មន្ត្រី​សង្គម​ស៊ីវិល​ថា លំហ​សង្គម​ស៊ីវិល​នៅ​តែ​រឹតត្បិត​ខ្លាំង​គ្មាន​ការ​កែ​លម្អ ខណៈ​កម្ពុជា​ប្រឈម​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អឺរ៉ុប

​ដោយ មាន ឫទ្ធិ
2019-12-02
RFA

លោក ស៊ឹង សែនករុណា (ឆ្វេង) អ្នក​នាំ​ពាក្យ​សមាគម អាដហុក និង​លោក កន សាវាង្ស អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្រ្វែល។

លោក ស៊ឹង សែនករុណា (ឆ្វេង) អ្នក​នាំ​ពាក្យ​សមាគម អាដហុក និង​លោក កន សាវាង្ស អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្រ្វែល។

 រូប៖ RFA


សម្ភាសន៍​មន្ត្រី​សង្គម​ស៊ីវិល​ស្តី​ពី​របាយ​ការណ៍​បឋម​របស់​ គណៈកម្មការ​អឺរ៉ុប


សហភា​ព​សហជីព​កម្ពុជា​ បង្ហាញ​ក្តី​បារម្ភ​រឿង​បាត់ ​EBA


អង្គការ​មិនមែន​រដ្ឋាភិបាល​ លើកឡើង​ថា​ គិត​រហូត​មកទល់​ពេលនេះ​ រដ្ឋាភិបាល​នៅ​មិនទាន់​ចាត់​វិធានការណ៍​ជាក់លាក់​ដើម្បី​កែ​លម្អ​លំ​ហរ​សង្គម​ស៊ីវិល​ ដែល​មានការ​រឹតត្បិត​ខ្លាំង​ និង​កាន់តែ​រួម​តូច​នៅ​កម្ពុជា​នៅឡើយ​ទេ។ ពួកគេ​លើកឡើង​ថា​ សកម្មភាព​នៃ​ការ​រឹតត្បិត​ទាំងនោះ​ធ្វើឡើង​ក្រោម​រូបភាព​ចម្រុះ​ ជាពិសេស​ការ​តាមដាន​ឈ្លបយកការណ៍​ទាំង​នៅ​ថ្នាក់​មូលដ្ឋាន​ និង​ថ្នាក់​ជាតិ​ ការ​មិនទាន់​កែប្រែ​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​ការ​មិនទាន់​ទម្លាក់​ចោល​បទចោទប្រកាន់​ប្រឆាំង​នឹង​មេដឹកនាំ​ និង​សកម្មជន​សិទ្ធិមនុស្ស​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជា​ដើម។ ការ​លើកឡើង​នេះ​ស្រប​ពេល​ដែល​ គិត​ត្រឹម​ថ្ងៃ​ទី៣​ ធ្នូ​នេះ​ របប​ក្រុងភ្នំពេញ​ នៅសល់​ពេល​មិន​ដល់ ១០ថ្ងៃ​ទៀត​ទេ​ គឺ​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី១២​ ធ្នូ​ ដើម្បី​ឆ្លើយតបទៅនឹង​របាយការណ៍​វាយតម្លៃ​បឋម​របស់​គណៈ​កម្មា​ការ​អឺរ៉ុប​ ដែល​វាយតម្លៃ​ថា មានការ​រឹតត្បិត​ទៅលើ​លំ​ហរ​សង្គម​ស៊ីវិល​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​រំលោភ​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​ទៅលើ​កតិ្ត​កាស​សញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិពល​រដ្ឋ​ និង​សិទ្ធិ​នយោបាយ​របស់​អង្គការ​សហប្រជាជាតិ។

