លោក ហ៊ុន សែន រក្សា​ជំហរ​មិន​ខ្វល់​អំពី​រឿង​បាត់បង់ EBA

ដោយ ខែ សុណង
2019-12-11
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន)


លោក ហ៊ុន សែន ថាប្រសិនបើ​គណៈកម្មការ​អឺរ៉ុប​ដក EBA ស្មើនឹងសម្លាប់បក្សប្រឆាំងនៅកម្ពុជា


មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន ប្រកាស​ជា​ថ្មី​ទៀត​ថា លោក​មិន​ខ្វាយខ្វល់​រឿង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA នោះ​ទេ ខណៈ​របប​លោក​សល់​ពេល​​មួយ​ថ្ងៃ​ទៀត ដើម្បី​ឆ្លើយ​តប​នឹង​របាយ​ការណ៍​របស់​សហភាព​អឺរ៉ុប។ អ្នកឃ្លាំមើល សង្គម យល់ថា ប្រសិន​បើ​ប្រមុខ​របប​ក្រុង​ភ្នំពេញ នៅ​តែ​លើក​ឡើង​បែប​នេះ​ទៀត កម្ពុជា​មិន​ត្រឹម​តែ​បាត់បង់ EBA នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​ទទួល​រង​ទណ្ឌកម្ម​ផ្សេងៗ ទៀត ដែល​ធ្វើ​ឲ្យ​កម្ពុជា រង​គ្រោះ​ធ្ងន់ធ្ងរ​ផង​ដែរ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ជា​ថ្មី​ថា កម្ពុជា​មិន​យក​អធិបតេយ្យ​របស់​ជាតិ ទៅ​ដោះ​ដូរ​ជា​មួយ​ជំនួយ ឬ​ការ​អនុគ្រោះ​ណា​មួយ​នោះ​ឡើយ។

ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​ក្នុង​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី១១ ខែ​ធ្នូ លោក ហ៊ុន សែន ថ្លែង​ថា ទោះ​បី​ជា​ថ្ងៃ​ទី១២ ខែ​ធ្នូ ជា​ថ្ងៃ​ត្រូវ​ឆ្លើយ​តប​របាយការណ៍​របស់​សហភាព​អឺរ៉ុប​ក្តី ក៏​លោក​មិន​បាន​ចាប់​អារម្មណ៍​ថ្ងៃ​នោះ​ដែរ។ លោក​បញ្ជាក់​ថា របប​លោក​ធ្វើ​បាន​តែ​ចំណុច​ដែល​ធ្វើ​បាន​ប៉ុណ្ណោះ ហើយ​លោក​ថែម​ទាំង​ព្រមាន​ទៅ​សហភាព​អឺរ៉ុប​វិញ​ថា ប្រសិន​បើ​ហ៊ាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ពី​កម្ពុជា​មែន​នោះ គឺ​មិន​មែន​ប៉ះពាល់​តែ​កម្ពុជា​ទេ សហភាព​អឺរ៉ុប ក៏​មាន​ផល​ប៉ះ​ពាល់​ដែរ៖ «»

ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ គឺ​ស្រប​ពេល​ដែល​របប​របស់​លោក មាន​ពេល​ត្រឹម​តែ មួយ​ថ្ងៃ​ទៀត ពោល​គឺ​នៅ​ថ្ងៃ ទី១២ ខែ​ធ្នូ​ ស្អែកនេះ​ដើម្បី​ឆ្លើយតបទៅនឹង​​របាយការណ៍​កម្រាស់ ៧០ទំព័រ​របស់​សហភាព​អឺរ៉ុប​ ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​ទាមទារ​ឱ្យ​​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ មនុស្ស ​ឡើងវិញ​ ជា​ថ្នូរ​នឹង​ការ​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។

តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ជឿ​ថា ទោះ​ជា​មាន​សារ​នយោបាយ​ខ្លាំង​បែប​នេះ​ក្តី​ ក៏​លោក ហ៊ុន សែន ច្បាស់ជា កំពុង​ព្រួយ​បារម្ភ​ខ្លាំង​ពី​រឿង​បាត់​បង់ EBA ដែរ។ លោក បន្ត​ថា លោក ហ៊ុន សែន គួរ​តែ​សម្រប​សម្រួល​ទៅ​តាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ។ លោក​យល់ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា មិន​ដោះ​ស្រាយ​តាម លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប ហើយ​បណ្ដោយ​ឲ្យ​បាត់បង់ EBA នោះ គឺ​កម្ពុជា នឹង​ទទួល​រង​ទណ្ឌកម្ម ផ្សេងៗ ពី​សហគមន៍​អន្តរជាតិ​ជា​បន្ត​បន្ទាប់​ទៀត ដែល​នឹង​បណ្ដាល​ឲ្យ​កើត​មាន​វិបត្តិ​សង្គម និង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ៖ «»

