តុលាការ​បើកសវនាការ​មុន​អង្គសេចក្ដី លើ​ករណី​សហ​មេធាវី ប្ដឹង​ទាស់​ករណី​លោក កឹម សុខា

ដោយ អាស៊ីសេរី
2019-12-08
អាស៊ីសេរី

លោក កឹម សុខា (រូប​កណ្ដាល) ប្រធាន​គណបក្ស​សង្រ្គោះជាតិ និង​មេធាវី​ការពារ​ក្ដី​របស់​លោក នា​បរិវេណ​ផ្ទះ​លោក កឹម សុខា នៅ​ខណ្ឌ​ទួលគោក។

លោក កឹម សុខា (រូប​កណ្ដាល) ប្រធាន​គណបក្ស​សង្រ្គោះជាតិ និង​មេធាវី​ការពារ​ក្ដី​របស់​លោក នា​បរិវេណ​ផ្ទះ​លោក កឹម សុខា នៅ​ខណ្ឌ​ទួលគោក។ រូប​ពី​ហ្វេសប៊ុក លោក ផែង ហេង


តុលាការ​ក្រុងភ្នំពេញ​សម្រេច​បញ្ជូន​លោក កឹម សុខា ទៅ​ជំនុំ​ជម្រះ​នៅថ្ងៃទី១៥ ខែមករា


សាលាឧទ្ធរណ៍​នឹង​បើកសវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​៩ ធ្នូ នេះ លើ​បណ្ដឹង​របស់ សហ​មេធាវី លោក កឹម សុខា ដែល​ប្ដឹង​ទាស់​ដីកា របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ដែល​ប​ញ្ជូន​សំណុំរឿង លោក កឹម សុខា ទៅ​ជម្រះ ពី​បទ​សន្ទិដ្ឋិភាពជា​មួយ​បរទេស។ សហ​មេធាវី​លោក កឹម សុខា អះអាង​​ថា ទោះបីជា​លទ្ធផល​បែប​ណា​ក៏​ដោយ សវនាការ​មុន​អង្គ​សេ​ក្ដី​នេះ ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា ទាំង​សហ​មេធាវី ទាំង​កូនក្ដី បង្ហាញ​ឆន្ទៈ​ក្នុង​ការ​តស៊ូ​តតាំង​ផ្លូវច្បាប់ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន លោក កឹម សុខា។

សហ​មេធាវី ការពារ​ក្ដី លោក កឹម សុខា នឹង​ទៅ​ចូលរួម​សវនាការ​មុន​អង្គសេចក្ដី នៅ​សាលាឧទ្ធរណ៍ នៅ​រសៀល​ម៉ោង​២​រសៀល ថ្ងៃ​ចន្ទ ទី​៩ វិច្ឆិកា​នេះ ដើម្បី​ការពារ​លើ​បណ្ដឹង​របស់​ខ្លួន ដែល​ប្ដឹង​ជំទាស់​ដីកា​ដំណោះស្រាយ​បញ្ជូន​សំណុំរឿង​លោក កឹម សុខា ទៅ​ជំនុំជម្រះ​កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​ក្រុម​មេធាវី មើលឃើញ​ថា ការសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ដោយ​មិនទាន់​ដោះស្រាយ​បណ្ដឹង​នានា​ជាមុន​នេះ គឺជា​រឿង​អយុត្តិធម៌​ចំពោះ​កូនក្ដី​របស់​ខ្លួន។

សហ​មេធាវី​ការពារ​ក្ដី លោក កឹម សុខា លោក ចាន់ ចេន ឱ្យ​អាស៊ីសេរី​ដឹង​នៅ​យប់​ថ្ងៃ​ទី​៨ ធ្នូ ដោយ​មាន​ជំនឿ​ចិត្ត​ថា ប្រធាន​ប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​នឹង​ផ្ដល់​យុត្តិធម៌​ទៅលើ​បណ្ដឹង​ទាស់​របស់​ពួកគាត់ ប្រឆាំង​នឹង​ដីកា​ម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង ដែល​មិនទាន់​បញ្ជាក់​ប្រាប់​អំពី​ហេតុផល​មួយ​ចំនួន​ទាក់ទង​នឹង​ការចោទប្រកាន់​លោក កឹម សុខា ពីបទ​សន្ទិដ្ឋិភាព និង​បញ្ហា​ផ្សេងៗ​ទៀត​នោះ​៖ «ទោះជា​លទ្ធផល​យ៉ាងណាក៏ដោយ សវនាការ​នេះ គឺជា​ការ​បង្ហាញ​ឆន្ទៈ​របស់​សហ​មេធាវី និង​កូនក្ដី​នៅ​លើ​សមរភូមិ​ច្បាប់»។