ខណៈ​ឱសានវាទ​របស់​គណៈ​កម្មា​ការ​អឺរ៉ុប​តម្រូវឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឆ្លើយតបទៅនឹង​របាយការណ៍​វាយតម្លៃ​បឋម​របស់​ខ្លួន​ មុននឹង​ឈាន​ទៅ​សម្រេច​ថា​តើ​ត្រូវ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ កាន់​តែ​​ខិត​ជិតដល់​ទី​បញ្ចប់​ទៅ​ហើយ​នោះ​ មន្ត្រី​សង្គម​ស៊ីវិល​ ហាក់​ពុំ​មាន​ជំនឿ​ថា​ រដ្ឋាភិបាល​នឹង​ងាក​មក​ស្តារ​ស្ថានការណ៍​លំ​ហរ​សង្គម​ស៊ីវិល​ឡើងវិញ​ទាន់ពេល​វេលា​នោះ​ទេ។ អ្នកសម្របសម្រួល​ផ្នែក​​អង្កេត​ និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្រ្វែល លោក កន សាវាង្ស កាលពី​ថ្ងៃ​ទី២​ ធ្នូ​ ថ្លែង​ថា​ លោក​នៅតែ​ទទូច​ឲ្យ​ក្រសួង​មហាផ្ទៃ​ធ្វើការ​កែ​តម្រូវ​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ជុំវិញ​មាត្រា​មួយ​ចំនួន ដែល​មាន​លក្ខណៈ​ជា​ការ​រឹតត្បិត​ និង​ជំរុញ​ទៅ​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ឲ្យ​បាន​លឿន។ លោក​ថា​ ច្បាប់​នេះ​ បង្ក​ការ​លំបាក​ច្រើន​នៅ​ក្នុង​ការអនុវត្ត​ និង​ការ​សុំ​ការ​ចុះ​បញ្ជិកា​ជា​ដើម៖ «មែនទែន​ទៅ​ យើង​មិនទាន់​បានដឹង​អំពី​គោលជំហរ​ច្បាស់លាស់​របស់ក្រ​សួង​មហាផ្ទៃ​នៅឡើយ​ទេម​កដល់ពេល​នេះ​។ យើង​ឃើញ​មានការ​ចូលរួម​ឲ្យ​មានការ​ជជែក​ ឲ្យ​មានការ​ផ្តល់​ជា​អនុសាសន៍​សម្រាប់​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​។ ក៏ប៉ុន្តែ​ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ មិនមែន​សម្រេច​ត្រឹម​ក្រសួងមហាផ្ទៃ​តែ​ប៉ុណ្ណឹង​ទេ​ គឺ​ត្រូវ​រដ្ឋសភា​ដើម្បី​ធ្វើ​វិសោធនកម្ម​។ យើង​មិនទាន់​សង្ឃឹមថា​ កិច្ចការ​ងារ​នេះ​នឹង​ចេញ​នៅពេល​ណា​ ឬក៏​នៅ​ថ្ងៃណា​ គឺ​យើង​មិនទាន់​ដឹង​នៅឡើយ​ទេ»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​រូប​ទៀត​ និង​ជា​អ្នកនាំពាក្យ​សមា​គម​អាដ​ហុក​ គឺ​លោក​ ស៊ឹង​ សែង​ករុណា​ យល់ថា​ គិត​រហូត​មកទល់​ពេលនេះ​ លោក​នៅតែ​មិនទាន់​ឃើញ​មានការ​កែ​លម្អ​ស្ថានភាព​លំ​ហរ​អង្គការ​សង្គម​ស៊ីវិល​ជា​ដំ​កំភួន​ឲ្យ​វិល​ត្រលប់​ទៅ​រក​ភាព​ប្រក្រតី​ដូច​តាម​ការ​ចង់បាន​របស់​សង្គម​ស៊ិ​វិល​ និង​គណៈ​កម្មា​ការ​អឺរ៉ុប​នៅឡើយ​ទេ៖ «យើង​ឃើញ​ហើយ​ចាប់តាំងពី​មានការ​បង្ក្រាប​ដោយ​ចាប់ផ្តើម​ទៅលើ​អង្គការ​សង្គម​ស៊ិ​វិល​ មកទល់​បច្ចុប្បន្ន​នេះ​ ពួកគាត់​បាន​ជាប់ឃុំ​ជាង​មួយឆ្នាំ​ ហើយ​នៅ​មិនទាន់​បាន​ទម្លាក់​ចោល​បទចោទប្រកាន់​នៅឡើយ​ទេ​។ សំណុំរឿង​គាត់​នៅ​សាលា​ឧទ្ធរណ៍​​ដដែល​។ ទីពីរ​គឺ​យើង​ឃើញ​មានការ​បិទ​អង្គការ​អន្តរជាតិ​ដែល​ធ្វើ​លើ​ការងារ​លទ្ធិប្រជាធិបតេយ្យ​ជាដើម​ គឺ​ដូចជា​នៅ​ពុំ​ទាន់​មានការ​វិល​ត្រលប់​ទៅ​រក​សភាព​ដើម​វិញ​ដែរ​ ព្រមទាំង​សារ​ព័ត៌មាន​ ដែល​​យើង​ចាត់ទុកថា​មាន​វិជ្ជាជីវៈ​ ដែល​ហ៊ាន​ផ្សាយ​ ហ៊ាន​រិះគន់​ហ្នុង​ គឺ​ដូចជា​អត់មាន​ភាព​រស់រវើក​ឡើងវិញ​ ហើយក៏​មិនទាន់​មាន​ការិយាល័យ​នៅ​កម្ពុជា​ដែរ»