លោក រ៉ុង ឈ៉ុន ថ្លែង​ទៀត​ថា ការ​ធ្វើ​តាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប ដែល​ទាមទារ​ឱ្យ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​នេះ មិន​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ឯករាជ្យ ឬ​អធិបតេយ្យ​ជាតិ​ ដូច​ការ​លើកឡើង​របស់​លោក ហ៊ុន សែន ​នោះ​ទេ។ ផ្ទុយទៅវិញ លោក​​ថា ការ​ធ្វើតាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប នឹង​ជួយ​ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ពង្រឹង​អធិបតេយ្យ​កម្ពុជា ព្រមទាំង ជួយ​ដល់​ការ​រីក​លូតលាស់​សេដ្ឋកិច្ច​ជាតិ​ទាំងមូល៖ «»

EBA គឺ​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដែល​បាន​អនុញ្ញាត​ឲ្យ​កម្ពុជា និង​​ប្រទេស កំពុង​អភិវឌ្ឍ​ផ្សេង​ទៀត បាន​នាំ​ទំនិញ​ចូល​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប ដោយ​រួច​កាតព្វកិច្ច​ពន្ធ ។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ធ្លាប់​អះអាង​ថា ការ​ដក​​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ប៉ះពាល់​ដល់​កម្មករ​ប្រមាណ ៧៥ម៉ឺន​នាក់ រួម​នឹង​គ្រួសារ​របស់​ពួក​គេ​ប្រមាណ ៣លាន​នាក់​ទៀត ដែល​កំពុង​រស់​នៅ​ពឹង​ផ្អែក​លើ​ឧស្សាហកម្ម​កាត់​ដេរ។ ចំណែក​សហព័ន្ធ​ស្រូវ អង្ករ​កម្ពុជា ក៏​ព្រមាន​ដែរ​ថា បើ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ធ្ងន់ធ្ងរ​ដល់​ប្រជាកសិករ​ខ្មែរ​ជាង​កន្លះ​លាន​គ្រួសារ ព្រម​ទាំង​ធ្វើ​ឲ្យ​ឧស្សាហកម្ម​ស្រូវ​អង្ករ​នឹង​ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី។

ជាមួយ​គ្នា​នេះ ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ របស់​ពិភពលោក​ បាន​ព្រមាន​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ត្រូវ​ធ្លាក់​ចុះ​ពី ៧ភាគ​រយ ក្នុង​ឆ្នាំ២០១៩ មក​នៅ​ត្រឹម ៦,៥% ក្នុង​ឆ្នាំ២០២០ ដោយសារ​ភាព​មិន​ប្រាកដ​ប្រជា​នៃ​បញ្ហា​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ។ ក្នុង​ន័យ​នេះ កម្ពុជា​នឹង​ត្រូវ​ខាតបង់​យ៉ាង​ហោច​ណាស់​ជិត ៧០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ឬ​ស្នើ​ជិត ២លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ ប្រសិន​បើ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​​ពន្ធ​នេះ​មែន។ នេះ​មិន​ទាន់​រាប់​បញ្ចូល​ ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​សហរដ្ឋ​អាមេរិក​ នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន រក្សា​ជំហរ​មិន​ខ្វល់​អំពី​រឿង​បាត់បង់ EBA"

  1. Anonymous says:

    Hun Sen rejects EBA translate it as accepting sanctions because these 2 are working together based on human rights abuses. Let’s see how long this strong guy can hold on to his communist killing power. I hope he will definitely continue to reject EBA forever so he can enjoy his life surrounding by starving, killing and risking life everyday.

  2. Anonymous says:

    as what I used to say HUN SEN rather die if he lost powers. this un predictable man that came from secret communist hide out in jungle between Cambodia and Vietnam is totally Vietcong slave. this is what we see >>every thing have to be opposite way if we see black he trying to showing us it is whit we knew it is wrong HUN SEN said it is right after all we should let this evil going hell just wait to mourn him that all. according to his character I have no pity on what going to happen to him in the future. the reason that make every Cambodian not felling bad about this man was >> every thing he said was un true his evil mind will reveal in the future at that time all Cambodian will hate him even more. as this EBA sanction will go ahead because of HUN SEN un willing to cooperate whit EU we Cambodian just do not know what to do let see if the situation getting bad as what we already knew it may be the new revolution can happen. we know HUN SEN has to go 100 degree to CHINA we also knew that will be the end of Cambodia . GOD bless Cambodia and it’s people