គោល​ដៅ​យក​មេដាយ​មាស​១០​គ្រឿង​របស់​កម្ពុជា​នៅ​ស៊ី​ហ្គេម​លើក​ទី៣០ ត្រូវ​បរាជ័យ​

ដោយ ញឹម សុផល
11/12/2019
RFI

media

 បេក្ខជនកម្ពុជាដែលបានចូលរួមស៊ីហ្គេមនៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩នេះ (@REUTERS)


ប្រទេស​កម្ពុជា​ទទួល​បាន​មេដាយ​សរុប​ចំនួន​៤៦ ពី​ការ​ប្រកួត​កីឡា​អាស៊ី អាគ្នេយ៍ (Sea Games) លើក​ទី៣០ នៅ​ប្រទេស​ហ្វីលីពីន​ឆ្នាំ​២០១៩​នេះ និង​មាន​ចំណាត់​ថ្នាក់​ទី៨ ក្នុង​ចំណោម​ប្រទេស​នៅ​ក្នុង​តំបន់​ចំនួន​១១​។ លទ្ធ​ផល​របស់​កម្ពុជា​នៅ​ក្នុង​កីឡា ស៊ីហ្គេម ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ បង្ហាញ​ពី​វឌ្ឍន​ភាព នៃ​កីឡា​កម្ពុជា ក៏​ប៉ុន្តែ​នៅ​មិន​ទាន់​ជា​ការ​ពេញ​ចិត្ត​នោះ​ទេ ដោយ​កម្ពុជា​នៅ​មិន​ទាន់​សម្រេច​គោល​ដៅ​ក្នុង​ការ​ដណ្តើម​មេដាយ​មាស​នៅ​ឡើយ​។ 

ក្នុងចំ​ណោមមេ​ដាយចំនួន៤៦ ដែលកីឡាករ កីឡា​ការិនីកម្ពុជាទទួ​លបាននៅក្នុងឱ​កាសនៃការប្រកួ​តកីឡាស៊ីហ្គេ​មលើកទី៣០ នៅប្រ​ទេសហ្វីលីពី​ន ឆ្នាំ២០១៩​នេះ មានមេដា​យមាសចំនួន៤ ប្រាក់៦ និង​សំរិត៣៦។ ដោយឡែ​កមេដាយមា​សចំនួន៤នេះ គឺជា​ការឈ្នះតា​មរយៈវិញ្ញាសា​រកីឡាគុន Arnis (ក្រុមគុនល្បុក្កតោ) កីឡា​ប៉េតង់នា​រី កីឡាតេក្វាន់ដូWTF និងកីឡា​ជឺជីតស៊ូ ក្រៅពីនេះ​ កីឡាសក្តានុ​ពលរប​ស់កម្ពុជាចំនួន​៦ប្រភេទទៀត សុទ្ធតែបា​នឈ្នះមេដា​យប្រាក់ និង​សំរឹទ្ធ។

ជារួម​កម្ពុជាស្ថិតនៅចំ​ណាត់ថ្នាក់លេ​ខ៨ ឈពីលើប្រទេសប៊្រុយណេ ឡាវ និងទីម័រខាងកើត។ ចំណា​ត់ថ្នាក់របស់ក​ម្ពុជានៅរក្សាដ​ដែលក្នុងចំណោ​មប្រទេ​សទាំង១១ ធៀបទៅនឹ​ងស៊ីហ្គេមឆ្នាំ២០១៧ នៅម៉ាឡេស៊ី​ ដែលកាលណោះ​កម្ពុជាបានឈ្នះ​មេដាយចំ​នួន១៧ប៉ុណ្ណោះ។

តាមរយៈ​លទ្ធផល​នេះ ចំនួនមេដា​យដែលកម្ពុ​ជាទទួលបាន មានកា​រប្រែប្រួលច្រើ​ន ក៏ប៉ុន្តែនៅតែមាន​ភាពតឹងតែ​ងក្នុងការដណ្តើ​មមេដាយមា​ស ខណៈប្រទេសអា​ស៊ានពាក់កណ្តា​លទៀតតែងទទួ​លបានមេដា​យរាប់រយ។ កីឡាបា​ល់ទាត់ដែលកម្ពុ​ជាមិនដែល​ធ្លាប់ឡើងដល់​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត ត្រូវបាន​ទទួលស្គាល់ថាមា​នភាពជឿន​លឿន បន្ទាប់​ពីខកខានអស់​រយៈពេល៦០ឆ្នាំ បើទោះ​ណាជាប្រ​ទេសកី​ឡានេះ កម្ពុជាមិន​ទទួលបានមេ​ដាយក៏ដោ​យ។

លោក វ៉ាត់ ចំរើន នាយបេ​សកកម្មកីឡាស៊ីហ្គេម​របស់កម្ពុជា បានថ្លែងប​ន្ទាប់ពីបញ្ច​ប់ស៊ីហ្គេមលើកទី៣០នេះថា ថ្វីដ្បិតតែក​ម្ពុជាដណ្តើមបា​នមេដាយច្រើនជា​ងស៊ីហ្គេមលើ​កទី២៩ ក៏ពិតមែន ប៉ុន្តែមេ​ដាយមាស៤នេះ គឺមិនទា​ន់ឆ្លើយតបទៅ​នឹងមហិច្ឆតារ​បស់កម្ពុជា ដែល​គ្រោងទុកថានឹងដណ្តើមឲ្យបា​នមេដាយមា​ស១០គ្រឿ​ងនោះទេ ដោ​យសាប្រភេ​ទកីឡាសក្តា​នុពលរបស់កម្ពុជាមួ​យចំនួនមិនបានទ​ទួលមេដាយមា​សឡើយ។

សូម​រំលឹកថា ការចូ​លរួមប្រកួ​តស៊ីហ្គេមលើ​កទី៣០ នៅហ្វី​លីពីននេះ គឺជា​ការធ្វើតេស្ត​លើកទី១ ទៅលើសម​ត្ថភាព និងលទ្ធភា​ពរបស់អត្ត​ពលិកកម្ពុជា មុននឹ​ងឈានទៅ​ដល់ឆ្នាំ២០២៣ ដែលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះជា​លើកដំបូងរៀ​បចំកីឡាអា​ស៊ី អាគ្នេយ៍នេះ​៕

What Next?

Recent Articles