លោក​ ស៊ឹង​ សែន​ករុណា​ បន្ត​ថា​ អាជ្ញាធរ​រដ្ឋាភិបាល​ជាពិសេស​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ នៅតែ​បន្ត​ តាមដាន​ឃ្លាំមើល​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ឯថ្នាក់​មូលដ្ឋាន​ ដែល​លោក​ថា​ នៅតែ​បង្ក​ឲ្យ​ពលរដ្ឋ​មានការ​ភ័យខ្លាច​ មិន​ហ៊ាន​ចូលរួម​ក្នុង​សកម្មភាព​ ឬសិក្ខាសាលា​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​។  ​លោក​ថា​ ពេលខ្លះ​ អាជ្ញាធរ​មូលដ្ឋាន​​ហាក់​អនុវត្ត​សកម្មភាព​ផ្ទុយពី​បទ​បញ្ជា​​អាជ្ញាធរ​ថ្នាក់​ជាតិ​ទៀតផង៖ «យើង​ឃើញថា​ នៅ​មានការ​ដាក់​ការ​តាមដាន​ឃ្លាំមើល​នូវ​សកម្មភាព​របស់​យើង​ធ្វើការ​នៅ​តាម​មូលដ្ឋាន​ មានការ​ដាក់​កម្លាំង​ស៊ីវិល​ ឬក៏​មាន​ឯកសណ្ឋាន​ជាដើម​ គឺ​នៅតែ​មាន​វត្ថ​មាននៅ​ពេល​យើង​ធ្វើសកម្មភាព​នៅក្នុង​មូលដ្ឋាន​ដដែល​ទេ។ មិន​តែ​ប៉ុណ្ណឹង​ យើង​ឃើញ​មានការ​ថត​ស្លាក​លេខ​យាន្ត​ជំនិះ​ជាដើម​ ជាក់ស្តែង​គឺ​ខ្ញុំ​ផ្ទាល់ខ្លួន​នៅពេល​ ដែល​ចុះទៅ​ធ្វើការ​តាម​មូលដ្ឋាន​តែម្តង។ យើង​ក៏​ឃើញ​មាននៅ​ពេល​ដែល​សហ​គម​ចូលរួម​ក្នុង​កិច្ចពិភាក្សា​សិក្ខាសាលា​ដែល​រៀបចំ​ដោយ​សមា​គម​អាដ​ហុក​ គឺ​នៅតែ​មានការ​ថត​បញ្ជី​ឈ្មោះ​របស់​យើង​ដដែល​។ ហើយ​បើសិនជា​មិនបាន​ថត​ឬយ៉ាងណា​នោះ​ ក៏​គាត់​ឲ្យ​ខាង​សហគមន៍​ដែល​ទៅ​ចូលរួម​ បង្គាប់​ឲ្យ​សហគមន៍​ថតរូប​វគ្គ​ផ្សព្វផ្សាយ​នោះ​ ឲ្យ​ផ្ញើរ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ ហើយ​ធ្វើ​សេចក្តី​រាយការណ៍​ទៅ​ឲ្យ​អាជ្ញាធរ​ដែល​គាត់​រស់នៅ​ថា តើ​គាត់​មក​នោះ​ គាត់​បាន​រៀនសូត្រ​អី​ គេ​ធ្វើ​អី​ខ្លះ»

