អង្គការ​សិទ្ធិ​មនុស្ស​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​កែ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

សិទ្ធិ​មនុស្ស
11 ធ្នូ 2019
កាន់ វិច្ឆិកា
វីអូអេខ្មែរ

រូបឯកសារ៖ ក្នុង​រូបថត ដែល​បាន​ថត​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ២៣ ខែ​មិនា​ ឆ្នាំ២០១៨ បុរស​ម្នាក់ កំពុង​អាន​កាសែត​ភ្នំពេញ​ប៉ុស្ត៍ ដែល​កាសែត​នេះ បាន​ចាប់​ដំណើរការ​តាំងពី​ឆ្នាំ ១៩៩២។ (ខាន់ សុគុំមនោ/VOA)
រូបឯកសារ៖ ក្នុង​រូបថត ដែល​បាន​ថត​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ២៣ ខែ​មិនា​ ឆ្នាំ២០១៨ បុរស​ម្នាក់ កំពុង​អាន​កាសែត​ភ្នំពេញ​ប៉ុស្ត៍ ដែល​កាសែត​នេះ បាន​ចាប់​ដំណើរការ​តាំងពី​ឆ្នាំ ១៩៩២។ (ខាន់ សុគុំមនោ/VOA)

ពុម្ពភ្នំពេញ — អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​ Human Rights Watch នៅ​ថ្ងៃ​ពុធ​នេះ លើក​ឡើង​ថា​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ​ដែល​រដ្ឋាភិបាល​កម្ពុជា​ទើប​តែ​ពិភាក្សា​ចប់​នៅ​មាន​ចំណុច​ខ្វះ​ខាត​ច្រើន ដែល​មិន​ស្រប​នឹង​ស្តង់ដារ​អន្តរជាតិ​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។

សេចក្តីថ្លែងការណ៍​រួម​គ្នា​មួយ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watch និង​អង្គការ Article 19 ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិ​បញ្ចេញ​មតិ ចេញ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ បញ្ជាក់​ថា ​អង្គការ​ទាំង​ពីរ​នេះ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជាធ្វើ​វិសោធនកម្ម​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​។ ​

សេចក្តី​ថ្លែងការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា៖ «ការ​វាយ​តម្លៃ​របស់​អង្គការ Article 19 និង​អង្គការ​ឃ្លាំមើល​សិទិ្ធ​មនុស្ស​ Human Rights Watch លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ គឺ​ផ្ទុយ​នឹង​សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ដែល​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​លក្ខណៈ​ស្រប​នឹង​ស្តង់ដារ​អន្តរជាតិ និង​រដ្ឋធម្មនុញ្ញកម្ពុជា»។

សេចក្តី​ថ្លែងការណ៍​នោះ​បន្តថា៖ «សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​បទប្បញ្ញត្តិ​មិន​ច្បាស់ និង​និយម​ន័យ​មិន​ច្បាស់​លាស់ និង​លុបចោល​សមាសធាតុ​សំខាន់ៗ​នៃ​សិទ្ធិ​ទទួល​បាន​ច្បាប់​ស្ដីពី​ព័ត៌មាន»។

អង្គការ​សិទ្ធិ​មនុស្ស​ទាំង​ពីរ​បន្ថែម​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ ដោយ​លើក​ពី​ចំណុច​ខ្វះខាត​ចំនួន​៨ ដូច​ជា​ និយមន័យ​តូច​ចង្អៀត​និង​មិន​ច្បាស់​លាស់​ពាក់ព័ន្ធ​នឹងការ​បង្ហាញ​ព័ត៌មាន​ទៅ​សាធារណ​ជន ការ​មិន​កំណត់​និយម​ន័យ​ថា​អ្វី​ទៅ​ជា​ផល​ប្រយោជន៍​សាធារណៈ ​និង​បែបបទ​មិន​ចាំបាច់​សម្រាប់​នីតិវិធី​ស្នើ​សុំ​ព័ត៌មាន​ ព្រមទាំង​មាន​បទប្បញ្ញត្តិ​មួយ​ចំនួន​ដែល​គំរាម​កំហែង​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ជាដើម។

