កញ្ញា កឹម មនោវិទ្យា៖ ​ក្រុម​លោក សម រង្ស៊ី កំពុង​ប្រឹង​លាប​ពណ៌​មួល​បង្កាច់​លោក កឹម សុខា ថា​ជា​អាយ៉ង​ CPP​

ដោយ វណ្ណ សុគន្ធា
04/12/2019
RFI

media

 កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់ លោក កឹម សុខា (@សហការី)


កញ្ញា កឹម មនោវិទ្យា ដែល​ជា​កូន​ស្រី​របស់​លោក​ កឹម សុខា នៅ​យប់​មិញ​នេះ បាន​ចេញ​មក​ប្រតិកម្ម​ចំពោះ​ការ​សម្រេច​បញ្ចូន​សំណុំ​រឿង​លោក ​កឹម សុខា ទៅ​កាត់​ទោស​របស់​តុលាការ​ក្រុង​ភ្នំពេញ​។ កញ្ញា​ កឹម មនោវិទ្យា បាន​ចាត់​ទុក​តុលាការ​នេះ​ថា ជា​តុលាការ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​។ ជាមួយ​គ្នា​នេះ កញ្ញា​ក៏​ឆ្លៀត​វាយ​ប្រហារ​ទៅ​លើ​ក្រុម​លោក ​សម រង្ស៊ី ផង​ដែរ ដោយ​អះអាង​ថា ក្រុម​លោក​ សម រង្ស៊ី កំពុង​ខំ​ប្រឹង​លាប​ពណ៌​លោក​ កឹម សុខាថា ជា​អាយ៉ង​របស់​គណបក្ស​កាន់​អំណាច​។ 

គឺនៅលើ​គណនីហ្វេសប៊ុ​ករបស់ខ្លួន កញ្ញា កឹម មនោវិទ្យា បានសរសេ​រដូច្នេះថា យុទ្ធនា​ការលាបព​ណ៌របស់ក្រុមលោក សម រង្សី បាននឹងកំពុងខំប្រឹ​ងយ៉ាងពេញ​ទំហឹងក្នុងកា​រមួលបង្កាច់លោក កឹម សុខា ថា ជាអាយ៉ងរបស់បក្ស​កាន់អំណា​ច។ បើតាមកញ្ញា ​កឹម មនោវិទ្យា មូ​លហេតុដែល​ក្រុមលោកសម រង្ស៊ី ធ្វើដូច្នេះ ពីព្រោះភ័យ​ខ្លាចលោក កឹម សុខា ទទួល​បានការលើក​លែងទោសពីព្រះមហា​ក្សត្រ។ កញ្ញា កឹម មនោវិទ្យា បានហៅសកម្ម​ភាពរបស់ក្រុមលោ​ក សម រង្ស៊ី នេះថា ជានយោបា​យដ៏គម្រក់​ដែលត្រូវតែប្តូរ​ឱ្យបានជាដាច់ខា​តពីកម្ពុជា។ មិនតែ​ប៉ុណ្ណោះ ​កញ្ញា កឹម មនោវិទ្យា ថែមទាំងប្តេ​ជ្ញាចិត្តតស៊ូបំបាត់​វប្បធម៌លាបពណ៌​មួលបង្កាច់នេះ​ឱ្យទាល់តែបាន​ទោះក្នុងរូបភា​ពណាក៏ដោ​យ។

ចំពោះការចោ​ទប្រកាន់រប​ស់កូនស្រី​លោក កឹម សុខា នេះ លោក សម រង្ស៊ី ប្រធានស្តីទី និង លោក អេង ឆៃអ៊ាង ដែល​ជាអនុប្រធានអ​តីតគណបក្សស​ង្រ្គោះជាតិស្ថិ​តនៅក្នុងក្រៅ​ប្រទេសមិនអា​ចទាក់ទងសុំការបំភ្លឺបាននៅឡើយទេ។ ប៉ុន្តែ កាលពីចុងខែ​វិច្ឆិកាកន្លងទៅ លោក សម រង្ស៊ី ធ្លាប់បា​នអះអាង​ថា ការយកលោ​ក កឹម សុខា ទៅ​កាត់ទោស ហើយក្រោយ​មកស្នើសុំឱ្យព្រះម​ហាក្សត្រលើ​កលែងទោសវិញ គឺជាដំណោះ​ស្រាយក្លែងក្លាយ​ដែលសហភាព​អឺរ៉ុបមិនត្រូវនោះ​ទេ។ ជាមួយគ្នានេះ លោកនៅតែអះ​អាងថា រូបលោក​ និង លោក កឹម សុខា គឺជាមនុស្សតែមួយ ហើយលោក និង លោក កឹម សុខា មិនបែកបា​ក់គ្នាតាមការចង់បា​នរបស់លោកនាយករ​ដ្ឋមន្រ្តី ហ៊ុន សែន ឡើយ​។

បើទោះ​បីលោក សម រង្ស៊ី លើកឡើងបែ​បនេះក្តី ប៉ុន្តែសម្ព័ន្ធភា​ពរវាងអ្នកទាំ​ងពីរត្រូវបាន​អ្នកវិភាគ និងមជ្ឈ​ដ្ឋានមួយចំនួនមើ​លឃើញថា ហាក់ដូចជា​ប្រេះស្រាំ​ទៅហើយ ដោយសារអ្ន​កគាំទ្រអ្នកទាំងពីរ​តែងតែវាយប្រ​ហារ និងលាបពណ៌​គ្នាទៅវិ​ញទៅមកមិនចេះចប់។ តែទោះជា​យ៉ាងណា កញ្ញា កឹម មនោវិទ្យា បាន​លើកឡើងថា ចាប់ពីឆ្នាំ​២០២០ខាងមុ​ខនេះ លោក កឹម សុខា នឹងជំរុញឱ្យមាន​ការផ្សះផ្សា​ជាតិទ្រង់ទ្រាយធំ​មួយដោ​យឈរលើមូលដ្ឋា​នប្រជាធិបតេយ្យ សេរីពហុបក្ស​ បំបាត់ការលា​បពណ៌ចាស់​គំរឹលទាំងអស់និ​ងបំបាត់កា​រចាប់ចងវាយប្រ​ហារដែលនាំបញ្ហា​វឹកវរដល់សង្គម​ជាតិ។ ប៉ុន្តែ កញ្ញា កឹម មនោវិទ្យា ក៏ទទួ​លស្គាល់ថា ការបង្រួបបង្រួមនឹងជួ​បផលវិបាកច្រើ​នណាស់ តែវា គឺជា​ជម្រើសល្អតែមួ​យគត់ដែលត្រូវតែ​ព្យាយាមជំរុញឱ្យ​បាន៕

What Next?

Recent Articles