ក្រុម​អ្នក​វិភាគ​មិន​រំពឹង​ថា របប​​ភ្នំពេញ​នឹង​ឆ្លើយ​តប​វិជ្ជមាន​ចំពោះ​របាយការណ៍​អឺរ៉ុប ដោយ​ខ្លាច​បាត់បង់​អំណាច

ដោយ ទីន ហ្សាការីយ៉ា
2019-12-04
RFA

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី "ទិវា​ជាតិ​ទីក្រុង​ស្អាត" នៅ​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី២៥ កុម្ភៈ។

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី “ទិវា​ជាតិ​ទីក្រុង​ស្អាត” នៅ​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី២៥ កុម្ភៈ។ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister


គិត​មក​ត្រឹម​ថ្ងៃ​ពុធទី៤ ខែ​ធ្នូ របប​ក្រុងភ្នំពេញ​នៅសល់​ពេល​តែ ៨​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ ដើម្បី​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ទៅតាម​ការកំណត់​របស់​គណៈកម្មការ​អឺរ៉ុប​ដើម្បី​អាច​រក្សា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បាន។

គណៈកម្មការ​នេះ បាន​ចេញ​របាយការណ៍​បឋម​មួយ កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា រក​ឃើញ​ថា របប​លោក ហ៊ុន សែន មិន​បាន​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដើម្បី​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ EBA តទៅ​ទៀត​ឡើយ​។ សហភាព​អឺរ៉ុប ទុក​ពេល​ឱ្យ​របប​នេះ​ចំនួន ១​ខែ ដើម្បី​ឆ្លើយតប​។ ក៏ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​មិន​រំពឹង​ថា រដ្ឋាភិបាល​កម្ពុជា នឹង​មិន​ឆ្លើយតប​ជា​វិជ្ជមាន​នោះ​ឡើយ។

ក្រុម​អ្នក​វិភាគ​មិន​រំពឹង​ថា រដ្ឋាភិបាល​កម្ពុជា នឹង​គោរព​តាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឱ្យ​ល្អ​ប្រសើរ​វិញ​ឡើយ ដោយសារតែ​ខ្លាច​បាត់បង់​អំណាច។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា នៅ​សល់​ពេល​តែ​៨​ថ្ងៃ​ទៀត ជា​ថ្ងៃ​កំណត់ ដែល​រដ្ឋាភិបាល​ត្រូវ​ឆ្លើយតប​ទៅ​របាយការណ៍​របស់​គណៈកម្មការ​អឺរ៉ុប​វិញ គឺ​នៅ​ថ្ងៃ​ទី​១២ ធ្នូ ខាង​មុន​នេះ​។ ប៉ុន្តែ​លោក​ថា វា​មិន​សំខាន់​ទេ ចំពោះ​ពេលវេលា​ឆ្លើយតប​ក្នុង​រយៈពេល​ខ្លី ឬ​យូរ​នោះ បញ្ហា​ដែល​សំខាន់​គឺ​អាស្រ័យ​លើ​ឆន្ទៈ​របស់​រដ្ឋាភិបាល ថា​តើ​រដ្ឋាភិបាល​ទទួលយក​លក្ខខណ្ឌ​របស់​អឺរ៉ុប ឬ​មិន​ទទួលយក​។ លោក បណ្ឌិត មាស នី បញ្ជាក់​ថា ទោះបីជា​រដ្ឋាភិបាល​ឆ្លើយតប​បែប​ណា​ក៏​ដោយ រដ្ឋាភិបាល​ក៏​គង់​ឋិត​នៅ​ក្នុង​ស្ថានភាព​លំបាក​មួយ៖ «បញ្ហា​សំខាន់​បើសិនជា​គោរព​តាម​លក្ខខណ្ឌ​របស់​អឺរ៉ុប រដ្ឋាភិបាល​ពិបាក​នឹង​ប្រឈម នឹង​ការ​បាត់បង់​អំណាច បើ​យើង​មើល​ពី​ប្រវត្តិ​ជម្លោះ​នយោបាយ​វិញ គឺ​ដោយសារតែ​សំឡេង​គាំ​បក្ស​ប្រឆាំង​កើន​ឡើង ប្រៀប​ដូចជា​ពស់​លេប​កង្កែប​អីចឹង កាលណា​ក​កង្កែប​កាន់តែ​ធំ ពស់​ក៏​ពិបាក​លេប​ដែរ»។