លោក Matthew Bugher ប្រធាន​កម្មវិធី​របស់​អង្គការ​ ARTICLE 19 ប្រចាំ​តំបន់​អាស៊ី ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍នោះ​ថា៖ «ច្បាប់​ដ៏​រឹងមាំ​មួយ​អាច​បើក​ឲ្យ​មាន​ចរន្តសម្រាប់​ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ លើក​កម្ពស់​គណនេយ្យភាព និង​ធ្វើ​ឲ្យ​មាន​ការ​ចូលរួមពី​សាធារណៈ​ក្នុងដំណើរ​ធ្វើ​សេចក្តីសម្រេច​ចិត្ត​ជា​ផ្លូវ​ការ។ ទោះ​ជា​យ៉ាងណា រដ្ឋាភិបាល​នៅ​មិន​ទាន់​បញ្ចូល​អនុសាសន៍​សំខាន់ៗ​ទេ ទោះបីជា​ដំណើរ​ការ​ពិគ្រោះ​យោបល់​មាន​រយៈពេល​យូរ​ក៏​ដោយ»។

អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​ Human Rights Watch នៅ​ថ្ងៃ​ពុធ​នេះ លើក​ឡើង​ថា​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ​ដែល​រដ្ឋាភិបាល​កម្ពុជា​ទើប​តែ​ពិភាក្សា​ចប់​នៅ​មាន​ចំណុច​ខ្វះ​ខាត​ច្រើន ដែល​មិន​ស្រប​នឹង​ស្តង់ដារ​អន្តរជាតិ​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។

សេចក្តីថ្លែងការណ៍​រួម​គ្នា​មួយ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watch និង​អង្គការ Article 19 ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិ​បញ្ចេញ​មតិ ចេញ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ បញ្ជាក់​ថា ​អង្គការ​ទាំង​ពីរ​នេះ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជាធ្វើ​វិសោធនកម្ម​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​។ ​

សេចក្តី​ថ្លែងការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា៖ «ការ​វាយ​តម្លៃ​របស់​អង្គការ Article 19 និង​អង្គការ​ឃ្លាំមើល​សិទិ្ធ​មនុស្ស​ Human Rights Watch លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ គឺ​ផ្ទុយ​នឹង​សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ដែល​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​លក្ខណៈ​ស្រប​នឹង​ស្តង់ដារ​អន្តរជាតិ និង​រដ្ឋធម្មនុញ្ញកម្ពុជា»។

សេចក្តី​ថ្លែងការណ៍​នោះ​បន្តថា៖ «សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​បទប្បញ្ញត្តិ​មិន​ច្បាស់ និង​និយម​ន័យ​មិន​ច្បាស់​លាស់ និង​លុបចោល​សមាសធាតុ​សំខាន់ៗ​នៃ​សិទ្ធិ​ទទួល​បាន​ច្បាប់​ស្ដីពី​ព័ត៌មាន»។

អង្គការ​សិទ្ធិ​មនុស្ស​ទាំង​ពីរ​បន្ថែម​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ ដោយ​លើក​ពី​ចំណុច​ខ្វះខាត​ចំនួន​៨ ដូច​ជា​ និយមន័យ​តូច​ចង្អៀត​និង​មិន​ច្បាស់​លាស់​ពាក់ព័ន្ធ​នឹងការ​បង្ហាញ​ព័ត៌មាន​ទៅ​សាធារណ​ជន ការ​មិន​កំណត់​និយម​ន័យ​ថា​អ្វី​ទៅ​ជា​ផល​ប្រយោជន៍​សាធារណៈ ​និង​បែបបទ​មិន​ចាំបាច់​សម្រាប់​នីតិវិធី​ស្នើ​សុំ​ព័ត៌មាន​ ព្រមទាំង​មាន​បទប្បញ្ញត្តិ​មួយ​ចំនួន​ដែល​គំរាម​កំហែង​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ជាដើម។

