អង្គការ​សិទ្ធិមនុស្ស​ចេញ​របាយការណ៍​រំលោភ​សិទ្ធិ​មនុស្ស​រយៈពេល ១០​ឆ្នាំ​ដោយ​សង្ឃឹមថា​ស្ថានភាព​សិទ្ធិមនុស្ស​នឹង​បាន​ប្រសើរ​ជាង​មុន

ដោយ សុ ជីវី
2019-12-04
RFA

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ចូលរួម​វេទិកាវិទ្យុ​អាស៊ីសេរី។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ចូលរួម​វេទិកាវិទ្យុ​អាស៊ីសេរី។ RFA


មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) រំពឹង​ថា ស្ថានភាព​សិទ្ធិមនុស្ស​អាច​នឹង​មាន​ប្រសើរ​ឡើង​វិញ នៅ​ពេល​មាន​សម្ពាធ​ពី​អន្តរជាតិ ពិសេស​ពី​សហភាព​អឺរ៉ុប។ ការ​រំពឹង​នេះ​កើត​មាន​ស្រប​ពេល ដែល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ចេញ​របាយការណ៍​រួម​មួយ កាលពី​ថ្ងៃទី៣ ធ្នូ ដែល​ជា​ការ​ចងក្រង​រាល់​ហេតុការណ៍​សំខាន់ៗ​ស្ដីពី​ការរំលោភ​សិទ្ធិមនុស្ស នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ គិត​មក​ដល់​ឆ្នាំ​២០១៩​នេះ។ របាយការណ៍​នេះ ជា​ផ្នែក​នៃ​ការចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ដោយ​បាន​ផ្ដោត​លើ​សិទ្ធិ​សំខាន់ៗ​ចំនួន​៥ ដែល​រួមមាន សិទ្ធិ​ដីធ្លី នយោបាយ ការងារ សង្គម​ស៊ីវិល និង​សិទ្ធិ​សេរីភាព​បញ្ចេញមតិ។ មន្ត្រី​រដ្ឋាភិបាល​ថា របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ការ​អនុវត្ត​ពិត​ប្រាកដ​របស់​រដ្ឋាភិបាល ដែល​តែង​ធានា​ការ​គោរព​សិទ្ធិមនុស្ស។

អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ចាប់ផ្ដើម​បង្ហាញ​របាយការណ៍​រួម​ស្ដីពី​ការរំលោភ​សិទ្ធិ​មនុស្ស​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ ជា​រៀងរាល់ថ្ងៃ​នៅ​លើ​គេហទំព័រ​របស់​អង្គការ​នេះ គឺ​មួយថ្ងៃ​ចេញ​របាយការណ៍​សម្រាប់​មួយ​ឆ្នាំ បន្តបន្ទាប់​គ្នា​រហូតដល់​ដល់​ថ្ងៃ ទី​១០​ធ្នូ ២០១៩ ដែល​ជា​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ។

នាយករង​ទទួលបន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្ស នៃ​អង្គការ​លីកាដូ លោក អំ សំអាត ឱ្យ​ដឹង​ថា ស្ថានភាព​នៃ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​សភាព​ធ្ងន់ធ្ងរ ឬ​ធូរស្រាល​ទៅតាម​ការប្រែប្រួល​នៃ​ស្ថានភាព​នយោបាយ​។ លោក​កត់សម្គាល់​ថា នៅ​ពេល​មានការ​បោះឆ្នោត​ម្ដងៗ​ការរំលោភ​សិទ្ធិមនុស្ស​ក៏​អាក្រក់​ដែរ៖ «នៅ​ពេល​មានការ​បោះឆ្នោត ឬក៏​មុន​ពេល​បោះឆ្នោត​ហ្នឹង ស្ថានភាព​សិទ្ធិមនុស្ស ឬក៏​លទ្ធិប្រជាធិបតេយ្យ​ហ្នឹង​វា​តែងតែ​មាន​ការ​ដើរ​ថយ​ក្រោយ ឬក៏​មាន​ហេតុការណ៍​បន្តបន្ទាប់ ហើយ​ចុង​ក្រោយនេះ​គឺ​ចន្លោះ​ពី​ឆ្នាំ​២០១៧ ដល់ ២០១៩ មាន​បញ្ហា​ច្រើន​ណាស់​ទាក់ទង​នឹង​សិទ្ធិមនុស្ស​នេះ ចាប់​តាំង​ពី​ការ​រម្លាយ​គណបក្ស​ប្រឆាំង»។

មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) រំពឹង​ថា ស្ថានភាព​សិទ្ធិមនុស្ស​អាច​នឹង​មាន​ប្រសើ​ឡើង​វិញ នៅ​ពេល​មាន​សម្ពាធ​ពី​អន្តរជាតិ ពិសេស​គឺ​នៅ​ពេល​ដែល​គណៈកម្មការ​អឺរ៉ុប​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កែប្រែ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ។