នៅ​ស្រប​ពេល​ឱសានវាទ នឹង​មកដល់​នៅ​ថ្ងៃ​ទី​១២ ធ្នូ នេះ របប​លោក ហ៊ុន សែន ហាក់​បន្ធូរ​លើ​ការ​រឹត​បន្តឹង​លើ​សកម្មជន​បក្ស​ប្រឆាំង ដូចជា លោក ហ៊ុន សែន បាន​ប្រកាស​ឱ្យ​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​ជា​បណ្ដោះអាសន្ន​វិញ និង​មិន​ឱ្យ​បន្ត​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ដែល​តុលាការ​ចេញ​ដីកា​តាម​ចាប់ខ្លួន ដែល​របប​នេះ​ចោទ​ថា រួមគំនិត​ក្បត់ជាតិ​ជាមួយ​លោក សម រង្ស៊ី​។ រីឯ​លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង​ចៅក្រម​ស៊ើបសួរ ក៏​ប្រកាស​យក​សំណុំរឿង​មេ​បក្ស​ប្រឆាំង​រូប​នេះ យក​ទៅ​ជំនុំជម្រះ និង​ការ​បើក​ឱ្យ​មាន​ការ​ជជែក​ពិភាក្សា​ជាមួយ​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​អង្គការ សមាគម ដែល​ជា​ច្បាប់​មួយ​រឹតត្បិត​អង្គការក្រៅរដ្ឋាភិបាល​ជាដើម។

អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ លោក គឹម សុខ ដែល​តែងតែ​រិះគន់​របប​លោក ហ៊ុន សែន ឥត​សំចៃ​មាត់​នោះ មាន​ប្រសាសន៍​ថា ការ​បន្ធូរបន្ថយ​បន្តិចបន្តួច​នេះ មិន​ទាន់​គ្រប់គ្រាន់​ឡើយ ដរាបណា​រដ្ឋាភិបាល​មិន​គោរព​តាម​លក្ខខណ្ឌ​សហភាព​អឺរ៉ុប​ទាំង​៥​ចំណុច​ទេ​នោះ។ លោក គឹម សុខ អះអាង​ថា របប​លោក ហ៊ុន សែន ហាក់​មិន​ចង់​គោរព​លក្ខខណ្ឌ អឺរ៉ុប​ទេ ពី​ព្រោះ​ថា បើ​សិនជា​គោរព​លក្ខខណ្ឌ​អឺរ៉ុប​នោះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អំណាច​របស់​លោក ក៏ប៉ុន្តែ​របប​ក្រុងភ្នំពេញ​នេះ ក៏​ប្រឈម នឹង​ការ​រើ​បំរាស់​ពី​ប្រជាពលរដ្ឋ​ដែរ នៅ​ពេល​ផល​ប៉ះពាល់​សេដ្ឋកិច្ច ក្រោយ​ពេល​បាត់បង់ EBA នោះ​៖ «ការ​បាត់​អ៊ីប៊ីអេ គឺ​បាត់​មុខមាត់​ការទូត នៅ​លើ​ឆាក​អន្តរជាតិ ប៉ុន្តែ​រដ្ឋាភិបាល​មិន​ភ័យ​ទេ រឿង​ដែល​សំខាន់​ដែល​លោក ហ៊ុន សែន ខ្លាច​បំផុត​នោះ គឺ​ប្រជារាស្ត្រ​ដឹង​ការពិត ថា​លោក​ហ៊ុន សែន ធ្វើ​អ្វីៗ​គឺ​សម្លាប់​ជីវភាព​របស់​ពួកគាត់ ហើយ​ពលរដ្ឋ​នឹង​ងើបឡើង»។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​សរសេរ​នៅ​ក្នុង​ប្រព័ន្ធ​តេឡេហ្គ្រាម ថា របប​ក្រុងភ្នំពេញ​នឹង​ប៉ះពាល់​ដោយសារតែ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​នេះ​ទេ នៅ​ក្រោយ​ថ្ងៃ​ទី​១២ធ្នូ​នោះ​។ លោក សុខ ឥសាន បញ្ជាក់​ថា រដ្ឋាភិបាល​របស់​លោក គឺជា​រដ្ឋាភិបាល​ស្របច្បាប់ ដែល​ពលរដ្ឋ​ជា​អ្នកបោះឆ្នោត​ជូន​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​អះអាង​ថា លោក​មិន​យក​អធិបតេយ្យ​កម្ពុជា​ទៅ​ប្ដូរ​នឹង​EBA​ទេ។

ទោះបីជា​យ៉ាង​នេះ​ក្ដី ពលរដ្ឋ​នៅ​ខែត្រ​ក្រចេះ​មួយ​រួប នៅ​ថ្លែង​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី​កាលពី​យប់​ថ្ងៃ​ទី​៣ ធ្នូ អះអាង​ថា របប​ក្រុងភ្នំពេញ​មិន​ស្រលាញ់​ប្រជាពលរដ្ឋ​ឡើយ ហើយ​របប​នេះ ក៏​មិន​ខ្វល់ ចំពោះ​ការ​បាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ពី​សហភាព​អឺរ៉ុប​ឡើយ​៖ «ខ្ញុំ​អត់​មាន​ជំនឿ​​ថា​រដ្ឋាភិបាល​ដោះស្រាយ​រឿង​EBA​ទេ ដោយសារតែ​គាត់​ស្រលាញ់​អំណាច ពិសេស​យើង​មើល​រឿង​ជម្លោះដីធ្លី រឿង​បណ្ដេញ​ពលរដ្ឋ​ចេញពី​ដីធ្លី​នោះ គ្មាន​ដោះស្រាយ​បានទេ អ្វី​ដែល​រដ្ឋាភិបាល​ខ្វល់​គឺ​ដោះស្រាយ​រឿង​កាត់​ដី​ឱ្យ​យួន​ចំនួន​៤០​ហិកតារ​ឯណោះ»។