លោក Matthew Bugher ប្រធាន​កម្មវិធី​របស់​អង្គការ​ ARTICLE 19 ប្រចាំ​តំបន់​អាស៊ី ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍នោះ​ថា៖ «ច្បាប់​ដ៏​រឹងមាំ​មួយ​អាច​បើក​ឲ្យ​មាន​ចរន្តសម្រាប់​ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ លើក​កម្ពស់​គណនេយ្យភាព និង​ធ្វើ​ឲ្យ​មាន​ការ​ចូលរួមពី​សាធារណៈ​ក្នុងដំណើរ​ធ្វើ​សេចក្តីសម្រេច​ចិត្ត​ជា​ផ្លូវ​ការ។ ទោះ​ជា​យ៉ាងណា រដ្ឋាភិបាល​នៅ​មិន​ទាន់​បញ្ចូល​អនុសាសន៍​សំខាន់ៗ​ទេ ទោះបីជា​ដំណើរ​ការ​ពិគ្រោះ​យោបល់​មាន​រយៈពេល​យូរ​ក៏​ដោយ»។

រូបឯកសារ៖ លោក Phil Robertson នាយក​រង​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ប្រចាំ​តំបន់​អាស៊ីថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២ ខែ​មិនា ឆ្នាំ​២០១៥។ (AP Photo/Heng Sinith)

លោក Phil Robertson នាយក​រង​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​ Human Rights Watch ប្រចាំ​តំបន់​អាស៊ី​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ថា៖ «អង្គការ​យូណេស្កូ​ រដ្ឋាភិបាល​បរទេស និង​ម្ចាស់​ជំនួយ​គួរ​តែ​ទទូច​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ពិនិត្យ​សេចក្តីព្រាង​ច្បាប់​នេះ​ឡើង​វិញ​ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​ស្តង់ដារ​អន្តរជាតិ»។

លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ប្រាប់ VOA ថា ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ទាំង​នោះមាន​សិទ្ធិ​ក្នុង​ការ​លើក​ឡើង​ពី​អ្វី​ដែល​ពួកគេ​យល់​ឃើញ ប៉ុន្តែ​លោក​ថា ក្រសួង​បាន​ប្រើ​ពេល​ជាច្រើន​ឆ្នាំ បើក​ឲ្យ​មាន​ការ​ចូលរួម​ផ្តល់​យោបល់ និង​ប្រមូល​នូវ​អនុសាសន៍​ផ្សេងៗ​បញ្ចូលក្នុងសេចក្តី​ព្រាង​ច្បាប់​នេះ។

«សេចក្តី​ព្រាង​ច្បាប់​នេះ​គឺ​ត្រូវ​បាន​តំណាង​យូណេស្កូ​ប្រចាំ​កម្ពុជា​ទទួល​ស្គាល់​ថា​ ជា​សេចក្តី​ព្រាង​ច្បាប់​មួយ​ដែល​មាន​លក្ខណៈ​បើក​ទូលាយ ហើយ​មាន​ជា​លក្ខណៈ​ស្តង់​ដាមួយ ហើយជា​ទម្រង់​មួយ​សម្រាប់​បណ្តា​ប្រទេស​ក្នុង​តំបន់​យក​គំរូ​តាម​សេចក្តី​ព្រាងនេះ​ផង​ដែរ»។

លោក មាស​ សុភ័ណ្ឌ បន្ថែម​ថា ក្រសួង​កំពុង​ពិភាក្សា​បន្ថែម​ជា​មួយ​ក្រសួង​យុត្តិធម៌ ពាក់ព័ន្ធ​នឹង​ការ​សម្រេច​លើ​ទោស​បញ្ញត្តិ​ដើម្បី​បញ្ចូល​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ ប៉ុន្តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​លម្អិត​នៅ​ឡើយ។