លោក​ កន​ សា​វាង្ស ក៏​លើកឡើង​ស្រដៀងគ្នា​ដែរ​ថា​ មានការ​កែ​លម្អ​តិចតួច​ចំពោះ​សកម្មភាព​តាម​ឃ្លាំមើល​នៅ​ថ្នាក់​ជាតិ​ ខណៈ​នៅ​ថ្នាក់​មូលដ្ឋាន​ នៅតែ​កើតមាន​បញ្ហា​នេះ​ដដែល៖ «ពី​មុន​មាន​ការ​តាមដាន​ទៅលើ​ស្ថាប័ន​ មាន​ការ​ពិនិត្យ​ ឥឡូវ​ហាក់​ដូច​ជា​បាត់​ច្រើន​ គឺ​អត់​ឃើញ​នៅ​ក្នុង​ការ​តាម​ដាន។ សកម្មភាព​នៅ​ក្នុង​មូលដ្ឋាន​ ក៏​យើង​អាច​មាន​ការ​អនុវត្ត​បាន​ខ្លះៗ ដែរ។ ប៉ុន្តែ​ ទោះ​បីយ៉ាង​ណា​ក៏​ដោយ​ នៅ​ក្នុង​មូលដ្ឋាន​ គឺ​អត់​បាន​ពេញលេញ​ដូច​នៅ​ខាង​ទីក្រុង​ទេ គឺ​អាជ្ញាធរ​នៅ​តែ​បន្ត​ការ​រឹតត្បិត​នៅ​តាម​បណ្ដា​កន្លែង​មួយ​ចំនួន​ដដែល»

ជុំវិញ​ការ​រឹតត្បិត​លំ​ហរ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​នេះ​ របាយការណ៍​វាយ​តម្លៃ​បឋម​របស់​គណៈ​កម្មា​ការ​អឺរ៉ុប​សន្និដ្ឋាន​ថា​ ដោយសារ​តែ​រដ្ឋាភិបាល​ពុំ​បាន​ធ្វើ​ចំណាត់​ការ​បន្ថែម​ណា​មួយ​ គឺ​ពិត​ជា​មាន​ការ​រំលោភ​ជា​ប្រព័ន្ធ​ និង​ធ្ងន់ធ្ងរ​ទៅលើ​គោលការណ៍​ដូច​ដែល​មាន​ចែង​ក្នុង​មាត្រា២១​ និង២២​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​ ពាក់ព័ន្ធ​នឹង​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​ និង​សេរីភាព​ក្នុង​ការ​បង្កើត​អង្គការ​សមាគម។ គិត​មក​ទល់​ថ្ងៃ​ដាក់​របាយការណ៍​ឲ្យ​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី១២​ វិច្ឆិកា​ គណៈ​កម្មា​ការ​អឺរ៉ុប​រក​ពុំ​ឃើញ​ភស្តុតាង​ដែល​ថា​ កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​នានា ដើម្បី​ដោះ​ស្រាយ ចំពោះ​ការ​រំលោភ​បំពាន​ទាំង​នេះ​ទេ។

អាស៊ី​សេរី​ពុំ​ទាន់​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ លោក ខៀវ សុភ័គ ដើម្បី​ឆ្លើយ​តប​ជុំវិញ​ការ​លើក​ឡើង​របស់​មន្ត្រី​សង្គម​ស៊ីវិល​ និង​ការ​រក​ឃើញ​នៅ​ក្នុង​របាយការណ៍​របស់​គណៈកម្មការ​អឺរ៉ុប​ អំពី​ការ​រឹតត្បិត​លំ​ហរ​សង្គម​ស៊ីវិល​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។ ក៏​ប៉ុន្តែ​កន្លង​មក​ លោក​ កុយ​ គួង​ មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស ដែល​ជា​ស្ថាប័ន​អន្តរក្រសួង​ដោះ​ស្រាយ​បញ្ហា EBA ជាមួយ​គណៈកម្មការ​អឺរ៉ុប ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា រដ្ឋាភិបាល​កំពុង​សិក្សា​ពី​បញ្ហា​នេះ និង​ថា របាយការណ៍​វាយ​តម្លៃ​បឋម​របស់​គណៈកម្មការ​អឺរ៉ុប ដែល​អាស៊ី​សេរី​ទទួល​បាន​នេះ​ ផ្ទុយ​ពី​របាយការណ៍​ពិត​ប្រាកដ ដែល​រដ្ឋាភិបាល​ទទួល​បាន​ពី​គណៈកម្មការ​អឺរ៉ុប។ យ៉ាង​ណា​ក៏​ដោយ​ គិត​រហូត​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​នៅ​ពុំ​ទាន់​ហ៊ាន​បញ្ចេញ​ខ្លឹមសារ​ទាំង​ស្រុង នៃ​របាយការណ៍​នេះ​នៅ​ឡើយ​ទេ ក្រោម​លេស​ថា ជា​កិច្ចការ​សម្ងាត់។

