សកម្មជន​បក្ស​ប្រឆាំង​បន្ត​ធ្វើ​ចលនា​កៀរគរ​ពលករ​នៅ​ថៃ ដើម្បី​បន្ត​គាំទ្រ​ដំណើរ មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី

ដោយ អាស៊ីសេរី
2019-12-04
អាស៊ីសេរី

(រូបធំខាង​មុខ) លោក នាង សុឃុន និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត ពេល​ជួប​ពលករ​នៅ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

(រូបធំខាង​មុខ) លោក នាង សុឃុន និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត ពេល​ជួប​ពលករ​នៅ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

 រូប៖ ហ្វេសប៊ុក Neang Sokhun


សកម្មជន​បក្ស​ប្រឆាំង នៅតែ​បន្ត​ធ្វើ​ចលនា​កៀរគរ​ពលករ​នៅ​ក្រៅ​ប្រទេស ដើម្បី​ឲ្យ​បន្ត​គាំទ្រ ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។ ពួក​គេ​អះអាង​ថា ផែនការ​វិល​ចូល​ស្រុក​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​បញ្ចប់​នោះ​ទេ ទោះ​បី​ជា​ថ្ងៃ ៩វិច្ឆិកា មិន​បាន​ជោគជ័យ​ក៏​ដោយ។ ចំណែក​របប​ក្រុង​ភ្នំពេញ​និយាយ​ថា មិន​បារម្ភ​អំពី​ចលនា​របស់​សកម្មជន​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​នេះ​ទេ។

ក្រុមសកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ថៃ​ ប្រកាស​ថា​ ពួកគេ​មិន​រាថយ​ នៅ​តែ​រក្សា​ជំហរ រឹងមាំ​ ហើយ​នៅ​តែ​បន្ត​ធ្វើ​ចលនា​ចុះ​ជួប​កៀរគរ​ប្រជាពលករ​ខ្មែរ​ស្ទើរ​រាល់ថ្ងៃ ដើម្បី​រង់ចាំ​អម​ដំណើរ​លោក​ សម​ រង្ស៊ី​ វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ដដែល ដើម្បី​បញ្ចប់​អំណាច​ផ្តាច់​ការ​ ស្តារ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិមនុស្ស​ ព្រមទាំង​ជួយស្រោចស្រង់​ប្រទេសជាតិ​ឲ្យ​រីក​ចម្រើន​ត្រឹមត្រូវ​។

សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ថៃ ក្រោយ​របប​ក្រុង​ភ្នំពេញ​ចាប់​ឃុំ​ខ្លួន​ជាង ៣ឆ្នាំ លោក នាង សុឃុន ប្រាប់​អាស៊ី​សេរី​ថា ផែនការ​វិល​ចូល​កម្ពុជា​វិញ​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស សង្គ្រោះ​ជាតិ មិន​ទាន់​បញ្ចប់​នោះ​ទេ ព្រោះថ្ងៃទី៩ វិច្ឆិកា គ្រាន់​តែ​ជា​ថ្ងៃ​ចាប់​ផ្ដើម​ប៉ុណ្ណោះ។ លោក បន្ត​ថា សកម្មជន​បក្ស​ប្រឆាំង នៅតែ​បែង​ចែក​ក្រុម​ការងារ​ចុះ​ទៅ​ជួប​ប្រជាពលករ​ខ្មែរ​តាម​គោល​ដៅ​រៀងៗ ខ្លួន ដើម្បី​ឲ្យ​ពួក​គេ​ចូលរួម​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នៅ​ពេល​ខាង​មុខ។ អតីត​អ្នក​ទោស​នយោបាយ​រូប​នេះ ពន្យល់​ថា មូលហេតុ​ដែល​បន្ត​អន្ទោកអន្ទោល​ឲ្យ​ពលករ​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ព្រោះ​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ផង និង​ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBAដែល​ផ្ដល់​ប្រយោជន៍​ធំធេង​ជូន​ប្រជាពលរដ្ឋ​កម្ពុជា៖ «»។