ប៉ុន្តែ​លោក អំ សំអាត នៅ​តែ​មាន​ការ​ព្រួយបារម្ភ​ដែរ​នៅ​ពេល​ដែល​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ ត្រូវ​រដ្ឋាភិបាល​លុប​ចោល​ពី​ប្រតិទិន​ឈប់សម្រាក​ប្រចាំ​ឆ្នាំ​នៅ​ឆ្នាំ​២០២០​ខាងមុខ​នោះ​។

​ឆ្លើយតប​នឹង​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​នេះ អ្នកនាំពាក្យ​គណៈកម្មការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក អ៊ន កត្តា បាន​លើក​ឡើង​ថា អ្វី​ដែល​អង្គការ​លីកាដូ​បាន​លើក​ឡើង​គឺជា​ការ​មើលឃើញ​មួយ​ជ្រុង ខុសគ្នា​ពី​អ្វី ដែល​រដ្ឋាភិបាល​តែង​ប្រឹងប្រែង និង​សម្រេច​បាន។

«​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ក៏​យើង​ឃើញ​ថា សេចក្ដី​ស្នើ​សុំ និង​កង្វល់​របស់​គាត់ យើង​នឹង​ពិចារណា​ថា​តើ​យើង​ធ្វើ​អ្វី​ឱ្យ​បាន​ប្រសើរ​ជាង​នេះ​ថែមទៀត សមិទ្ធផល​ធំធេង​របស់​រដ្ឋាភិបាល​មាន​ហើយ​នោះ យើង​នឹង​យកគំនិត​នោះ​មក​ពិចារណា ដើម្បី​កែលំអ​ចំណុច​ខ្វះខាត ដើម្បី​បន្ត​កា​ពារ និង​លើ​កម្ពស់​សិទ្ធិមនុស្ស​សម្រាប់​ប្រជាជន​កម្ពុជា​យើង​ទាំងអស់​គ្នា»។

ចំពោះ​ការ​បារម្ភ​ថា​ស្ថានភាព​សិទ្ធិមនុស្ស​អាច​នៅតែ​មាន​បញ្ហា​នៅ​ឆ្នាំ​ខាងមុខ​ដោយសារ​ការ​លុបចោល​ទិវា​សិទ្ធិមនុស្ស​ពី​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ លោក អ៊ន កត្តា ពន្យល់​ថា មាន​ប្រទេស​ជាច្រើន ដែល​មិន​ប្រារព្ធ​ទិវា​នេះ​ជា​ទិវា​ជាតិ តែ​ក៏​មិនមែន​មានន័យថា​ប្រទេស​ទាំងនោះ​ជា​ប្រទេស​រំលោភ​សិទ្ធិ​មនុស្ស​ដែរ។

គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែ​ធ្នូ អង្គការ​លីកាដូ​បាន​បង្ហាញ​របាយការណ៍​ពី​កា​រំលោភ​សិទ្ធិ​មនុស្ស​នោះ​បាន​បី​ឆ្នាំ​ដែរ គឺ​នៅ​ឆ្នាំ​នៅ​ឆ្នាំ​២០១០ ២០១១ និង​២០១២​។ ក្នុង​ឆ្នាំ​២០១០ ករណី​ជម្លោះដីធ្លី​នៅ​ក្នុង​ឆ្នាំនេះ​កើត​ចេញ​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​ពលរដ្ឋ​ដោយ​មន្ត្រី​នគរបាល និង​កងរាជអាវុធហត្ថ ដែល​ប្រើ​អាវុធ​បាញ់​បោះ​លើ​ពលរដ្ឋ ដើម្បី​កាង​ការពារ​ដី​ឱ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​។ នៅ​ក្នុង​ឆ្នាំ​២០១១ ករណី​រំលោភ​សិទ្ធិមនុស្ស ដែល​ធ្ងន់ធ្ងរ​នោះ​រួមមាន ការ​បង្ក្រាប​ទៅលើ​ក្រុម​ស្ត្រី​ការពារ​សិទ្ធិ​ដីធ្លី​ក្នុង​តំបន់​បឹងកក់ ចាប់ខ្លួន​អ្នកស្រី ទេព វន្នី គង់ ចន្ថា និង​នន សុខេន អាជ្ញាធរ​បាញ់រះ​លើ​ពលរដ្ឋ​រឿង​ដីធ្លី​ជាមួយ​មន្ត្រី​យោធា​នៅ​កំពង់ស្ពឺ ការ​បិទ​សមាគម​ធាងត្នោត​ជា​បណ្ដោះអាសន្ន ការ​បិទ​កាសែត​ក្នុងស្រុក​ដែល​រិះគន់​បក្ស​កាន់អំណាច ការ​ចាប់ខ្លួន​សហជីព​ពេល​ទាមទារ​ប្រាក់​ឈ្នួល និង​អ្នក​រិះគន់​រដ្ឋាភិបាល​ក្នុង​ទំនាក់ទំនង​ជាមួយ​វៀតណាម​ជាដើម​។ នៅ​ក្នុង​ឆ្នាំ​២០១២ អង្គការ​លីកាដូ​បង្ហាញ​ថា​មាន​ករណី ចាប់​ឃុំ​ខ្លួន លោក ប៊​ន សំណាង និង សុខ សំអឿន ឡើងវិញ​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព លោក ជា វិជ្ជា ករណី​ឃាតកម្ម​លើ​អ្នកសារព័ត៌មាន លោក ហង្ស សេរី​ឧ​ត្ត​ម ពាក់ព័ន្ធ​រឿង​កាប់​បំផ្លាញ​ព្រៃឈើ ការ​ចាប់ខ្លួន​ស្ត្រី​សកម្មជន​ដីធ្លី យ៉ោម បុប្ផា និង ទឹម សាក់មុន្នី ករណី​ចាប់ខ្លួន ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ និង​ពលរដ្ឋ​មួយ​ចំនួន​ទៀត ពី​បទ​ចោទ​ថា​បង្កើត​តំបន់​អបគមន៍ ការ​ចាប់ខ្លួន​សកម្មជន​តំបន់​បឹងកក់​១៣ នាក់ និង​គំរាមកំហែង​ព្រះសង្ឃ លួន សុវ៉ាត ករណី​ឃាតកម្ម លើ អ្នកការពារ​បរិស្ថាន និង​ធនធានធម្មជាតិ លោក ឈុត វុទ្ធី ការ​បាញ់​សម្លាប់​ក្មេង​ស្រី នៅ​ក្នុង​ខេត្ត​ក្រចេះ​ក្នុង​រឿង​ជម្លោះដីធ្លី ការ​បាញ់​ប្រហារ​របស់​អតីត​អភិបាលក្រុង​បាវិត ទៅ​កម្មការិនី​៣​នាក់ រួម​នឹង​ការ​បាញ់​ប្រហារ​ទៅលើ​ក្រុម​ជនជាតិ​ដើម​ន​ភាគតិច​រឿង​ជម្លោះដីធ្លី​នៅ​ខេត្ត​ភូមិភាគ​ឥសាន​ជាដើម។