សហ​មេធាវី​លោក កឹម សុខា ពន្យល់​ថា មូលហេតុ​ដែល​ក្រុម​មេធាវី​ដាក់ពាក្យ​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃ​ទី​៣ ធ្នូ ជំទាស់​ដីកា​បញ្ជូន​សំណុំរឿង លោក កឹម សុខា យក​ទៅ​ជំនុំជម្រះ​នោះ ដោយសារតែ​ការសម្រេច​របស់​ចៅក្រម​ស៊ើបសួរ មាន​ភាព​មិន​ប្រក្រតី​បី​ចំណុច​សំខាន់​គឺ ទី​១ ដីកា​ដំណោះស្រាយ​បញ្ជូន​ទៅ​ជំនុំជម្រះ​កាលពី​ថ្ងៃ​ទី​២ ធ្នូ នោះ គឺ​ចៅ​ក្រុម​ស៊ើបសួរ នៅតែ​រក្សាទុក​ជន​ត្រូវ​ចោទ (​លោក កឹម សុខា​) ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ដដែល ដែល​ប្រការ​នេះ ផ្ទុយ​ទៅ​និង​នីតិវិធី​ក្រមព្រហ្មទណ្ឌ​មាត្រា​២៦៧​។ ទី​២ ចៅក្រម​ស៊ើបសួរ​នៅ​មិនទាន់​ធ្វើការ​សម្រេច​ទៅលើ​ពាក្យ​ស្នើសុំ​របស់​សហ​មេធា​វី ដែល​ស្នើសុំ​ឱ្យ​ទម្លាក់​ចោល​ការចោទប្រកាន់​លើ​លោក កឹម សុខា ចុះ​ថ្ងៃ​ទី​៧ និង​ថ្ងៃ​ទី​១៨ វិច្ឆិកា​កន្លងទៅ និង​មិនបាន​ធ្វើការ​ស៊ើបអង្កេត​ឱ្យ​បាន​ពេញលេញ​ចំពោះ​ភាគី​ពាក់ព័ន្ធ ដើម្បី​ឆ្លើយតប​ទៅ​នឹង​នីតិវិធី​ច្បាប់​ជា​ធរមាន​ដែល​បាន​បញ្ញត្តិ​ថា ចៅក្រម​ស៊ើបសួរ មាន​កាតព្វកិច្ច​ស៊ើប​ទាំង​ដោះ​បន្ទុក និង​ដាក់​បន្ទុក មុននឹង​ចេញ​ដីកា​ដំណោះស្រាយ​បញ្ជូន​ទៅ​ជម្រះ។ និង​ទី​៣ ចៅក្រម​ស៊ើបសួរ​មក​ទល់​ពេល​នេះ ក៏​មិនទាន់​បង្ហាញ​ថា ការ​ចោទប្រកាន់​លោក កឹម សុខា ពី​បទ សន្ទិដ្ឋិភាព ឬ​ត្រូវរ៉ូវ​ជាមួយ​បរទេស​នោះ តើ​ត្រូវរ៉ូវ​ជាមួយ​បរទេស​ណាមួយ​នៅឡើយ​។ ទោះបីជា​យ៉ាង​នេះ​ក្ដី មក​ទល់​ពេល​នេះ ដី​កាប​ញ្ជូន​សំណុំរឿង លោក កឹម សុខា ទៅ​ជំនុំជម្រះ​ពី​បទ​សន្ទិដ្ឋិភាពជា​មួយ​បរទេស​នេះ មក​ទល់​ពេល​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​មិនទាន់​កំណត់​ថ្ងៃ​បរិច្ឆេទ​យក​សំណុំ​រឿង​នេះ​មក​ជំនុំជម្រះ​លើ​អង្គសេចក្ដី​នៅ​ថ្ងៃ​ណា​នៅឡើយ​ទេ​។​

លោក មេធាវី ចាន់ ចេន បញ្ជាក់​ថា មុននឹង​សហ​មេធាវី​ដាក់ពាក្យ​ប្ដឹង​ជំទាស់​ទៅ​សាលាឧទ្ធរណ៍​នេះ គឺ​សហ​មេធាវី បាន​សិក្សា​ផ្លូវ​ច្បាប់​យ៉ាង​ល្អិន​ល្អន់ ហើយ​ពិនិត្យ​ឃើញ​ថា សហ​មេធាវី​មាន​សិទ្ធិ​ប្ដឹង​ទាស់​ដីកា​បញ្ជូន​ទៅ​ជំនុំជម្រះ​ទើប​សហ​មេធាវី​ដាក់ពាក្យ​ប្ដឹង​៖ «តាម​នីតិវិធី​ច្បាប់ ចៅក្រម​ស៊ើបអង្កេត ទាំង​ដាក់​បន្ទុក និង​ដោះ​បន្ទុក កន្លង​​មក​ចៅក្រម​ស៊ើប​តែ​ដាក់​បន្ទុក រីឯ​ដោះ​បន្ទុក​ចៅក្រម​ដែល​មិន​ធ្វើ បញ្ហា​នេះ ហើយ​ដែល​យើង​ដាក់​ពាក្យ​ប្ដឹង»។