សកម្មជនបក្ស​ប្រឆាំង​រូប​នេះ បន្ត​ថា ក្នុង​ពេល​ចុះ​ជួប​ពលករ​មួយ​កន្លែងៗ គឺ​មាន​ពលករ​រាប់​រយ​នាក់ ចូលរួម និង​សុទ្ធតែ​បង្ហាញ​ឆន្ទៈ​ពិត​ប្រាកដ​ចូលរួម​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី។ លោក នាង សុឃុន បញ្ជាក់​ថា​ ថ្វីត្បិត​ផែនការ​វិល​ចូល​កម្ពុជា កាលពីថ្ងៃទី៩ ខែ​វិច្ឆិកា មិនបាន​ជោគជ័យ​ក្តី ប៉ុន្តែ​ក្រុម​សកម្មជន និង​ប្រជាពលករ​មិន​អន់​ចិត្ត​អ្វី​ឡើយ​ ព្រោះ​សុទ្ធ​បាន​ដឹង​ថា​ លោក​ សម​ រង្ស៊ី​ បាន​ព្យាយាម​គ្រប់បែបយ៉ាង​ ដើម្បី​ចូល​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ របប​ក្រុងភ្នំពេញ​ទៅ​វិញ​ទេ ដែល​រារាំង​លោក​ សម​ រង្ស៊ី៖ «»

តំណាង​ពលករ​ប្រចាំ​ប្រទេស​ថៃ​ម្នាក់​ទៀត លោក មករា វីន ថ្លែង​ថា ក្រុម​ពលករ​នៅ​ប្រទេស​ថៃ​ភាគ​ច្រើន មិន​បាក់​ស្មារតី​ និង​មិន​អស់សង្ឃឹម​ទេ​។ ផ្ទុយទៅវិញ ពួកគេ ត្រៀម​ខ្លួន​ជា​ស្រេច​រង់ចាំ​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ ព្រោះ​ពួក​គេ ជឿជាក់​ថា មាន​តែ​វត្តមាន​មេ​បក្ស​ប្រឆាំង​រូប​នេះ ទើប​អាច​ផ្លាស់​ប្តូរ​កម្ពុជា​ឲ្យ​រីក​ចម្រើន​ត្រឹមត្រូវ និង​ស្គាល់​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ៖ «»

ប្រធានអង្គភាពអ្នកនាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​របស់​លោក មិន​ព្រួយ​បារម្ភ​ ចំពោះ​ចលនា​របស់​សកម្មជន​បក្ស​ប្រឆាំង​នៅ​ប្រទេស​នេះ​ទេ។ លោក​ចោទ​ក្រុម​សកម្មជន​បក្ស​ប្រឆាំង​ទាំង​នោះ​ថា ជា​ក្រុម​អត់​មាន​ការងារ​ធ្វើ​ត្រឹមត្រូវ ហើយ​ការ​ធ្វើ​សកម្មភាព នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ គឺ​ក្នុង​បំណង​ចង់​បាន​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេសទី៣៖ «»

ទោះយ៉ាងណាក្តី សកម្មជន​ដែល​រត់​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ សុទ្ធតែ​អះអាង​ថា មូលហេតុ​ដែល​បង្ខំ ចិត្ត​ភៀស​ខ្លួន​រស់​នៅ​ក្រៅ​ប្រទេស ដោយសារ​តែ​របប​ក្រុង​ភ្នំពេញ​ប្លន់​តួនាទី​មុខ តំណែង​របស់​គាត់ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​គ្រប់​យ៉ាង មិន​ឲ្យ​ពួក​គេ​អនុវត្ត​សិទ្ធិ​នយោបាយ និង​សិទ្ធិ​បញ្ចេញ​មតិ​បាន​ទេ។ ពួក​គេ​បន្ត​ថា ការ​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស គឺ​គ្រាន់​តែ​ជា​យុទ្ធសាស្ត្រ​រក្សា​កម្លាំង​សម្រាប់​ចូលរួម​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ ថ្លែង​ថា លោក សម រង្ស៊ី នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​វិល ចូល​កម្ពុជា​ដដែល ជាពិសេស លោក សម រង្ស៊ី នឹង​ប្រថុយ​ចូល​កម្ពុជា​នៅ​ពេល​ស្ថានភាព​នយោបាយ​ល្អ​ប្រសើរ​ជាង​សព្វ​ថ្ងៃ។ ទន្ទឹម​គ្នា​នេះ លោក​មើល​ឃើញ​ថា សកម្មជន និង​ពលករ នៅ​តែ​មាន​ទឹក​ចិត្ត ពុះ​កញ្ជ្រោល​ចង់​ឃើញ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី៖ «»

