អ្នកវិភាគ​ថា តុលាការ​ហាក់​បិទ​បាំង​សំណុំរឿង​លោក កឹម សុខា ទោះ​ជា​ប្រកាស​ថា យក​សំណុំរឿង​មេ​បក្ស​ប្រឆាំង​ទៅ​ជំនុំជម្រះ

ដោយ ទីន ហ្សាការីយ៉ា
2019-12-02
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក គឹម សុខ អ្នកវិភាគ​នយោបាយ ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរី រាត្រី​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០១៩។

លោក គឹម សុខ អ្នកវិភាគ​នយោបាយ ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរី រាត្រី​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០១៩។

 RF


អ្នកវិភាគ​លើក​ឡើង​ថា សំណុំរឿង​លោក កឹម សុខា ទោះ​ជា​តុលាការ​ប្រកាស​ថា បញ្ជូន​សំណុំ​រឿង​ទៅ​ជំនុំ​ជម្រះក្ដី ប៉ុន្តែ​សំណុំ​រឿង​ស្ថិត​នៅ​ក្នុង​ភាព​អាថ៌កំបាំង និង​មាន​លក្ខណៈ​នយោបាយ។ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​ថា បញ្ជួន​សំណុំ​រឿង លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តុលាការ​ចោទ​ពី​បទ សន្ទិដ្ឋិភាព ឬ​ក្បត់​ជាតិ ទៅ​ជំនុំ​ជម្រះ តែ​មិន​បាន​បញ្ជាក់​កាល​បរិច្ឆេទ​ឡើយ។

អ្នកឃ្លាំមើលស្ថានការណ៍​នយោបាយ លោក គឹម សុខ ដែល​តែង​រិះគន់​របប​ក្រុង​ភ្នំពេញ​ឥត​សំចៃ​មាត់ ហើយ​បច្ចុប្បន្ន​កំពុង​រស់​នៅ​ក្រៅ​ប្រទេស លើក​ឡើង​ថា ចៅក្រម​ប្រកាស​យក​សំណុំ​រឿង​លោក គឹម សុខា ថា យក​ទៅ​ជំនុំជម្រះ ដោយ​ពុំ​ប្រាប់​ពី​កាល​បរិច្ឆេទ​នៅ​ឡើយ​នេះ ជា​ការ​បិទបាំង​ ដើម្បី​មិន​ឲ្យ​អ្នក​គាំទ្រ​ទៅ​គាំទ្រ​នៅ​ថ្ងៃ​ជំនុំជម្រះ​ផង និង​ជា​រឿង​នយោបាយ​ផង មិន​មែន​ជា​រឿង ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​មេ​បក្ស​ប្រឆាំង​ពិត​ប្រាកដ​ឡើយ៖«»

សាលាដំបូងរាជធានី​ភ្នំពេញ បាន​សេចក្ដី​ប្រកាស​ព័ត៌មាន នៅថ្ងៃទី២ធ្នូ ឲ្យដឹ​ង​ថា លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ បាន​សម្រេច​បញ្ជួន​សំណុំ​រឿង លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ជំនុំជម្រះ ពី​បទ សន្ទិដ្ឋិភាព ឬ​ត្រូវរ៉ូវ​គ្នា​​ជាមួយ​បរទេស​ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល ប៉ុន្តែ​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ មិន​បាន​កំណត់​ថ្ងៃ​ដែល​ត្រូវ​ជំនុំជម្រះ​នៅ​ឡើយ​ទេ។

អាស៊ី​សេរី​មិន​អាច​ទាក់ទង ចៅក្រម​ស៊ើប​សួរ សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឫទ្ធី តាម​ទូរស័ព្ទ ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បន្ថែម​បាន​ទេ នៅថ្ងៃទី២ធ្នូ។

ទោះជា​យ៉ាង​ណា សហ​មេធាវី​ការពារ​ក្ដី លោក កឹម សុខា គឺ លោក ចាន់ ចេន បញ្ជាក់​យ៉ាង​ខ្លី​កាល​ពីយប់ថ្ងៃទី២ធ្នូថា លោក ក៏​ទើប​តែ​ដឹង អំពី​ការ​សម្រេច​របស់​ចៅក្រម ដែល​នឹង​យក​សំណុំ​រឿង លោក កឹម សុខា ទៅ​ជំនុំជម្រះ​នេះ​ដែរ ហើយ​លោក ក៏​មិន​ដឹង​អំពី កាល​បរិច្ឆេទ​ជាក់លាក់​ដែរ ហើយ​ខាង​សហ​មេធាវី​នឹង​ទាក់ទង​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​ដឹង​អំពី​កាល​បរិច្ឆេទ​ជាក់លាក់។

លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី១៨ វិច្ឆិកា ថា សំណុំ​​រឿង ​លោក កឹម សុខា នឹង​មិន​បញ្ចប់​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ទេ ទោះជា​តុលាការ​បាន​បិទ​បញ្ចប់​នីតិវិធី​ស៊ើប​អង្កេត​រួច​ហើយ​លោក ហ៊ុន សែន អះអាង​ថា ករណី​លោក កឹម សុខា ត្រូវ​ប្រើ​រយៈពេល​យូរ​ មិន​មែន​​ឆាប់​ដូច​ការ​គិត​​​របស់​​បុគ្គល​មួយ​​ចំនួន​នោះ​ទេ។ លោក​បន្ត​ថា តុលាការ​នឹង​មិន​ទម្លាក់​​ចោល​បទ​ចោទ​ប្រកាន់​លើ​លោក​ កឹម សុខា ឡើយ៖«»

លោក គឹម សុខ បញ្ជាក់​ថា តុលាការ​បញ្ជូន​សំណុំ​រឿង​លោក កឹម សុខា ទៅ​ជំនុំជម្រះ​នេះ ក៏​ដោយ​សារ​តែ​សម្ពាធ​ពី​សហភាព​អឺរ៉ុប​ដែរ ដែល​លោក ហ៊ុន សែន មិន​អាច​ពន្យារ​ពេល​ដូច​ដែល​លោក​ធ្លាប់​អះអាង​កាល​ពី​មុន។ លោក គឹម សុខ បន្ថែម​ថា ទោះ​បី​ជា​លោក ហ៊ុន សែន អះអាង​ថា សំណុំ​រឿង​លោក កឹម សុខា នេះ ជា​សមត្ថកិច្ច​របស់​តុលាការ​ក្ដី ប៉ុន្តែ​អ្នក​ណា​ក៏​ដឹង​ដែរ​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា នេះ គឺ​ជា​រឿង​នយោបាយ៖ «»

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ បាន​សម្រេច​បិទ​ការ​ស៊ើបសួរ​សំណុំ​រឿង​លោក កឹម សុខា កាលពី​​ថ្ងៃ​ទី​១៥ វិច្ឆិកា ក្រោយ​ចំណាយ​ពេល​ស៊ើបអង្កេត​អស់​ជាង ២​ឆ្នាំ។ មេធាវី​លោក កឹម សុខា លោក ផែង ហេង ធ្លាប់​អះអាង​ថា ផ្អែក​តាម​អង្គហេតុ និង​អង្គច្បាប់ តុលាការ​ត្រូវ​តែ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​​​លោក កឹម សុខា។

ការ​បិទ​បញ្ចប់​នីតិវិធី​​ស៊ើបអង្កេត​នេះ ធ្វើឡើង​រយៈពេល ៥​ថ្ងៃ ក្រោយ​ពេល​​តុលាការ​បាន​​អនុញ្ញាត​ឱ្យ​លោក កឹម សុខា មាន​សេរីភាព​​ដើរ​ហើរ​ពេញ​ផ្ទៃ​ប្រទេស ប៉ុន្តែ​ហាម​ធ្វើ​សកម្មភាព​​នយោបាយ និង​ត្រូវ​ឆ្លើយ​តប​ចំពោះ​ការ​កោះហៅ​​ពី​គ្រប់​សមត្ថកិច្ច។ វិធានការ​នេះ​ក៏​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នក​ស្រី រ៉ូណា ស្មីត (Rhona Smith) បាន​ទទូច​ឱ្យ​តុលាការ​បិទ​ការ​ស៊ើបសួរ​ឱ្យ​បាន​ឆាប់ ឬ​ក៏​​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំងឡាយ​លើ​លោក កឹម សុខា ។ ក្រៅ​ពី​នេះ រដ្ឋាភិបាល​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន ដូច​ជា សហរដ្ឋ​អាមេរិក បារាំង អង់គ្លេស សហភាព​អឺរ៉ុប​ ជាដើម សុទ្ធ​តែ​ចង់​ឃើញ​​រដ្ឋាភិបាល​កម្ពុជា​លើក​លែង​ការ​ចោទ​​ប្រកាន់​ប្រឆាំង​នឹង​លោក កឹម សុខា ព្រម​ទាំង​ផ្ដល់​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ដល់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​វិញ។