បើ​តាម​របាយការណ៍​វាយតម្លៃ​បឋម​របស់​គណៈ​កម្មា​ការ​អឺរ៉ុប​ ការ​រំលោភ​បំពាន​ទាំង​នេះ​ រួមមាន​កត្តា​ចម្បងៗ បី​ គឺ​ការ​ចាប់​ និង​ឃុំខ្លួន​សកម្មជន​សិទ្ធិមនុស្ស​ និង​អង្គការ​សង្គម​ស៊ីវិល​សំខាន់​ ដោយ​ពុំ​បាន​ទម្លាក់​បទ​ចោទ​ប្រឆាំង​នឹង​ពួក​គេ​ ក្នុង​រួមមាន​ករណី​លើ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក ៤រូប និង​មន្ត្រី គ.ជ.ប រួមមាន​លោក​ នី​ សុខា​ លោក​ ណៃ វ៉ង់ដា លោក​ យី​ សុខសាន្ត អ្នកស្រី​ លឹម មុនី និង​លោក នី ចរិយា ជា​ដើម។ ករណី​សកម្មជន​ដីធ្លី​លេចធ្លោ គឺ​អ្នកស្រី ទេព វន្នី ករណី​សកម្មជន​បរិស្ថាន​គឺ​អង្គការ​មាតា​ធម្មជាតិ​ រួមមាន​លោក ឌឹម គុនឌី និង​លោក ហ៊ុន វណ្ណៈ។

កត្តា​រំលោភបំពាន​ទីពីរ​ គឺ​ការ​រឹតត្បិត​លំ​ហរ​សង្គម​ស៊ីវិល​ ក្នុង​នោះ​មាន​កា​រប​ឈ្ឈប់​សកម្មភាព​របស់​ «បន្ទប់​ស្ថានការណ៍​» ដែល​ជា​គម្រោង​របស់​បណ្តុំ​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំមើល​ការ​បោះ​ឆ្នោត​របស់​អង្គ​ការ ខុមហ្វ្រែល ការ​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ ការ​ផ្អាក​សកម្មភាព​អង្គការ​សមធម៌​កម្ពុជា​ ដែល​ធ្វើការ​ពាក់ព័ន្ធ​ជាមួយ​សហគមន៍​ប៉ះពាល់​ដោយសារ​ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ផលិ​តស្ក​អំពៅ​ និង​ការ​ផ្អាក​សកម្មភាព​របស់​សហព័ន្ធ​និស្សិត​ និង​បញ្ញា​វ័ន្ត​កម្ពុជា​ជា​ដើម។

កត្តា​ចុងក្រោយ​ គឺ​ការ​កើន​ឡើង​សកម្មភាព​តាម​ឃ្លាំមើល​ឈ្លប​យក​ការណ៍​ និង​ការ​បំភិតបំភ័យ​ អង្គការ​មិន​មែន​រដ្ឋាភិបាល​ជា​ដើម នៅ​ពេល​ដែល​ពួកគេ​ចុះ​ធ្វើ​សកម្មភាព​នៅ​តាម​មូលដ្ឋាន​ជា​ដើម​ ដូច​ជា​ទៅ​លើ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ការ​កោះ​ហៅ​តំណាង​អង្គការ លីកាដូ និង​សមាគមន៍​ធាន​ត្នោត​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ ក្រោយ​ពី​អង្គការ​ទាំង​ពីរ​នេះ​បាន​ចេញ​ផ្សាយ​របាយការណ៍​អំពី​ការ​ជំពាក់​បំណុល​វ័ណ្ឌ​ក​របស់​ពលរដ្ឋ​ខ្មែរ​ជាមួយ​នឹង​មីក្រូហិរញ្ញវត្ថុ​ ព្រម​ទាំង​ការ​កោះ​ហៅ​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​ទៅ​សាកសួរ​ជា​ដើម។

