ដោយ អាស៊ីសេរី
2019-12-11
អាស៊ីសេរី

ជនជាតិថៃ ២នាក់ និងគ្រឿងញៀនជិត ៨គីឡូក្រាម ដែលសមត្ថកិច្ចខេត្តឧត្តរមានជ័យចាប់បាន នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។

រូប៖ នគរបាលជាតិ
សមត្ថកិច្ចខេត្តឧត្តរមានជ័យបានចាប់ខ្លួន ជនជាតិថៃ ២នាក់ កាលពីថ្ងៃទី១០ ធ្នូ ពីបទជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសថៃ ចូលកម្ពុជា និងដកហូតបានគ្រឿងញៀនជិត ៨គីឡូក្រាម។ បុរសជនជាតិថៃទាំង ២នាក់ ដែលចាប់ខ្លួនពីបទនាំថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (ICE)ចំនួន ៨កញ្ចប់ធំ ជិត ៨គីឡូក្រាម (៧.៩៧៩,៥៦ក្រាម) តាមរថយន្ត ១គ្រឿង ម្នាក់ជាកសិករ ម្នាក់ទៀតជាជាងជួសជុលរថយន្ត រស់នៅខេត្តសុរិន្ទ ប្រទេសថៃ។
អាស៊ីសេរី មិនអាចសុំ ការបញ្ជាក់បន្ថែម ពីអគ្គស្នងការនគរបាលជាតិ លោក ម៉ក់ ជីតូ បានទេ នៅថ្ងៃទី១១ ធ្នូ ដោយសារ ទូរស័ព្ទរោទ៍ គ្មានអ្នកទទួល។ ប៉ុន្តែគេហទំព័រអគ្គស្នងការនគរបាលជាតិ ចុះផ្សាយថា ជនសង្ស័យទាំង២នាក់ និងវត្ថុតាង មានថ្នាំញៀន និងរថយន្តមួយគ្រឿង ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីស៊ើបសួរ ហើយបញ្ជូនទៅតុលាការ។
របាយការណ៍របស់ក្រសួងមហាផ្ទៃ ចេញផ្សាយថា រយៈពេល ១១ខែ ឆ្នាំ២០១៩ អាជ្ញាធរប្រឆាំងគ្រឿងញៀន ចាប់បានគ្រឿងញៀន ៦៧៦គីឡូក្រាម កញ្ឆាក្រៀម ៩៩គីឡូក្រាម និង (៩៧០ក្រាម) និងកញ្ឆាស្រស់ជិត ៩ម៉ឺន (៨៦.៤១៦)ដើម។ បរិមាណសារធាតុគ្រឿងញៀនទាំងអស់នេះ សមត្ថកិច្ចរឹបអូសបានពីការបង្ក្រាបបទល្មើសជិត មួយម៉ឺន (៩.០៥៥) ករណី ឃាត់ខ្លួនមនុស្សជិត ២ម៉ឺន (១៨.៩៦៥)នាក់ ក្នុងនោះ មានជនបរទេស ៣៨១នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- នគរបាលរកឃើញសារធាតុ និងឧបករណ៍កែច្នៃគ្រឿងញៀនបន្ថែមទៀត ពេលឆែកទីតាំងនៅសង្កាត់ព្រែកឯង
- សមត្ថកិច្ចដោះលែងអ្នកគ្មានផ្ទុកសារធាតុញៀន តែបន្តស្រាវជ្រាវមនុស្ស ៣០នាក់ និងត្រៀមបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ
- វិទ្យាស្ថាននាំមុខនៅសិង្ហបុរី ជួយសិស្សកម្ពុជាក្នុងវិស័យអប់រំ
- ព្រះសពសម្ដេចព្រះរៀម បុប្ផា ទេវី ត្រូវបានថ្វាយព្រះភ្លើងបូជាហើយ នៅព្រឹកថ្ងៃទី២៥ វិច្ឆិកា
- ក្រសួងការងារប្រាប់កម្មករម៉ូណូភាឱ្យផ្អាកការតវ៉ា ចូលធ្វើការវិញ និងទុកពេលឲ្យក្រសួងចុះដោះស្រាយ
- កម្មកររោងចក្រ ម៉ូនូភា ជិត ៣០០នាក់ នាំគ្នាទៅរកដំណោះស្រាយពីរដ្ឋមន្ត្រីក្រសួងការងារ
- កម្មកររោងចក្រម៉ូណូភាជិត ១ពាន់នាក់ ធ្វើកូដកម្មជាថ្មី ក្រោយពីមន្ទីរការងារបញ្ឈប់តំណាងកម្មករតាមសំណើរបស់រោងចក្រ
- សម្ដេចព្រះរៀម បុប្ផា ទេវី សុគត ដោយព្រះរោគាពាធ
- មន្ទីរការងារខេត្តកំពង់ស្ពឺកោះហៅភាគីមានជម្លោះការងារនៅរោងចក្រ ម៉ូណូភា ទៅដោះស្រាយ
- យោធិនមួយចំនួនត្អូញត្អែរអំពីប្រាក់ខែទាបពិបាកក្នុងជីវភាពរស់នៅ