កម្ពុជា​នឹង​បាត់បង់​ប្រាក់ចំណេញ​ពី​ការ​អនុគ្រោះ​ពន្ធ​នេះ​ប្រមាណ ៧០០​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ ប្រសិនបើ​បាត់បង់ EBA​។ ការ​បាត់​ការ​អនុគ្រោះ​ពន្ធ​នេះ ក៏​នឹង​ប៉ះពាល់​ដល់​ការ​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា ៥,៣ លាន​យូរ៉ូ (​ឬ​ជិត ៦​ពាន់​លាន​ដុល្លារ​)ក្នុង​មួយ​ឆ្នាំ នេះ​បើ​យោង​តាម​របាយការណ៍​នាំចេញ​ឆ្នាំ​២០១៨​។ វិស័យ​វាយនភណ្ឌ ឬ រោងចក្រ​កាត់ដេរ នឹង​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ ដោយសារតែ ៧៥% នៃ​ទំនិញ​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប គឺជា​ផលិតផល​វាយនភណ្ឌ មាន​សំលៀកបំពាក់ និង​ស្បែកជើង ដែល​មាន​ទំហំ​ទឹកប្រាក់ ៤​ពាន់​លាន​យូរ៉ូ (​ឬ​ជិត ៤,៤២ ពាន់​លាន​ដុល្លារ)។

អ្នកវិភាគ​នយោបាយ​លើកឡើង​ថា បើសិនជា​កម្ពុជា បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មែន​នោះ គឺ​រដ្ឋាភិបាល​នឹង​ប្រឈម និង​បញ្ហា​សេដ្ឋកិច្ច វិបត្តិ​នយោបាយ និង​វិបត្តិ​សង្គម​ជាដើម ដែល​វិបត្តិ​ទាំងនេះ នឹង​នាំ​ឱ្យ​ពលរដ្ឋ​កម្ពុជា នឹង​ងើប​បះបោរ ប្រឆាំង​នឹង​ការដឹកនាំ​បែប​គាបសង្កត់ មិន​ខុស​ពី​ប្រទេស​មួយ​ចំនួន​ដែល​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​មេដឹកនាំ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "ក្រុម​អ្នក​វិភាគ​មិន​រំពឹង​ថា របប​​ភ្នំពេញ​នឹង​ឆ្លើយ​តប​វិជ្ជមាន​ចំពោះ​របាយការណ៍​អឺរ៉ុប ដោយ​ខ្លាច​បាត់បង់​អំណាច"

  1. so socheath says:

    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានពួក ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។ ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការ
    អនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង។
    ពួកអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចដឹងច្បាស់ទៀតថា
    វិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការទន្ទេញចេញនូវពាក្យដដែលៗ បើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាល ក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំង
    រដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេលបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បន្ទាប់ពីបានមើលឃើញសកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បាន
    ចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ពិតណាស់ ជាមួយសកម្មភាពដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការ
    ធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បី
    បង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធEBA
    និង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ។
    ពួកគេនូវបានបំផុស ចលនាសម្អប់ ចងគំនុំ ក្នុងការបំភ័ន្តជាមួយរឿងរ៉ាវ បញ្ចេះប្រជាពលរដ្ឋ ឲ្យងើបឡើង
    បះបោរ ប្រឆាំងរដ្ឋាភិបាលជាមួយពាក្យទន្ទេញរបស់ជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដោយយកពាក្យ សិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋាភិបាល ។
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល
    ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ។ សម្រាប់រឿងស្តីពីភាពមិនខ្មេះរបស់ជនក្បត់ជាតិសមរង្ស៊ីវិញនោះគឺចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុកអីតើ ! ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់ជនក្បត់ជាតិនេះ ដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ
    រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់ជនក្បត់ជាតិសមរង្ស៊ីដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុងសង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់ជនក្បត់ជាតិ ហើយថោកជាងឆ្កែនេះ។ ដូចនេះ ចម្រៀងដែលជនក្បត់ជាតិសមរង្ស៊ីច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។សម្រាប់សមរង្ស៊ី ដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា)ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕

  2. Anonymous says:

    Remember few months ago what Cambodia government or Hun Sen said about how EBA affected Cambodia economic?
    EBA is not important to Cambodia which is trying to be self sufficient….. Cambodia is going to be excluded from EBA in a few years anyway…. so why they now try to comply and negotiate with EU to keep EBA ?

  3. Anonymous says:

    WOW… KAMPOUCHEA that I know now is way more dangerous then what I though. talking about EBA,RSP that only one problem the other is this evil regime will isolate from the world community soon. HUN SEN will lead this nation to be the hate nation in this region by bring world war three come into this part of the world.

Leave a Reply

Submit Comment