃុបឃិត​គ្នា​ លួច​លក់​ដី​ព្រៃ​សហគមន៍​អស់​មួយ​ផ្នែក​ធំ​ ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​ និង​បាន​ឃុបឃិត​គ្នា​ធ្វើ​ប្លង់​ជា​ប្រព័ន្ធ។

មន្ត្រី​សម្របសម្រួល​សមាគម អាដហុក​ ខេត្ត​ត្បូង​លោក ឡេង សេងហាន ចាត់​ទុក​ការ​ឈូស​ឆាយ​ផលដំណាំ​ និង​ ការ​កាត់​ផ្ដាច់​ផ្លូវ​ ពីសំណាក់​ក្រុមហ៊ុន​ចិន​ ជា​ទង្វើ​ខុស​ច្បាប់។ លោក​ថា អាជ្ញាធរ​ត្រូវ​យកចិត្ត​ទុកដាក់​ ដោះ​ស្រាយ​រឿង​នេះ​ជាបន្ទាន់​ និង​ត្រូវតែ​ទទួលខុសត្រូវ​រឿង​នេះ​។ លោក​ថា​ ច្បាប់​ភូមិបាល​មាត្រា​ ៨ ចែងថា ជន​បរទេស ឬ​ក្រុមហ៊ុន​ឯកជន​ គ្មាន​សិទ្ធិ​កាន់កាប់​ដីធ្លី​ជា​កម្មសិទ្ធិ​ ក្នុង​ប្រទេស​កម្ពុជា​ជា​ដាច់​ខាត៖«»។

ក្រុម​ពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន​បាន​ផ្អាក​ឈូស​ឆាយ​ផល​ដំណាំ​ នៅ​រសៀល​ថ្ងៃ​ទី២ ខែ​ធ្នូ បន្ទាប់​ពី​ពលរដ្ឋ​ស្រែក​តវ៉ា​ និង​ទាមទារ​ឱ្យ​បញ្ឈប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ពលរដ្ឋ​ជាង​ ១០០នាក់​ នៅ​ខេត្ត​ត្បូងឃ្មុំ​ តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ចិន ដែល​ឈូស​ឆាយ​ផល​ដំណាំ​ពួក​គាត់"

  1. Anonymous says:

    let give this land to CHINESE you country is too big any way

Leave a Reply

Submit Comment