​លោកSardar Umar Alam តំណាង​ប្រចាំ​ប្រទេស​កម្ពុជានៃ​អង្គការ​យូណេស្កូ លើក​ឡើង​ថា ​លោក​ជឿ​ថា ​ក្រសួង​នឹង​ពិចារណា​លើ​មតិ​យោបល់របស់​អង្គការ​សិទ្ធិ​មនុស្ស​ទាំង​ពីរ ក៏​ដូចជា​ ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត។

«ពួកគេ [ក្រសួង​ព័ត៌មាន]​ មិន​បាន​ប្រកាស​ថា​ច្បាប់​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ឡើយ​ទេ។ ហើយ​ជា​ការពិត​ណាស់​យើង​កំពុង​រង់ចាំ​ទទួល​កំណែ​ថ្មី​ ហើយ​យើង​បាន​ចូលរួម​ពាក់ព័ន្ធ ហើយ​យើង​នឹង​ចាំ​មើល។ ហើយ​យើង​នឹង​បន្ត​ផ្តល់​មតិ​យោបល់ ប្រសិនបើ​មាន​គម្លាត​នៅ​ក្នុង​ច្បាប់។​ យើង​នឹង​ផ្តល់​ឱ្យ​ពួកគេ​នូវ​ជំនួយ​បច្ចេកទេស ដើម្បី​ឱ្យ​ពួកគេ​អាច​តាក់តែង​បាន»។

លោក ណុប វី នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ដែល​បាន​ចូលរួម​ក្នុង​ការ​ផ្តល់​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ លើក​ឡើង​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​គួរ​តែ​ត្រូវ​បាន​អនុម័ត​ឲ្យ​បាន​ឆាប់​ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​ពលរដ្ឋ និង​អ្នកសារព័ត៌មាន។ លោក​បន្ថែម​ថា អនុសាសន៍​ផ្សេងៗ​អាច​ពិភាក្សា​បន្ថែម​នៅ​ពេល​ក្រោយ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​បារម្ភ​ គឺ​ពាក់ព័ន្ធ​នឹង​ប្រសិទ្ធភាពនៃ​ការ​អនុវត្ត​របស់​អាជ្ញាធរ។

«រឿង​សំខាន់​ដែល​យើង​បារម្ភ​គឺ​រឿង​ទាក់​ទង​នឹង​ការ​ប្រើប្រាស់​ច្បាប់​ហ្នឹង​ទេ រឿង​ទាក់ទង​ថា​តើ​ច្បាប់​ហ្នឹង​ត្រូវបាន​ប្រើប្រាស់​ដោយ​ប្រសិទ្ធភាព​ដែរ​ ឬ​ក៏​យ៉ាងម៉េច? ហើយ​និង​ចំណុចមួយ​ទៀ​ត គឺ​ទាក់​ទង​នឹង​ការ​ពិនិត្យ​របស់​ក្រុម​ការងារ​អន្តរ​ក្រសួង និង​អ្នកច្បាប់​នៅទីស្តីការ​គណៈ​រដ្ឋមន្រ្តី តើ​លោក​ទទួល​យក​នូវ​សំណៅ​ដើម ពី​អ្វី​ដែល​សម្រេច​ពី​ក្រុម​ការងារបច្ចេកទេស​ហ្នឹង​ដែរ​ឬទេ»។

​សេចក្តី​ព្រាង​ច្បាប់ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មានមាន៩​ជំពូក​និង​៣៨​មាត្រា​ដែល​តាក់តែ​ឡើង​អស់​រយៈពេល​ជាងជាង​៦​ឆ្នាំ​ ត្រូវ​បាន​អន្តរ​ក្រសួងបញ្ចប់​ការពិនិត្យទាំង​ស្រុង​កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៩​ ដោយ​គ្រោង​បញ្ជូន​ច្បាប់​នេះ​ទៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ពិនិត្យ​សម្រេច ដើម្បី​ដាក់​ទៅ​រដ្ឋសភា​អនុម័ត​ជា​ផ្លូវការ​នៅ​ដើមខែ​មករា ឆ្នាំ​ ២០២០ ខាងមុខ​៕

What Next?

Recent Articles