ថ្វី​ដ្បិត​ លោក​ សម​ រង្ស៊ី​ មិនទាន់​សម្រេច​ផែនការ​វិល​ប្រទេស​កម្ពុជា​វិញ ​នៅ​ថ្ងៃទី៩​ ខែ​វិច្ឆិកា​ក្តី​ ប៉ុន្តែ​ លោក​ សម​ រង្ស៊ី​ នៅតែ​ប្រកាស​ជា​បន្តបន្ទាប់​ថា​ លោក​នៅតែ​រក្សា​ជំហរ​ដឹកនាំ​ពលរដ្ឋ​ខ្មែរ​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ឲ្យបាន​ក្នុង​ពេល​ដី​ខ្លី​ខាង​មុ​នេះ​ និង​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​តាំង​ចិត្ត​ឲ្យ​ខ្ពស់​ចូលរួម​ផ្លាស់​ប្តូរ​ជាមួយ​លោក។ លោក​ សម​ រង្ស៊ី​ ប្រកាស​ថា​ ថ្ងៃ​ទី៩ វិច្ឆិកា​ គ្រាន់តែ​ជា​ថ្ងៃ​ចាប់​ផ្ដើម​ប៉ុណ្ណោះ​ ហើយ​ផែនការ​នេះ​ទទួល​បាន​ជោគជ័យ ៧០ភាគ​រយ​ទៅ​ហើយ៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សកម្មជន​បក្ស​ប្រឆាំង​បន្ត​ធ្វើ​ចលនា​កៀរគរ​ពលករ​នៅ​ថៃ ដើម្បី​បន្ត​គាំទ្រ​ដំណើរ មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី"

  1. so socheath says:

    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានពួក ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។ ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការ
    អនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង។
    ពួកអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចដឹងច្បាស់ទៀតថា
    វិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការទន្ទេញចេញនូវពាក្យដដែលៗ បើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាល ក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំង
    រដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេលបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បន្ទាប់ពីបានមើលឃើញសកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បាន
    ចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ពិតណាស់ ជាមួយសកម្មភាពដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការ
    ធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បី
    បង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធEBA
    និង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ។
    ពួកគេនូវបានបំផុស ចលនាសម្អប់ ចងគំនុំ ក្នុងការបំភ័ន្តជាមួយរឿងរ៉ាវ បញ្ចេះប្រជាពលរដ្ឋ ឲ្យងើបឡើង
    បះបោរ ប្រឆាំងរដ្ឋាភិបាលជាមួយពាក្យទន្ទេញរបស់ជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដោយយកពាក្យ សិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋាភិបាល ។
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល
    ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ។ សម្រាប់រឿងស្តីពីភាពមិនខ្មេះរបស់ជនក្បត់ជាតិសមរង្ស៊ីវិញនោះគឺចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុកអីតើ ! ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់ជនក្បត់ជាតិនេះ ដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ
    រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់ជនក្បត់ជាតិសមរង្ស៊ីដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុងសង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់ជនក្បត់ជាតិ ហើយថោកជាងឆ្កែនេះ។ ដូចនេះ ចម្រៀងដែលជនក្បត់ជាតិសមរង្ស៊ីច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។សម្រាប់សមរង្ស៊ី ដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា)ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕

Leave a Reply

Submit Comment