ក្រៅពីនោះ​របាយការណ៍​ក៏​បាន​រក​ឃើញ​អំពី​ការ​រឹតត្បិត​ទៅ​លើ​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី និង​សេរីភាព​នៃ​ការ​បង្កើត​សមាគម​ជា​ដើម តាម​រយៈ​ការ​ប្រើ​ប្រព័ន្ធ​ច្បាប់។ របាយការណ៍​សរសេរ​ថា​ រដ្ឋាភិបាល​នៅ​មិន​ទាន់​ធ្វើ​ការ​កែប្រែ ឬ​ធ្វើ​វិសោធនកម្ម​ទៅ​លើ​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ដែល​មាន​ការ​រឹតត្បិត​តាម​មាត្រា​មួយ​ចំនួន​ ក្នុង​នោះ​ការ​ចុះ​បញ្ជិកា​បឈ្ឈប់​ការ​រំលាយ ឬ​ការ​ផ្អាក​សកម្មភាព​របស់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ការ​តម្រូវ​ឲ្យ​អង្គការ​សមាគម​មិន​មែន​រដ្ឋាភិបាល​ទាំង​ជាតិ និង​បរទេស រក្សា​ជំហរ​អព្យា​ក្រឹត្យ ចំពោះ​គណបក្ស​នយោបាយ ដែល​លក្ខខណ្ឌ​ទាំង​នោះ ហាក់​មាន​ភាព​ទូលំទូលាយ​គ្មាន​ការ​កំណត់​និយមន័យ​ជាក់លាក់ ខណៈ​នៅ​កម្ពុជា​ពុំ​ទាន់​មាន​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ​នៅ​ឡើយ​នោះ។

មន្ត្រី​សង្គម​ស៊ីវិល​ លោក កន សាវាង្ស យល់​ឃើញ​ថា ដើម្បី​កែ​លម្អ​លំហ​សង្គម​ស៊ីវិល​ឡើង​វិញ​ លោក​ថា រដ្ឋាភិបាល​ត្រូវ​ធានា​ថា ខ្លួន​អនុវត្ត​ខ្ជាប់ខ្ជួន​ដូច​តាម​អ្វី​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល៖ «សំខាន់​ជាងគេ​ទាំង​ការចុះបញ្ជី​ ទាំង​ការ​ធ្វើស​កម្ម​ភាព​ផ្សេងៗ ត្រូវ​បើកឲ្យ​បាន​ទូលំទូលាយ​ទៅតាម​រដ្ឋធម្មនុញ្ញ​ដែល​យើង​បាន​ចែង​អំពី​សេរីភាព​សកម្មភាព​របស់​អង្គការ​មហាជន​ និង​សង្គម​ស៊ីវិល​ ដូច​តាម​មាត្រា​នៃ​រដ្ឋធម្មនុញ្ញ​ទៅ​ នោះ​ជា​ចំណុច​មួយ​ល្អ​ក្នុង​ការអនុវត្ត​ហើយ​។ នេះ​ជា​រឿង​សំខាន់​ដែល​យើង​ស្នើសុំ»

រី​ឯ​លោក ស៊ឹង សែន​ករុណា វិញ លោក​ចង់​ឃើញ​ថា រដ្ឋាភិបាល​គួរ​ពិនិត្យ​មើល​បញ្ហា​ជា​អវិជ្ជមាន​កន្លង​មក​នេះ​ឡើង​វិញ តាម​រយៈ​ការ​កែប្រែ​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ការ​បញ្ឈប់​សកម្មភាព​រឹតត្បិត​ និង​ការ​បើក​លំ​ហរ​សេរីភាព​ឡើង​វិញ​ជា​ដើម៖ «ទីមួយ​ពាក់ព័ន្ធ​ទៅ​នឹង​វិសោធនកម្ម​ច្បាប់​គួរតែ​ធ្វើ​ការ​ពន្លឿន​ ហើយ​អនុម័ត​តាម​ការ​ស្នើសុំ​របស់​អង្គការ​សង្គម​ស៊ីវិល។ ទីពីរ គឺ​បញ្ឈប់​ការ​តាម​ដាន​ឃ្លាំមើល​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ ពីព្រោះ​យើង​ធ្វើ​សកម្មភាពទាំង​អស់​នេះ​ យើង​ធ្វើ​ដោយ​សមស្រប​តាមច្បាប់​ ហើយ​មានការ​ចុះបញ្ជី​ត្រឹមត្រូវ​ មិនមែន​យើង​ទៅ​ធ្វើ​អី​តាមតែ​អំពើ​ចិត្ត​នោះ​ទេ។ ទីបី​ យើង​ចង់​ឲ្យ​មានការ​គិតគូរ​ទៅលើ​សេរីភាព​សំ​ខាន់ៗ ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ ត្រូវ​តែ​បើក​លំហ​ឡើង​វិញ​ដោយ​សមស្រប​ទៅ​តាម​អនុសញ្ញា​ និង​កតិ្ត​កាស​សញ្ញា​ដែល​រដ្ឋាភិបាល​កម្ពុជា​ បាន​ផ្តល់​សច្ចាប័ន​យក​មក​អនុវត្ត​នៅ​កម្ពុជា​ សូម​ពិនិត្យ​ឡើង​វិញ​ ហើយ​អនុវត្ត​ឲ្យ​បានត្រឹម​ត្រូវ​ទៅ​ ខ្ញុំ​គិត​ថា នឹង​អាចដោះ​ស្រាយ​បាន​ហើយ»