លិខិត​អញ្ជើញ​សហ​មេធាវី​ទៅ​ចូលរួម​សវនាការ​មុន​អង្គសេចក្ដី​របស់​សាលាឧទ្ធរណ៍ ដែល​នឹង​បើកសវនាការ​នៅ​ថ្ងៃ​ទី​៩ ធ្នូ នេះ មាន​សមាសភាព លោក ឃុន លាងម៉េង ប្រធាន​ប្រឹក្សា​ជំនុំជម្រះ លោក សួស សំអាត និង លោក យួ ប៊ុនណា ជា​ចៅក្រម​ប្រឹក្សា​។ អាស៊ីសេរី​មិន​អាច​ទាក់ទង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក ឃុន លាងម៉េង តាម​ទូរស័ព្ទ ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បន្ថែម​បានទេ នៅ​ថ្ងៃ​ទី​៨ ធ្នូ។

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បិទ​ការ​ស៊ើបសួរ​សំណុំរឿង​លោក កឹម សុខា កាលពី​ថ្ងៃ​ទី​១៥ វិច្ឆិកា ក្រោយ​ចំណាយ​ពេល​ស៊ើបអង្កេត​អស់​ជាង ២​ឆ្នាំ​។ សហ​មេធាវី លោក កឹម សុខា អះអាង​ថា ផ្អែក​តាម​អង្គហេតុ និង​អង្គច្បាប់ តុលាការ​ត្រូវតែ​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​ប្រធាន​គណបក្សប្រឆាំង​រួប​នេះ។

ការ​បិទ​បញ្ចប់​នីតិវិធី​ស៊ើបអង្កេត​នេះ ធ្វើឡើង​រយៈពេល ៥​ថ្ងៃ ក្រោយពេល​តុលាការ​បាន​អនុញ្ញាត​ឱ្យ​លោក កឹម សុខា មាន​សេរីភាព​ដើរហើរ​ពេញ​ផ្ទៃ​ប្រទេស ប៉ុន្តែ​ហាម​ធ្វើ​សកម្មភាព​នយោបាយ និង​ត្រូវ​ឆ្លើយតប​ចំពោះ​ការ​កោះហៅ​ពី​គ្រប់​សមត្ថកិច្ច​។ វិធានការ​នេះ​ក៏​ធ្វើឡើង​នៅ​ក្រោយ​ពេល​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បាន​ទទូច​ឱ្យ​តុលាការ​បិទ​ការ​ស៊ើបសួរ​ឱ្យ​បាន​ឆាប់ ឬក៏​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ទាំងឡាយ​លើ​លោក កឹម សុខា​សហ​មេធាវី លោក កឹម សុខា សម្ដែង​សុ​ដ្ឋិ​និយម​ថា សាលាឧទ្ធរណ៍​នឹង​ផ្ដល់​យុត្តិធម៌​ជូន លោក កឹម សុខា លើ​ករណី​ពួកគាត់​ប្ដឹង​ទាស់​ដីកា​របស់​ចៅក្រម​សាលាដំបូង ដែល​បនញ្ជូ​សំណុំរឿង​លោក កឹម សុខា ទៅ​ជំនុំជម្រះ ដែល​ផ្ទុយ​ពី​គោលការណ៍​តម្លាភាព និង​យុត្តិធម៌​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "តុលាការ​បើកសវនាការ​មុន​អង្គសេចក្ដី លើ​ករណី​សហ​មេធាវី ប្ដឹង​ទាស់​ករណី​លោក កឹម សុខា"

  1. so socheath says:

    ហាស ! ហាស

    ខ្ញុំកំពុងចាំមើល សមត្ថភាពមេធាវីទាំង ៤ អាត្មា ថាតើខ្លាំងខាងការការពារក្តី
    ឲ្យកឹម សុខា កំរឹតណា ?
    តែសូមមេត្តាថា បើទៅមិនរួចធ្វើមុខស្ញូញ បញ្ចេញធ្មេញស្ញេញទេ សុំកុំទម្លាក់កំហុស ដាក់​ក្រសួងយុត្តិធម៍ថា​ មានសុទ្ធតែតុលាការតេឡេឲ្យសោះ !
    ព្រោះថាពាក្យខាងលើនេះ ពួកសង្គ្រោះផេះ បាននិយាយយ៉ាងរីកមាត់រួចទៅហើយ !

  2. Anonymous says:

    So funny hars’ this country is no law’ haha’ only mafia law’ this law come out from veitcong mafia dictator’s mouth ‘ and all the law have to approve from Angka lour hanoi’ and veitcong mafia dictator and his groups and veitcong germs capture cambodia and her people since 1997 coup’ so don’t ever dream about faie and justice ‘ never have justice for khmer people ‘ but veitcong groups never wrong’