ក្រោយ​ពី​តុលាការ​បន្ធួរ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​លោក កឹម សុខា នេះ អង្គទូត​នានា បាន​ទៅ​ជួប​សួរ​សុខ​ទុក្ខ លោក កឹម សុខា បាន​បណ្ដាក់​វេន​គ្នា ទៅ​ជួប​លោក កឹម សុខា នៅ​គេហដ្ឋាន​របស់​លោក ជា​បន្ត​បន្ទាប់។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​របប​ក្រុង​ភ្នំពេញ សម្រុក​ចូល​ចាប់​ខ្លួន​ដល់​ក្នុង​ផ្ទះ​ទាំង​កណ្ដាល​អធ្រាត្រ​កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ២០១៧ កន្លង​ទៅ។ ការ​ចាប់​ខ្លួន​នោះ ធ្វើ​ឡើង​នៅ​ក្នុង​ពេល​លោក​កំពុង​មាន​អភ័យ​ឯកសិទ្ធិ​សភា​នៅ​ឡើយ។ លោក កឹម សុខា បាន​ជាប់ឃុំ​អស់​រយៈ​ពេល​ជាង ២ឆ្នាំ ទាំង​ការ​​ជាប់​ឃុំ​​ក្នុង​ពន្ធនាគារ និង​ក្នុង​ផ្ទះ។

អ្នកវិភាគ​លើក​ឡើង​ថា តុលាការ​អាច​នឹង​កាត់​ឲ្យ​លោក កឹម សុខា ជាប់ទោស ហើយ​ព្រះមហាក្សត្រ​ព្រះរាជ​ប្រទាន​លើកលែង​ទោស​ដល់​លោក​វិញ ដើម្បី​ឲ្យ​លោក​អាច​ទៅ​ដឹក​នាំ​គណបក្ស​នយោបាយ​ឡើង​វិញ​បាន តែ​យ៉ាង​នេះ​ក្ដី អ្នក​វិភាគ​នៅ​តែ​មើល​ឃើញ​ថា លោក ហ៊ុន សែន នៅ​តែ​ដាក់​កំរិត​លោក កឹម សុខា ក្នុង​ការ​វិល​ទៅ​ឆាក​នយោបាយ​ឡើង​វិញ ដូចជា ហាម​មិន​ឲ្យ​ជួប​លោក សម រង្ស៊ី ក្នុង​ហេតុផល​ថា លោក សម រង្ស៊ី ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​ពី​បទ​ក្បត់​ជាតិ​ជា​ដើម។ ការ​ធ្វើ​ដូច្នេះ ដើម្បីកុំ​ឲ្យ​កម្លាំង​គណបក្ស​ប្រឆាំង​រួបរួម​គ្នា​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "អ្នកវិភាគ​ថា តុលាការ​ហាក់​បិទ​បាំង​សំណុំរឿង​លោក កឹម សុខា ទោះ​ជា​ប្រកាស​ថា យក​សំណុំរឿង​មេ​បក្ស​ប្រឆាំង​ទៅ​ជំនុំជម្រះ"

  1. so socheath says:

    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានពួក ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។ ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការ
    អនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង។
    ពួកអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចដឹងច្បាស់ទៀតថា
    វិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការទន្ទេញចេញនូវពាក្យដដែលៗ បើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាល ក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំង
    រដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេលបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បន្ទាប់ពីបានមើលឃើញសកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បាន
    ចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ពិតណាស់ ជាមួយសកម្មភាពដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការ
    ធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បី
    បង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធEBA
    និង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ។
    ពួកគេនូវបានបំផុស ចលនាសម្អប់ ចងគំនុំ ក្នុងការបំភ័ន្តជាមួយរឿងរ៉ាវ បញ្ចេះប្រជាពលរដ្ឋ ឲ្យងើបឡើង
    បះបោរ ប្រឆាំងរដ្ឋាភិបាលជាមួយពាក្យទន្ទេញរបស់ជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដោយយកពាក្យ សិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋាភិបាល ។
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល
    ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ។ សម្រាប់រឿងស្តីពីភាពមិនខ្មេះរបស់ជនក្បត់ជាតិសមរង្ស៊ីវិញនោះគឺចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុកអីតើ ! ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់ជនក្បត់ជាតិនេះ ដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ
    រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់ជនក្បត់ជាតិសមរង្ស៊ីដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុងសង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់ជនក្បត់ជាតិ ហើយថោកជាងឆ្កែនេះ។ ដូចនេះ ចម្រៀងដែលជនក្បត់ជាតិសមរង្ស៊ីច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។សម្រាប់សមរង្ស៊ី ដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា)ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