សហភាព​អឺរ៉ុប​នឹង​ឈាន​ទៅ​សម្រេច​ចិត្ត​ជា​ផ្លូវការ​ថា តើ​ត្រូវ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដ៏​មាន​ឥទ្ធិពល​របស់​ខ្លួន​ យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី១២​ ខែ​កុម្ភៈ ឆ្នាំ២០២០​ ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ទង្វើ​រម្លាយ​​ប្រជាធិបតេយ្យ​ និង​សកម្មភាព​រំ​លោ​ភព​សិទ្ធិមនុស្ស​ ដែល​ខ្លួន​បាន​រក​ឃើញ​ថា មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​នៅ​កម្ពុជា​នេះ​ ក្រោយ​ទុក​រយៈ​ពេល​មួយ​ខែ​ ឲ្យ​កម្ពុជា​ឆ្លើយ​តប​ត្រឹម​ថ្ងៃ​ទី១២​ ធ្នូ​ ខាង​មុខ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "មន្ត្រី​សង្គម​ស៊ីវិល​ថា លំហ​សង្គម​ស៊ីវិល​នៅ​តែ​រឹតត្បិត​ខ្លាំង​គ្មាន​ការ​កែ​លម្អ ខណៈ​កម្ពុជា​ប្រឈម​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អឺរ៉ុប"

  1. so socheath says:

    និយាយខ្លី!
    មិនគោរពច្បាប់រដ្ឋ គឺគុក !
    សង្គមស៊ីវិល មិនអាចឈរលើច្បាប់ទេ កុំភ្លើឲ្យសោះ !

  2. so socheath says:

    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានពួក ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។ ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការ
    អនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង។
    ពួកអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចដឹងច្បាស់ទៀតថា
    វិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការទន្ទេញចេញនូវពាក្យដដែលៗ បើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាល ក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំង
    រដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេលបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បន្ទាប់ពីបានមើលឃើញសកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បាន
    ចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ពិតណាស់ ជាមួយសកម្មភាពដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការ
    ធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បី
    បង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធEBA
    និង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ។
    ពួកគេនូវបានបំផុស ចលនាសម្អប់ ចងគំនុំ ក្នុងការបំភ័ន្តជាមួយរឿងរ៉ាវ បញ្ចេះប្រជាពលរដ្ឋ ឲ្យងើបឡើង
    បះបោរ ប្រឆាំងរដ្ឋាភិបាលជាមួយពាក្យទន្ទេញរបស់ជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដោយយកពាក្យ សិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋាភិបាល ។
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល
    ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ។ សម្រាប់រឿងស្តីពីភាពមិនខ្មេះរបស់ជនក្បត់ជាតិសមរង្ស៊ីវិញនោះគឺចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុកអីតើ ! ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់ជនក្បត់ជាតិនេះ ដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ
    រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់ជនក្បត់ជាតិសមរង្ស៊ីដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុងសង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់ជនក្បត់ជាតិ ហើយថោកជាងឆ្កែនេះ។ ដូចនេះ ចម្រៀងដែលជនក្បត់ជាតិសមរង្ស៊ីច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។សម្រាប់សមរង្ស៊ី ដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា)ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