បើទោះជា​យ៉ាងណា​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នេះ​មិនមែន​មានតែ​ក្នុង​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​ក្នុងស្រុក​ឡើយ​។ គណៈកម្មការ​អឺរ៉ុប​កាលពី​ថ្ងៃ​ទី​១២ ខែ វិច្ឆិកា បាន​ចេញ​របាយការណ៍​វាយតម្លៃ​បឋម​មុននឹង​ឈាន​ទៅ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​មុខទំនិញ​លើកលែងតែ​អាវុធ​EBA ពី​កម្ពុជា និង​បាន​ទុក​ពេល​១​ខែ​ឱ្យ​រដ្ឋាភិបាល​ឆ្លើយតប​។ របាយការណ៍​វាយតម្លៃ​បឋម​រក​ឃើញ​ថា ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន មាន​ករណី​រំលោភ​ជា​ប្រព័ន្ធ​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិ​សំខាន់ៗ​ចំនួន ៥ រួមមាន​សិទ្ធិ​នយោបាយ សិទ្ធិ​ពលរដ្ឋ សិទ្ធិ​ដីធ្លី សិទ្ធិ​សង្គម និង​វប្បធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "អង្គការ​សិទ្ធិមនុស្ស​ចេញ​របាយការណ៍​រំលោភ​សិទ្ធិ​មនុស្ស​រយៈពេល ១០​ឆ្នាំ​ដោយ​សង្ឃឹមថា​ស្ថានភាព​សិទ្ធិមនុស្ស​នឹង​បាន​ប្រសើរ​ជាង​មុន"

  1. so socheath says:

    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានពួក ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។ ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការ
    អនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង។
    ពួកអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចដឹងច្បាស់ទៀតថា
    វិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការទន្ទេញចេញនូវពាក្យដដែលៗ បើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាល ក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំង
    រដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេលបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បន្ទាប់ពីបានមើលឃើញសកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បាន
    ចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ពិតណាស់ ជាមួយសកម្មភាពដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការ
    ធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បី
    បង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធEBA
    និង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ។
    ពួកគេនូវបានបំផុស ចលនាសម្អប់ ចងគំនុំ ក្នុងការបំភ័ន្តជាមួយរឿងរ៉ាវ បញ្ចេះប្រជាពលរដ្ឋ ឲ្យងើបឡើង
    បះបោរ ប្រឆាំងរដ្ឋាភិបាលជាមួយពាក្យទន្ទេញរបស់ជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដោយយកពាក្យ សិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋាភិបាល ។
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល
    ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ។ សម្រាប់រឿងស្តីពីភាពមិនខ្មេះរបស់ជនក្បត់ជាតិសមរង្ស៊ីវិញនោះគឺចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុកអីតើ ! ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់ជនក្បត់ជាតិនេះ ដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ
    រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់ជនក្បត់ជាតិសមរង្ស៊ីដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុងសង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់ជនក្បត់ជាតិ ហើយថោកជាងឆ្កែនេះ។ ដូចនេះ ចម្រៀងដែលជនក្បត់ជាតិសមរង្ស៊ីច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។សម្រាប់សមរង្ស៊ី ដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា)ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